[ ស្អែកឡើង ]
ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់Jungkookក៏ត្រូវជូនTaehyung ទៅ មន្ទីរពេទ្យតាមការណាត់របស់លោកគ្រូពេទ្យ ដោយសារតែពួកគេត្រូវពិនិត្យមើលមុខរបួសរបស់រាងស្តើង ចង់ដឹងថាវាជាសះស្បើយបានកំរិតណា ហើយសម្អាតមុខរបួសបានស្អាតឬអត់ ព្រោះធម្មតាអ្នករបួសដោយសារគ្រាប់កាំភ្លើងបែបនេះត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយះទើបអនុញ្ញាតិឲត្រឡប់ទៅព្យាបាលនៅផ្ទះ បន្ត ប៉ុន្តែករណីរបស់TaehyungនេះដោយសារតែJungkook គេខ្វាយខ្វល់ពីសុវត្ថិភាពរបស់រាងស្តើងទើបគេសុំពេទ្យយករាងស្តើងទៅព្យាបាលបន្តនៅផ្ទះ ហើយគេជាអ្នកលាងសម្អាតមុខរបួសក៏ដូចជាអនុវត្តតាមការណែនាំរបស់គ្រូពេទ្យនិងជូនរាងស្តើងមកជួបពេទ្យជាប្រចាំ ដើម្បីឆែកមើកថ្នេរដេររបស់គេ។
«អ្នកប្រុសJeon គួរតែប្រាប់ឲអ្នកជំងឺប្រយ័ត្នជាងនេះបន្តិច ថ្នេរដេរ មុខរបួសមានកន្លែងខ្លះចង់ដាច់រហែក បើសិនជាមិនប្រយ័ត្នទេ ពួកខ្ញុំនឹងត្រូវដេររបួសម្តងទៀត ហើយត្រូវឲអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យជាចាំបាច់មិនខានទេ»ក្រោយធ្វើការពិនិត្យរបួសរបស់ Taehyungរួចគ្រូពេទ្យក៏បានចេញមកនិយាយជាមួយនិងរាងក្រាស់ពីស្ថានភាពរបួសរបស់Taehyungដោយសារតែម្សិលមិញនេះTaesungបានប៉ះរបួសរបស់គេ ទើបធ្វើឲប៉ះពាល់ថ្នេរដេរ ហើយគ្រូពេទ្យក៏បានផ្តែផ្តាំគេដើម្បីឲប្រយ័ត្នជាមុនបន្តិច។
«បាទ..ខ្ញុំនឹងប្រយ័ត្នជាងនេះ អរគុណហើយគ្រូពេទ្យ»Jungkook ក៏តបទៅវិញ។
«បាទ ជាតួនាទីរបស់ខ្ញុំហើយ បើមិនមានអ្វីទៀតទេខ្ញុំសុំទៅរៀបចំ ថ្នាំក៏ដូចជារបស់សម្រាប់លាងរបួសមួយចំនួនទុកឲលោកយកទៅផ្ទះសិនហើយ ដើម្បីកុំឲលោករង់ចាំយូរជាងនេះ»និយាយចប់គ្រូពេទ្យក៏ដើរចេញទៅបាត់ទៅហើយJungkookក៏ប្រញាប់ចូលទៅ មើលរាងស្តើងនៅខាងក្នុង។
«មិនអីទេមែនទេ?»រាងក្រាស់ក៏ចូលទៅអង្គុយជិតគ្រែរបស់ Taehyungហើយក៏សួរនាំដោយការព្រួយបារម្ភ។
«ខ្ញុំមិនអីទេ លោកដូចជាបារម្ភពីខ្លាំងពេកហើយ មិនដូចពីមុនសោះ វាចម្លែកណាស់ដឹងទេ»នាយកំលោះតូចឮហើយក៏តបទៅវិញទាំងញញឹមហើយក៏លួចចម្លែកចិត្តបន្តិចដែលព្រោះមិនយល់ថាហេតុអីបានជាសុខៗJungkookមកធ្វើល្អជាមួយខ្លួនបែបនេះ។
«វាគ្មានអីចម្លែកទេ យើងគ្រាន់តែចង់ប៉ះប៉ូវពេលកន្លងមកដែលយើងមិនបានខ្វាយខ្វល់ពីឯងពេកដែលឯងនៅក្បែរយើង» Jungkookក៏តបទៅវិញ។
«លោកមិនចាំបាច់ធ្វើល្អដាក់ខ្ញុំពេកក៏បានដែរ បើសិនជាលោកគ្រាន់តែចង់ប៉ះប៉ូវសងខ្ញុំវិញនោះ ព្រោះវាធ្វើឲខ្ញុំយល់ច្រឡំ ថាវាជារឿងផ្សេងលោកយល់ដែរទេ»Taehyungក៏បន្តទាំងសើចតិចៗ។
«ក្នុងពេលនេះឯងមិនចាំបាច់ច្រើនទេ រឿងផ្សេងចាំគិតពេលក្រោយ ឯងមើលថែខ្លួនឲល្អតែប៉ុណ្ណឹងគឺបានហើយ យល់ទេ» Jungkookក៏ស្រដីតបទៅវិញហើយក៏អង្អែលក្បាលរបស់រាងស្តើងថ្នមៗ បានឮបែបនេះហើយសមីខ្លួនក៏មិនហ៊ាននិយាយអ្វីច្រើនទៀតដែរ បានត្រឹមតែញញឹមតិចៗសំណួរជាច្រើនក៏ផុសចេញមកជាបន្តបន្ទាប់តែមិនចង់សួរនាំ ក៏សុខចិត្តស្ងាត់មាត់មិននិយាយស្តីបន្តទៀត។
មួយសន្ទុះធំក្រោយមកបន្ទាប់ពីគ្រូពេទ្យរៀបចំថ្នាំមួយចំនួនសម្រាប់Taehyungទៅព្យាបាលនៅផ្ទះរួចរាល់ហើយពួកគេក៏ ចេញទៅបង់ថ្លៃពេទ្យនៅជាន់ក្រោម ហើយក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ។
«Jung? ពិតជាបងពិតមែន? បងមកមន្ទីរពេទ្យមានការអីមែនទេ? ឬមួយបងមានរបួស?»ភ្លាមនោះដែលកំឡុងពេលដែលពួកគេដើរចុះមកខាងក្រោយក៏មានក្មេងប្រុសម្នាក់ដែលមើលទៅមានវ័យប្រហាក់ប្រហែលជាមួយនិងTaehyungដែរ បានរត់សម្តៅមករករាងក្រាស់ដោយស្នាមញញឹមថែមទាំងចូលមកអោបដៃរបស់Jungkookបង្ហាញភាពស្និតស្នាលគ្នាទៀតផងអ្នកដែលដើរក្បែររាងខ្ពស់មុននេះត្រូវចេញទៅម្ខាងជាមួយនឹងទឹកមុខងើយឆ្ងល់។
«ឯងជាអ្នកណា??»ចម្លែកអីរាងក្រាស់មើលមុខក្មេងប្រុសម្នាក់នោះយ៉ាងណាក៏មើលមិនស្គាល់ ទើននាយដាច់ចិត្តសួរព្រោះមើលទៅគេដូចជាហ៊ានប៉ះពាល់ខ្លួនណាស់ដូចជាមនុស្សស្និតស្នាលគ្នាអញ្ចឹង។
«អេ! នេះបងចាំខ្ញុំមិនបានទេហ្អេស?? ពួកយើងជួបគ្នានៅក្លឹបកាលពី2ឆ្នាំមុននៅបារាំង បងថែមទាំងបានប្រាប់ថាបងចូលចិត្តខ្ញុំទៀតផង ពេលខ្ញុំមកដល់កូរ៉េ ខ្ញុំព្យាយាមទាក់ទងទៅបងយ៉ាងណាក៏មិនបាន នេះបងភ្លេចខ្ញុំហើយហ្អេស?មិនអាចទេដឹង ពេលនោះពួកយើងនិយាយត្រូវគ្នាណាស់ បងថែមទាំងសរសើរថាខ្ញុំគួរឲស្រឡាញ់ទៀតផង»ទឹកមុខរបស់ ក្មេងប្រុសម្នាក់នោះក៏បានប្រែស្របពេលដែលបានដឹងថាគេចំណាំខ្លួនមិនបានបែបនេះ នាយក៏បាននិយាយរៀបរាប់ពីដើមហេតុ និងពេលវេលាដែលពួកគេបានជួបគ្នា រំលឹកប្រាប់ទៅកាន់រាងក្រាស់ទៀតផង។
«Noah ??»Jungkookក៏ស្រាប់តែនឹកឃើញឈ្មោះក្មេងប្រុសម្នាក់នៅក្នុងចិត្តហើយក៏និយាយទាំងស្ទាក់ស្ទើព្រោះមិនប្រាកដ
ក្នុងចិត្តថាវាជាឈ្មោះរបស់គេឬយ៉ាងណា។
«ត្រូវហើយ! ខ្ញុំដឹងច្បាស់ណាស់ថាបងមិនភ្លេចខ្ញុំងាយៗនោះទេ ខ្ញុំនឹកបងណាស់ បងសន្យាថានឹងទាក់ទងមកខ្ញុំពេលដែលបងមកដល់កូរ៉េវិញ តែមិនឃើញសាររបស់បងផ្ញើទៅខ្ញុំសូម្បីតែមួយ បងធ្វើបែបនេះខ្ញុំអន់ចិត្តណា៎»Noahក៏ស្រដីបន្តដោយស្នាមញញឹមនូវពេលដែលបានដឹងថារាងក្រាស់នៅចាំឈ្មោះរបស់ខ្លួនបាន។
«គឺថា...»នាយកំលោះក៏ងាកទៅមើលមុខរបស់Taehyungបន្តិច ក្នុងចិត្តដូចជាចង់និយាយអីម្យ៉ាងប្រាប់ទៅរាងស្តើង ព្រោះឃើញថា ទឹកមុខរបស់គេមិនសូវជាល្អប៉ុន្មានទេ តែមាត់បែរជាហាស្តីមិនរួចទៅវិញ។
«ចុះគេជាអ្នកណា??នេះកុំប្រាប់ថាបងទាក់ទងគ្នាណា?នេះបងកុហកខ្ញុំមែនទេ?»Noah ឃើញរឹកពារបស់Jungkookចម្លែកនាយក៏សួរនាំ។
«វាជាសំណួររបស់ខ្ញុំទើបត្រូវ..ឯងត្រូវជាអ្វីជាមួយនិងគេ?» រាងស្តើងក៏សួរបកទៅវិញទាំងមុខស្មើ។
«ខ្ញុំ? ពួកយើងបានទាក់ទងគ្នាកំឡុងពេលដែលJungគាត់ទៅ ប្រទេសបារាំងដើម្បីចុះកិច្ចសន្យាសហការណ៍ជាមួយក្រុមហ៊ុនប៉ា របស់ខ្ញុំ ខ្ញុំក៏មិនច្បាស់ដែលថាទំនាក់ទំនងរបស់ពួកយើងត្រូវជាអ្វីឲប្រាកដ គ្រាន់តែរយះពេលខ្លីដែលពួកយើងបាននៅជាមួយគ្នា វាពិតជាមានន័យខ្លាំងណាស់ គាត់មើលថែខ្ញុំដូចជាសង្សាររបស់គាត់អញ្ចឹង ទោះជាគាត់មិនបានសុំខ្ញុំធ្វើសង្សារក៏ខ្ញុំអាចដឹងបានថាក្នុងចិត្តរបស់គាត់កំពុងតែមានខ្ញុំ ក្នុងនាមជាមនុស្សពិសេសដែរ មែនទេJung??»Noahមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឮTaehyungនិយាយភាសាបារាំងបានយ៉ាងល្អហើយច្បាស់បែបនេះ នាយសម្លឹងមើលរាងស្តើងពីលើដល់ក្រោមហើយក៏តបទៅវិញដោយភាពជឿជាក់ថែមទាំងញញឹមឌឺដងទៅកាន់គេទៀតផង។
«ពិតមែនហ្អេស?វាចម្លែកណាស់ដែលJungkookគេចំណាំឯងមិនបាន តែមិនអីទេ អ្នកទាំងពីរនិយាយគ្នាបន្តចុះ ខ្ញុំសុំទៅមុនហើយ»Taehyungបានឮហើយក៏មើលទៅនាយកំលោះដែលឈរធ្វើមុខភ្លើក្បែរនោះបន្តិចរួចក៏សើចចុះមាត់បន្តិចមុននឹងសម្រេចចិត្តតបទៅកាន់ក្មេងប្រុសម្នាក់នោះវិញ។
«ឯងចង់ទៅណា??ឯងមិនទាន់បានប្រាប់យើងនៅឡើយទេថា ឯងត្រូវជាអ្វីជាមួយនិងJungរបស់យើង?»កំឡុងពេលដែល Taehyungគេបម្រុងនឹងដើរចេញទៅហើយNoahក៏ស្រាប់តែចាប់ទាញដៃរបស់គេត្រឡប់មកវិញហើយក៏សួរសំណួរដដែរទៅកាន់គេ។
«ខ្ញុំត្រូវជាអ្វីជាមួយនិងគេ? ខ្ញុំក៏មិនច្បាស់ដែរ ពីមុនខ្ញុំជាគូដណ្តឹងរបស់គេ តែកាលពី2ឆ្នាំមុនខ្ញុំក៏សុំផ្តាច់ពាក្យ បន្ទាប់មកគេទៅបារាំងហើយប្រហែលជាពេលនោះហើយដែលឯងជាមួយនិងគេស្គាល់គ្នា តែពេលនេះទំនាក់ទំនងរបស់ពួកយើងត្រូវជាអ្វីនិងគ្នាឲប្រាកដ ខ្ញុំក៏ដឹងមិនសូវច្បាស់ដែរ បើសិនជាឯងចង់ដឹងឯងសួរគេដោយខ្លួនឯងទៅ»Taehyungក៏តបទៅវិញមួយៗច្បាស់ៗប្រាប់ទៅកាន់ ក្មេងប្រុសដែលជាជនជាតិបារាំងម្នាក់នោះហើយថែមទាំងបានញញឹមទៅកាន់រាងក្រាស់ដែលឈរភាំងស្មារតីនិយាយស្តីមិនចេញ ក្បែរនោះទៀតផង។
«ចឹងមានន័យថាឯងហើយនិងគាត់ពេលនេះមិនត្រូវជាអ្វីនិងគ្នាទេ មែនទេ? បើឯងលែងត្រូវការគាត់ ចឹងខ្ញុំសុំហើយណា៎»Noahក៏ តបទៅវិញដោយស្នាមញញឹម។
«វាជារឿងរបស់ឯងហើយនិងគេមិនពាក់ព័ន្ធនិងខ្ញុំទេ បើសិនជាឯងចង់បានគេហើយគេយល់ព្រមជាមួយឯង ឯងយកគេចុះ ហើយកុំបារម្ភអី មនុស្សខ្ញុំមិនចូលចិត្តធ្វើជាគូប្រជែងជាមួយអ្នកណាទេ ពិតទេJungkook?»កំលោះតូចក៏ញញឹមហើយតបទៅវិញបន្តដោយចូលទៅទះស្មារបស់Noahតិចៗហើយក៏ដើរចេញទៅ។
«Taehyungចាំយើងជូនឯងទៅ»ឃើញបែបនោះភ្លាម
Jungkookក៏ចង់រត់ចេញទៅតាមរាងស្តើងតែក៏ត្រូវបានអ្នក នៅក្បែរខ្លួនអោបដៃជាប់។
«នេះបងចង់ទៅណា?បើគេមិនត្រូវការបងផង បងទៅតាមគេធ្វើអី បងមិនឮគេនិយាយមិញនេះទេហ្អេស?នៅជាមួយខ្ញុំហើយ ខ្ញុំនឹកបងណាស់ ដឹងទេ»Noahក៏ស្រដីទៅកាន់រាងក្រាស់ហើយថែមទាំងបានឆ្មក់ថើបថ្ពាល់របស់Jungkookនៅកណ្តាល
«Noah លែងបងទៅ មានរឿងអីចាំនិយាយគ្នាពេលក្រោយ ពេលនេះបងរវល់»Jungkookក៏ព្យាយាមបេះដៃរបស់អ្នកម្ខាងទៀតចេញតែបេះយ៉ាងណាក៏មិនចេញ តោងស្អិតដូចជាតុកកែ ធ្វើឲរាងក្រាស់ពេលនេះគេថាំចិត្តជាខ្លាំងមិនដឹងធ្វើបែបណាទើបចេញពីក្មេងប្រុសម្នាក់នេះបាន។
«Jungកាលពីមុនបងមិនមែនបែបនេះទេ? នេះនៅបារាំងបងគ្រាន់តែយកខ្ញុំកំដរអារម្មណ៍របស់បងមែនទេ?ព្រោះតែពេលនោះបងទើបតែផ្តាច់ពាក្យជាមួយគេមែនទេ?»ភ្លាមនោះNoahក៏យល់ថា រាងក្រាស់បញ្ចេញរឹកពាខុសពីពេលដែលពួកគេនៅបារាំង នាយក៏សួរនាំ។
«Noah..ស្តាប់បង បងមិនបានយកឯងជាមនុស្សកំដរ បងក៏មិនបានស្រឡាញ់ឯងដែរ បងសរសើរឯងស្អាតព្រោះតែវាជាពាក្យពិត ហើយកាលដែលបងនិយាយថាបងចូលចិត្តឯងក៏ព្រោះតែចរិក របស់ឯងល្អហើយស្រដៀងនិងមនុស្សដែលបងធ្លាប់ស្គាល់ ម្យ៉ាងទៀតរឿងដែលបានកើតឡើងនៅយប់នោះ បងមិនបានតាំងចិត្តឲវាកើតឡើងទេ ពេលនោះបងស្រវឹងទើបបងមើលឃើញឯងជាគេ ប៉ុន្តែកាលនោះពួកយើងក៏មិនបានធ្វើអីលើសពីថើបគ្នាដែរ បងសុំចិត្តឯង បំភ្លេចវាចោលទៅ»រាងក្រាស់ដកដង្ហើមធំចោលបន្តិច ហើយក៏ធ្វើការឆ្លើយតបទៅកាន់សំណួររបស់ក្មេងប្រុសដែល ជាជនជាតិបារាំងម្នាក់នោះ។
«ហេតុអីក៏បងធ្វើបែបនេះJungkook? បើបងគិតបែបនេះតាំងពី ដំបូង បងចាំបាច់ធ្វើល្អដាក់ខ្ញុំធ្វើអី? បងធ្វើឲខ្ញុំយល់ច្រឡំពីទំនាក់ទំនងរវាងពួកយើងទាំងពីរ! បងចាកចេញសន្យាថានឹងទាក់ទងមកខ្ញុំ ខ្ញុំរង់ចាំបងអស់រយះពេល2ឆ្នាំ ខ្ញុំតែងតែគិតថាបងមានចិត្តលើខ្ញុំ 2ឆ្នាំមិនមែនតិចទេ ហេតុអីបងមិនព្រមប្រាប់ឲខ្ញុំដឹងតាំងពីដំបូង បងបណ្តោយឲខ្ញុំនៅចាំ នៅនឹកគិតពីបងតែម្នាក់ឯងដូចជាមនុស្សឆ្កួត ហើយចុងក្រោយក៏សុំឲខ្ញុំបំភ្លេចវាចោលបែបនេះហ្អេស?»
គ្រាន់តែឮចម្លើយពីមាត់របស់Jungkookហើយ Noahក៏ប្រតិកម្ម ភ្លាមៗ នាយក៏តម្លើងសម្លេងចោទសួរទៅកាន់រាងក្រាស់យ៉ាងឮៗ នាយមិនខ្វល់ទេថាពេលនេះពួកគេកំពុងតែនៅកន្លែងណា អ្វីដែលសំខាន់នាយមិនសុខចិត្តដែលJungkookផ្តល់ចម្លើយមិនសាកសមមកកាន់ខ្លួនបែបនេះ។
«Noah! មកនេះ...»សម្លេងដែលពួកគេបង្កឡើងបានធ្វើឲក្រុមគ្រូពេទ្យនិងអ្នកជំងឺនៅជុំវិញនោះធ្វើការសម្លឹងមកកាន់ពួកគេទាំងពីរ គ្រប់គ្នា ទើបរាងក្រាស់សម្រេចចិត្តអូសដៃរបស់ក្មេងប្រុសម្នាក់នោះ ទៅខាងក្រៅពេទ្យដើម្បីងាយស្រួលក្នុងការនិយាយគ្នា និងកុំឲមានការរំខានដល់អ្នកដទៃផងដែរ។
«នេះបងអូសខ្ញុំមកទីនេះធ្វើអី!លែងទៅ ខ្ញុំឈឺ!»រាងតូចក៏សួរទៅកាន់Jungkook ដោយទឹកមុខមិនពេញចិត្តព្រោះគេបានប្របាច់ដៃរបស់ខ្លួនខ្លាំងៗ។
«Noah..ស្តាប់សម្តីបងឲច្បាស់ ឯងនៅក្មេងណាស់ ឯងមិនទាន់ស្គាល់ពីពិភាពលោកខាងក្រៅទេ បងមិនមែនជាមនុស្សល្អដូចជា ឯងគិតនោះទេ ហើយបងក៏មិនមែនត្រឹមតែជាម្ចាស់ក្រុមហ៊ុនធម្មតា ម្នាក់ដែរ បងមានការងារនៅក្នុងសង្គមងងឹត បងមានសត្រូវច្រើនណាស់នៅជុំវិញខ្លួនរបស់បង ឯងនៅក្មេង បើសិនជាឯងនៅជាមួយបង អនាគតរបស់ឯងមិនល្អនោះទេ ឯងអាចនឹងមានគ្រោះថ្នាក់គ្រប់ពេល ឯងជាកូនទោលនៅក្នុងគ្រួសារ ប៉ារបស់ឯងក៏មិនអនុញ្ញាតិឲ ឯងស្រឡាញ់បងដែរ បើសិនជាគាត់ដឹង បងគិតថាឯងនៅក្មេងទើបមិនចង់ប្រាប់ឯងឲបានដឹងពីរឿងនេះ បងជាម៉ាហ្វៀ ឯងមិនអាចនៅជាមួយមនុស្សដូចជាបងបានទេ បងសុំទោសដែលធ្វើឲឯង យល់ច្រឡំ ព្រោះបងមិនបានគិតថាឯងនឹងរង់ចាំបងបែបនេះ មនុស្សល្អដូចជាឯងសាកសមតែទទួលបានមនុស្សដែលល្អជាងបង យល់ទេ?»រាងក្រាស់ប្រលែងដៃរបស់Noahរួចហើយក៏កាន់ស្មាទាំងគូរបស់គេ រួចក៏ពន្យល់បកស្រាយរឿងគ្រប់យ៉ាងទៅកាន់គេ ដើម្បីកុំឲគេពិបាកចិត្តហើយនៅបន្តរង់ចាំខ្លួនទៀត។
«បងនិយាយថានៅជាមួយបងមានគ្រោះថ្នាក់ ចុះគេ? ហេតុអីគេនៅជាមួយបងបាន? បងការពារគេបាន តែហេតុអីជាមួយខ្ញុំមក បែរជាលើកហេតុផលបែបនេះមកនិយាយទៅវិញ? បងគិតថាខ្ញុំជាកូនក្មេងមិនដឹងខ្យល់អីហ្អេស?»Noahក៏សួរបកទៅវិញ ទឹកភ្នែកក៏ រលីងរលោងស្រក់ចុះមកនៅចំពោះមុខរបស់Jungkook រាងក្រាស់បានឃើញបែបនេះក៏មានចិត្តអាណិតហើយក៏ទាញគេមក អោបដើម្បីលួងលោម។
«សុំទោសNoah បងគ្មានហេតុផលអីមកពន្យល់ប្រាប់ឯងឲល្អជាងនេះទេ ពេលនេះបងដឹងហើយថាមនុស្សដែលបងស្រឡាញ់ជា អ្នកណា បងមិនអាចបាត់បង់គេម្តងទៀតនោះទេ ចំពោះឯងបងទុកត្រឹមជាប្អូនប្រុសតែប៉ុណ្ណោះ ប៉ុន្តែTaehyungពេលនេះគេជាជីវិត របស់បង រវាងឯងហើយនិងគេ ពិតជាមិនអាចយកមកប្រៀបធៀបគ្នាបាននោះទេ»Jungkookក៏ស្រដីតបទៅវិញ។
«ខ្ញុំយល់ហើយ តាមពិតទៅគ្រប់យ៉ាងគឺមកពីបងស្រឡាញ់គេ បងបង្កើតហេតុផលបែបនេះឡើង ព្រោះខ្ញុំមិនមែនជាគេ បងមិនចាំបាច់បកស្រាយច្រើន ក៏មិនចាំបាច់លួងលោមខ្ញុំដែរ បងគ្រាន់តែប្រាប់ត្រង់ៗមកថាក្នុងចិត្តបងមានមនុស្សដែលបងស្រឡាញ់ពិត ប្រាកដរួចហើយ ត្រឹមតែប៉ុណ្នឹងខ្ញុំអាចយល់បានហើយ »Noah
ញញឹមហើយក៏ ច្រានរាងក្រាស់ចេញពីខ្លួនរួចក៏និយាយចេញមកទាំងទឹកភ្នែក អារម្មណ៍របស់នាយពេលនេះវាពិតជាឈឺចាប់ខ្លាំងណាស់។
«សុំទោសNoah»Jungkookឃើញបែបនេះក៏មិនអាចធ្វើអ្វីបាន បានត្រឹមតែអាណិតហើយពោលពាក្យសុំទោសទៅកាន់អ្នកដែលកំពុងតែយំតែប៉ុណ្ណោះ នាយដឹងថាវាជាកំហុសរបស់នាយដែលមិនបានប្រាប់ការពិតទៅកាន់គេ ហើយធ្វើឲគេយល់ច្រឡំជាមួយទង្វើល្អរបស់ខ្លួន ប៉ុន្តែនាយក៏មិនមានចេទនាធ្វើឲក្មេងប្រុសស្លូតត្រង់ម្នាក់នេះគេឈឺចាប់ដែរ។
«ខ្ញុំមិនអាច អត់ទោសឲបងបានទេ បងធ្វើឲខ្ញុំឈឺចាប់ណាស់ ស្នេហាដំបូងបង្អស់ក្នុងឆាកចិត្តរបស់ខ្ញុំ មិននឹកស្មានថាក្លាយជាបែបនេះទេ បងពិតជាពូកែណាស់ ខ្ញុំជូនពរឲបងទទួលបានអ្វីដែលបងចង់បាន បាននៅជាមួយមនុស្សដែលបងស្រឡាញ់ ហើយក៏អរគុណដែលបងនិយាយការពិត ខ្ញុំមិនអាចលើកលែងទោសឲបងបានទេ ក៏មិនអាចបំភ្លេចរឿងដែលបងបានធ្វើមកលើខ្ញុំដែរ តែខ្ញុំមិនអាចបង្ខំចិត្តឲ ស្អប់បងបានទេ ព្រោះបងជាស្នេហាដំបូងរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏មិនធ្វើជាឆ្អឹងទទឹងករបស់បងដែរ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបងថ្ងៃនេះ ខ្ញុំទទួលបានចម្លើយហើយ ក្នុងចិត្តក៏លែងមានរឿងត្រូវឲខ្វាហខ្វល់ទៀតដែរ អរគុណសម្រាប់ចម្លើយ»
នាយកំលោះជនជាតិបារាំងដឹងថាទោះជានាយយំស្រែកយ៉ាងណាក៏មិនអាចធ្វើឲJungkookមកស្រឡាញ់ខ្លួនបានដែរ វាពិតជាឈឺខ្លាំងណាស់ ឈឺលើសពីការស្មានប៉ុន្តែនាយមិនអាចធ្វើអ្វីបាន នាយខឹងខ្លួនងដែលមិនអាចស្អប់ឲរាងក្រាស់បាន នាយខឹងខ្លួនឯងដែលធ្វើឲបេះដូងបរិសុទ្ធរបស់ខ្លួនមានរបួស ប៉ុន្ទេអ្វីដែលនាយ អាចធ្វើបានពេលនេះគឺមានតែដោះលែងJungkookតែប៉ុណ្ណោះ នាយមិនអាចបង្ខំឲគេមកស្រឡាញ់ខ្លួន រឹតតែមិនអាចទៅបំបែកបំបាក់ពួកគេទាំងពីរបាន Noahក៏បង្ខំចិត្តជូនពរមនុស្សដែលខ្លួន
ស្រឡាញ់ទាំងទឹកភ្នែក។
You are reading the story above: TeenFic.Net