ភាគទី១៤:រកមនុស្សថ្មីមកជំនួសប៉ាក៏បាន ព្រោះពួកយើងគឺមិនអាចទៅរួចឡើយ!

Background color
Font
Font size
Line height

«ប៉ុន្តែកូនមិនចង់ទៅម្នាក់ឯងទេ កូនអត់ចង់នៅទីនោះតែម្នាក់ឯងទេប៉ា»

«ប៊េប៊ីស្តាប់ប៉ាណា ប៉ាមិនឲ្យកូនទៅទីនោះតែម្នាក់ឯងទេ»

«ចឹងប៉ាទៅជាមួយកូនដែរឬ ចុះក្រុមហ៊ុនប៉ានោះ?»ឮថាលោកប៉ាមិនឲ្យខ្លួនទៅម្នាក់ឯង ទើបស៊ាវចាន់រហ័យងើយមុខសួរដោយគិតថាអ៊ីបូប្រាកដជាទៅជាមួយគេមិនខាន តែថាចម្លើយឆ្លើយមកវិញគឺផ្ទុយស្រឡះ។

«កូនចម្កួតអ្នកណាថាប៉ាទៅ»អ៊ីបូសើចផ្ទាត់ថ្ងាសកូនបន្តិចមុននឹងបន្ត
«ថេយ៉ុងក៏ទៅជាមួយកូនដែរ ហើយប៉ានិងពូជុងនឹងឧស្សាហ៍ទៅលេងពួកកូន»

«ថេយ៉ុង! កូនស្វានោះរៀនផ្នែកហ្នឹងដែរឬ? »

«ហ្ហឹមត្រូវហើយ ជុងហ្គុកប្រាប់ថាថេយ៉ុងក៏ចាប់អារម្មណ៍ខាងផ្នែកឌីហ្សាញដូចប៊េប៊ីដែរ»

«តែ...»

«ស្តាប់ប៉ាណា តែប្រាំឆ្នាំប៉ុណ្ណោះ ប្រាំឆ្នាំទៀតកូននឹងបំពេញក្តីស្រមៃរបស់កូនបាន ពេលនោះកូនចង់ធ្វើអ្វីប៉ាមិនហាមឃាត់ទេ»

«កូន...ក៏បាន ប៉ុន្តែតើកូនត្រូវទៅពេលណា?»

«គឺល្ងាចស្អែក »ល្ងាចស្អែក? មិនគិតថាឆាប់ពេកទេឬ?

«វាលឿនណាស់ប៉ា ហេតុអ្វីប៉ាមិនប្រាប់ឲ្យកូនត្រៀមខ្លួនផង»ស៊ាវចាន់កាន់តែធ្វើមុខស្អុយ ពេលដឹងថាខ្លួនត្រូវចាកចេញលឿនយ៉ាងនេះ យ៉ាងហោចណាស់ក៏គួរតែប្រាប់គេមុនមួយអាទិត្យដែរ។

«បើប៉ាប្រាប់មុនម៉េចនឹងភ្ញាក់ផ្អើល?ហ្ហឹម~យប់នេះប៉ាឲ្យគេងទីនេះ ទុកជាការលួងចិត្តទទួលទេ»

«លោកប៉ាអាក្រក់ណាស់»

«អ្ហា៎!ពូកនេះទន់ដល់ហើយ ប៉ាគេងហើយណាបើកូនមិនគេងក៏មិនអីដែរ»អ៊ីបូនិយាយហើយធ្វើជាប្រះខ្លួនគេងមុន ប៉ុន្តែត្រូវស៊ាវចាន់ ចាប់អូសដៃឲ្យងើបអង្គុយវិញ។

«ប៉ាចង់គេងអត់ងូតទឹកមិនបានទេប្រុសចាស់»សូមសរសើរតែម្តងហើយ គេងមិនងូតទឹកផង កោតតែហ៊ានហៅគេឲ្យគេងជាមួយទៅកើត។

«ប៉ាភ្លេច»អ៊ីបូសើចមិនសមពេលកូនចាប់បានខ្លួនចង់ចូលគេងទាំងមិនងូតទឹក ព្រះអើយ!វាមិនមែនជារឿងកំប្លែងសម្រាប់បុរសអាយុ៣៣ឆ្នាំដូចនាយឡើយ។

«កូនទៅងូតទឹកនៅបន្ទប់កូន ប៉ាហាមបិទទ្វារចោលកូនណា មិនអ៊ីចឹងយប់នេះគ្មានអ្នកណាបានគេងទាំងអស់»

«បាទព្រះពរ»

«ហ៊ឹស!»ស៊ាវចាន់កាច់រាងខ្មឺតដើរទៅបើកទ្វារទៅបន្ទប់របស់ខ្លួន អ៊ីបូឈរមើលបណ្តើរសើចបណ្តើរ ទោះយ៉ាងណាក៏ជាកូនរបស់នាយដែរ។

បន្ទាប់ពីងូតទឹករួចរាល់ប៉ាកូនទាំងពីរក៏គេងនៅបន្ទប់អ៊ីបូដូចនិយាយខាងដើម បិទភ្លើងគេងបានបន្តិចស៊ាវចាន់ក៏បន្លឺសព្វនាមលោកប៉ាឡ់ើង។

«ប៉ា...»

«បាទ»

«ឱបកូនផង»

«បាទ»អ៊ីបូឆ្លើយហើយលូកដៃទៅឱបកូនដូចការស្នើ។

«ឱបកូនឲ្យណែន»

«បាទប៉ាឱបឲ្យណែនៗ»អ៊ីបូទាញក្រសោបកូនចូលក្នុងប្រអប់ទ្រូងស្របនឹងស៊ាវចាន់ប្រះខ្លួនបែរមុខមករកនាយហើយលើកដៃឱបចង្កេះនាយណែន។

«ថើបកូនផង»

«បាទ សឺតៗ*»

«ហិហិ»

«រាត្រីសួស្តីកូនសម្លាញ់»

«រាត្រីសួស្តីលោកប៉ា»ស៊ាវចាន់តបមុននឹងសម្ងំគេងក្នុងទ្រូងមាំរបស់រាងក្រាស់ ក្លិនក្រអូបភាយចូលច្រមុះញ៉ាំងឲ្យបេះដូងរបស់គេចាប់ផ្តើមឈឺខ្ទោកៗ ព្រោះតែនឹកទៅដល់ពេលដែលគេត្រូវឃ្លាតទៅឆ្ងាយ នឹកដល់ពេលខាងមុខដែលត្រូវរស់នៅគ្មានវត្តមានរបស់បុរសម្នាក់នេះ តើគេត្រូវរស់នៅតែម្នាក់ឯងដោយរបៀបណា? បើបេះដូងគេស្រែកប្រាប់ថាមិនអាចរស់នៅឆ្ងាយពីបុរសម្នាក់នេះផងនោះ តើយូរប៉ុណ្ណាទើបគេអាចស៊ាំនឹងជីវិតរស់នៅខាងក្រៅដោយមិនមានលោកប៉ានៅចាំកំដរលួងលោម? ហើយទីបំផុតទឹកភ្នែកដែលគេព្យាយាមឃាត់ ក៏ស្រក់ចុះសារជាថ្មី គេយំដោយគ្មានសម្លេងព្រោះមិនចង់រំខានដំណេកអ្នកម្ខាងទៀត កាន់តែប្រឹងទប់គឺកាន់តែពិបាកដកដង្ហើម ប៉ុន្តែវាជាវិធីតែម្យ៉ាងដែលគេអាចធ្វើបាននាពេលនេះ។ ដៃដែលឱបចង្កេះរាងក្រាស់កាន់តែបណ្តឹងភ្ញោចឲ្យម្ចាស់រាងកាយបើកភ្នែកមើលកូនប្រុសចិញ្ចឹមតែម្នាក់ដែលស្រឡាញ់លើសជីវិតទាំងក្នុងទ្រូងនាយក៏ឈឺចាប់មិនចាញ់កូនដែរ។ រហូតដល់ស៊ាវចាន់គេងលក់ទើបអ៊ីបូចាប់ក្រសោបមុខកូនមកជូតទឹកភ្នែកឲ្យគេថ្នមៗ បបូរមាត់ស្តើងមានមន្តស្នេហ៍ក៏បន្ទាបប៉ះថ្ងាសរបស់កូន អូសកាត់ភ្នែកច្រមុះនិងផែនថ្ពាល់របស់គេទាំងសងខាង មុននឹងប្រថាប់លើបបូរមាត់ទន់ល្មើយជាលើកចុងក្រោយ មុននឹងគេត្រូវឃ្លាតទៅ។

«សុំទោសដែលប៉ាស្រឡាញ់កូនហួសព្រំដែន ប៉ុន្តែប៉ាហាមឃាត់អារម្មណ៍មួយនេះមិនបានឡើយ ទៅអាមេរិកត្រូវរស់នៅឲ្យបានល្អ ហើយបំភ្លេចអារម្មណ៍ដែលកូនមានចំពោះប៉ាទៅ ចាប់ផ្តើមជីវិតសារជាថ្មី រកមនុស្សថ្មីមកជំនួសប៉ាក៏បាន ព្រោះពួកយើងគឺមិនអាចទៅរួចឡើយ គ្រាន់តែចាំថាមិនថាថ្ងៃនេះឬថ្ងៃមុខមនុស្សដែលប៉ាស្រឡាញ់គឺជាកូន ជាវ៉ាង ស៊ាវចាន់របស់ប៉ាតែម្នាក់ប៉ុណ្ណោះ»អ៊ីបូបន្លឺប្រយោគស្រាលៗ សម្លឹងមុខកូនដោយអារម្មណ៍ជ្រាលជ្រៅប៉ុន្តែគួរឲ្យសោកស្តាយដែលម្ចាស់ខ្លួនពុំបានដឹងឮទៅវិញ។ ដឹងថាកូនស្រឡាញ់ខ្លួនលើសពីប៉ាចិញ្ចឹមអ៊ីបូមានអារម្មណ៍ថាខ្លួនឯងគឺខុសធ្ងន់ខ្លាំងណាស់ តើនាយបង្ហាញអារម្មណ៍ចំពោះគេខ្លាំងពេកឬ? នាយសុខចិត្ដស្រឡាញ់គេម្នាក់ឯង ហើយឈឺចាប់ម្នាក់ឯងក៏ប្រសើរជាងអូសកូនប្រុសជាទីស្រឡាញ់ឲ្យមកពាក់ព័ន្ធជាមួយខ្លួនដែរ សង្គមខាងក្រៅរើសអើងនឹងស្នេហាបែបនេះប៉ុណ្ណានាយដឹងច្បាស់ទើបមិនចង់ឲ្យកូនឈឺចាប់ក្នុងការប្រឈមមុខជាមួយសង្គមដ៏ឃោរឃៅមួយនេះ ចង់គេនិយាយថានាយជាមនុស្សអាត្មានិយមក៏អ៊ីបូនៅតែទទួលយកដោយស្នាមញញឹមដែរ។

_ _ _ _
ល្ងាចថ្ងៃថ្មី
បន្ទាប់ពីសម្របសម្រួលគ្នាត្រូវហើយទីបំផុតស៊ាវចាន់និងថេយ៉ុងក៏ចាកចេញទៅសហរដ្ឋអាមេរិកជាមួយគ្នា ដើម្បីរៀនបន្តជំនាញផ្នែកGIA ឌីហ្សាញត្បូងពេជ្រនៅ New York ដោយមានជុងហ្គុកទៅជាមួយដើម្បីនាំគេទៅចុះឈ្មោះក៏ដូចជារៀចចំកន្លែងស្នាក់នៅ និងកង្វះខាតផ្សេងៗ ចំណែកអ៊ីបូបានត្រឹមមកជូនដំណើរកូននៅត្រឹមព្រលានយន្តហោះតែប៉ុណ្ណោះ ដោយនាយយកលេសថារវល់ប្រជុំសំខាន់ ប៉ុន្តែវាគ្រាន់តែជាលេសប៉ុណ្ណោះការពិតនាយខ្លាចកូនពិបាកកាត់ចិត្តតែប៉ុណ្ណោះ ដូច្នេះរៀនចិត្តដាច់ឲ្យហើយក៏ល្អ។
យន្តហោះចាប់ផ្តើមរំកិលកង់លើផ្លូវចាក់កៅស៊ូហើយហើបក្បាលឡើងបន្តិចម្តងៗ រហូតតួនៃយន្តហោះទាំងមូលអណ្តែតឡើងទៅលើខ្ពស់ផុតពីដី ស៊ាវចាន់សម្លឹងមកខាងក្រោមតាមបង្អួចកញ្ចក់ជាមួយក្តីនឹករលឹក។

«លាហើយលោកប៉ា កូននឹងត្រឡប់មកវិញ រង់ចាំកូនណា»ស៊ាវចាន់បន្លឺប្រយោគក្នុងចិត្ត បបូរមាត់ភ្ញោចស្នាមញញឹមបន្តិចប៉ុន្តែបង្កប់ដោយភាពនឹកនា។
លាហើយប្រទេសចិន ជួបគ្នាបន្ទាប់ពី...ប្រាំឆ្នាំក្រោយ!

––––––––
  To be continued..............
  សូមរង់ចាំភាគបន្ត.................
  Love all readersᥫᩣ
     គីម ជុងស៊ី✨


You are reading the story above: TeenFic.Net