part 3 : សំបូរលុយម៉្លេះ?

Background color
Font
Font size
Line height

   ព្រឹកថ្មីក៏បានមកដល់ ព្រលឹមស្រាងៗ ជាមួយនឹងព្រះអាទិត្យរៀបនិងរះ បណ្ដាលឱ្យយើងឃើញទេសភាពយ៉ាងស្រស់ស្អាតគួរឱ្យចង់គយគន់ ពេលនោះអ្នកនាងមុខមាត់ឆ្មារបស់យើងក៏បានចេញពីបន្ទប់មក នាងក៏បានទៅរកមើល hyein នៅក្នុងបន្ទប់របស់គេក្រែងលោមិនទាន់ភ្ញាក់ ប៉ុន្តែពេលដែលទៅដល់នាងមិនបានឃើញ hyein នៅទីនោះទេខ្ញុំក៏បានដើររកគេជុំវិញផ្ទះបន្តិច...

«អីយ៉ា នៅទីនេះទេហេស៎» haerin រកឃើញ hyein នាងនាងក៏និយាយឡើងទាំងសប្បាយចិត្តខុសប្លែកពីធម្មតា

«ឯងរកខ្ញុំធ្វើអី? ហើយខ្លួនក្រមុំទេថ្មើរនិងហើយទៅភ្ញាក់» hyein នាងខំតែគិតថានៅសម័យនេះឧស្សាហ៍ជាងនៅបច្ចុប្បន្នតើ

«អួយឧស្សាហ៍ម៉េះ? យើងស្មានថាឯងបានតែមាត់ដូចម្សិលមិញតើ» haerin និយាយទាំងសើចព្រោះម្សិលមិញមិនទាន់បានបង្អាប់ hyein នៅឡើយទេតែថ្ងៃនេះនាងងើបពីព្រលឹមមកបោសសម្អាតមុខផ្ទះអីណា

«កុំនិយាយច្រើនពេកបើមិនជួយទេឆាប់ទៅវិញទៅ» hyein ខ្លាំងដាក់ម្ចាស់ផ្ទះគេណាស់កូនឆី(•-•)

«ឯងឆាប់ទៅរៀបចំខ្លួនទៅ» haerin និយាយអីទៀតហើយធ្វើឱ្យ hyein ឆ្ងល់អត់ឈប់ម៉ងហើយរៀបចំខ្លួនពីព្រលឹមទៅណានុង

«ទៅណាទាំងប្រលឹមនិង?» hyein

«ឱ្យទៅរៀបចំខ្លួនក៏ទៅៗកុំតវ៉ាច្រើនពេក ឆាប់ទៅ» haerin ក៏បានរុញ hyein ឲ្យទៅបន្ទប់របស់នាងដើម្បីរៀបចំខ្លួន

«ប្រាប់សិនមក ថាទៅណា?» នាងនៅតែចចេះចង់ដឹង

«គឺទៅផ្សារនោះអី ទៅទិញអីវ៉ាន់តិចតួចហើយក៏ទិញសំលៀកបំពាក់សម្រាប់ឯងផងដែរ ឯងចង់ស្លៀករបស់ខ្ញុំពេញមួយជីវិតមែន?» haerin

«បើប្រាប់ចឹងមក រួចបាត់ហើយ» hyein  ត្រូវតែឈ្នះកូនសំដីកុំឱ្យចាញ់គេមួយម៉ាត់

  ពេល hyein រៀបចំខ្លួនរួចរាល់ពួកគេទាំងពីរនាក់ក៏បានរៀបនឹងចេញដំណើរទៅជាមួយគ្នា....

«អេ អ្នកនាងចង់ទៅណា?» បងនីនទើបមកពីចង្រ្កានបាយ ជួបពីរនាក់នេះរៀបនិងចេញទៅ

«អ៎ រកទៅផ្សារបន្តិចនិងណាបង» haerin

«អ្នកនាងមិនញ៉ាំបាយសិនទេហេស៎» នីន

«អត់ទេបងចាំទៅរកអីញ៉ាំនៅផ្សារវិញ ត្រូវហើយមួយទៀតចាប់ពីថ្ងៃនេះទៅបងហៅខ្ញុំធម្មតាដូចហៅ hyein ទៅបានហើយខ្ញុំមិនចង់មើលទៅឆ្ងាយពីគេទេ» haerin និយាយទាំងធ្វើទឹកមុខស្អុយគួរអោយខ្នាញ់ព្រោះម្សិលមិញនិងឃើញពីរនាក់នោះនិយាយស្និទ្ធស្នាលគ្នាណាស់

«ម៉េចនឹងកើតនោះ អ្នកនាងជាចៅហ្វាយរបស់ខ្ញុំ» នីន

«បងហៅខ្ញុំចឹងទៅកើតហើយ ខ្ញុំក៏ចង់ស្និទ្ធស្នាជាមួយគេឯងដែរណា» haerin

«ចឹងក៏បានដែរ ចុះអ្នកប្រុសវិញនោះ...?» បងនីនមិនទាន់អស់ចិត្ត

«ហូយ កុំខ្វល់ពីគាត់អី» haerin

«អ្នកនាងឆាប់ទៅផ្សារទៅចឹង អាងប្រញាប់មកវិញ» នីន

«តោះទៅ hyein» haerin

កំឡុងពេលនៅតាមផ្លូវនោះ haerin ក៏បានប្រាប់ hyein ពីរបៀបចាយប្រាក់ខ្លះដែរ ថាប៉ុន្មានស្មើរប៉ុន្មាន របស់ណាតម្លៃប្រហែលប៉ុន្មានអីចឹងទៅ នាងក៏បានឱ្យប្រាក់ខ្លះទៅកាន់ hyein ដែរទុកអោយនាងទិញអីដែលនាងចង់បាន hyein ឃើញចឹងក៏ចេះតែយកសិនទៅចាំពេលរកលុយបានចាំសង haerin វិញ
    ពេលមកដល់ផ្សារ គេគ្រប់គ្នាសម្លឹងមកមើលពួកគេព្រាតព្រោះឃើញមនុស្សប្លែកមុខ ពួកគេក៏បានសួរទៅកាន់ haerin ដែរថាក្មេងនេះជានរណាគេប៉ុន្តែ hyein នេះរស់រាយណាស់គេសួរអីឆ្លើយនិងមិនចាំបាច់ haerin អ្នកប្រាប់ទេនាងឆ្លើយប្រាប់គេថា" ខ្ញុំមកពីរខេត្តឆ្ងាយ ត្រូវជាមិត្តរបស់ haerin ខ្ញុំរើមករស់នៅផ្ទះនាងមួយរយៈដើម្បីរកការងារធ្វើសិន ហិហិ ឈ្មោះខ្ញុំគឺ hyein " យូរៗទៅគ្រាន់តែគេមើលមុខក៏ hyein ឆ្លើយប្រាប់គេដែរឡើងរួសរាយជ្រុល ដល់ពេលនាងចឹងទៅឆាប់ស្គាល់ជាមួយគេឯងណាស់ គ្រាន់តែនាងមកដល់ផ្សារមួយភ្លែតគេស្គាល់នាងគ្រប់គ្នាហើយនិង ថែមទាំងចូលចិត្តនាងទៀតផង...

«អេ! អាពណ៌មួយនេះសមនឹងឯងណាស់» ពួកគេបានមកដល់ហើយក្រណាត់មួយ ដែលមើលទៅល្អមានតម្លៃថ្លៃគួរសម haerin បានយកក្រណាត់មួយដាក់លើខ្លួន hyein ហើយក៏និយាយឡើង

«ឯងថាអាមួយណាស្អាត យកអាមួយនឹងទៅ យើងតាមតែឯងទេ ព្រោះឯងអ្នកចេញលុយតើ» hyein និយាយប៉ុណ្ណឹងហើយបើមិនគាំងទើបចម្លែក

«ចឹងក៏បានដែរ ថៅកែយកអាមួយនេះ មួយនេះ ហើយមួយនោះផង ប្រាក់កក់ប៉ុន្មានដែរ? ហើយប៉ុន្មានថ្ងៃបាន?» haerin ចង្អុលយកៗ ប្រហែល 4-5 ឈុតដើម្បីឲ្យគេកាត់ព្រោះចង់បានឈុតល្អៗទាល់តែកាត់ចឹងហើយ

«អេ យកច្រើនម្ល៉េះ?» hyein កេះស្មា haerin សួរបន្តិចព្រោះគ្រាន់តែលុយកក់និងឡើងច្រើនទៅហើយ ហើយសម្បូរលុយម៉េះ

«ច្រើនអី? ចាំបួនដប់ថ្ងៃទៀតចាំមកទិញម្ដងទៀត» haerin

«តែវាថ្លៃណាស់ មិនបាច់ទិញច្រើនទេ» hyein

«ឯងនៅតែអោយស្ងៀមទៅ» haerin នាងនិយាយហើយក៏បែរទៅនិយាយជាមួយថៅកែវិញ

«អេ បន្តោងនេះស្អាតម្ល៉េះ» hyein ក្រឡេកឃើញបន្តោងជាច្រើន តម្រៀបនៅក្បែរនោះជាច្រើនក៏លាន់មាត់ឡើងតែម្ដង

«ហឹម បន្តោងនេះមែនទេ?» haerin នាងងាកមកវិញហើយសួរ

«អឹម តើខ្ញុំអាចទិញវាបានទេ?» hyein ស្ទាក់ស្ទើរក្នុងការសួរព្រោះនាងមិនមានប្រាក់ដែលជារបស់ខ្លួនឯងទេ ប្រាក់ដែលនាងមានគឺជាប្រាក់របស់ haerin និង អ្នកណាទៅហ៊ានចាយប្រាក់របស់គេផ្ដេសផ្ដាសនោះ រអៀសខ្លួនណាស់ណា

«នេះគឺសម្រាប់តែ បុរសណាម្នាក់ដែលមានមនុស្សស្រីដែលខ្លួនស្រឡាញ់ ពួកគេនឹងទិញបន្តោងនេះជូនទៅនាងដើម្បីបង្ហាញថាពួកគេស្រឡាញ់នាង ហើយឯងទិញវាធ្វើអី? របស់ស្អាតៗមានច្រើនទៀត នេះសម្រាប់តែអ្នកមានស្នេហាទេ» haerin

«ចុះបើទិញខ្លួនឯងតែម្ដងទៅ វាមិនស្រួលទេហេស៎ចាំគេទិញឱ្យវាយូរណាស់» hyein

«របស់ដែលទទួលពីគេវាមានតម្លៃជាងណា អឯមិនយល់ទេតោះឆាប់ទៅរកអីញ៉ាំវិញ ខ្ញុំមានរបស់ស្អាតៗទៀតចង់បង្ហាញឯងបំភ្លេចវាទៅ» haerin

  ពួកគេក៏បានដើរលេងជុំវិញផ្សារ មើលនេះមើលនោះទិញនេះទិញនោះតាមតែចិត្តរបស់ពួកគេ haerin ដោយមើលទៅ hyein ស្រឡាញ់បន្តោងមួយនោះចឹង នាងក៏បាននាំ hyein ទៅកន្លែងមួយទៀតដែលមានគ្រឿងអលង្ការស្អាតៗខ្លាំងណាស់

«ឯងចង់បានមួយណាក៏យកទៅ» នាងប្រាប់ឲ្យ hyein ជ្រើសយករបស់ដែលស្រឡាញ់ទៅកន្លែងនេះមើលទៅទាំងខ្សែកនិងខ្សែដៃគេស្អាតៗខ្លាំងណាស់

«អីទៀតហើយ យើងត្រូវចាយប្រាក់របស់ឯងប៉ុន្មានទៀត?ចាក់ទៅវិញទៅ haerin ទៅផ្ទះវិញ» hyein រអ៊ូរទាំណាស់ព្រោះកញ្ញាមុខឆ្មានិងអាងតែសម្បូរលុយចាយអត់ចេះគិតសោះ

«យើងប្រាប់ហើយថាកុំខ្វល់ អាមួយនៀកសមនឹងឯងតើ» នាងនិយាយទាំងលើកខ្សែកដែលមានបន្តពណ៌ទឹកប៊ិចបែបស្រាលរាងពងក្រពើមួយ យកមកធៀបនិងករបស់ hyein មើលទៅសមមែនទែន

«.........» នាងមិនបានឆ្លើយតបអ្វីជាមួយ haerin ទេប៉ុន្តែនាងមើលទៅខ្សែកនោះ នាងក៏ចូលចិត្តវាតែម្ដង នាងក៏បែរទៅរកខ្សែកមួយដែលមានពណ៌បៃតងចាស់បែបស្រាលរាងបេះដូងយកមកឱ្យ haerin ដែរ

«ចឹងឯងយកមួយដែរទៅ» hyein ក៏បានដាច់ខ្សែក្រតែនាងកាន់នោះទៅឱ្យគេគិតលុយ របៀបថា haerin ទិញខ្សែកឱ្យ hyein ចឹងនាងក៏ទិញឲ្យ haerin វិញ(យកប្រាក់របស់ haerin ទិញខ្សែកអោយ haerin)T-T

«ល្អតើ» នាងក៏បានហុចខ្សែកនៅនឹងដៃរបស់នាងឲ្យគេគិតលុយដែរ

  ពួកគេកបានពាក់ខ្សែកឲ្យគ្នាទៅវិញទៅមកចាត់ទុកជាការដោះដូរគ្នា....ដល់ពេលចឹងទៅ haerin មានអារម្មណ៍ប្លែកដែរតើព្រោះអត់ធ្លាប់ធ្វើអីបែបហ្នឹងជាមួយអ្នកណាគេផង(គេអៀន)រួចរាល់ហើយអស់ពួកគេក៏បានមកផ្ទះវិញជាមួយគ្នាយ៉ាងធម្មតា....

  ដោយមកដល់ផ្ទះ hyein ក៏ទៅជួយធ្វើការងាររបស់បងនីនដែរ កូននេះជាមនុស្សឧស្សាហ៍ចេះក្រែងចិត្តគេណាស់...

  មួយសន្ទុះក្រោយមកក៏មាននារីពីរនាក់រូបរាងមុខមាត់ស្អាតបាត ពួកគេដើរសំដៅមកផ្ទះរបស់ haerin មើលទៅពួកគេក៏មានឋានៈប្រហាក់ប្រហែលហ្នឹង haerin ដែរនិង...

«haerin haaa» នារីមុខមាត់ខ្ជូតៗម្នាក់បានហៅរកម្ចាស់ផ្ទះរស់មកដល់ឃើញតែផ្ទះទទេ

«អូ៎បង hanni បង minji ខ្ញុំនៅទីនេះ អេថ្ងៃនេះខ្យល់អីបក់បងមកដល់ផ្ទះខ្ញុំហ្នឹង?» នាងនិយាយលេងសើចទៅកាន់អ្នកទាំងពីរ មើលទៅពួកគេទំនងជាស្និទ្ធស្នាលគ្នា

«គឺខ្យល់នឹកហ្នឹងណា» នារីមុខមាត់ cute អ្នកនោះមិនទាន់និយាយលេងសើចជាមួយ haerin ដោយនាងមានឈ្មោះថា hanni និងម្នាក់ទៀតមានឈ្មោះថា minji

( minji ) 20 ឆ្នាំ        ( hanni ) 20 ឆ្នាំ

«អីយ៉ារំភើបដល់ហើយនៀក» haerin

«ព្រឹកមិញពួកបងបានទៅផ្សារឮអ្នកនៅផ្សារនិយាយថាឯងមានមិត្តមកនៅជាមួយហេស៎?» minji សួរទាំងឆ្ងល់ព្រោះនាងមិនដែលដឹងសោះថា haerin មានមិត្តមកពីខេត្ត

«អ៎ត្រូវហើយ គឺមិត្តរបស់ខ្ញុំនាងមកពីខេត្ត»

«អ្នកណាទៅម៉េចក៏បងមិនដែលដឹងចឹង» hanni

«បងមិនដែលស្គាល់នាងទេ ហិហិ ខ្ញុំក៏មិនដែលនិយាយពីនាងដែរ» haerin

«ចុះឥឡូវនេះនាងនៅឯណា?» minji និយាយមិនទាន់ផុតពីមាត់ផង hyein ក៏បានដើរមកដល់ល្មម នាងរៀងភាំងបន្តិចដែរពេលឃើញភ្ញៀវនៅផ្ទះចឹង បើពីរនាក់នេះវិញមើល hyein អត់ដាក់ភ្នែកម៉ងព្រោះនេះមិនត្រឹមតែមិនដែលស្គាល់ទេគឺមិនដែលធ្លាប់ឃើញសូម្បីបន្តិច

«hyein នេះគឺជាបង hanni និងបង minji ឯងស្គាល់គាត់អោយហើយទៅ» haerin ណែនាំប្រាប់អោយហើយ

«អ៎ ជម្រាបសួរបង» hyein គួរសមតាមទំម្លាប់របស់នាង

«ច...ចា៎ ហិហិ ឯងស្អាតដល់ហើយ» ជួបភ្លាមសរសើរភ្លេតម៉ងអាចែនេះ

«មិនដល់ថ្នាក់ហ្នឹងទេបង» hyein

«ត្រូវហើយឈ្មោះរបស់ឯង hyein ចឹងហី?»

«ចា៎ គឺនិងហើយ» hyein

  ពួកគេអង្គុយនិយាយគ្នាលេងបានមួយសន្ទុះ យាយពីថាឆាប់ចុះសម្រុងគ្នាមែនទែនព្រោះ hyein ជាមនុស្សរួសរាយស្រាប់អញ្ចឹងហើយគឺស្រួលទេក្នុងការស្និទ្ធស្នាគ្នាជាមួយនិងណាម្នាក់ ពួកគេនិយាយគ្នាកាន់តែយូរៗទៅកាន់តែសប្បាយទៅ ជាមួយនឹងសំឡេងសើចក្អាកក្អាយ បណ្ដាលឲ្យទិដ្ឋភាពកាន់តែរីករាយ

«អេ នៅទីនេះទេហេស៎» សុខៗមាននារីម្នាក់ដែលចូលមកទីនេះមានឈ្មោះថា danielle

«បង danielle ចូលមកអង្គុយលេងសិនមក» ម្ចាស់ផ្ទះពេលឃើញភ្ញៀវមកចឹងក៏គួរសម

«អត់ទេបងអត់ទាន់មានពេលទេចាំលើកក្រោយ បងមករក minji និងណា minji ក្រែងឯងថាចង់ទៅទិញគ្រឿងក្រអូបជាមួយគ្នាហី យើងខំតែរកឯងនៅផ្ទះតាមពិតមកនៅទីនេះសោះ» danielle

«យើងភ្លេចឱ្យឆឹង តោះទៅចឹង លាសិនហើយ haerin hyein» និយាយលាហើយពួកគេទាំងពីរនាក់ក៏បានដើរចេញទៅ ពេលនោះមើលទៅ hanni មានទឹកមុខប្លែកៗម៉េចទេនាងបានទំលាក់ទឹកមុខភ្លាមៗពេល minji ចេញទៅជាមួយ danielle បាត់ hyein ក៏បានឃើញរឿងនេះដែរ

(មានអារម្មណ៍ថាសាច់រឿងកាន់តែភ្លាវទៅៗម៉េចទេ ឡើងអស់អារម្មណ៍សរសេរហើយ ណាមួយអត់មានអ្នកអានទៀត😭😭)

សង្ស័យតែបាត់រឿងនិងមួយទៀតទេ....


You are reading the story above: TeenFic.Net