Episode 54(Just​ Why?)

Background color
Font
Font size
Line height

"A trauma is not your fault to begin with" Unknown

ព្រឹកថ្ងៃថ្មី ហេតុការណ៍ដែលបានកើតឡើងទៅលើ
ថេយ៉ុងត្រូវបានផ្សព្វផ្សាយពេញសាលាទាំងមូល ដែលជាហេតុធ្វើឲ្យគ្រប់គ្នាយកដៃខ្ទប់មាត់ ភ្ញាក់ផ្អើលទាំងប្រុសទាំងស្រី

ប៉ុន្តែសម្រាប់មូលហេតុនៃហេតុការណ៍ទាំងនេះគឺគ្មាន អ្នកណាបានដឹងនោះទេ ម្នាក់ៗគិតថាថេយ៉ុងត្រូវ ម្ចាស់បំណុលមកវាយធ្វើបាបព្រោះតែគ្មានលុយសង ទៅវិញ

យ៉ាងណាមិញ គ្រួសាររ៉ូសៀនិងគ្រួសារម៉ាយ៉ាសាគិបានឲ្យគេលុបប្រព័ន្ធ footageរបស់កាំមេរ៉ាសុវត្ថិភាពអស់រលីងក្នុងរយៈ ពេលមួយយប់ ដែលបណ្តាលឲ្យភស្ដុតាងដែលមាន ទាំងប៉ុន្មានត្រូវបានកម្ទេចចោលគ្មានសល់សូម្បីបន្តិច

ជីមីនចុះពីលើឡាន ដើរចូលក្នុងសាលាទាំងទឹកមុខមាំ ចំណែកឯគ្រប់គ្នាដែលក្រឡេកឃើញគេ ចាប់ផ្ដើមនាំគ្នានិយាយខ្សឹបខ្សៀវម្ដងទៀត ព្រោះមួយរយ:នេះមានតែជីមីនទេដែលនៅជាមួយថេយ៉ុង

"អា៎! មើលគេចុះ" ថារួចពេបមាត់បន្ដិច

"ទឹកមុខបែបនេះ សង្ស័យម៉ួម៉ៅព្រោះដើរជាមួយមនុស្សខុសហើយមើលទៅ"​

"មិនដឹងអាក្មេងបោកចាយលុយគេប៉ុណ្ណាទេ"​

"មែនហើយ! គួរឲ្យចង់សើចខ្លាំងណាស់"​

កាន់តែដើរ កាន់តែឮ ជីមីនលួចក្ដាប់ដៃបន្ដិច ដើរទៅមុខ​ ធ្វើជាមិនឃើញពីសកម្មភាពគ្រប់គ្នាដែលកំពុងផ្ដោតអារម្មណ៍លើគេ ហើយបន្ដដំណើរទៅការិយាល័យរបស់យ៉ូនគី

ប៉ុន្ដែរូបភាពក្ដាប់ដៃរបស់ជីមីនអម្បាញមិញ ធ្វើឲ្យគ្រប់គ្នាដែលបានឃើញនាំគ្នាវិនិច្ឆ័យថាជីមីនត្រូវបានថេយ៉ុងបោកប្រាស់ពិតប្រាកដមែន តែក៏រឹតតែចង់សើចមួយកម្រិតទៀតពេលឃើញជីមីនដើរតម្រង់ទៅអគារក្រុមព្រឹក្សាវិន័យ

ទៅប្ដឹងសិស្សច្បងឬ? ចំជាឆ្គួតមែន!

"ចង់ទៅប្ដឹងសិស្សច្បងហ្អេស៎? គួរឲ្យអាណិតមែន"​

សម្លេង​ខ្សឹបខ្សៀវនៅតែបន្ដជារឿយៗ រហូតដល់ជីមីនបើកទ្វាបន្ទប់ការិយាល័យរបស់យ៉ូនគីទើបស្ងាត់ទៅវិញ ចំណែកឯយ៉ូនគីដែលកំពុងអង្គុយម្នាក់ឯងនៅខាងក្នុងមើលមកជីមីនទាំងចម្ងល់

"ជីមីន?" គេបន្លឺឈ្មោះរបស់អ្នកម្ខាងទៀតទាំងភ្ញាក់ផ្អើល

រីឯជីមីនវិញ​ ដើរយ៉ាងលឿនទៅឈរនៅតុរបស់
យ៉ូនគី រួចឈរជំរិតសួរគេយកតែម្ដង

"ពួកគេមិនដឹងថាសុងហូជាអ្នកបង្ករឿងនេះទេហ្អេស៎?" ជីមីនបោះសំណួរទៅយ៉ូនគីទាំងប្រញ៉ាប់
ប្រញ៉ាល់

យ៉ូនគីពេលឮសំណួរមួយនេះហើយ​ គេដកដង្ហើមធំ ដាក់ដៃច្រត់ចង្ការ ក្រវីក្បាលប្រាប់ទៅអ្នកទៀត

"ប្រព័ទ្ធfootageក្នុងកាំមេរ៉ាសុវត្ថិភាពត្រូវបានhackដោយhackerអស់ហើយ ភស្ដុតាងពេលនេះក៏គ្មានដូចគ្នា"

ជីមីនខាំធ្មេញខ្លួនឯងបន្ដិច​ មុននឹងដើរអោបដៃទៅអង្គុយលើសាឡូង​

"បានន័យថា គ្រប់យ៉ាងបាត់បង់ក្នុងរយ:ពេល​មួយ​យប់?"

"មែន!"​យ៉ូនគី​ងក់ក្បាល​ មុននឹងផ្អែកខ្នងនឹងកៅអីវិលរបស់ខ្លួន សម្លឹងមើលទៅជីមីនដែលកំពុងភ្លឹកក្នុងការគិតរបស់ខ្លួន

ជីមីន​អង្គុយ​ស្ងាត់មាត់បន្ដិច​ សភាពក្នុងបន្ទប់ពេល
នេះស្ងាត់ជ្រងំ ឮតែសម្លេងម៉ាស៊ីនត្រជាក់ និងតំណកដង្ហើមរបស់អ្នកទាំងពីរ

"​ចុះពេលនេះសុងហូនៅឯណា?​"សុខៗស្រាប់តែ
ជីមីនបង្ហើបសំណួរម្ដងទៀត

"គេនិងរ៉ូសាណាដាក់ច្បាប់ពីរថ្ងៃ ពួកគេមិននៅទីនេះទេ"​យ៉ូនគី​តបទៅវិ​ញ

"រ៉ូសាណា? ស្រីស្អាតប្រចាំសាលានេះហ្អេស៎?" ជីមីនស្ទុះងើបអង្គុយ​ សួរបញ្ជាក់ម្ដងទៀត

"អឹម! នាងនិងសុងហូជាអ្នកនៅក្នុងហេតុការណ៍យប់មិញ"​

ជីមីនយកដៃច្បាមមុខ គេភ្លេចទៅថាក្រៅពីសុងហូ ស្រីស្អាតប្រចាំសាលាក៏ជាអ្នកបង្កមួយទៀតដែរ ហើយពេលនេះថេយ៉ុងកំពុងសម្រាកនៅមន្ទីរពេទ្យ​ ដូច្នេះពេលនេះគេមិនទាន់អាចចាត់ការបាននៅឡើយទេ ត្រូវរងចាំដល់ជនបង្កទាំងពីរមកវិញសិន

"ចុះអ្នកផ្សេងដែលនៅក្នុងហេតុការណ៍នោះ? "

"​មិនច្បាស់ទេ"​

ជីមីនឈប់និយាយជាមួយយ៉ូនគី ធ្វើមាត់ស្មើ ក្រោក
ឈរ​រៀបនឹងដើរចេញប៉ុន្ដែត្រូវអាក់ដោយសារ
សម្លេងយ៉ូនគី

"ទៅថ្នាក់វិញហើយហ្អេស៎?" យ៉ូនគីបន្លឺឡើងពេលឃើញជីមីនរកបើកទ្វាចេញ

"ទេ! ទៅមន្ទីរពេទ្យ! ដាក់ច្បាប់ពីរថ្ងៃទៀតឲ្យផង"ថារួចជីមីនបើកទ្វាចេញទៅបាត់ មិនខ្វល់ពីទឹកមុខអស់និយាយរបស់យ៉ូនគី

"ក្មេងនេះ!" គេក្រវីក្បាលតិចៗ

_______________________________________

មកដល់មន្ទីរពេទ្យ ជីមីនដើរសម្ដៅទៅបន្ទប់ដែល

ថេយ៉ុងកំពុងសម្រាកព្យាបាល គ្រាន់តែបើកទ្វាចូលភ្លាម​ វត្ត​មានមនុស្សដែលនៅខាងក្នុងធ្វើឲ្យជីមីនក្ដៅស្លឹកត្រចៀកងើងតែម្ដង

"សិស្សច្បងជុងហ្គុក?"

ដោយឡែកជុងហ្គុកឯណេះវិញ កំពុងអង្គុយជូតដៃឲ្យថេយ៉ុងទាំងដែលខ្លួនឯងកំពុងស្ថិតក្នុងឯកសណ្ឋានសាលានៅឡើយ​ ហើយពេលឃើញជីមីនបើកទ្វាចូលមកបែបនេះ គេក៏ផ្អាកសកម្មភាពបន្ដិច

"មិចបានសិស្សច្បងនៅទីនេះទៅវិញ?"​ជីមីនចូលទៅអង្គុយនៅលើកៅអីម្ខាងទៀតជិតថេយ៉ុង ម្ខាងម្នាក់ពីជុងហ្គុក

"បងចង់នៅកំដរគេ"​ជុងហ្គុកតបទៅវិញ រួចបន្ដជូតខ្លួនឲ្យថេយ៉ុងម្ដងទៀត តែជីមីនជ្រួញចិញ្ចើម ចម្ងល់កើនពេញក្បាល

"ចុះលោកប៉ានិងបងប្រុសខ្ញុំនៅឯណា?"​ព្រឹកមិញគេឲ្យបងប្រុសរបស់គេនិងលោកប៉ារបស់គេមកនៅមើលថេយ៉ុង ចុះពេលនេះបាត់មនុស្សអស់បែបនេះ

"បងឲ្យពួកគាត់ត្រឡប់ទៅសម្រាកវិញអស់ហើយ"
ជុងហ្គុកបន្លឺឡើងធម្មតា រ៉ូម៉ាន់ណានិងណាមជូននៅមន្ទីរពេទ្យពេញមួយយប់ មិនទាន់បានសម្រាកសូម្បីបន្ដិច ទើបគេឲ្យពួកគាត់ទៅវិញ​

"​ចុះសិស្សច្បងមិនទៅវិញទេហ្អេស៎?" ជីមីនយកបំពង់បឺតទៅទៅបន្ដក់ទឹកចូលមាត់របស់ថេយ៉ុង ដែលកំពុងសន្លប់មិនដឹងខ្យល់អ្វី

ជុងហ្គុកមើលទៅថេយ៉ុងបន្ដិច រួចឆ្លើយមកវិញទាំងសម្លេងស្រាលៗ

"បងទើបតែមកវិញទេ"​

"តែពេលនេះបងគួរតែទៅវិញទៅ"​ជីមីននិយាយ
ឡើងទាំងមុខស្មើ គ្មានទឹកដមក្នុងសម្លេង

ជុងហ្គុកក្រោយឮបែបនេះ គេងាកមើលជីមីនដែលកំពុងបញ្ចុកទឹកឲ្យថេយ៉ុង ជាច្រើនលើកច្រើន
សារហើយដែលគេមិនយល់ពីពាក្យទាំងនេះ ចង់ឲ្យគេនៅឆ្ងាយពីថេយ៉ុងយ៉ាងនេះឬ?

"ឯងប្លែកខ្លាំងណាស់ជីមីន"​

"​សិស្សច្បងទេដែលប្លែក"ថារួចជីមីនងាកមកមើល
មុខជុងហ្គុក ទឹកមុខកាចប្រៀបដូចអ្នកម្ខាងទៀតជាសត្រូវ​ ឯជុងហ្គុករកពាក្យនិយាយលែងចេញភ្លាមៗនៅមួយកន្លែង

"ឯងចង់ឲ្យបងចេញពីគេដល់ថ្នាក់នេះមែនទេ?"​ជុងហ្គុកសួរទៅជីមីន

"មែន!"​

"ហេតុអី?" ជុងហ្គុកសម្លឹងមុខគ្នាជាមួយជីមីនទៅវិញ
ទៅមក​ គេឆ្ងល់ គេព្យាយាមចង់ដឹងតែក្មេងៗពីរនាក់នេះលាក់គេជិតរហូត

ស្ងាត់!

គ្មានការឆ្លើយតប ជីមីនគេចពីក្រសែភ្នែករបស់
ជុងហ្គុករួចផ្ដោតទៅលើថេយ៉ុងវិញ គេមិនចង់ប្រាប់ហេតុផលទាំងនេះទៅជុងហ្គុកនោះទេ គេដឹងថាវត្តមានរបស់ជុងហ្គុកធ្វើឲ្យថេយ៉ុងគ្រោះថ្នាក់ ប៉ុន្ដែ
ពិចារណាយូរៗទៅ​ ទោះគ្មានវត្តមានរបស់ជុងហ្គុកក៏
ថេយ៉ុងត្រូវតែជួបរឿងបែបនេះ ព្រោះមិនមែនមានតែជុងហ្គុកមួយទេដែលគ្រប់គ្នាគិតថាថេយ៉ុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍នោះ នៅមានច្រើនទៀត

"បាន! ចង់នៅក៏តាមចិត្ត"​ជីមីនថារួច ទម្លាក់កែវលើតុថ្មមៗ ហើយងាកខ្លួនបើកទ្វាចេញទៅក្រៅបាត់​ ទុកឲ្យជុងហ្គុកសម្លឹងមើលគេពីក្រោយឆ្លាស់គ្នាជាមួយថេយ៉ុងតែម្នាក់ឯង

_______________________________________

មានជុងហ្គុកក៏គ្រោះថ្នាក់​ គ្មានជុងហ្គុកក៏គ្រៅថ្នាក់ តើយកមួយណា?

By:SreypovPich (Jaehwa)
08/01/2023


You are reading the story above: TeenFic.Net