part 10 : ង៉ក់ងរ...

Background color
Font
Font size
Line height


គ្រាន់តែ danielle ចេញផុតពីទីនេះបានបន្តិចប្រហែលជាខ្ទង់ម៉ោង 8-9 អីនិង hanni ក៏បានបើកទ្វារចូលមក តែមិនទាន់បានជួបជាមួយ hyein នោះទេព្រោះនាងកំពុងតែរៀបចំអីវ៉ាន់នៅខាងក្រោយ....

«ថៅកែ hyein ទៅណាបាត់ហើយឬក៏នាងមិនទាន់មកទេ?» នៅពេលដែលចូលមកមិនបានឃើញ... hanni ដើរទៅសួរថៅកែនៅកន្លែងគិតលុយ...

«នាងនៅខាងក្រោយឯណោះ អ្នកនាងមករកទិញសៀវភៅមែនទេ ដើររកមើលសិនទៅ» ថៅកែហាងកំពុងតែកត់បញ្ជីរបស់គាត់ ឆ្លើយតបជាមួយនាងរួចហើយ គាត់ក៏ធ្វើការរបស់គាត់វិញ ឯ hanni មិនទាន់បាននិយាយជាមួយថៅកែហាងបន្តផង hyein ក៏បានមកដល់ទីនេះល្មម

«អូ៎ បង hanni មករកទិញសៀវភៅមែនទេ?» ពេលនាងឃើញវត្តមានរបស់ hanni នាងរាងភ្ញាក់ផ្អើលបន្តិច ថ្ងៃនេះសុទ្ធតែអ្នកស្គាល់មកកៅឆាយមុនគេណ៎

«អត់ទេបងមករកឯងហ្នឹង!» នាងនិយាយទាំងញញឹមជាប់ ទោះមិនសូវជាសប្បាយចិត្តប៉ុន្មានក៏ដោយ

«មករកខ្ញុំ? បងមានការអីជាមួយខ្ញុំមែន?» នាងចង្អុលមកខ្លួនឯង ហើយសួរទៅកាន់ hanni

«មាននិងហើយទើបបងមករកឯង ម៉ោះទៅអង្គុយនិយាយគ្នាសិនទៅ» នាងកាន់ដៃ hyein ចេញពីហាងមកអង្គុយនៅលើបង់ ដែលនៅមុខហាងហ្នឹងឯង ដើម្បីនិយាយគ្នាបន្តិចសិន....

....

«បងមានការអីទៅ?» នាងកំពុងឆ្ងល់នៅក្នុងចិត្តជាខ្លាំង

«គឺថាបែបនេះ ថ្ងៃរសៀលនេះឯងទំនេរអត់? បងចង់នាំឯងទៅកន្លែងមួយជាមួយគ្នា» នាងដាក់ដៃខ្លួនឯងនៅលើដៃរបស់ hyein ហើយនិយាយឡើង

«ទៅកន្លែងណាទៅ?»

«ឆ្លើយបងសិនមក ឯងទំនេរដែរអត់?»

«សម្រាប់បងខ្ញុំទំនេរគ្រប់ពេលវេលាហ្នឹង» នាងនិយាយទាំងសើចចេញភ្នែកលិបៗគួរឲ្យស្រឡាញ់

«ណែ៎ បងសួរមែនទែនណា...»

«ខ្ញុំក៏ឆ្លើយពិតមែនដែរ!»

«ចឹង បងចង់នាំឯងទៅកន្លែងមួយ ត្រៀមខ្លួនអោយហើយទៅ»

«កន្លែងណា...ឆ្ងាយដែរអត់?»

«មិនឆ្ងាយពីទីនេះប៉ុន្មានទេ..»

«បងចង់ទៅម៉ោងប៉ុន្មាន?»

«ប្រហែលម៉ោង 3 ម៉ោង 4 អីហ្នឹង»

«បើចឹង ថ្ងៃនេះខ្ញុំមកធ្វើការតាមធម្មតាចាំដល់ម៉ោងកំណត់ចាំខ្ញុំទៅរកបងនៅឯផ្ទះរបស់បង ព្រោះខ្ញុំធ្វើការគិតម៉ោងទេ ចង់ចេញថ្មើណាក៏បានដែរ»

«ឯងមិនបាច់រៀបចំអីទេត្រៀមតែខ្លួនទៅអ្វីផ្សេងៗទុកឱ្យបងនៅរៀបចំ»

«Huh? រៀបចំអីទៅ?»

«គឺយើងទៅលក្ខណៈពិចនិចណា...» នាងនិយាយហើយក៏សើចឡើង

«អូហូ! ឡូយហើយចឹង ប៉ុន្តែយើងទៅតែពីរនាក់??» នាងនិយាយឡើងបែបថាទៅតែពីរនាក់ចឹង ដូចគូស្នេហ៍ម៉េចៗទេ...

«អឹម.. ត្រូវតែពីរនាក់ហ្នឹងហើយឯងចង់ទៅប៉ុន្មាននាក់?»

«ចុះបង minji & danielle?»

«ពួកគេប្រហែលជារវល់ហើយ» និយាយហើយនាងទម្លាក់ទៅមុខស្រពោន

«បងសួរគាត់រួចហើយនៅ? ហើយចុះ haerin វិញ....?» ទៅណាក៏អត់ភ្លេចកញ្ញាមុខឆ្មានឹងដែរ

«hyein ហា៎.. បងចង់ទៅតែពីរនាក់ឯងទេ ហើយក៏មានរឿងខ្លះចង់និយាយជាមួយឯងដែរ រឿងសម្ងាត់មិនអាចឱ្យអ្នកផ្សេងដឹងទេ» យើងនិយាយហើយលើកដៃជាសញ្ញា shh🤫

«ចឹងយើងត្រូវទៅជាសម្ងាត់ដែរហើយ មិនត្រូវឱ្យអ្នកណាដឹងទេ ខ្លាចគេអន់ចិត្ត...» ពួកគេនិយាយបណ្ដើរសើចបណ្ដើរ

«អ្នកណាទៅដឹងទៅ...»

«អូយ៎! ទៅតែពីរនាក់បងឯងម៉េចទេ អៀនណាស់» នាងនិយាយបែបលេងសើច

«ម៉េចទៅអៀនបងវិញ?» នាងសើចហើយសួរទាំងធ្វើមុខឆ្ងល់

«បើទៅតែពីរនាក់ចឹងហ៎...»

«ចេះតែមានហើយឯងនេះ!»

«ត្រូវហើយព្រឹកមិញបង dani ក៏មកទីនេះដែរ..» គ្រាន់តែនាងនិយាយចប់ភ្លាម hanni ក្រឡេកមើលមុខនាងភ្លែត ព្រោះតែរៀងប្លែកចិត្តដែរ...

«dani មកទីនេះធ្វើអី?»

«គាត់មកទិញសៀវភៅ ហើយទិញឡើង 5-6 ក្បាល» នាងមិនទាន់និយាយចប់ផង hanni ក៏និយាយកាត់

«ទិញធ្វើអីច្រើនម្ល៉េះ ឯងមានបានសួរនាងអត់?» ឮចឹងនាងកាន់តែឆ្ងល់

«បានសួរតើ គាត់ថា ត្រូវទៅដើរលេងនៅខេត្តព្យុងហ្គាង ទើបទិញទៅទុកអាន»

«ហាស៎ dani ទៅព្យុងហ្គាង?» នាងភ្ញាក់ផ្អើលខ្លាំង ព្រោះម្សិលមិញ minji បើនិយាយជាមួយនាងថានឹងសារភាពប្រាប់ពីអារម្មណ៍ទៅកាន់ dani នៅល្ងាចថ្ងៃនេះ

«បងមិនដឹងទេ? តើគាត់មិនបានប្រាប់បងទេ?» នាងឆ្ងល់ថាជាមិត្តនឹងគ្នាម៉េចក៏អត់ប្រាប់! អ្ហើយ~ យ៉ាប់មែនក្មេងនេះ សម័យនោះទៅប្រាប់បានភ្លាមៗកើតនោះ មិនមែនផ្ញើសារបានភ្លែតៗដូចសម័យឥឡូវឯងណា មានរឿងអីចង់ប្រាប់គ្នាក៏ត្រូវទៅរកដល់ផ្ទះដែរ...

«បងមិនបានដឹងនោះទេ dani នាងចូលចិត្តធ្វើអីស្ងាត់ៗម្នាក់ឯងណាស់» ណាមួយ danielle ជាមនុស្សបែបនេះស្រាប់នាងគិតថារឿងប៉ុណ្ណឹងមិនចាំបាច់ប្រាប់គេនោះទេ

«អ៎ ចម្លែកដល់ហើយ» នាងងក់ក្បាលតិចៗ

«ចុះនាងទៅពេលណា...?» នាងភ័យជំនួសព្រោះខ្លាច minji សារភាពអារម្មណ៍មិនទាន់ពេលវេលា

«គាត់ថាពីរបីថ្ងៃទៀតឯណោះ»

«បើចឹងល្អហើយ... តោះមិនបាច់ខ្វល់រឿងពួកគេទៀតទេ ថ្ងៃរសៀលនេះ ពួកយើងទៅពិចនិចជាមួយគ្នា...អូហូ» យើងនិយាយហើយក៏សើចឡើង

«ចាំដល់ពេលចាំខ្ញុំទៅរកបងណា...» ពួកគេនិយាយលេងសើចសប្បាយជាមួយគ្នា ព្រោះពីរនាក់និងនិយាយត្រូវគ្នាណាស់...តែមិនដឹងថានៅពេលដែលពួកគេកំពុងនិយាយគ្នាហ្នឹង haerin ក៏បានស្ដាប់ឮអស់ដែរ នាងថាបម្រុងមកយកចំណីអាហារខ្លះៗមកឱ្យ hyein ញ៉ាំ តែបែរជាមកទាន់ ពួកគេនិយាយគ្នាទៅវិញ ថែមទាំងបបួលគ្នាទៅណាទៀតក៏មិនដឹង មើលទៅចម្លែកដល់ហើយ នាងប្ដូរចិត្តវិញ លែងយកអាហារទៅដោយ hyein ហើយ ព្រោះគេមិនខ្វល់ពីនាងផង ចង់ទៅណាចោលនាងទៀត... បែបនេះគួរឲ្យអន់ចិត្តណាស់ ចាំមើលណាដល់ផ្ទះឈប់និយាយរកមួយ...

បន្ទាប់ពី hyein និយាយគ្នាលេងចប់សព្វគ្រប់ជាមួយ hanni អស់ហើយពួកគេក៏បំបែកផ្លូវគ្នារៀងខ្លួនដោយម្នាក់នៅធ្វើការ ហើយម្នាក់ទៀតទៅរៀបចំរបស់របរញ៉ាំខ្លះៗទុកទៅពិចនិចជាមួយគ្នា....

#ថ្ងៃត្រង់

+11:00

hyein បានត្រឡប់មកផ្ទះវិញ រៀបចំខ្លួនខ្លះៗ និងញ៉ាំបាយដើម្បីទៅធ្វើការវិញ ព្រោះវាមិនទាន់នៅពេលកំណត់របស់នាងជាមួយ hanni ទេ តែពេលនាងមកដល់ផ្ទះមើលទៅ haerin ដូចជាមិនសូវមាត់ករកនាង ដូចរាល់ដងសោះ ថ្ងៃនេះមកដូចជារៀងខ្មើតប្លែក

«យ៉ាងម៉េចហ្នឹង?ថ្ងៃនេះដូចជាមិនសូវមាត់ច្រើនដូចរាល់ដង...» នាងមិនបានចាប់អារម្មណ៍ច្រើនទេ ហើយក៏សួរទៅអ្នកដែលកំពុងង៉ក់នោះ

«ស្អីឯង.. យើងធម្មតាតើ» ពាក្យក្បត់សំដីនិងទឹកមុខណាស់

«យ៉ាងម៉េចឯងហ្នឹង?អត់សប្បាយចិត្តរឿងអីមែន ឬក៏បងប្អូនមកលេង» នាងសំដៅទៅរឿងប្រចាំខែរបស់មនុស្សស្រី

«ឆ្កួតទេដឹង!» មុខមិនមើលគេទេតែនៅឆ្លៀតតមាត់

«បើមិនចឹងម៉េចវិញ?» នាងឆ្ងល់ដែរមនុស្សធម្មតាសុខៗសោះ បែរជាមកធ្វើអាកប្បកិរិយាប្លែកៗអីណា...

«កុំនិយាយសាំជាមួយយើង ប្រាប់ថាមិនអីគឺមិនអីហើយ» សំឡេងតូចៗបានស្រែកបន្លឺឡើង

«ឆ្កួតជ្រូកទេដឹង?» នាងនិយាយតិចៗខ្ជិលឱ្យកញ្ញានោះឮ នាំមានរឿងដល់ចាស់ ហើយក៏ដើរទៅជួយរៀបចំអាហារជាមួយបងនីនបាត់ទៅ

....

«អេ៎ អត់ញ៉ាំបាយទេ?» ដោយរៀបចំអាហាររួចរាល់អស់ នៅតែឃើញ haerin អង្គុយធ្វើចរឹកស្រីស្អាត នាងក៏បានស្រែកឡើង

«មិនញ៉ាំ! ខ្ជិល...» នៅង៉ក់ងរហ្នឹងហើយបើមិនប្រាប់គេម៉េចគេបានលួងទៅ យ៉ាប់ណាស់

«នាងយ៉ាងម៉េចថ្ងៃហ្នឹង?» នាងងាកមកសួរបងនីនវិញ

«បងយ៉ាងម៉េចដឹងទៅ បើឯងជាមិត្តរបស់នាងហើយមិនដឹងផង» បងនីននិយាយបកទៅវិញ

«ក្រែងនាងនៅជាមួយបងដែរតើហី?» នៅផ្ទះមួយគ្នាសោះម៉េចក៏អត់ដឹង

«អត់ទេ! នាងមកផ្ទះមុនឯងមួយម៉ោងមុនហ្នឹងអីទេ»

«ម៉េចចឹង ទៅណាយូរម៉េះ ទើបចូលផ្ទះ» ដោយខ្ជិលសួរសាមុីខ្លួនគេចេះតែស្មានខ្លួនឯងសិនទៅ

«បានហើយបងមិនដឹងទេបងទៅសិនហើយ»

«បងមិនចាំញ៉ាំជាមួយគ្នាសិនទេហេស៎?»

«អត់ទេបងញ៉ាំរួចហើយឯងញ៉ាំជាមួយ haerin ទៅ» បងនីននិយាយហើយក៏ដើរចេញទៅបាត់

.....


You are reading the story above: TeenFic.Net