WE JUST THE MEMORIES

Background color
Font
Font size
Line height


'Mai ឯងគិតអីមើលទៅដូចជាមិនសប្បាយចិត្តសោះ'

'គ្មានស្អីទេ យើងគ្រាន់តែគិតពីម៉ាក់ព្រោះបើយើងទៅគាត់នៅតែ ម្នាក់ឯង' វាជារឿងធម្មតាទៅហើយកូនៗដែលត្រូវចេញឆ្ងាយពីផ្ទះតែតែងបារម្ភសុខទុក្ខរបស់ឯងផ្ទះ. តែមិនធម្មតានោះគឺខ្ងុំមានតែ2នាក់ម៉ាក់កូនហើយនេះខ្ងុំត្រូវរៀននៅទីក្រុងទៀតមិនឲបារម្ភយ៉ាងម៉េចនិងកើត

'អឹមយើងយល់ យើងក៏គិតពីអ្នកផ្ទះយើងដូចគ្នា ជឿយើងមីងRin រឹងមាំណាស់គាត់ប្រាដកជាមិនកើតអីទេ'Yara យកដៃមកទះស្មាខ្ងុំថើៗ គោលបំណងកុំឲខ្ងុំគិតអ្វីដែល អវិជ្ជមាន

'អើ ដឹងហើយតែដើរឲលឿនតិចទៅប្រយ័ត្នឡានចេញចោល' ជាប់និយាយគ្នានិងហើយបើឡានចេញចោលមែនខ្ងុំប្រាដកវៃនាង ra ឲងាប់នៅចំណតជាមិនខានពីបទដែលបបួលខ្ងុំនិយាយ

'អើ មែនតោះប្រយាប់ឡើងប្រយ័ត្នរត់តាមឡាន' នាងYara ក្មេងសតិអារម្មណ៍មិញនេះវាបបួលឯងនិយាយសោះឥឡូវ ស្លន់ស្លោជាងឯងទៀត

'ណែ៎នាងឆ្កួត ឯងកុំរត់លឿនពេកចាំយើងផង' នេះវាអាងតែវាជារត់មិនគិតពីមនុស្សដែលឈឺចង្កេះទើបតែនិងធ្លាក់ពីលើដើមឈើពីម្សិលមិញសោះនាងឡប់

ខ្ងុំព្យាយាមរត់តាមនាងមិត្តឡប់របស់ខ្ងុំទាំងជើងទាំងគូរមិនចង់ឈានទៅមុខដង្ហើមដកមិនចង់ដល់គ្នា អើយហេតុពិបាកម៉េសហ៎ា

'ណែ៎ដល់ចំណតហើយនាង Mai 'Yara ក៏មិនខុសពីខ្ងុំពិនម៉ានដែលសភាពពេលនេះដូចឆ្កែឆ្កួតយ៉ាងចឹង ដង្ហើមដកសឹងមិនដល់គ្នា ដៃជើងញ័រអស់ហើយដូចកូនមាន់ត្រូវទឹកភ្លៀងយ៉ាងចឹង នេះសំណាងហើយដែលឡានមិនទាន់ចេញចោលបើត្រូវរត់តាមឡានទៀតនោះខ្ងុំស្រមៃរូបភាពមិនចេញទេ

'ឡានមកហើយឯង'ខ្ងុំខំងើយ កចង់បាក់សម្លឹងទៅមើលឡានដែលធ្វើឲពួកខ្ងុំទាំងពីររត់ស្ទើរដាច់ជើងចោល   ដែលកំពុងសំដៅមករកពួកយើង

'បានហើយរៀបចំឥវ៉ានឡើងឡាន'ខ្ងុំនិយាយប្រាប់កំពូលមិត្តសំណប់ចិត្តព្រោះឃើញឥវ៉ាន់ខ្លះនៅនិងដីនៅឡើយ ហើយYaraកុំពុងអង្គុយនៅ កៅអីដែលគេដាក់សម្រាប់អ្នកអង្គុយចាំឡានក្រុង សភាពនេះប្រហែលជាហត់ខ្លាំងហើយ
ទីបំផុតពួកយើងក៏បានមកអង្គុយក្នុងឡានក្រុងបានសម្រេច សប្បាយចិត្តណាស់

'ណែ៎Yara ឯងសាកគិតទៅមើលពេលទៅដល់ សេអ៊ូលប្រាដកជាសម្បូរស្រីស្អាតច្រើនមិនខានទេ នេះបើបានរៀនរួមថ្នាក់ជា មួយស្រីស្អាតប្រចាំសាលាទៀត អូយអេមណាស់ឯង'
'Yara ណែ៎នាងra'ដោយសារតែអត់ទ្រាំជាមួយនិងការស្ងាត់ស្ងៀមរបស់អ្នកដែលអង្គុយស្តាំដៃមិនបាន ក៏នាំចិត្តនេះឲ. ងាកទៅស្តាំដៃតែក៏ឃើញនាក់នៅស្តាំដៃខ្ងុំដេកលក់បាត់ហើយ ស្អីវានិងវាគិតថាឡានក្រុងជាបន្ទប់ដេករបស់វាមែនទេ នាងនេះ

ដោយសារតែដៃគូរសុីត្រាវរបស់ខ្ងុំដេកលក់បាតទើបខ្ងុំសម្រេចចិត្តងេកមកចាប់អារម្មណ៍និងទិសភាពខាងក្រៅវិញ នៅតាមដងផ្លូវជំនួសវិញមិនយូរពិនម៉ានពួកយើងក៏បានមកដល់សេអ៊ូល ជើងទាំងពីររបស់ខ្ងុំកុំពងឈរពីមុខ សកលវិទ្យាល័យ Yonsei University សកលវិទ្យាល័យក្នុងក្តីស្រមៃស្នាមញញឹមរបស់បានបន្លេច.    ឡើងនៅនិងមុខក្រោយពីបានឃើញទិសភាពជុំវិញសាលារៀនវាស្អាតណាស់ ខ្ងុំ  ធ្លាប់ស្រមៃថាថ្ងៃណាមួយខ្ងុំនិងមករៀននៅទីនេះឲបាន  ឥឡូវខ្ងុំធ្វើបានហើយរំភើបពេកខ្ងុំស្ទើតែស្រក់ទឹកភ្នែក រវល់តែភ្លឹកជាមួយសម្រស់សាលា ស្រាប់តែ

'អាយ ប្រូស ណែ៎លោកប្រយាប់ទៅណារត់មិនមើល មនុស្សទេហីហ៎ា'ខ្ងុំព្យាយាមងើបទាំងវេទនាឈរថាឲមនុស្សប្រុសម្នាក់ដែលរត់មកបុកខ្ងុំ កំហឹងក្នុងខ្លួនរបស់ខ្ងុំ កើនឡើងហើយមិចសុខៗរត់មកមនុស្សទាំងរស់បែបនិងនេះចង្កេះទើបតែនិងធ្លាក់ពីលើដើមស្វាយផង តែក៏ត្រូវគាំងក្រោយឃើញមុខគេចំ គេសង្ហាណាស់ ស្បែកមុខសរមុតគ្មានស្នាមសម្បីតែមួយ ច្រមុះស្រួស បើនិយាយពីកម្ពស់វិញដូចប្រែកចឹងដល់ថ្នាក់ខ្ងុំត្រូវងើយមកថាឲគេស្ទើតែបាក់កទៅហើយ

'Mai ឯងយ៉ាងមិចហើយ'Yara ដែលជាអ្នកនាំមុខខ្ងុំដើរចូលសាលាមុននេះក៏ត្រូវងាកក្រោយដោយសារសំឡេងរបស់ខ្ងុំ គេរត់មកជួយលើកកាបូបដែលដេកនៅដីដោយសារអានាយសង្ហានេះរត់បុកខ្ងុំមិញនេះឯង

'ណែ៎មិនគិតសូមទោសអីបន្តិចទេមែនទេមិចក៏ចរិកអន់.              ម៉េសហ៎ាស'សម្រែកខ្ងុំស្រែកថាឲអានាយប្រែតនោះរត់បុកគេហើយមិនគិតសូមទោសអីតិចទេមិចក៏ឈ្លើយម៉េសចរិកមិនសមនិងមុខមាត់សោះយាប់មែន

'មកបានហើយឯងឈរធ្វើជំនាងសាលានៅទីនេះមែនទេ.   ចូលក្នុងទៅ ត្រូវទៅរកលោកគ្រូនិយកសាលានិយាយពីរឿងចូលរៀនផង'Yara និយាយក្នុងគោលបំណងដាស់តឿនខ្ងុំព្រោះមិនចង់ខាតពេលជាងនេះ

'កុំឲខ្ងុំជួបឯងម្តងទៀតណាអាប្រែតសង្ហាចរិកឈ្លើយ'និយាយតាមត្រង់ចុះកំហឹងនៅក្នុងខ្លួនរបស់ខ្ងុំពេលនេះវាស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ

'អើចាំសារក្រោយបើជួបទៀតយើងជួយដាល់នាយនោះឲឯង តែឡូវចូលក្នុងសិនទៅណាយើងចុកជើងណាស់ឈរយូរហើយ'

'ហើយឯងគិតថាយើងដេកនៅនិងមែនបាននិយាយច្រើនម្លេស'រួចខ្ងុំក៏ដើរទៅមុននាងមិត្តឡប់របស់ខ្ងុំបើនៅទៀតវានិយាយទៀតហើយសាុំមែន

សភាពក៏សែនយាប់របស់កើតឡើងម្តងទៀតហើយ.   ដោយសាលាធំពេកយើងពិបាករកបន្ទប់លោកគ្រូនិយកណាស់

'អត់ទោសបងស្រីតើខ្ងុំអាចរំខានបងបន្តិចបានទេ គឺចង់សួរថាបន្ទប់លោកគ្រូនិយកនៅខាងណា'សម្តីដ៏មានសុជីវធម៌របស់ខ្ងុំលើកឡើងសួរទៅកាន់បងស្រីស្អាតម្នាក់មើលទៅគាត់ប្រហែលជាសិស្សច្បងខ្ងុំហើយ

'គឺនៅជាន់ទី2ខាងស្តាំដៃ'

'ហិហិ អរគុណច្រើនបងស្រីស្អាត'នេះមិនមែនជាសម្តីរបស់ខ្ងុំគឺជាសម្តីព្រានរបស់មិត្តខ្ងុំនេះឯង
ដោយសារមិនចង់ខាតពេលច្រើនព្រោះពេលនេះម៉ោង11ថ្ងៃទៅហើយចឹងហើយ ខ្ងុំនិង Yara ក៏ប្រយាប់ទៅរកបន្ទប់លោកគ្រូនិយកតាមបងស្រីស្អាតប្រាប់ ហើយនៅទីបំផុតក៏រកឃើញមែន

'ពួកឯងគឺជាសិស្សអាហាររូបករណ៍ដែលមកពីខែនិងមែនទេ'

'ច៎ា ត្រូវហើយពួកខ្ងុំគឺសិស្សអាហាររូបករណ៍មកពីខេត្ត'

'អឹម ពួកឯងឈ្មោះអី'

'ខ្ងុំឈ្មោះ Park ji-a ហៅក្រៅថា Mai'
'ខ្ងុំឈ្មោះ Kim yara'

'ពួកឯងទៅសម្រាកសិនទៅមើលទៅប្រហែលជាហត់ធ្វើដំណើរផ្លូវឆ្ងាយ បន្ទប់ស្នាក់របស់សិស្សអាហាររូបករណ៍នៅជាន់ទី3'

'ច៎ាចឹងពួកខ្ងុំជម្រាបលាលោកគ្រូសិនហើយ'

'អឹម ទៅចុះ'
ក្រោយពីទទួលបានការអនុញ្ញាតពីលោកគ្រូរួចហើយខ្ងុំនិងនាងមិត្តជើងល្អក៏សម្រេចចិត្តទៅរកកន្លែងសម្រាកព្រោះ1ថ្ងៃនេះជួបតែរឿងធ្វើឲឈឺក្បាល គ្រានតែឈានជើងដើរចេញបានពីរជំហានស្រាប់តែជួបនិងមនុស្សដែលមិនចង់ជួបគ្រាន់តែឃើញមុខ.   ភ្លាមកំហឹងក្នុងខ្លួនខ្ងុំកើនឡើងម្តង.    ទៀតហើយនេះគេមកជួបលោកគ្រូដែល អេទើបតែរត់បុកឯងព្រឹកមិញសោះឡូវមកដើរហួសធ្វើមិនស្គាល់គ្នា ឈ្លើយពិនមែន

'Heeseung ឯងមកហើយ'

'បាទ លោកគ្រូ'

អានាយប្រែតសង្ហាម្នាក់នុងឈ្មោះ Heeseung មិនមែនចេះដឹងរឿងគេទេគួរតែបន្ទាស់ត្រចៀកខ្ងុំវាស្តាប់លឺខ្លួនឯងទាំងដែលដើរចេញមកបាន2ម៉ែត្រទៅហើយ

'ណែ៎អានាយមួយដើរបុកឯងព្រឹកមិញ សង្ហាហើយឈ្មោះពិរោះទៀត' ចេញផុតមិនទាន់បានប៉ុន្មាននាងYaraជើងល្អបបួលខ្ងុំសុីត្រាវគេទៀតហើយ

'នេះឯងសរសើរ សត្រូវរបស់មិត្តខ្លួនឯងមែនទេ សង្ហាតែ ចរិកអន់ឈ្លើយមនុស្សគួរឲស្អប់'និយាយរឿងនេះពេលណាខ្ងុំចង់តែហក់ទៅដាល់នាយនោះបែកមាត់ទេ

'បានហើយឈប់ខឹង ប្រយាប់ទៅរកបន្ទប់ស្នាក់វិញនិងបានសម្រាក់យើងហត់ខ្លាំងណាស់'

'គិតថាឯងចេះហត់តែឯងមែនទេ'

'អើដឹងហើយ តោះមកប្រយាប់'

ដំណើរដល់លឿនស្លែវរបស់Yara ដែលកុំពុងឡើង កាំជញ្ដើរធ្វើឲខ្ងុំអត់មិនអស់សំណើចមិនបាននាងនេះប្រហែងជានឹកគ្រែងគេងខ្លាំងហើយស្លន់យ៉ាងនេះ

'មកដល់ហើយ'ស្នាមញញឹមរបស់ខ្ងុំក៏លេចឡើងលើមុខម្តងទៀតដូចសប្បាយអរណាស់ណាចឹងព្រោះពួកយើងមកដល់កន្លែងបន្ទប់ស្នាក់របស់សិស្សហើយ តែមិនទាន់អស់ទេខ្ងុំរកបន្ទប់ខ្លួនឯងទៀត

'ណែ៎ Mai ឯងចាំលេខបន្ទប់លោកគ្រូប្រាប់ទេ យើងភ្លេចបាត់ហើយ'


'313 នោះឯងឃើញហើយ'

ជើងទាំងគូររបស់ខ្ងុំកុំពុងឈរនៅមុខបន្ទប់ស្នាក់ឬជាផ្ទះទី2របស់ខ្ងុំទាំងស្នាមញញឹមនៅនិងមុខញញឹមស្ទើតែរហែកមាត់ទៅហើយ ព្រោះសប្បាយចិត្តពេក ដៃរបស់ខ្ងុំកុំពុងកាន់កន្លឹះទ្វារបំណងនិងបើក

ក្រោកសំឡេងទ្វាបើកឡើងធ្វើឲខ្ងុំឃើញមនុស្សស្រី2.  នាក់នៅក្នុងបន្ទប់ច្បាស់តែម្តង តាមមើលទៅប្រហែលជាមិត្តរួមបន្ទប់របស់ខ្ងុំហើយ

'សួស្តី ពួកយើងគឺសិស្សថ្មីតែទើបតែនិងមក'

'ខ្ងុំឈ្មោះ Park ji-a ហៅថា Mai ក៏បានដែល'

'ខ្ងុំឈ្មោះ Kim yara'

ក្នុងនាមជាសិស្សថ្មីទើបតែមកហើយត្រូវមករស់នៅបន្ទប់ជាមួយគេទៀត ទើបខ្ងុំនិងYara ត្រូវណែនាំខ្លួនឲពួកគេ បានស្គាល់និងជា សុជីវធម៌ផងដែរ

'រីករាយ ណាស់ដែលបានស្គាល់ពួកឯង'

'ខ្ងុំឈ្មោះ Mina'

'ខ្ងុំឈ្មោះ Chea min'

ស្នាមញញឹមដ៏ស្រស់ស្អាតដែលលេចចេញពីផ្ទៃមុខនារីទាំងពីរធ្វើឲខ្ងុំធូទ្រូងបន្តិចព្រោះមិញនេះខ្ងុំខ្លាចថាពួកគេនិងមិនស្វាគមន៍ខ្លួនហើយត៎ា

ក្រោយពីសំណេះសំណើគ្នាជាមួយមិត្តរួមបន្ទប់រួចខ្ងុំនិងYara កុំពុងរៀបចំសម្ភារៈសិក្សានិងសម្លៀកបំពាក់ទៅតាមកន្លែងរាងខ្លួន បន្ទប់មិនសូវធំប៉ុន្មានទេតែអាចនៅបានវាសមរម្យសម្រាប់សិស្សដូចជាពួកយើងដែលរស់នៅជុំគ្នា

ឥឡូវដល់ម៉ោងក្រពះខ្ងុំធ្វើទុក្ខម្តងហើយ ព្រោះតាំងពីព្រឹក មកដល់ពេលនេះខ្ងុំមិនទាន់បានអីចូលពោះនៅឡើយទេនេះបើវាជេខ្ងុំ. បានប្រាដកណាស់វានិងជេខ្ងុំជាមិនខានទេ

'មើលទៅអ្នកគ្រប់គ្នាឃ្លានហើយចឹងចាំខ្ងុំជាអ្នកចុះទៅទិញគ្រប់គ្នាចង់ញុាំអី'

សម្តីរបស់Minaធ្វើជីវិតដ៏អាប់អួលរបស់ខ្ងុំមិញនេះប្រែមកជាផ្កាឈូកមួយរំភេចតែម្តងនេះនាងចេះអានចិត្តខ្ងុំមែនទេ

'ចឹងពួកយើងធ្វើមីញុាំជុំគ្នាទៅយ៉ាងមិចដែរ?'

'Chea min និយាយត្រូវពួកយើងធ្វើមីញុាំជុំគ្នាទៅ'Yara នាងមិត្តជើងល្អរបស់ខ្ងុំគ្រាន់តែលឺរឿងញុាំពិននិងគេញញឹមស្ទើតែរហែកមាត់ទៅហើយរឿងញុាំនេះណាទុកលើYara ចុះចាញ់គេហែកមាត់ចោល

'យ៉ាងមិចដែល Mai' yara ងាកមើលមកខ្ងុំនិយាយសួរ.      យោលបល់ដោយធ្វើមុខគួរឲអាណិតមើលទៅដូចជាអង្វរឲខ្ងុំយល់ព្រម

'អឹម ញុាំមីទៅព្រោះខ្ងុំក៏ឃ្លានដែល'

ក្រោយពីបានស្តាប់ចម្លើយយល់ស្របរបស់ខ្ងុំហើយ Yara និង Chea min នាំគ្នាញញឹមឲដូចផ្ការីកយ៉ាងចឹង

'Okay សម្រេចតាមនិងចឹង ចុះមានអ្នកណាត្រូវការអីទៀតទេ'

'ខ្ងុំសូមកូកាមួយកំប៉ុង ចុះ Maiឯងយកអីទេ?'

'ចឹងយើងយកកូកាដូចឯងដែលមក'

'ចុះChea min មានការអ្វីទៀតអត់'

'ខ្ងុំយក ទឹកដោះគោរស់ជាតិចេកមួយមក'

'Mina ឲខ្ងុំទៅជួយកាន់ឯងទេ'

'អឹម តោះឆាប់ឡើងអាងបានមកវិញ'

'អឹម តោះទៅ'

ខ្ងុំនិងMina ដើរបន្តើរក៏និយាយគ្នាលេងបន្តើរកុំឲអត់សុខព្រោះពេលនេះម៉ោង6ល្ងាយទៅហើយទិសភាពជុំវិញសាលាគឺ.  ស្ងប់ស្ងាត់ជាងពីពេលដែលខ្ងុំដើរចូលមកដំបូង កុងទិននៅសាលាក៏បិទទៀតទើបពួកយើងសម្រេចចិត្តទៅទិញមីនៅខាងក្រៅសាលា

'ពួកហែងចង់ចេញទៅណានិងនេះមេឃងងឹតទៅហើយ'

សំឡេងពូសន្តិសុខបន្លឺឡើងបានបង្អាកដំណើររបស់ពួកឲឈប់នៅនិងមួយកន្លែង

'គឺពួកខ្ងុំចង់ចុះមកទិញអីញុាំនិងណាពូ'

'មីអូនមួយនេះដូចមិនដែលឃើញ' កែវភ្នែករបស់គាត់សម្លឹងមកខ្ងុំភាពងើយឆ្ងល់វាប្រហែលជាមែនហើយព្រោះខ្ងុំទើបតែមក.     រៀននៅទីនេះមិនទាន់បានប៉ុន្មានផងនេះដើរហើរសេរីតែម្តង

'នាងគឺមិត្តរួមបន្ទប់ថ្មីខ្ងុំឈ្មោះ Maiទើបតែចូលមក'Minaនិយាយជំនួសខ្ងុំមើលទៅនាងដឹងថាខ្ងុំកុំពុងតែខ្លាច

'អឹម ទៅទិញអីទិញឲលឿនទៅនេះយប់ហើយ'

'អរគុណហើយពូ'ខ្ងុំញញឹមស្រស់ដូចមិញនេះមិនបានខ្លាច.       គាត់ចឹងទាំងមិញនេះខ្ងុំភ័យឡើងញ័រដៃទៅហើយអ្នកណាមិនភ័យបើមុខគាត់កាចសឹងអី

មិនចង់ឲខាតពេលយូរMina និងខ្ងុំក៏លាគាត់មុនទៅបន្តដំណើរទៅមុខទៀតបើនៅយូទៀតអ្នកនៅក្នុងបន្ទប់រអ៊ូងាប់មិនខានទេជាពិសេសYara មិត្តជើងល្អរបស់ខ្ងុំនិងឯង

មិនដល់5នាទីផងMinaក៏នាំខ្ងុំមកឈប់នៅមុខម៉ាតមួយកន្លែងដែលនៅជិតសាលាដែលពួកយើងរៀន បើកនៅជិតសាលា.   បែបនេះល្អដែលឃ្លានពេលណាបានញុាំពេលនិងមិនបាច់ចាំព្រឹក

ខ្ងុំបោះជំហានដើរចូលក្នុងម៉ាតទាំងស្នាមញញឹមជាប់ គ្រាន់តែ.  ចូលបានមួយជំហានស្នាមញញឹមមិញនេះក៏រលុបបាត់ដោយសារជួបមនុស្សមិនចង់ជួបម្នាក់នោះគ្មានឯណាឆ្ងាយក្រៅពីអានាយប្រែត Heeseung ដែលរត់បុកខ្ងុំនេះឯង សកម្មភាពប្លែកៗរបស់ខ្ងុំធ្វើឲMinaចាប់អារម្មណ៍អត់និងឆ្ងល់មិនបាន

'កើតអីនិង Mai ឯងស្គាល់គ្នាជាមួយប្រុសម្នាក់នោះ?'

'មិនស្គាល់ទេ'

'មិនស្គាល់មិចក៏ធ្វើមុខបើបនេះ មិញឃើញញញឹមសោះ'

'គឺមិនអីទេឯង យើងទៅទិញឥវ៉ានវិញល្អជាង កុំពួកនោះចាំយូរ' ដោយសារមិនចង់និយាយរឿងព្រឹកមិញទើបខ្ងុំធ្វើដូចជា ដើររើសឥវ៉ានដែលត្រូវទិញបើមិនចឹងខ្លាចទប់កំហឹងខ្លួនមិនជាប់ហក់ទៅវៃនាយនោះបែកមាត់នៅទីនេះជាមិនខាន

'អឹម Mina ឯងថាមីយើងគួរតែយករសជាតិអីល្អ'ដើរចុះដើរឡើងជិតពេញមួយម៉ាតគេទៅហើយខ្ងុំនៅរើសមិនទាន់បានថាយករសជាតិអីល្អ ព្រោះសិតតែចូលចិត្តទាំងអស់ចឹងមិនដឹងយកមួយណាទេ

'មួយនេះ'

'យើងកុំពុងគិតថាយកអាមួយនិងដែល យើងចិត្តដូចគ្នា ទៀតហើយ'ខ្ងុំសម្លឹងទៅមើលមីbuldak ពណ៍ផ្កាឈូករសជាតិដែលចូលចិត្ត ជាងគេរួច រើសយកមកដាក់កន្ត្រកតែក៏ចម្លែកចិត្តមិចបានជាសំឡេងMinaធំម៉េសដូចជាមនុស្សប្រុសទាំងមុននេះ  ធម្មតាសោះទើបខ្ងុំត្រូវសម្រេចចិត្តបែរក្រោយទៅរកពិភព សំឡេង តែក៏ត្រូវគាំងនៅនិងកន្លែងនាក់ដែលនិយាយជាខ្ងុំមិញគឺ heeseung នាយប្រែតសង្ហា គេកុំសម្លឹងមកខ្ងុំទាំងញញឹមជាប់ដូចខ្ងុំនិងគេធ្លាប់ស្គាល់មកពីមុនចឹង

'លោក'

'មិនហៅអានាយប្រែតសង្ហាទៀតទេមែនទេ អ្នកនាងPark ji-a' គេអោនមកក្បែលមុខរបស់ខ្ងុំ នេះគេចង់ធ្វើអីនិង. គេធ្វើខ្ងុំឲញ័រដៃអស់ហើយ មនុស្សឆ្កួតគេចង់ឲខ្ងុំគាំងបេះដូងស្លាប់ដោយសារគេមែនទេ ហើយស្គាល់ឈ្មោះខ្ងុំដោយរបៀបណា?

'ណែ៎លោកចង់ធ្វើអីនិង' ខ្ងុំច្រានគេចេញទាំងពិបាកនេះមនុស្សឬក៏គោនិងបានជាធ្ងន់យ៉ាងនេះ

'មិនធ្វើអីទេគ្រាន់ទេតែចង់មើលមុខក្មេងដែលជេខ្លួនឯងថាអាប្រែតខុសដែល'គេសម្លឹងមើលខ្ងុំទាំងមិនដាក់ភ្នែក កែវភ្នែកមួយគូរនោះខ្ងុំមិនដឹងថាគេមានបំណងអ្វីឲប្រាដក ខ្ងុំប្រហែលជាត្រូវនិយាយជាមួយគេឲដឹងរឿងហើយ

'លោក ស្គាល់ឈ្មោះខ្ងុំបានយ៉ាងម៉េច? លោកចង់យ៉ាងម៉េចឲ.  ប្រាដកជាមួយខ្ងុំ?'ខ្ងុំនិយាយយ៉ាងមុឺងម៉ាត់ កែវភ្នែករបស់ខ្ងុំសម្លឹងមើលទៅគេមិនប្រព្រិចភ្នែកមើលទៅខ្ងុំជាក្លាហ៊ានណាស់តែការពិតបេះដូងរបស់ខ្ងុំលោតសឹងតែមិនដល់គ្នា តែបើមិននិយាយបែបនេះខ្ងុំមិចនិងដឹងថាគេមាន គោលបំណងអ្វី

'ហិហិ សួរមួយៗក៏បានដែលបើសួរច្រើនបែបនេះខ្ងុំឆ្លើយពីណាមុន' គេសើចយ៉ាងសប្បាយចិត្តដូចជាពេញចិត្តណាស់ដែលឃើញខ្ងុំក្នុងសភាពបែបនេះ កើតឆ្កួតស្អីនិង ព្រឹកមិញទើបតែរត់បុកឯងហើយមិនសូមទោសក៏រត់ទៅបាត់  ហើយឥឡូវមកធ្វើដូចជាអ្នកធ្លាប់.   ស្គាល់គ្នាពីឆ្នាំណាមកចឹង



ច៎ាជួបភ្លាមដេលភ្លាម
See you next episode 💕
សរសេរដោយ Ayuun Sur


You are reading the story above: TeenFic.Net