EP2:អា10ញ៉ុក

Background color
Font
Font size
Line height

10:23

"ណែហើយស្លាប់ចេញមកធ្វើស្អីយប់ហើយមិនដេកនៅមកអង្គុយធ្វើស្អីនៅមុខផ្ទះដូចខ្មោច"ហ្វូត

"អរអ្នកប្រុសខ្ញុំដេកមិនលក់ក៏មកអង្គុយលើទងអានសៀវភៅលេងទៅ"ជេម

"ទៅដេកបានហើយព្រឹកនេះឯងត្រូវទៅកន្លែងការងារជាមួយយើងពីរព្រឹក"ហ្វូត

"បាទអ្នកប្រុស"

"មើលទៅមុខឯងស្មឿកៗបែបនេះទៅរួចដែលទេហាស?យើងគិតថាអោយបកឡានអោយយើងតែមួយមុខមិនគ្រប់គ្រាន់នោះទេត្រៀមខ្លួនទៅការងាររបស់យើងមិនមែនស្រួលដូចឯងគិតនោះទេ"ហ្វូត

"មិនអីទេបែបណាក៏ខ្ញុំទៅរួចដែរព្រោះជីវិតខ្ញុំឆ្លងកាត់មកច្រើនរសជាតិទៅហើយ"ជេម

"បានហើយៗឈប់កំសត់បានហើយហើយឯងឈ្មះស្អី?"ហ្វូត

"ខ្ញុំឈ្មោះជេមមីណាយលោកប្រុសហៅខ្ញុំថាជេមក៏បានដែលខ្ញុំគិតថាទឹកសន្សើមច្រើនណាស់វាងាយនិងផ្តាយសាយបើលោកប្រុស"ជេម

"កុំមកចេះប្រាប់យើងឯងឆាប់ចូលទៅដេកបានហើយ"ហ្វូត

"បាទ"

"ចង្រៃយ៎ឃើញមុខវាម្តងៗចង់តែសម្លាប់ចោលទេអាមុខស្មឿកៗបែបនេះមិនខុសពីរម៉ែវាទេ"ហ្វូត

++++

Morning/ 6:45

"អាជេម អើយអាជេម!!"ហ្វូត

"បាទៗអ្នកប្រុសខ្ញុំសុំទោសអ្នកប្រុសក្រោកយឺបន្តិចហើយតើអ្នកប្រុសនិងចេញទៅឥឡូវនេះមែនទេ"ជេម

"ហើយក្បាលឯងមានលឺយើងប្រាប់យប់មិញទេថាអោយឯងក្រោកពីរព្រឹកគ្មានបានការបន្តិចសោះនេះសោឡានរបស់យើងទៅបានហើយ"ហ្វូត

មកដល់ក្នុងឡានជេមប្រឹងបើកឡានអោយល្អបំផុតតាមដែលអាចធ្វើទៅបាន។

"ហើយបើកឡានម៉ាកស្អីឯងនិងយឺតម្លេះអើយ
ចង្រៃយ៎អើយបើយើងយកអាសាតាំងមកមិនហត់មាត់បែបនេះទេបើកអោយលឿនៗបន្តិចទៅការងារយើងត្រូវជម្រះច្រើនណាស់"ហ្វូត

"តែថាលោកប្រុសបើកល្បឿនស្មើនេះហើយប៉ូលីសនិងមិនកាក់យើង"ជេម

"អើយវាគ្មានហ៊ានចាប់យើងទេវាគ្រាន់តែជើញឡានយើងវាស្គាល់ហើយ"ហ្វូត

"អ្នកប្រុសខ្ញុំសុំសួរមួយបានទេ"ជេម

"បើខ្ញុំត្រឹមតែអ្នកជំពាក់បំណុលហេតុអីអ្នកប្រុសមើកទៅដូចជាស្អប់ខ្ញុំម្លេះ"ជេម

"បើកឡានទៅគ្មានហេតុផលស្អីយើងយើងត្រូវឆ្លើយនិងសំណួររបស់ឯងទេបើហ៊ាននៅតែសួរទៀតមាត់ឯងប្រាកដជាបែកចានស៊ីបាយជាមិនខានទេ"ហ្វូត

"តែខ្ញុំគ្រាន់តែចង់ដឹងហេតុអីឆ្លើយមិនបាន"ជេម

"ណែចង់អោយយើងធាក់ឯងទម្លាក់ពីរលើឡានទេ"ហ្វូត

ជេមស្ងាត់មាត់ជ្រៀបមិនហ៊ានសួរតវ៉ាច្រើនទៀតព្រោះថាចៅហ្វាយរបស់ខ្លួនពេលនេះអង្គុយក្រោយគេដូចជាចង់ស៊ីសាច់គេទាំងរស់អញ្ជឹងគេក៏មិនហ៊ានហើបមាត់សួរអ្វីដល់ចៅហ្វាយរបស់គេទៀតដែលក៏បន្តបើកឡានអោយបានលឿនតាមដែលអាចធ្វើទៅបាន។

មកដល់ឃ្លាំងទុកទំនិញភ្លាមហ្វូតចុះពីរលើឡានមិនទាន់ក៏មានស្រីស្រស់ពីរនាក់រត់មកទទួលនាយព្រមទាំងកៀកកើយនាយស្អិតរមួត។

"ហើយវាស្អីពួកនាងលែងយើងហើយអ្នកណាហៅពួកនាងមកយើងមិនបានហៅទេចង្រៃយ៎កំពុងតែអារម្មណ៍មិនល្អមកតោងយើងជាប់បែបនេះគួរអោយធុញ"ហ្វូត

"គឺអូននឹកបងនោះអីប៉ុន្មានថ្ងៃនេះបងរវល់ខ្លាំងណាស់មែនទេទើបមិនមានពេលមករកពួកអូនហើយនេះអ្នកណាអ្នកបម្រីថ្មីបងមែនទេ"សៀវមុី

"សៀវមុីនេះជារបស់យើងអូហ៊ូយនាយសង្ហារណាស់ដឹងទេ"យូណា

"ទេរបស់យើងទេលែងឯងចេញ"សៀវមុី

បន្ទាប់ពីរលែងដៃហ្វូតក៏ទៅតោងដៃជេមមីណាយជាប់មើលចោះពួកនាងទាំងពីរទាញដៃជេមទៅវិញទៅៗស្ទើរតែនិងរហែកខ្លួនគេជាពីរទៅហើយ។

"ណែៗលែងដៃវាយើងមកធ្វើការទំនិញយលុយខាតរាប់លានឬក៏ពួកនាងចង់ស្លាប់លែងវាបានហើយ ហើយឆាប់ត្រឡប់ទៅវិញទៅពេលយើងត្រូវការចាំមក"ហ្វូត

បន្ទាប់ពីរហ្វូតនិយាយបែបនេះហើយសៀវមុីនិងយូណាក៏លែងដៃជេមហើយក៏នាំគ្នាទៅវិញបាត់ព្រោះថាគេគ្រាន់តែឃើញទឹកមុខហ្វូតក៏ភ័យញ័រខ្លួនអស់ទៅហើយ។

"ហើយនៅឈរដល់ណាទៀតដើរតាមយើងមកយីអានេះវើយហាត់មាត់ជាមួយវាទាំងពីរយប់"ហ្វូត

"អ្នកប្រុសខឹងខ្ញុំមែនទេ"ជេម

"អើយឯង..ភូវីនៗមកនេះមកនេះយើងមានការងារអោយធ្វើមកនេះ"ហ្វូត

"យ៉ាងមិចកុំអាងតែប្អូនជួយការងារបន្តិចបន្តួចហៅប្រើមិនឈប់បែបនេះមិនកើតទេវើយ នេះស្អីប្រុសថ្មីហ៎ប្រយ័ត្នងាប់មិនទាន់ស្គាល់រសជាតិបានប្រពន្ធវើយដូរមុខរហូត"ភូវីន

"ណែៗបិទមាត់របស់ឯងភ្លាមទៅយើងជាបងឯងប្រើបន្តិចបន្តួចមិនបានមែនទេមើលការខុសត្រូវជំនួសយើងបែបមិចអោយខាតលុយរាប់លាន"ហ្វូត

"ហេ៎បើអាពួកឆ្កួតនោះវាមានខ្សែច្រើនបងគិតថាឈ្នះពួកវាមែនទេមិនដឹងជាស្អីទេលុយចាយមិនអស់អីក៏ខំប្រឹងម្លេះកុំតែឪខ្ញុំជំពាក់លុយឪបងទេកុំអីគ្មានបានមកជួយការងារបងទេ"ភូវីន

"ក្រែងឪឯងនិងឪយើងជាបងប្អូននិងគ្នាមែនទេកុំនិយាយរឿងជំពាក់លុយនេះជាការជួយគ្នា ហើយនេះនេះអាកូនបំណុលថ្មីឯងមានស្អីចង់ប្រើវាក៏ប្រើទៅមើលទៅវា10ញ៉ុកណាស់យើងឈឺក្បាលនិងនិយាយគ្នាជាមួយវាណាស់មើលនាំវាដើរមើលការងារហើយពន្យល់វាផងទៅៗមើលទៅវានិងឯងប្រហែលជានិយាយត្រូវគ្នា"ហ្វូត

"ស្អី?..កូនបំណុលមុខមាត់វាស្អាតបាតបែបនេះកូនបំណុលតាមធម្មតាបងមិនដែលយកកូនបំណុលតាមខ្លួនទេក្រៅពីរអាសាតាំង"ភូវីន

"យីអានេះវើយអាញ់វៃទាំងពីរឥឡូវហើយអាជេមឯងនាំវាទៅ"ហ្វូត

"ហេតុអីអោយខ្ញុំនាំគាត់ទៅខ្ញុំមិនស្គាល់ទីនេះទេខ្ញុំទើបតែនិងមកហើយឃ្លាំងនេះធំណាស់"ជេម

"យើងប្រាប់អោយទៅក៏ទៅៗមាត់អាចង្រៃឯងគ្មានសិទ្ធតវ៉ាទេឯងត្រឹមតែជាកញ្ជះយើងទេ"ហ្វូត

"អេ..ឆ្កួតទេឬយ៉ាងមិចខ្មោចចូលហ៎ហើយប្រុងវៃវាមែនទេហើយមើលមាត់គ្នាទើបតែត្រូវថ្មីៗនេះស្នាដៃបងមែនទេហើយឯងមិនដាក់គាត់វិញទៅ ទៅខ្លាចស្អីរាងតូចមួយ"ភូវីន

"អាភូវីនអាប្អូនចង្រៃឯងកាន់ជើងវាតិចយើងចាប់និងច្រវ៉ាក់ផ្អោបគ្នាហើយដាក់ឡានអូសឯងអោយស្លាប់ទាំងពីរ"ហ្វូត

"បានហើយអ្នកប្រុសលោកប្រុសភូវីនគាត់មិនដឹងអីទេបើលោកប្រុសចង់រករឿង រករឿងខ្ញុំតែម្នាក់បានហើយ" ជេម

"មកៗឯងយើងនាំឯងដើរមើលឃ្លាំងទំនិញកុំទៅនៅជិតមនុស្សឆ្កួត" ភូវីន

"អើយឯង..កុំតែជាប់សាច់យើងបន្តិចទេកុំអីប្រដៅឯងចេញម្តងសម្តីចេញមកពិបាកស្តាប់ដូចឪវាអញ្ជឹង"ហ្វូត

______________________________________


You are reading the story above: TeenFic.Net