« ត្រូវហើយ បងគិតថាខ្ញុំស្រឡាញ់មនុស្សដូចជាគេហ្អេស? មិនអាចទេ រំខានក៏រំខាន គ្មានចេះធ្វើអីក្រៅពីបង្កបញ្ហាឲគេឯងឈឺក្បាល» Jungkookក៏តបទៅវិញទាំងជឿជាក់។
«ម៉េចក៏ឯងដឹងថាTaehyungគេមិនចេះធ្វើអី?? ឯងរស់នៅជាមួយគេប៉ុន្មានថ្ងៃប៉ុន្មានខែហើយឯងមិនដឹងគូដណ្តឹងរបស់ឯងជាមនុស្សបែបណា?? Jungkookរាល់ថ្ងៃឯងមានដែលសង្កេត ហើយប្រើអារម្មណ៍ខ្វល់ខ្វាយពីTaehyungខ្លះដែរទេ?? ឯងពិតជាល្ងង់ខ្លាំងណាស់» គ្រាន់តែឮសម្តីចេញពីមាត់របស់ប្អូនខ្លួនបែបនេះ អ្នកដែលជាបងក៏លាន់មាត់សួរបកទៅវិញដោយការភ្ញាក់ផ្អើល។
«ហេតុអីខ្ញុំត្រូវខ្វល់ពីគេ?បងស្គាល់គេច្បាស់ហ្អេស?»រាងក្រាស់ក៏សួរឌឺមកវិញ។
«យើងស្គាល់គេមិនច្បាស់100%ទេ តែក៏គ្រាន់ជាងឯងដែលសូម្បីតែរឿងតូចមួយក៏ឯងមិនដឹងពីគូដណ្តឹងរបស់ឯង ដំបូងឡើយពេលដែលដឹងថាឯងភ្ជាប់ពាក្យជាមួយTaehyungយើងនឹកស្មានថាឯងស្គាល់ពីក្មេងប្រុសម្នាក់នោះច្បាស់ហើយ មិនស្មានថាស្អីក៏ឯងមិនដឹងបែបនេះសោះ បើសិនជាលោកតាដឹងគាត់ប្រាកដជាខកបំណងចំពោះឯងមិនខានទេ»YoonGiក៏តបទៅវិញទាំងក្រវីក្បាលះួសចិត្តនិងមនុស្សដែលអង្គុយនៅចំពោះមុខខ្លួន។
«ហេតុអី??ខ្ញុំធ្វើតាមបំណងរបស់គាត់ហើយ រឿងអីដែលគាត់ត្រូវខកបំណងចំពោះខ្ញុំនោះ?»Jungkookក៏ប្រកែកមិនសុខហើយក៏សួរបកទៅវិញ។
«ឯងគិតថាបំណងរបស់គាត់គ្រាន់តែចង់ឲឯងរៀបការជាមួយ Taehyungប៉ុណ្ណឹងហ្អេស?? ឯងពិតជានៅក្មេងខ្លាំងណាស់ Jungkook ក្មេងដល់ថ្នាក់យើងនឹកស្មានមិនដល់ថាឯងល្ងង់ដល់ថ្នាក់នេះ! ដំបូងឡើយយើងចង់ឲឯងស្វែងយល់ពីអារម្មណ៍របស់ឯងឲកាន់តែច្បាស់តែនៅតែចចេស បើឯងអះអាងហើយថាឯងមិនបានស្រឡាញ់គេពិតមែនហើយឯងគ្រាន់តែចង់ឲគេទៅលាលោកតាទេ យើងជួយសម្រេចបំណងរបស់ឯង ប៉ុន្តែក្រោយពីពេលដែលTaehyungធ្វើតាមបំណងរបស់ឯងរួច ឯងនឹងមិនអាចចូលទៅក្បែរគេម្តងទៀតបានទេ បើឯងហ៊ានតែប៉ះគេតែបន្តិច ឯងជួបយើងមិនខានទេ»រាងក្រាស់ស្បែកសថ្លាដូចជាបិសាចជញ្ជក់ឈាមក៏ស្រដីទៅកាន់ប្អូនប្រុសរបស់ខ្លួនទាំងមុខស្មើ។
«នេះបងដឹងថាTaehyungគេនៅកន្លែងណាមែនទេ? ហេតុអីបងមិនប្រាប់ខ្ញុំ?បងដឹងតាំងពីពេលណា?»Jungkookបានឮបែបនេះក៏ស្ទុះទៅរកបងប្រុសធំរបស់ខ្លយនសួរនាំទាំងមិនអស់ចិត្ត។
«ព្រោះយើងមិនមែនល្ងង់ដូចជាឯងទេ រឿងបែបនេះយើងឆ្លងកាត់មកមុនឯងច្រើនដងហើយ យើងមិនចង់ប្រាប់ឯងព្រោះយើងចង់សាកល្បងឯង ចង់ដឹងថាប៉ុន្មានឆ្នាំដែលយើងបែកពីឯងទៅ ឯងអភិវឌ្ឍន៍ខ្លួនឯងបានកំរិតណាហើយ តែមិនស្មានថាឯងយូរទៅកាន់តែអន់ទៅបែបនេះទេ ម្យ៉ាងទៀតយើងចង់ឲឯងរៀនទទួលស្គាល់ការពិត កុំឲមាត់រឹង តែមើលទៅមិនអាចទេ បើជ្រុលជាឯងមាត់ខ្លាំងបែបនេះហើយ យើងក៏មិនលេងធម៌ត្រជាក់ជាមួយឯងទៀតដែរ» YoonGiថាហើយក៏ដើរចេញទៅវិញបាត់ទៅទុកឲJungkook នៅឈរឆ្ងល់មិនអស់ចិត្តតែម្នាក់ឯង។
«នេះស្អីឲប្រាកដហ្នឹង បងជាបងរបស់ខ្ញុំ ហេតុអីក៏ការពារអ្នកដទៃបែបនេះ! បងចង់ទៅណា? មកវិញភ្លាម ប្រាប់ខ្ញុំសិនមកថាពេលនេះ Taehyungគេនៅឯណា!» រាងក្រាស់មិនសុខចិត្តមិនព្រមចាញ់ នាយក៏រត់ចេញទៅខាងក្រៅដេញតាមសួរបងប្រុសធំរបស់ខ្លួនពីដំណឹងរបស់Taehyung។
«ហ្អេ! មានរឿងស្អី ថ្លង់ខ្លាំងណាស់!» ដោយសារតែសម្រែកឮៗរបស់ពួកគេទាំងពីក៏បានធ្វើឲរំខានដល់អ្នកម្ខាងទៀតដែលមិនបានដឹងរឿងក៏ចេញមកស្តីឲ។
«បងYoonGiគាត់ដឹងពីដំណឹងរបស់Taehyungតែគាត់លាក់មិនព្រមប្រាប់ខ្ញុំទេ ឲខ្ញុំខាតទាំងពេលខាតទាំងលុយជួលមនុស្សឲតាមរកគេឡើងយូរ»Jungkookគេក៏តបទៅវិញហើយក៏ទម្លាក់កំហុសឲទៅបងប្រុសធំរបស់ពួកគេ។
«ហើយឯងមិនទាន់ដឹងថាTaehyungគេនៅឯណាទេ? យើងស្មានតែឯងដឹងហើយតែឯងមិនខ្វល់ហើយតា៎»NamJoonគេក៏លាន់មាត់សួរមកកាន់រាងក្រាស់វិញទាំងទឹកមុខភ្ញាក់ផ្អើល។
«នេះបងក៏ដឹងដែរហ្អេស? ម៉េចក៏ពួកបងធ្វើបែបនេះ! ខ្ញុំមិនសុខចិត្តទេ ពួកបងជាបងប្រភេទអីហ្នឹង?!» Jungkookបានឮបែបនេះក៏សម្លក់បងរបសើខ្លួនទាំងពីរនាក់ដោយការមិនសុខចិត្ត។
« កុំបន្ទោសពួកយើងមកពីឯងខ្លួនឯង បើឯងមិនមាត់រឹង ពួកយើងក៏មិនបាច់ហត់លាក់បាំងឯងដូចគ្នា» NamJoonក៏តបទៅវិញ។
«ប្រាប់ភ្លាមមកថាTaehyungពេលនេះគេនៅឯណា!» Jungkookក៏ស្រែកសួរទៅកាន់បងប្រុសរបស់ខ្លួនដោយការមិនពេញចិត្ត។
«NamJoonបើឯងហ៊ានតែប្រាប់គេ យើងកាច់កឯងបំបាក់មិនខានទេ នៅមានទៀតក្រុមហ៊ុនរបស់ឯងយើងមិនទុកឲនៅឈរយើងក្នុងទីផ្សារប្រកួតប្រជែងទេ » មិនទាន់ទាំងបាននិយាយអីផង YoonGiក៏គំរាមគេទុកមុនបាត់ទៅវិញ។
«យើងមិនដឹងទេ សក់អ្នកណាក្បាលអ្នកហ្នឹងហើយ» គ្រាន់តែបានឮសម្តីរបស់បងខ្លួនបែបនេះភ្លាមNamJoonមិនរង់ចាំយូរក៏ប្រញាប់ដកខ្លួនចេញពីរឿងនេះយ៉ាងលឿន។
«Hyung!!!»ដល់ឃើញបងទាំងពីរនាក់រត់ចេញពីខ្លួនអស់បែបនេះនាយក៏ស្រែកមួយទំហឹងព្រោះតែខឹងប្ហើយកាយវិការបស់នាយពេលនេះរៀបដូចជាកូនក្មេងបៀមដៃអញ្ចឹង។
[ 2ថ្ងៃក្រោយមក ]
ត្រឡប់មកមើលជីវិតអ្នកផ្លាស់មករស់នៅបរទេសតែម្នាក់ឯងខាងនេះវិញ ចាប់តាំងពីថ្ងៃដែលចាកចេញព៏ប្រទេសកូរ៉េមកផ្លូវចិត្តរបស់Taehyungបានប្រសើរឡើងច្រើនណាស់ វាក៏ជាចំណែកមួយពីJane មិត្តថ្មីរបស់នាយផងដែរ ព្រោះតែនាងតូចតែងតែនិយាយលើកទឹកចិត្តTaehyungទើបធ្វើឲពួកគេទាំងពីរឆាប់និយាយត្រូវរូវគ្នា ហើយម្យ៉ាងទៀតពួកគេសុទ្ធតែចាកចេញពីគ្រួសារដោយហេតុផលស្រដៀងគ្នា វាក៏កាន់តែធ្វើឲពួកគេយល់ពីគ្នាកាន់តែល្អប្រសើរផងដែរ។
ទឺង! ទឺង!
ថ្ងៃថ្មីពួកគេទាំងពីរនាក់ក៏បានណាត់គ្នាចេញទៅដើរផ្សារជាមួយគ្នា Taehyungក៏បានរៀបចំស្លៀកពាក់យ៉ាងស្អាតបាត ភ្លាមនោះសម្លេងកណ្តឹងផ្ទះរបស់នាយក៏បានបន្លឺឡើងល្មម នាយក៏ប្រញាប់ រត់ចេញទៅបើកទ្វារដោយស្នាមញញឹមព្រោះគិតថាអ្នកដែលនៅខាងមុខទ្វារនោះជាមិត្តភក្តិថ្មីរបស់ខ្លួន។
«បងថ្ល..អូ! អត់ទេ YoonGiហេតុអីក៏បងដឹងថាខ្ញុំនៅទីនេះ?» Taehyungឃើញវត្តមានអ្នកដែលឈរនៅមាត់ទ្វារផ្ទះរបស់ខ្លួនហើយក៏គាំងមួយសន្ទុះរួចក៏សួរទៅកាន់គេដោយការភ្ញាក់ផ្អើល។
«គ្រាន់តែទីតាំងលាក់ខ្លួនរបស់ឯង បើសិនជាបងចង់ដឹងវាមិនពិបាកនោះទេ ព្រោះបងមិនល្ងង់ដូចជាគូដណ្តឹងរបស់ឯងទេ» YoonGi ក៏តបទៅវិញ។
« អតីតគូដណ្តឹង.. បងមកពីឆ្ងាយចូលមកអង្គុយលេងខាងក្នុងសិនមក» Taehyungក៏បញ្ជាក់ទៅកាន់អ្នកម្ខាងទៀតដើម្បីឲដឹងថារវាងខ្លួននិងប្អូនប្រុសរបស់គេមិនមានអ្វីពាក់ព័ន្ធគ្នាទៀតទេ មុនពេលដែលហាមាត់អញ្ជើញYoonGiឲចូលទៅក្នុងផ្ទះរបស់ខ្លួនក្នុងនាមជាភ្ញៀវម្នាក់។
«សុខទុក្ខរបស់ឯងយ៉ាងណាដែរ ពេលដែលផ្លាស់ប្តូរមករស់នៅទីនេះ?»YoonGiក៏សួរទៅកាន់រាងស្តើង។
«ខ្ញុំសុខធម្មតាទេ តែបើប្រៀបជាមួយកាលពីមុន ពេលនេញវាល្អជាងឆ្ងាយណាស់»Taehyungក៏តបទៅវិញដោយគ្មានការស្ទាក់ស្ទើរ។
«ពិតមែនហ្អេស?? បើមើលទៅទឹកមុខរបស់ឯងដូចជាស្រស់ថ្លាជាងកាលពីមុនច្រើនណាស់ ប្រហែលជាឯងរស់នៅទីនេះសប្បាយចិត្តជានៅកូរ៉េហើយមើលទៅ! មុននេះឯងកំពុងតែរង់ចាំអ្នកណាមែនទេ??តែងខ្លួនស្អាតបាតបែបនេះប្រាកដជាណាត់ជាមួយអ្នកណាហើយ បងមករំខានឯងមែនទេ?»YoonGiក៏ស្រដីតបទៅវិញ។
«ខ្ញុំគ្រាន់តែណាត់គ្នាជាមួយអ្នកជិតខាងរបស់ខ្ញុំទៅផ្សារជាមួយគ្នា ក្នុងនាមជាអ្នករាប់អានតែប៉ុណ្ណឹងឯង មិនដូចអ្វីដែលបងគិតទេ» រាងស្តើងក៏ប្រញាប់បកស្រាយយ៉ាងលឿន។
«បងមិនទាន់បាននិយាយអីឯណា បើឯងរស់នៅទីនេះមានសេចក្តីសុខ វាជារឿងល្អហើយ តែប្រយ័ត្នប្រយែងផង ព្រោះឯងក៏ដឹង គ្រួសាររបស់ពួកយើងមានសត្រូវច្រើន សព្វថ្ងៃនេះគេចុះផ្សាយថាឯងបាត់ខ្លួន បើសិនជាថ្ងៃណាមួយឯងធ្លាក់ក្នុងដៃរបស់សត្រូវរបស់គ្រួសារJungkookទៀត វាអាចនឹងមានរឿងមិនល្អកើតឡើងចំពោះឯង នៅកូរ៉េទោះJungkookគេមិនសូវបានបង្ហាញថាគេកំពុងតែការពារឯងក៏ដោយតែ ការពិតគេតែងតែគិតពីសុវត្ថិភាពរបស់ឯងជាន៨ច្ច នៅមានNamJoonទៀត តែមករស់នៅទីនេះខ្លួនមួយបែបនេះបើសិនជាមានអ្នកដឹងពីទីតាំងរបស់ឯងប្រាកដជាមិនមានអ្នកអាចជួយឯងទាន់ពេលវេលានោះទេ» YoonGiក៏ស្រដីតបទៅវិញដោយការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្មេងប្រុសម្នាក់ដែលធ្លាប់មាននាមជាគូដណ្តឹងរបស់ប្អូនប្រុសជីដូនមួយរបស់ខ្លួន។
«បើបងមកនេះគ្រាន់តែមានបំណងចង់ហៅខ្ញុំត្រឡប់ទៅវិញទេ ទីនេះមិនស្វាគមន៍បងទេ» Taehyungបានឮបែបនេះហើយតបទៅវិញក្នុងន័យស្រដៀងនិងចង់ដេញYoonGiដែលជាភ្ញៀវចេញពីផ្ទះរបស់ខ្លួន។
«អត់ទេ បើបងចង់យកឯងត្រឡប់ទៅវិញវាងាយស្រួលដូចជាបកចេកអញ្ចឹង ព្រោះទីតាំងដែលឯងលាក់ខ្លួន បង NamJoon ហើយនិងម៉ាក់របស់Jungkookបានដឹងអស់ហើយ នៅឡើយតែJungkookតែប៉ុណ្ណោះដែលមិនទាន់បានដឹងព្រោះបងជាអ្នកហាមមិនឲអ្នកណាប្រាប់ទៅគេ ណាមួយវាមិនទាន់ដល់ពេលដែលឯងត្រូវត្រឡប់ទៅវិញទេ ហើយឯងរស់នៅទីនេះមើលទៅមានក្តីសុខណាស់ ចឹងហើយបងមិនបង្ខំឯងទេ តែបងមកនេះគ្រាន់តែចង់ឲឯងទៅលាលោកតា និងប្រាប់លោកតាពីការផ្តាច់ពាក្យរបស់ឯងជាមួយនិងប្អូនរបស់បងតែប៉ុណ្ណោះ បងធានាថារឿងនេះមិនមានអ្នកណាដឹងនោះទេ Jungkookគេនិយាយថាការដែលឯងចាកចេញទាំងមិនបានលាលោកតាបែបនេះវាជារឿងមួយដែលមិនសមរម្យនិងមិនគោរពដល់គ្រួសាររបស់ពួកយើង ចឹងហើយទើបបងមកជួបឯងដើម្បីនិយាយពីរឿងមួយនេះ» YoonGiក៏រៀបរាប់ប្រាប់ទៅរាងស្តើងវិញ។
«បងប្រាកដទេថាបើខ្ញុំត្រឡប់ទៅវិញមិនមានអ្នកណាដឹងពីរឿងនេះ? ខ្ញុំមកទីនេះមិនមែនព្រោះតែចង់គេចJungkookទេ ខ្ញុំគិតថាបងក៏ដឹងពីមូលហេតុពិតប្រាកដដែលខ្ញុំចាកចេញពីប្រទេសកូរ៉េដែរត្រូវទេ? ចឹងហើយខ្ញុំមិនចង់ឲអ្នកណាដឹងពីកន្លែងថ្មីរបស់ខ្ញុំទេ » Taehyungក៏សួរបកទៅវិញ។
«បងដឹងថាឯងចាកចេញពីកូរ៉េមិនមែនព្រោះតែJungkook ហើយបងក៏ដឹងថាឯងចាកចេញក្នុងគោលបំណងអីដូចគ្នា ចឹងហើយបងហ៊ានយកជីវិតមកធានា រឿងដែលឯងត្រឡប់ទៅកូរ៉េនឹងមិនមានអ្នកណាដឹងទេក្រៅពីគ្រួសាររបស់បង ហើយកន្លែងដែលឯងលាក់ខ្លួនក៏គ្មានអ្នកណាដឹងក្រៅពីNamJoonនិងម៉ាក់របស់Jungkookដែរ»YoonGiក៏តបទៅវិញ។
«ស្អែកខ្ញុំនិងត្រឡប់ទៅវិញ តែបងត្រូវប្រាកដថាព័ត៌មានដែលទាក់ទងនិងការហោះហើររបស់ខ្ញុំមិនដឹងដល់ត្រចៀកគ្រួសាររបស់ខ្ញុំនោះទេ»Taehyungនាយក៏យល់ព្រមជាមួយនិងសំណើររបស់ YoonGi។
«រឿងនេះឯងមិនចាំបាច់បារម្ភទេ បងមានយន្តហោះផ្ទាល់ខ្លួន ចឹងហើយឯងមិនចាំបាច់ព្រួយទេ ថ្ងៃស្អែកឯងត្រៀមខ្លួនរួចរាល់ពេលណាអាចទាក់ទងមកបងបាន»YoonGiនាយក៏តបទៅវិញ។
«បាទ» រាងស្តើងក៏ងួកក្បាលយល់ព្រម។
[ 2ថ្ងៃបន្ទាប់ ]
នៅខាងមុខអគារមួយដែលទីកន្លែងតម្កល់ធាតុមួយកន្លែងនៅក្នុងប្រទេសកូរ៉េ ក៏មានឡានខ្មៅ3គ្រឿងឈប់ចតនៅខាងមុខនោះ ក្នុងនោះរួមមាន គ្រួសាររបស់Jungkook និងបងប្អូនជីដូនមួយទាំង2នាក់របស់គេផងដែរ ពួកគេទាំង5នាក់កំពុងតែឈររង់ចាំវត្តមានរបស់មនុស្សម្នាក់ទៀតមកដល់ដើម្បីចូលទៅខាងក្នុងជាមួយគ្នា។
«ជម្រាបសួរ លោកពូ អ្នកមីង..»ប្រហែលជា5នាទីបន្ទាប់ក៏មានឡានច្មៅមួយទៀតបើកចូលមក កូនចៅរបស់YoonGiក៏ប្រញាប់ចុះចេញពីឡានដើម្បីបើកទ្វាឲអ្នកនៅខាងក្នុងដើរចេញមក Taehyungក្រោយបានឃើញវត្តមានចាស់ទុំដែលធ្លាប់ជាឪពុកម្តាយក្មេករបស់ខ្លួន នាយក៏បានសម្តែងការគោរពទៅកាន់ពួកគាត់តាមទម្លាប់ចាស់របស់នាយ។
«Taehyungយ៉ាងម៉េចដែរកូន សុខទុក្ខយ៉ាងណាដែរ?»លោកស្រីJeonគ្រាន់តែឃើញវត្តមានរបស់អតីតកូនប្រសាររបស់គាត់ភ្លាម គាត់ក៏ចូលទៅអោបនិងសួរនាំដផយក្តីបារម្ភ។
«ខ្ញុំសុខសប្បាយទេអ្នកមីង ចុះលោកពូអ្នកមីងវិញ សុខភាពពេលនេះយ៉ាងម៉េចដែរ»រាងស្តើងក៏សួរបកទៅវិញដោយស្នាមញញឹម។
«ម៉ាក់និងប៉ាមិនអីទេ នេះកូនទើបតែមកដល់មែនទេ?ហើយគិតចង់ត្រឡប់ទៅវិញក្នុងថ្ងៃនេះមែនទេ?»លោកស្រីក៏និយាយបន្ត។
«បាទ អ្នកមីង ប្រហែលជាថ្ងៃត្រង់បន្តិចបងYoonGiគាត់ឲកូនចៅរបស់គាត់រៀបចំយន្តហោះផ្ទាល់ខ្លួនមកទទួលខ្ញុំត្រឡប់ទៅវិញ» Taehyungក៏តបទៅវិញជាមួយនិងអារម្មណ៍រអៀសខ្លួនបន្តិច។
«អឹម..វាជាការសម្រេចចិត្តរបស់ក្មួយមីងមិនហ៊ានហាមទេ តែមើលថែខ្លួនឲល្អណាក្មួយ»លោកស្រីJeonក៏បន្ត។
«ពួកយើងប្រញាប់ចូលទៅខាងក្នុងទៅ នៅខាងក្រៅក្តៅណាស់» Taehyungក៏ស្រដីឡើង ហើយពួកគេក៏ដើរចូលទៅខាងក្នុងស្របពេលជាមួយគ្នា ចំណែកឯYoonGiជាមួយនិងNamJoonក៏តាមសង្កេតទឹកមុខរបស់ប្អូនប្រុសជីដូនមួយរបស់ខ្លួនទាំងចម្លែកចិត្ត ព្រោះតាំងពីពេលដែលTaehyungមកដល់មិនឃើញJungkook គេនិយាយអ្វីសូម្បីតែមួយម៉ាត់ គិតតែពីសម្លឹងទៅរាងស្តើងមិនដាក់ភ្នែក ហាក់ដូចជាមានពាក្យចង់និយាយតែមិនព្រមហាមាត់និយាយស្តី។
[ បន្ទប់ថែរក្សាធាតុរបស់ក្រុមគ្រួសារត្រកូលKang ]
ចូលមកដល់បន្ទប់ដល់ត្រជាក់មួយនេះ ដំបូងឡើយលោកស្រី Jeonដែលត្រូវជាកូនស្រីរបស់លោកKang(ត្រកូលលោកតារបស់Jungkook) ជាមួយនិងស្វាមីរបស់គាត់ជាមុនសិនដើម្បី អុចធូបនិងនិយាយបើកមុខបកស្រាយរឿងរ៉ាវរបស់ក្មេង មុនពេលឲ សាមីខ្លួនគេចូលមកនិយាយបន្ត។
«Jungkookឯងមិននិយាយអីជាមួយគេបន្តិចទេហ្អេស?» ឃើញ ប្អូនប្រុសឈរអេសអុញៗNamJoonក៏ចូលទៅខ្សឹបខ្សាវ ព្រោះឃើញគេឈរមិនមាត់មិនករមួយថ្ងៃហើយ។
«គ្មានពាក្យអីត្រូវនិយាយទេ»Jungkookគេក៏មាត់រឹងធ្វើជាងាកមុខចេញមិនខ្វល់ពីអ្នកម្ខាងទៀត។
«ឲតែប្រាកដ ឮYoonGiគេប្រាប់ថាTaehyungនឹងត្រឡប់ទៅវិញ ថ្ងៃត្រង់នេះហើយបន្ទាប់ពីចាកចេញពីទីនេះទៅ ប្រយ័ត្នស្តាយក្រោយណា ឱកាសមិនមែនចេះតែមានទេ» NamJoonក៏ស្រដីប្រាប់ទៅប្អូនប្រុសហើយក៏ដើរទៅជិត YoonGiបាត់ទៅ។
«Taehyungចូលទៅខាងក្នុងទៅកូន Jungkookក៏ដូចគ្នា»
រំពេចនោះប៉ាម៉ាក់របស់នាយក៏ដើរចេញមកវិញហើយក៏បានប្រាប់ទៅក្មេងៗដើម្បីឲពួកគេចូលទៅខាងក្នុងម្តង។
«លោកតាថ្ងៃនេះខ្ញុំមកលេងលោកតាហើយ លោកតានៅកន្លែងថ្មីសុខទុក្ខយ៉ាងណាដែរ??មានអ្នកលេងអុកជាមួយលោកតាដែរទេ? ខ្ញុំខានលេងវាយូរហើយចាប់តាំងពីថ្ងៃដែលលោកតាចាកចេញទៅ ខ្ញុំចាំបាន ខ្ញុំលេងមិនដែលឈ្នះលោកតាទេ បើសិនជាអាចខ្ញុំចង់លេងជាមួយលោកតាម្តងទៀត..ហិសៗ ខ្ញុំនិយាយលេងទេ លោកតាប្រាកដជានៅបារម្ភពីខ្ញុំហើយ ខ្ញុំសុខសប្បាយទេ ខ្ញុំធំហើយអាចមើលថែខ្លួនឯងបាន មិនដូចពីមុនទេ ហើយក៏សុំទោសដែលខ្ញុំមិនអាចរក្សាសន្យាដែលធ្លាប់បាននិយាយជាមួយលោកតានៅថ្ងៃនោះ សង្ឃឹមថាលោកតានឹងអធ្យាស្រ័យ លើកលែងទោសឲខ្ញុំផងចុះ ហើយថ្ងៃនេះខ្ញុំក៏មានដំណឹងល្អមកប្រាប់លោកតាដូចគ្នា ខ្ញុំតាមរកអ៊ុំប្រុសម្នាក់នោះឃើញហើយ រឿងមួយនោះលោកតាកុណបារម្ភអី មិនយូរទេ ខ្ញុំនឹងយកគ្រប់យ៉ាងដែលជារបស់ខ្ញុំត្រឡប់មកវិញទាំងអស់ ខ្ញុំមិនធ្វើឲលោកតាខកបំណងទេ មួយវិញទៀត ថ្ងៃនេះខ្ញុំមកទីនេះក៏ដើម្បីលាលោកតាជាលើកចុងក្រោយផងដែរក្នុងនាមជាចៅប្រសាររបស់លោកតា អរគុណការសណ្តោះប្រណីរបស់លោកតាមកលើខ្ញុំកន្លងមក»Taehyungដើរទៅអុចធូបហើយក៏និយាយរៀបរាប់នៅចំពោះមុខធាតុរបស់លោកតាដោយស្នាមញញឹម។
«លោកតា ខ្ញុំJeon Jungkook វាកន្លងទៅយូរខែហើយដែលខ្ញុំមិនបានមកលេងលោកតា ខ្ញុំប្រហែលជាធ្វើឲលោកតាខកបំណងមកលើខ្ញុំខ្លាំងហើយមើលទៅ ខ្ញុំសុំទោសដែលមិនអាចធ្វើតាមបំណងចុងក្រោយរបស់លោកតាបាន កាលនោះខ្ញុំនៅក្មេងពេក មិនទាន់ដឹងអី មិនដឹងថាក្តីស្រឡាញ់ជាអ្វី ទម្រាំតែខ្ញុំដឹងខ្លួនវាក៏ហួសពេលនឹងអាចបកក្រោយបាត់ទៅហើយ សង្ឃឹមថាលោកតា អត់អោនឲចៅប្រុសម្នាក់នេះ ដែលមិនអាចធ្វើតាមអ្វីដែលលោកចង់ឲធ្វើបាន»ចំណែកឯJungkookគេក៏ធ្វើដូចរាងស្តើងដូចគ្នា គេក៏បានសុំការលើកលែងពីលោកតាដែលមិនអាចសម្រេចបំណងប្រាថ្នារបស់គាត់បាន។
«អស់ចិត្តហើយមែនទេ? បើចឹងខ្ញុំសុំចេញទៅវិញមុនហើយ» Taehyungអង្គុយស្ងៀមមួយសន្ទុះក៏សម្រេចចិត្តងើបឡើងហើយនិយាយប្រាប់ទៅកាន់អ្នកម្ខាងទៀតមុននឹងបោះជំហានចង់ចេញពីបន្ទប់មួយនោះ។
« ឈប់សិន Taehyung.. »
You are reading the story above: TeenFic.Net