«យ៉ាងម៉េចហើយមកអង្គុយផឹកស្រាមើលព្រះច័ន្ទតែម្នាក់ឯងមែនទេ? មើលទៅដូចជាកំសត់ដល់ហើយ គួរឲអស់សំណើចណាស់» រំលេចនោះក៏ស្រាប់តែនូវវត្តមានរបស់មនុស្សម្នាក់ចូលមកសួរនាំនិងនិយាយទៅកាន់Jungkookដែលកំពុងតែកាន់កែវស្រាអង្គុយផឹកតែម្នាក់ឯងនៅមាត់ជណ្តើរផ្លូវចូលទៅក្នុងវិមាន។
«បងកុំមករំខានខ្ញុំ មនុស្សកំពុងតែអារម្មណ៍មិនល្អគិតអីមិនចេញផង»ភ្លាមនោះJungkookនាយក៏តបទៅវិញទាំងមុខក្រញ៉ូវ។
«យ៉ាងម៉េចអារម្មណ៍មិនល្អ នឹកTaehyungហ្អេស?ក្រែងថាមិនបានចាប់អារម្មណ៍ហ្អី?»ដេញមួយមិនទាន់ចេញផង មួយទាំងក៏ចូលមកដល់ឌឺដងទៅកាន់រាងក្រាស់បន្ថែមម្នាក់ទៀត។
«ខ្ញុំគ្រាន់តែស្ត្រេស ចង់ផឹកស្រា គ្មានបាននឹកអ្នកណាទេ បងកុំចេះតែនិយាយ»Jungkookក៏ប្រកែកភ្លាមៗ។
«កុហកអ្នកណាបានតែឯងកុហកយើងមិនទេ យើងមើលឯងតាំងពីតូចដល់ធំ ឯងកើតអីមានរឿងអីដែលយើងមើលមិនដឹងនោះ ស្រាមិនមែនជាដំណោះដ្រាយទេ ឯងផឹកទាល់តែបែកប្រម៉ាត់ស្លាប់ទៀតក៏មិនអាចដោះស្រាយបញ្ហារបស់ឯងបានដែរ មាត់របស់ឯងនិយាយក្តែងៗថាមិនបានស្រឡាញ់គេ តែមើលសភាពរបស់ឯងពេលនេះទៅតើអ្នកណាគេភ្លើទៅជឿឯង?»YoonGiដែលជាបងឃើញប្អូនផឹកអស់ច្រើនបែបនេះនាយក៏និយាយដាស់តឿនក្នុងនាមជាបងប្រុសម្នាក់ដែលចាស់ទុំក្នុងគ្រួសារផ្តែផ្តាំឲមើលថែប្អូនៗជំនួសពួកគាត់ហើយកន្លងមកនាយក៏ធ្វើតាមតួនាទីរបស់នាយបានយ៉ាងល្អ។
«ពិតមែនហើយ...ថ្ងៃមិញនេះឯងបាននិយាយអីជាមួយគេខ្លះដែរទេ? កុំប្រាប់ថាឯងមិនបាននិយាយអីជាសាច់ការណា!» ភ្លាមនោះ NamJoonហាក់ដូចជានឹកឃើញរឿសំខាន់មួយហើយក៏ចង្អុលមុខរបស់Jungkookសម្លត់សួរចម្លើយពីរាងក្រាស់តែម្តង។
«អឹម...និយាយច្រើនណាស់ ហើយខ្ញុំក៏បានសួរគេថាគេស្រឡាញ់ខ្ញុំមែនទេ ទើបបានជាគេខឹងខ្ញុំដល់ថ្នាក់នេះ? ហើយពេលនោះគេក៏ បានសារភាពការពិតមកថ គេស្រឡាញ់ខ្ញុំមុនខ្ញុំស្រឡាញ់បងប្រុសរបស់គេទៀត បើគេមិនបង្ហាញផង ធ្វើម៉េចខ្ញុណអាចមើលដឹងថាគេមានចិត្តលើខ្ញុំនោះ មនុស្សមិនមែនគ្រូទាយឯណា បើគេប្រាប់តាំងពីដំបូងប្រហែលជារឿងមិនក្លាយជាបែបនេះទេ»នាយកំលោះក៏តបទៅវិញ។
«ឯងល្ងង់ដោយខ្លួនឯង គេបង្ហាញលើសពីបង្ហាញហើយ សួរYoonGiទៅ គេក៏អាចមើលដឹងដែរ ម៉ាក់រវស់ឯង អ្នកដទៃទៀតដែលធ្វើការនៅក្នុងភូមិគ្រឹះមួយនេះអ្នកណាក៏គេដឹងដែរ មានតែឯងម្នាក់ទេដែលមើលមិនដឹង»NamJoonក៏តបទៅវិញ ហើយក៏បានយកដៃទះក្បាលរបស់ប្អូនខ្លួនដើម្បីឲគេភ្ញាក់ខ្លួន។
«រឿងការងារឆ្លាតគ្រាន់បើ តែរឿងស្នេហាមិនឆ្លាតសោះ មនុស្សល្អនៅក្បែរដៃមើលមិនឃើញ បែរជាទៅមើលឃើញមនុស្សដែលនៅឆ្ងាយទៅវិញ ល្ងង់ណាស់មិនរវៀសទាល់តែសោះ» YoonGiក៏បន្តតាមក្រោយ។
«ពួកបងមកជួយឬមកជាន់ថែម??បើទំនេរណាស់ទៅបន្ទប់សម្រាកយកកម្លាំងទៅធ្វើការស្អែកទៅ»រាងក្រាស់ក៏តបទៅវិញ។
«អូខេៗក៏បាន ខ្ចិលធ្វើបាបក្មេងនាំតែក្មេងយំ យើងទៅបន្ទប់សម្រាកហើយ NamJoonឯងទំនេរនៅអង្គុយជាមួយគេសិនទៅ ប្រយ័ត្នវាលួចទៅលោតទឹក មនុស្សមានវិបត្តិស្នេហាសម័យនេះភាគច្រើនចូលចិត្តគិតខ្លី»អ្នកដែលជាបងក៏និយាយទាំងសើចទៅកាន់អ្នកម្ខាងទៀតមុននឹងបោះជំហានចាកចេញទៅ។
«Jungkookយើងសួរឯងតាមត្រង់ ឯងមានចិត្តលើTaehyung ខ្លះដែរទេ?»បងប្រុសធំចេញទៅបាត់NamJoonក៏ដល់ម៉ោងសួរនាំប្អូនរបស់ខ្លួន។
«ខ្ញុំមិនដឹងទេ ចុះបងមើលមកខ្ញុំបងគិតថាខ្ញុំស្រឡាញ់គេឬយ៉ាងម៉េចបានជាមកសួរខ្ញុំដដែរៗបែបនេះ?»នាយកំលោះក្រវីក្បាលហើយក៏សួរមកទៅវិញទាំងចងចិញ្ចើមបញ្ចូលគ្នាមិនយល់ ព្រោះបងប្រុសរបស់គេទាំងពីរចេះតែមកសួរបញ្ជាក់គេដដែរៗម្តងហើយម្តង។
«Jungkookឯងពិតជាល្ងង់រឿងស្នេហាពិតមែន ឯងមើលមិនដឹងថាគេមានចិត្តលើឯងឬអត់ ហើយសូម្បីតែចិត្តរបស់ឯងខ្លួនឯងក៏មិន ដឹងថាស្រឡាញ់គេឬអត់ទៀត ឯងគិតថាទង្វើដែលឯងធ្វើដាក់ Taehyungឯងដែលធ្វើដាក់អ្នកដទៃដែរក្រៅពីគេដែរទេ?? សាកយករឿងនេះមកគិតខ្លះទៅ សួរខ្លួនឯងឲច្បាស់ថាឯងស្រឡាញ់ អ្នកណាឲពិតប្រាកដ តើនៅខាងឆ្វេងនៃទ្រូងរបស់ឯងពេលនេះ មាន Taesungឬមួយក៏Taehyung? មិនបាច់គិតអីវែងឆ្ងាយគេ គិតពីទង្វើរបស់ឯងពេលនៅជាមួយគេ ឯងនិយាយថាឯងមិនបាន ស្រឡាញ់គេ តែពេលដែលបាត់គេចេញពីក្រសែរភ្នែករបស់ឯង តែបន្តិច ឯងក៏ឆ្លេឆ្លាឲកូនចៅចេញទៅតាមរកគេភ្លាម យើងនៅជាមួយឯងយើងសង្កេតតាមកាយវិការរបស់ឯងយើងដឹងណា គ្រប់ពេលដែលគេលួចចេញទៅក្លឹប ឬឯងទៅតាមទាន់ឃើញអ្នកដទៃប៉ះពាល់រាងកាយរបស់គេដោយសេរី ឯងមកដល់ផ្ទះតែងតែខឹង សម្បារដួចជាមនុស្សគ្មានសតិអញ្ចឹង ទង្វើទាំងអស់នេះឯងគិតថា បើសិនជាមិនមែនជាTaehyungតើឯងអាចធ្វើដាក់អ្នកដទៃបានទេ?»រំពេចនោះពេលបានឮសំណួរពីមាត់របស់Jungkook
ហើយនាយកំលោះNamJoonក៏ក្រវីក្បាលទាំងហួសចិត្តហើយក៏ បានរៀបរាប់ពន្យល់គេឲបានយល់និងបានប្រាប់ឲគេស្គាល់ពីចិត្តខ្លួនឯងកាន់តែច្បាស់។
«បើនិយាយពីចំណុចនេះ ពេលខ្លះខ្ញុំក៏លួចសួរខ្លួនឯងដែរ ហើយខ្ញុំក៏មិនយល់ថាហេតុអីទើបខ្ញុំប្រតិកម្មបែបនេះទៅលើTaehyung ទាំងដែលខ្ញុំស្រឡាញ់Taesungបងប្រុសរបស់គេ រាល់ពេលខ្ញុំនៅក្រុមហ៊ុនឬចេញទៅមើលជំនួញនៅឆ្ងាយ ខ្ញុំតែងតែឆ្លៀតមើលសកម្មភាពរបស់គេតាមរយះកាំមេរ៉ាសុវត្ថិភាពរហូត ពេលដែលមិនឃើញគេនៅផ្ទះ ឬពេលដែលមកដល់ផ្ទះមិនឃើញគេ ខ្ញុំតែងតែមានអារម្មណ៍ថាមិនស្រួល គិតថាគេមានគ្រោះថ្នាក់ឬត្រូវអ្នកណាចាប់យកទៅ ជាពិសេសពេលដែលខ្ញុំឃើញគេនៅក្នុងក្លឹបត្រូវបានអ្នកផ្សេងប៉ះពាល់រាងកាយ ខ្ញុំមិនដឹងថាខ្លួនឯងកើតអីទេ ខ្ញុំមិនចូលចិត្តចរិករបស់គេបែបនេះ រឹតតែមិនចង់ឃើញរូបភាពបែបហ្នឹង តែម្តងជាពីរដងគេនៅតែចចេស ចូលចិត្តបង្កជម្លោះ និយាយទៅមិនស្តាប់ តមាត់ប្រកែកចង់តែឈ្នះទាំងដែលខ្លួនខុស គេមិនដូចជា Taesungទេ ត្រង់នេះហើយទើបខ្ញុំមិនចូលចិត្តគេ ព្រោះខ្ញុំចូលចិត្តមនុស្សដែលធំជាងនេះ មិនមែនចរិកក្មេងដូចជាគេទេ» រាងក្រាស់ក៏ឆ្លើយតបរៀបរាប់តាមសំណួរដែលបងប្រុសរបស់នាយសួរ។
«ឯងដឹងថាកាលដែលឯងបញ្ចេញអាការះបែបនេះគេហៅថាអីដែរទេ?? វាគឺជាការប្រច័ណ្ឌ ឯងមិនពេញចិត្តគេប៉ះពាល់Taehyung ព្រោះតែឯងប្រច័ណ្ឌគេ មិនមែនព្រោះតែឯងក្លាយប៉ះពាល់ដល់ កត្តិយសគ្រួសារទេ ហើយការដែលឯងមិនចង់បាត់គេចេញពីក្រសែរភ្នែករបស់ឯងក៏ព្រោះតែឯងបារម្ភខ្លាចគេមានគ្រោះថ្នាក់
វាក៏កើតឡើងព្រោះតែឯងហួងហែងនិងខ្វាយខ្វល់ពីគេដូចគ្នា ច្បាស់បែបនេះហើយឯងនៅតែមិនដឹងថាខ្លួនឯងស្រឡាញ់គេទៀតហ្អេស? ឯងនៅតែរំលឹកប្រាប់ខ្លួនឯងដដែរៗថាឯងស្រឡាញ់ បងប្រុសរបស់គេ ទើបបានជាខួរក្បាលរបស់ឯងមិនទទួលស្គាល់ថាឯងក៏មានចិត្តចំពោះTaehyungដែរ»បានឮចម្លើយពីមាត់របស់ប្អូនហើយមិនចាំយូរNamJoonក៏ពន្យល់គេបន្ត។
«....»ចំណែកឯសមីខ្លួនក៏អង្គុយស្តាប់យ៉ាងយកចិត្តទុកដាក់ យល់ខ្លះមិនយល់ខ្លះព្រោះខ្លួនក្នុងខ្លួនមានជាតិអាកុលខួរក្បាលដើររៀងយឺតបន្តិច។
«ហើយឯងតែងតែប្រៀបធៀបគេជាមួយTaesungព្រោះតែគេទាំងពីរនាក់ជាបងប្អូននិងគ្នា ឯងចង់ឲចរិករបស់ពួកគេដូចគ្នា តែត្រូវចាំណាJungkook មនុស្សម្នាក់ៗមានចំណុចល្អរៀងៗខ្លួន Taesungចំពោះឯងគេជាមនុស្សស្លូតបូត សុភាព ដឹងខុសត្រូវជាង តែTaehyungចរិករបស់គេក៏មិនអាក្រក់ដែរ បើសិនជាឯងមិនប្រៀបធៀបគេទាំងពីរនោះ Taehyung គេមានចរិកឆ្នាស់ឆ្នើមតាំងពីកំណើតព្រោះតែគេមិនសូវទទួលបានភាពកក់ក្តៅពីគ្រួសារ តែគេជាមនុស្សដែលមានភាពស្មោះត្រង់ ប្រកាន់ភាពយុទ្ធធម៌ជាធំ ចូលចិត្តជួយអ្នកដទៃ ខ្វាយខ្វល់ពីមនុស្សជុំវិញខ្លួន Taehyungគេមិនដែលប្រជែងជា មួយអ្នកណាទេ សូម្បីតែបងប្រុសរបស់គេ គេត្រូវបានគ្រួសារនិងអ្នកនៅជុំវិញយកទៅប្រៀបធៀបជាមួយបងប្រុសរបស់គេ ទាំងការសិក្សា អត្តចរិក ការនិយាយស្តី ព្រោះគ្រប់គ្នាស្រឡាញ់ចូលចិត្តTaesungទើបឪពុកម្តាយរបស់គេមិនសូវរវល់ជាមួយTaehyung» NamJoonក៏បន្ត។
«ម៉េចក៏បងដឹងរឿងនេះ?? ហេតុអីខ្ញុំមិនដឹង?»បានដឹងរឿងនេះហើយJungkookក៏សួរបកទៅវិញដោយការភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់។
«ឯងមិនដឹងព្រោះឯងមិនដែលសង្កេត អ្នកមីងឲឯងចំណាយពេលនៅជាមួយគ្នាមុនពេលរៀបការព្រោះតែចង់ឲឯងបានស្គាល់និង យល់ពីអត្តចរិករបស់គេ តែឯងមិនដែលសង្កេត ឯងតាមចាប់តែកំហុសរបស់គេ ឯងអាចនិងស្គាល់គេដោយរបៀបណាទៅ?? ប្រៀបធៀបជាមួយយើងហើយនិងYoonGiឯងស្គាល់គេនៅស្ទើខ្លាំងណាស់ និយាយពីរឿងនេះឯងក៏ប្រហែលជាមិនយល់ដូចគ្នាថាហេតុអីបានជាលោកតាស្រឡាញ់Taehyungច្រើនជាងបងរបស់គេ ហើយចង់បានគេជាចៅប្រសារក្នុងគ្រួសារមួយនេះជា ជាងTaesung..រឿងនេះយើងមិនប្រាប់ឯងទេ លោកតាហាមមិនឲនិយាយ ដល់ពេលនោះឯងគង់តែដឹងដោយខ្លួនឯងទេ»
NamJoonនាយក៏ស្រដីបន្ត តែដោយ ខុសពាក្យសម្តីជាមួយលោកតា នាយក៏ប្តូរចិត្តមិនប្រាប់ប្អូនរបស់ខ្លួនពីរឿងដែលនៅពី
ក្រោយការរៀបការរបស់Jungkookវិញ។
«បើបែបនេះដដែរ បងនិយាយបង្ហើបធ្វើអី?? មិនដឹងពេលណាខ្ញុំដឹងទេ បើបងមិនព្រមប្រាប់នោះ»រាងក្រាស់ក៏សម្លក់ទៅកាន់បងប្រុសរបស់ខ្លួនមិនដាក់ភ្នែកព្រោះតែគេមកបង្ហើបឲខ្លួនចង់ដឹង ខំចាំស្តាប់តែបែរជាប្តូរចិត្តមិននិយាយទៅវិញ។
«យើងប្រាប់ហើយថាវាជាការសុំពីលោកតា បើយើងប្រាប់ទៅឯង យើងខុសមាត់ជាមួយលោកតាហើយ ពេលណាដែលជាយល់ពីបំណងរបស់លោកតា ពេលនោះលោកតានឹងបានដឹងថាចៅប្រុសរបស់គាត់ធំហើយ ចេះគិតហើយ បើយើងចាំតែប្រាប់ឯងដដែរ ពេលណាទើបឯងចេះគិតដោយខ្លួនឯងទៅ»អ្នកជាបងក៏តបមកវិញ។
«ថ្ងៃមិញពេលដែលចូលទៅនិយាយជាមួយលោកតា ខ្ញុំឮ Taehyungគេនិយាយពីរឿងមួយដែលខ្ញុំខំគិតយ៉ាងណាក៏នៅតែមិនយល់ ប៉ុន្តែមុននឹងនិយាយពីរឿងនេះខ្ញុំចង់សួរបងពីរឿងមួយសិន Taehyungគេធ្លាប់លេងអុកជាមួយលោកតា តាំងពីពេលណាមក?? គេថាគេចង់លេងអុកជាមួយលោកតាម្តងទៀត តែខ្ញុំមិនដែលឃើញលោកតាលេងជាមួយគេពីមុនមកទេ អ្នកដែលលេងអុកជាមួយលោកតាមិនមែនTaesungទេហ្អេស? ព្រោះកាលពីក្មេងខ្ញុំធ្លាប់ឃើញរូបភាពមួយដែលលោកតាថតជាមួយនិងក្មេងប្រុសម្នាក់កាន់គ្រាប់អុកមាសរបស់លោកតា តាមខ្ញុំចាំបាន YoonGiក៏មានគ្រប់អុកមាសរបស់លោកតាដែរ»Jungkook
«Taesung?? អត់ទេ អ្នកដែលលេងអុកជាមួយលោកតា មានតែ Taehyungតែប៉ុណ្ណោះ Taesungគេមិនហ៊ានចូលផ្ទះរបស់ឯងផង តើឲគេលេងអុកជាមួយលោកតាដោយរបៀបណាទៅ?? អ្នកដែលលេងអុកជាមួយលោកតាមានYoonGiហើយនិង
Taehyung ចឹងហើយទើបTaehyungគេរៀងស្និតជាមួយនិងYoonGiជាងឯងហើយនិងយើង លោកតាបង្រៀនពួកគេទាំងពីរលេងជាមួយគ្នាពេលដែលTaehyungមានអាយុ10ឆ្នាំ កាលនោះឯងដូចជាត្រូវទៅភូមិគ្រឹះត្រកូលJeonមួយរយះធំ ហើយគ្រាប់អុកមាសនោះលោកតាបានឲទៅTaehyungជាមួយនិង YoonGi ពេលដែលពួកគេទាំងពីរប្រកួតគ្នាលេងអុក អុកមាសមួយគ្រាប់តំណាងឲការលេងឈ្នះមួយក្តារ YoonGiមិនមែនមានតែមួយគ្រាប់ទេ កូនអុកមាសនេះគេមានសរុបចំនួន7កូន ចំណែកឯTaehyungគេមានសរុកចំនួន 18កូនអុក តំណាងឲការប្រកួតទាំង25ក្តាររបស់ពួកគេទាំងពីរនាក់ កាលនោះលោកតាបានសន្យាថាអ្នកណាដែលអាចលេងឈ្នះគាត់ គាត់នឹងសម្រេចបំណងប្រាថ្នារបស់អ្នកនោះ តែគួរឲស្តាយរវាងពួកគេទាំងពីរនាក់ មិនមានអ្នកណាម្នាក់អាចយកឈ្នះលោកតាបាននោះទេ កាលនោះឯងប្រហែលជានៅភូមិគ្រឹះរបស់លោកពូ ទើបមិនដឹង តែថាហេតុអីក៏សុខៗឯងសួរយើងពីរឿងនេះ តើវាមានអីសំខាន់ទៅ?ឬមួយ
Taehyungគេយកកូនអុកប្រគល់ជូនលោកតាវិញ??»
NamJoonក៏រៀបរាប់រឿងគ្រប់យ៉ាងប្រាប់ទៅកាន់ Jungkook
តាមអ្វីដែលគេចង់ដឹង ហើយចុងបញ្ចប់នាយក៏សួរទៅអ្នកម្ខាងទៀតវិញដោយបានបង្ហាញអាការះភ្ញាក់ផ្អើលចេញមក។
«អត់ទេ ខ្ញុំគ្រាន់តែឆ្ងល់ព្រោះខ្ញុំឮគេនិយាយពីការលេងអុក ពេលដែលចូលទៅក្នុងកន្លែងរក្សាធាតុរបស់លោកតា កន្លងមកខ្ញុំគិតថា Taesungជាក្មេងម្នាក់ដែលនៅក្នុងរូបថតនោះ មិនស្មានថាវាជារូបរបស់Taehyungសោះ តែថាបងប្រុសលេងអុកចាញ់Taehyung
ហ្អេស?? មិនអាចទេដឹង គាត់តែងតែអួតមិនដាច់ពីមាត់ថាគិតពូកែលេងអុកណាស់ ហើយថែមទាំងតែងតែយកអុកមាសនោះមកអួតខ្ញុំរហូត ថាមានតែគាត់ទេដែរមានវា ចាំមើលស្អែកនេះខ្ញុំនឹងទៅ បង្អាប់គាត់ម្តង»Jungkookក៏តបទៅវិញទាំងសើចតិចៗ។
«គេនិយាយមិនខុសទេ ក្នុងចំណោមពួកយើងមានតែគេទេដែលមានកូនអុសមាសរបស់លោកតា តែឯងហេតុអីមិនស្គាល់ថាក្មេងប្រុសម្នាក់នោះជាTaehyung កាលពីក្មេងឯងក៏ធ្លាប់ជួបគេដែរ ឯងថែមទាំងសរសើរថាគេស្អាតទៀតផង ឯងភ្លេចហើយហ្អេស? ក្មេងប្រុសដែលពាក់ឈុតពណ៌សរ នៅក្នុងកម្មវិធីរបស់ចៅប្រុសប្រធានាធីបតី ដែលពេលនោះអង្គុយគូរូបនៅក្រោមដើមឈើ ម្នាក់ដែលធ្វើឲឈុតរបស់ឯងប្រលាក់នោះអី?»NamJoonក៏សួរបកមកវិញទាំងងើយឆ្ងល់ពេលដែលដឹងថាJungkookចំណាំរាងស្តើងមិនបាន។
«វាយូរហើយ ប្រហែលជាខ្ញុំភ្លេចហើយមើលទៅ តែរឿងដែលសំខាន់មិនមែនរឿងមួយនេះទេ កំឡុងពេលដែលនិយាយជាមួយលោកតាគេបានប្រាប់លោកតាថាគេរកអ៊ុំប្រុសម្នាក់នោះឃើញហើយ គេចង់សំដៅលើអ្នកណា?? ហើយគេប្រាប់លោកតាថាគេនឹងយកអ្វូដែលជារបស់គេត្រឡប់មកវិញ មិនឲលោកតាខកចិត្តទេ តើTaehyungគេស្និតជាមួយលោកតាដល់កំរិតណាទៅ? ហេតុអីលោកតាត្រូវខកចិត្ត ឬមួយលោកតាមានផែនកាអីឲគេធ្វើ មុនពេលដេលគាត់លាចាកលោក??បងមានដឹងរឿងនេះដែរទេ?»
នាយកំលោះក៏សួរបន្តដោយការចង់ដឹងចង់ឮ។
«ឯងចង់និយាយពីអី??បើលោកតាចង់ឲអ្នកណាធ្វើរឿងអីមួយឲគាត់ វាគួរតែជាយើងឬក៏YoonGiមិនអាចជាTaehyungទេ រឿងនេះបើឯងចង់ដឹងកាន់តែច្បាស់ឯងគួរតែយកវាទៅសួរYoonGi ព្រោះដូចដែលយើងបាននិយាយអញ្ចឹងថាអ្នកដែលស្និតជាមួយ Taehyungមានតែគេទេ ព្រោះពួកគេធ្លាប់លេងអុកជាមួយគ្នាកាលពីនៅក្មេងៗ បើចង់ដឹងថាTaehyungគេនិយាយចង់មានន័យយ៉ាងម៉េច ឯងសាកយកវាទៅសួរបងប្រុសធំទៅ ក្រែងល៎គេអាចដឹង ហើយកុំភ្លេចប្រាប់យើងវិញផង យើងក៏ចង់ដឹងដែរ»
កំលោះរាងខ្ពស់ស្រឡះបានហើយក៏ក្រវីក្បាលហើយតបទៅវិញ ដោយរុញឲប្អូនទៅសួរបងប្រុសជីដូនមួយរបស់គេម្នាក់ទៀតដើម្បី ទទួលបានចម្លើយដែលគេចង់បាន។
«វាចម្លែកណាស់ ក្រែងបងនិយាយថាបងស្គាល់គេច្បាស់ហ្អី? ហេតុអីរឿងនេះបងមិនដឹង? តែណ្ហើយ! ស្អែកនេះខ្ញុំទៅសួរនាំបងប្រុសធំក៏បានដែរ»Jungkookក៏និយាយបន្ត។
«អឺ! រឿងខ្លះវាជារឿងផ្ទាល់ខ្លួនរបស់គេ យើងមិនបាននៅជាមួយគេជាប់ស្អិត24ម៉ោងឯណា? រឿងខ្លះយើងដឹង តែរឿងខ្លះយើងមិនដឹងតែYoonGiគេអាចដឹង ឯងទៅសួរគេទៅ យប់ហើយឯងគួរតែឈប់ផឹកហើយទៅ សម្រាកទៅ ស្អែកត្រូវទៅធ្វើការ ទោះជាឯងផឹកដល់ក្រពះរបស់ឯង រលាយទៀតក៏ឯងរកដំណោះស្រាយមិនឃើញដែរ ឈប់ផឹកហើយទៅដេកទៅ»រាងខ្ពស់ក៏ទះស្មាររបស់ប្អូនខ្លួនបន្តិចហើយក៏ងើបឈរដើរចូលទៅខាងក្នុងផ្ទះបាត់ទៅ។
>>> Skip <<<
ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ កំលោះទាំង3នាក់ក៏បានមករួមតុអាហារជាមួយគ្នាតាមទម្លាប់ធម្មតារបស់ពួកគេដើម្បីទទួលទានអាហារពេលព្រឹកមុននឹងបំបែកគ្នាចេញទៅធ្វើការរៀងៗខ្លួន។
«Jungkookក្រែងឯងមានរឿងអីត្រូវសួរYoonGiមែនទេ? ឯងបានសួរគេហើយឬនៅ?»NamJoonញ៊ាំបាយបណ្តើរបើកត្រចៀកចាំស្តាប់ប្អូនរបស់គេសួរនាំYoonGiតែមិនឃើញគេនិយាយអ្វី នាយក៏សួររំលឹកខ្លាចក្រែងគេភ្លេច។
«អូ! ពិតមែនហើយបងប្រុស ខ្ញុំមានរឿងខ្លះចង់សួរបង»ពេលនោះ រាងក្រាស់ក៏រឿងភ្ញាក់បន្តិចហើយក៏ងាកទៅនិយាយជាមួយបងប្រុសធំរបស់គេដោយស្នាមញញឹមខុសប្លែកពីធម្មតា។
«មានរឿងអីចង់សួរក៏សួរមក មិនបាច់ញញឹមទេ បើយើងដឹងយើងនឹងប្រាប់ តែបើជារឿងរបស់Taehyungឯងដោះស្រាយខ្លួនឯងទៅយើងមិនពាក់ព័ន្ធទេ»YoonGiក៏ស្រដីតបទៅវិញទាំងមុខស្មើធេងទៅកាន់ប្អូនប្រុស។
«កាលពីម្សិលមិញពេលដែលចូលទៅក្នុងបន្ទប់រក្សារធាតុរបស់លោកតា ខ្ញុំបានឮគេនិយាយរឿងខ្លះជាមួយលោកតា ខ្ញុំគិតថាវាចម្លែកទើបចង់យកវាមកសួរបង គេបានប្រាប់លោកតាថាគេរកអ៊ុំប្រុសម្នាក់នោះឃើញហើយ ខ្ញុំមិនដឹងថាគេចង់សំដៅលើអ្នកណានោះទេ តែគេបានបន្តទៀតថាគេនឹងយកគ្រប់យ៉ាងដែលជារបស់គេត្រឡប់មកវិញ មិនឲលោកតាខកបំណងទេ.. បងស្តាប់ទៅ គិតថាវាដូចជាចម្លែកដែរទេ? ឬមួយលោកមានផែនការអីឲគេធ្វើជាសម្ងាត់?»នាយកំលោះក៏ចាប់ផ្តើមរៀបរាប់ប្រាប់ទៅបងប្រុសធំរបស់ខ្លួនជាមួយនឹងទឹកមុខប្រាកដប្រជាហាក់ដូចជាចាប់អារម្មណ៍ជាមួយរឿងមួយនេះខ្លាំងណាស់។
You are reading the story above: TeenFic.Net