part 20 : ហេតុអ្វី??💔

Background color
Font
Font size
Line height


  កន្លងផុតបងច្រើនថ្ងៃទំនាក់ទំនងរវាង hyein និង haerin កាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គ្រាន់តែពួកគេល្អូកល្អើនជាមួយគ្នាតែពេលនៅតែពីរនាក់ប៉ុណ្ណោះ ព្រោះមិនចង់អោយអ្នកផ្សេងក្រៅពីមនុស្សជិតស្និទ្ធដឹងនាំតែមានរឿងវែងឆ្ងាយ...

  ថ្ងៃនេះពួកគេទាំងពីរនាំគ្នាមករំលឹកអានុស្សាវរីយ៍ដែលពួកគេបានជួបគ្នាលើកដំបូងនៅឯមាត់ស្ទឹងមួយនោះឯង ពួកគេក៏បានរៀបចំអាហារខ្លះមកញុំាជាមួយគ្នាដែរ

«កន្លែងនេះហើយដែលយើងបានជួបគ្នាជាលើកដំបូង...» ពួកគេទាំងពីរកំពុងអង្គុយមើលទឹកដែលកំពុងហូរនោះ រាងក្រាស់ក៏យកដៃម្ខាងទៅឱបស្មារបស់រាងតូចហើយនិយាយឡើង

«ពេលនិងអត់ដឹងថាបងឯងម៉េចៗទេ ឡើងប្លែកខុសគេ» គ្រាន់តែនឹកដល់រឿងពីមុនភ្លាមរាងតូចនៅតែឆ្ងល់មកដល់សព្វថ្ងៃព្រោះ hyein មិនដែលនិយាយប្រាប់នាងទាល់តែសោះ

«គ្រាន់តែជារឿងអតីត បំភ្លេចវាចោលទៅ~» នឹកឃើញដល់រឿងហ្នឹងនាងក៏ចង់សើចដែរ ពេលនុងម៉េចបានវាទៅជាចឹងណ៎...

«អូនបំភ្លេចហើយ តែវាចេះតែឆ្ងល់!»

«បានហើយអូនឈប់ឆ្ងល់ទៅ តោះចុះលេងទឹកវិញហី?» នាងបង្វែរបរិយាកាសឲ្យស្រស់ស្រាយវិញម្ដង ក៏បបួលរាងតូចអោយចុះលេងទឹកជាមួយគ្នា

«អឹម...ក៏បាន~»

....

  ពួកគេលេងប្រលែងគ្នាយ៉ាងសប្បាយ សើចក្អាកក្អាយពេញនឹង ដូចជាចៃដន្យដល់ហើយពេលមនុស្សមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ បែរក្លាយជាមនុស្សសំខាន់បំផុតសម្រាប់គ្នា រកបានមនុស្សដែលយល់ពីយើងបំផុតជាទ្រព្យមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតមួយនេះ...

«ហាសហា៎ៗ~ បានហើយៗ តើបងចង់ភ្នាល់គ្នាជាមួយអូនដែរអត់?» លេងសុខៗរាងតូចក៏ស្រាប់នឹកឃើញគំនិតថ្មី

«គិតថាបងខ្លាចមែន?ឥឡូវអូនចង់ភ្នាល់អី?» រាងក្រាស់ខ្នាញ់រាងតូចខ្លាំងពេកៗ ក៏ច្បិចច្រមុះរាងតូចលេង

«ភ្នាល់គ្នាអត់? ថាអ្នកណាមុជទឹកបានយូរជាងនិងឈ្នះ...»

«តោះចាប់ផ្ដើមទៅ 1 2 3 !» គ្រាន់តែរាប់ចប់ភ្លាមពួកគេទាំងពីរច្រមុជចូលក្នុងទឹកដំណាលគ្នា បានបន្តិចក៏មិនទាន់មាននរណាម្នាក់ងើបឡើងវិញដែរ ប្រហែលក្នុងចិត្តម្នាក់ៗចង់ឈ្នះរៀងខ្លួនហើយមើលទៅ

  រាងកាយរបស់ hyein អណ្ដែតចូលកាន់តែជ្រៅទៅក្នុងទឹក នាងមានអារម្មណ៍ថាថប់ៗដង្ហើម ក៏ចង់ឡើងមកផ្ទៃខាងលើវិញតែហាក់បីដូចជារាងកាយទាំងមូលអណ្ដែតចូលទៅផ្ទៃងងឹតកាន់តែជ្រៅ នាងខំប្រឹងរើបំរាស់យ៉ាងខ្លាំងព្រោះតែជិតអស់ខ្យល់ទៅហើយ នៅពេលដែលនាងខំប្រឹងហែលកាន់តែខ្លាំងនោះ ដូចជាមានអ្វីម្យ៉ាងចាប់ទាញជើងរបស់នាងចូលទៅទីងងឹត នាងខំស្រែកយ៉ាងណាក៏មិនឮដែរព្រោះនេះគឺនៅក្នុងទឹក នាងកំពុងតែភ័យតក់ស្លុតស្របពេលនោះនាងឈ្លក់ទឹកផង មានយូរប៉ុន្មានរាងកាយទាំងមូលអស់ខ្យល់ អណ្ដែតស្ដូកស្ដឹងចូលទៅក្នុងផ្ទៃងងឹតមួយនោះ....

«អ្ហា!~ ខិកៗ....hye... hyein ~~ មិនទាន់ងើបមកទេ តើបងចង់ឈ្នះខ្ញុំដល់ថ្នាក់ហ្នឹងផងហេស៎??» រាងតូចស្ទុះងើបចេញពីទឹកមក ជូតទឹកនៅលើផ្ទៃមុខចេញក៏ឃើញថា hyein មិនទាន់ងើបឡើងនោះទេក្នុងចិត្តរបស់នាងក៏ភ័យខ្លះបន្តិចដែរ

«hye! បងនៅណា? ឆាប់ងើបឡើងមក អូនចាញ់បងហើយ ងើបឡើងភ្លាមមក...» រាងតូចស្ថិតនៅក្នុងទឹកត្រឹមស្មា ព្យាយាមស្រែកដើម្បីឲ្យ hyein ងើបឡើងវិញមកនាងបារម្ភខ្លាំងណាស់ ចាំមួយភ្លែតហើយក៏នៅតែមិនឃើញ យើងចាប់ផ្ដើមរលីងរលោងភ្នែកបណ្តើរៗហើយនេះបើមនុស្សធម្មតាអាចនៅដល់ពេលនេះដោយរបៀបណាទៅ នេះកុំប្រាប់ថា...

«hyein!!~~ បងកុំធ្វើបាបអូន...ហុឹកៗ ឆាប់ឡើងមកវិញមក មកជួបអូនទីនេះ~» ទឹកភ្នែកហូរស្រោចលាយឡំជាមួយទឹកដក់នៅលើផ្ទៃមុខសម៉ត់ខៃ នាងចាប់ផ្ដើមយំខ្លាំងៗព្រោះនៅតែមិនឃើញវត្តមានរបស់ hyein តើនេះមានន័យថាយ៉ាងម៉េចទៅ?

ពេលនោះ haerin មុជចូលទៅក្នុងទឹកភ្លាមៗ ហែលស្វែងរកវត្តមានរបស់ hyein ទាំងដែលក្នុងចិត្តរបស់នាងតក់ស្លុតនឹងរឿងនេះខ្លាំងណាស់ សឹងតែគ្មានស្មារតីផងនាងហែលរុករកសព្វកន្លែងនៅតែមិនឃើញទាល់តែសោះ

«ខិកៗ.....អ្ហឹកៗ....hye.. hyein! បងនៅឯណាមានឮអូនហៅទេ? ហឹុកៗ តើបងកើតអីទៅ??ឱ្យអូនសុំទោស...» នាងងើបចេញពីទឹកដោយស្រែកយំខ្លាំងៗ ព្រោះតែពេលនេះមានតែនាងប៉ុណ្ណោះនៅកណ្ដាលទឹកធំល្វឹងល្វើយ មេឃនៅខាងលើក៏កំពុងតែងងឹតមានខ្យល់និងផ្គរ ផ្ដល់សញ្ញាថាជិិតភ្លៀងហើយ រាងកាយតូចញ័រនៅក្នុងទឹកនាងមុជចូលទៅក្នុងទឹក 5-6 ដងទៅហើយនៅតែមិនបានឃើញទាល់តែសោះនាងគិតថាកំហុសគ្រប់យ៉ាងមកពីខ្លួនបបួលលេងល្បែងអីឆ្កួតៗបែបនេះវិប្បដិសារីកំពុងបាំងមុខរបស់នាងគាំងនៅមួយកន្លែងតើពេលនេះនាងគួរធ្វើអ្វីទៅនាងស្ពឹកគ្រប់កន្លែងអស់ហើយធ្វើអ្វីមិនកើតទាល់តែសោះ តើគួរតែសម្លាប់ខ្លួនពេលនេះល្អទេ??

នាងស្រវ៉ាឡើងចេញពីទឹកយ៉ាងត្រដាបត្រដួស ផ្គរលាន់ខ្លាំងៗធ្វើឱ្យអារម្មណ៍របស់នាងកាន់តែតក់ស្លុកទឹកភ្នែកស្រក់ចុះមកឥតស្បើយ នាងខំប្រឹងអស់ពីកម្លាំងនៅក្នុងខ្លួនរត់ចូលទៅក្នុងភូមិ ដើម្បីរកជំនួយមកជួយ hyein មិនយូរប៉ុន្មានមនុស្សមួយក្រុមរួមទាំង taehyun ផងដែរនាំគ្នារត់យ៉ាងមានសំដៅមកទីនេះ មេឃក៏បានបង្អុលភ្លៀងធ្លាក់មកគ្មានប្រណីជាមួយនឹងផ្គរលាន់យ៉ាងរណ្ដំ

ពួកគេទាំងអស់នាំគ្នាចុះទៅក្នុងទឹកមុជរាវរកវត្តមានរបស់ hyein គ្រប់ៗគ្នា សំឡេងស្រែកហៅលាយឡំជាមួយផ្គររន្ទះបន្លឺឡើងគួរឱ្យខ្លាច ពួកគេរកមើលសព្វខ្ទេចខ្ទីក្នុងបណ្ដោយស្ទឹងទាំងមូល នៅតែមិនបានឃើញអ្វីទាំងអស់សូម្បីតែសាកសពមនុស្ស យ៉ាងណាក៏នៅតែមិនចុះចាញ់ពួកគេស្រែកហៅឈ្មោះ hyein ខ្លាំងៗទោះមេឃភ្លៀងជោកជាំយ៉ាងណាក៏ដោយ

«hyein!!~~ ងើបមកវិញមក.... ហឹុកៗ បើអត់បងឱ្យខ្ញុំរស់នៅយ៉ាងម៉េចទៅ??» រាងតូចស្រែកថ្ងួចថ្ងូរយំលាយឡំគ្នាជាមួយស្នូរទឹកភ្លៀងនាងយំខ្លាំងៗរកអ្វីមកប្រៀបផ្ទឹមមិនបានដោយមាន minji hanni រួមទាំង danielle នៅជួយលួងលោមនាងពួកគេទាំងបីពេលដឹងដំណឹងនេះក៏រន្ធត់នឹងខូចចិត្តមិនតិចដែរ មនុស្សធ្លាប់តែឃើញមុខគ្នាសឹងរាល់ថ្ងៃបែរជាមកជួបរឿងបែបនេះទៅវិញ ភ្លាមៗពេកទទួលយកមិនបានទេ គិតទៅអ្វីៗនៅខាងមុខពិតជាមើលមិនឃើញមែន ដោយខ្សោះអស់កម្លាំងស្រាប់ផងហើយយំខ្លាំងបែបនេះទៀត haerin ក៏បានសន្លប់ក្រោមដំណក់ទឹកភ្លៀងដ៏ជោគជាំ...

# 2-3 ថ្ងៃក្រោយមក

ពីរបីថ្ងៃទៅហើយបណ្ដោយស្ទឹងទាំងមូលត្រូវបានរុករកសព្វកន្លែងនៅតែមិនបានរកឃើញអ្វីសោះ បើសិនជាមនុស្សស្លាប់ពិតមែនរយៈពេលប៉ុណ្ណេះក៏ហើមរលួយបញ្ចេញក្លិនមកខ្លះដែរ តែនេះដូចជាគ្មានអ្វីទាល់តែសោះទទេស្អាតតែម្ដងហាក់បីដូចជាគ្មានអ្វីកើតឡើងចឹង អ្នកភូមិគ្រប់គ្នាក៏បានសន្មត់ថា hyein បានស្លាប់បាត់ទៅហើយ ទោះជារកសាកសពមិនទាន់ឃើញក៏ដោយ haerin ឯណោះវិញនៅតែបន្តយំរហូតមិនព្រមបាត់សោះឡើយបាយទឹកអីនាងមិនព្រមញ៉ាំនោះទេ រូបរាងកាយស្លេកស្លាំងដូចជាមនុស្សឈឺរាប់ឆ្នាំអញ្ចឹង ធ្វើឲ្យគ្រប់គ្នាបារម្ភពីនាងខ្លាំងណាស់ពេលនេះទុក្ខជាន់ទុក្ខហើយ ពិធីបុណ្យសពបានប្រារព្ធឡើងមនុស្សគ្រប់គ្នាពិបាកចិត្តខ្លាំងណាស់...ជាពិសេសគឺ haerin នាងនៅតែមិនព្រមទទួលយករឿងនេះ....

________________________________

-- ចំហាយ....ending ʘ⁠‿⁠ʘ


You are reading the story above: TeenFic.Net