Ep5(ទុកគេចោល)

Background color
Font
Font size
Line height

ពេលនេះយើងកាត់ទៅមើលនៅខាងក្រុមហ៊ុនឯណោះវិញ។
"ចៅហ្វាយពួកខ្ញុំបាននាំអ្នកប្រុសតូចទៅដល់ផ្ទះហើយ"មានបុរសម្នាក់បាននិយាយឡើង គេគឺជាជំនួយការផ្ទាល់ខ្លួនរបស់Geminiមានឈ្មោះថាMin
"យើងដឹងហើយ"Gemini
"ចៅហ្វាយ.."Min
"មានការអីទៀតមែនទេ??"Gemini
"ចៅហ្វាយប្រាកដដែរទេថាអ្នកប្រុសតូចនឹងព្រមនៅទីនេះនោះ?"Min
"ឯងមិនបាច់បារម្ភនោះទេទោះបីជាគេមិនចង់នៅក៏ត្រូវតែនៅ"Gemini
"បាទ"Minនិយាយហើយគេក៏បានដើរចេញទៅបាត់ទៅ។
+ពេលល្ងាចក៏បានចូលមកដល់ពេលនេះម៉ោង 6:00 ជាងហើយGeminiក៏បានត្រឡប់មកផ្ទះវិញដូចគ្នានៅពេលដែលត្រឡប់មកដល់ឃើញFourthកំពុងអង្គុយចាំគេនៅតុអាហារ
Geminiឃើញហើយគេក៏មិនចាប់អារម្មណ៍គេក៏បានដើរឡើងទៅលើបន្ទប់បាត់ទៅ។ប៉ុន្តែគាត់ត្រូវFourthឃាត់
"បងមិនញ៉ាំបាយសិនទេហ៎!?"Fourthសួរឡើង
"អត់ទេ ឆាប់យកអាហារទាំងអស់ហ្នឹងចាក់ចោលទៅហើយឯងត្រូវតែសំអាតក្នុងផ្ទះបាយឲ្យស្អាត មួយទៀតថ្ងៃនេះយើងនៅនាំឯងចេញទៅក្រៅម៉ោង 7:00 ឯងត្រូវតែរៀបចំខ្លួនឯងរួច អ៎ហាមអ្នកណាជួយគេជាដាច់ខាត"Geminiនិយាយហើយគេក៏បានដើរទៅបាត់ទៅ។
"នេះអ្នកប្រុសGemហួសហេតុតែដឹងអ្នកប្រុសតូចខំចាំញ៉ាំបាយជុំគ្នា នេះមិនត្រឹមតែមិនញ៉ាំទេថែមទាំងប្រើអ្នកប្រុសតូចទៀត ពេលនេះម៉ោង 6ជាង ទៅហើយតើអ្នកប្រុសតូចរៀបចំខ្លួនម៉េចមិនទាន់ទៅចាំខ្ញុំជាអ្នកជួយអ្នកប្រុសតូចទៅចុះ"Mingនិយាយឡើង
"មិនបាច់នោះទេនាងមានការងារអីធ្វើក៏ទៅធ្វើចុះកុំឲ្យខ្ញុំនាំទុកដល់នាងអី"Fourthនិយាយហើយគេក្បែររៀបចំកន្លែងផ្ទះបាយហ្នឹងវិញទៅ។
"ប៉ុន្តែអ្នកប្រុសតូចអ្នកប្រុសតូចមិនទាន់បានពិសារអីនោះទេ"Mingគេនៅតែបារម្ភពីFourthដដែល
"មិនអីនោះទេ"Fourth
Mingគេមិនអាចជួយអីបាននោះទេបានត្រឹមតែឈរមើលទាំងអាណិតតែប៉ុណ្ណោះ។
Fourthគេក៏បានរៀបចំនៅក្នុងផ្ទះបាយយ៉ាងលឿនតាមដែលអាចធ្វើបាន បន្ទាប់មកគេក៍បានចូលទៅរៀបចំខ្លួនគឺពេលនេះម៉ោង7:10នាទីហើយFourthគេនៅមិនទាន់រួចរាល់ទៀត
Geminiគេក៍បានទៅគោះទ្វាបន្ទប់ទឹកដែលFourthកំពុងរៀបចំខ្លួន
"ហើយឬនៅយើងរាប់ដល់ដប់បើសិនឯងមិនទាន់ចេញមកទេយើងនឹងចូលទៅខាងក្នុងហើយ"Geminiនិយាយហើយក៍ចាប់ផ្តើមរាប់
"បងចាំបន្តិចបានទេរួចអីឡូវហើយ"Fourth

Geminiមិនខ្វល់នោះទេគេនៅបន្ទប់រាប់រហូតដល់លេង9 Fourthក៍បានចេញមកល្មម GeminiនៅពេលឃើញFourthចេញមកគេក៍និយាយឡើង
"គ្រាន់តែប៉ុន្នឹងសោះយូរនោះយូរ"Geminiនិយាយហើយគេក៍បានដើរទៅមុនបាត់ Fourthគេរៀងស្រអាកចិត្តបន្តិចប៉ុន្តែនៅតែដើរទៅតាមគេដដែល
+នៅក្នុងឡាន
"បងចង់នាំខ្ញុំទៅណា??"Fourthបានសួរឡើង
"ដឹងត្រឹមថាយើងមិននាំឯងទៅស្លាប់ទៅបានហើយ"Geminiនិយាយបន្តើរបើកឡានបណ្តើរដោយមិនខ្វល់ពីFourth
Fourthក៏មិនបានសួរអីទៀតដែរ ពួកគេទាំងពីរនាក់ស្ងប់ស្ងាត់មករហូតដល់កន្លែងដែលពួកគេចង់ទៅ។
វាដូចជាក្លឹបមួយកន្លែងដែលមានមនុស្សយ៉ាងច្រើនហើយភ្លើមពណ៌ខ្វិតខ្វែងទៅមកទៅមក ដែលកន្លែងបែបនេះFourthគេមិនដែលមកពីមុននោះទេ
ពួកគេទាំងពីរនាក់ចុះពីលើឡាន
"ហេតុអីក៏បងនាំខ្ញុំមកទីនេះ??"Fourthគេក៍បានសួរម្ដងទៀត
"ឯងឈប់សួរយើងមួយនាទីបានទេ?!"Geminiនិយាយហើយគេក៍បានដើរទៅបាត់Fourthក៍បានដើរទៅតាមដោយមានមនុស្សច្រើនពេកFourthគេក៍បានលូកដៃទៅចាប់ជៀយអាវរបស់Geminiបន្តិចព្រោះគេខ្លាចវង្វេង Geminiក៍មិនបានមានសកម្មភាពអ្វីដែលរហូតដើរទៅដល់ក្នុងមាននារី2_3នាក់រត់មករកគេទើបGeminiក្រវាស់ដៃFourthចេញ Fourthដល់ពេលចឹងគេក៍បានដកដង្ហើមធំបន្តិច ហើយក៏បានដើរពីក្រោយGeminiដើម្បីទៅរកកន្លែងអង្គុយ
នៅពេលដែលអង្គុយហ្នឹងGeminiគឺគ្មានខ្វល់ពីFourthសូម្បីតែបន្តិចធ្វើដូចជាFourthគ្មានរូបរាងនៅចំពោះមុខគេយ៉ាងអញ្ចឹង គេគិតតែពីផឹកថើបអោបស្រី កៀកកើយគ្នានៅចំពោះមុខFourthដោយគ្មានខ្វល់ពីអារម្មណ៍របស់គេសូម្បីតែបន្តិច
Fourthវិញគេក៏មិនបានបញ្ចេញសកម្មភាពអ្វីដែរគេនៅអង្គុយស្ងៀមមិនធ្វើអ្វីទាំងអស់។
ពេលនោះក៏មានបុរស់ម្នាក់ដើរមករកគេ
"អ្នកកំលោះតូចអាចជល់កែវជាមួយខ្ញុំមួយបានទេ??"បុរសម្នាក់ហ្នឹងនិយាយព្រមទាំងលើកកែវស្រារបស់គេឡើង។
"សុំទោសផងខ្ញុំអត់ញ៉ាំស្រានោះទេ"Fourthនិយាយទាំងញញឹម
បុរសម្នាក់នោះធ្វើទឹកមុខបានមិនពេញចិត្តហើយក៏បានដើរចេញទៅដែលធ្វើឲ្យFourthគេមិនយល់ពិតមែនដល់ពេលចឹងពេលទៅ
ប៉ុន្តែសកម្មភាពរបស់គេមុននេះក៍ត្រូវបានGeminiដែលអង្គុយនៅម្ខាងចាប់បានផងដែរគឺអង្គុយមើលតែម្ដង។
ហើយគេក៏នៅបន្ត អោបថើបស្រីរបស់គេបន្តទៀតទៅ។
Fourthពេលនេះគេទ្រាំលែងបានពិតមែនហើយគេក៏បានងើបឈរឡើង។
"ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច?!"Fourthនិយាយហើយគេក៏បានដើរចេញទៅបាត់ទៅ។ ដើរចេញទៅទាំងដែលគេមិនស្គាល់ថាបន្ទប់ទឹកនៅឯណា ទើបគេដើរបានបន្តិចគេក៍បានឈប់សួរបងប្រុសម្នាក់ដែលឈរនៅជិតគេ
"សុំទោសបងប្រុសតើខ្ញុំអាចសួរបងបន្តិចបានទេ??"Fourthនិយាយឡើងប៉ុន្តែសម្លេងបាស់លឺខ្លាំងណាស់ទើបធ្វើអោយបងប្រុសម្នាក់នោះពិបាក់ក្នុងការស្តាប់
Fourthគេក៍អោនទៅនិយាយដាក់ក្រចៀកគាត់តែមើលវាពីចំហៀងទៅឃើញដូចFourthអោយទៅថើបបងប្រុសម្នាក់នោះចឹង
ហើយសកម្មភាពទាំងនោះGeminiគេក៍មើលឃើញដូចគ្នាប៉ុន្តែគេមិនទាន់ធ្វើអីទេគឺនៅស្ងៀមធម្មតា
រីឯFourthនៅពេលនិយាយគ្នាដឹងរឿងហើយគេក៍បានដើរទៅបន្ទប់ទឹកទៅ
ពេលចូលទៅដល់គឺថារញ៉េរញ៉ៃខ្លាំងមែនទែនសុទ្ធតែមនុស្ស ទើបគេសម្រេចចិត្តថាមិនចូលវិញហើយក៍ដើរទៅកន្លែងដែលមិនមានមនុស្សហើយគេក៍ដើរទៅមុខបន្តិចក៍មានមនុស្សប្រុស2នាក់ដើរមកឈរនៅចំពីមុខគេ
"សុំទោសបងប្រុសតើអាចជួយបើកផ្លូវអោយខ្ញុំបន្តិចបានទេ??"Fourthនិយាយទៅកាន់ពួកគេទាំង2នាក់យ៉ាងគួរសម
"ប្រញាប់ទៅណាមិនគិតនៅសប្បាយជាមួយបងៗសិនទេហ៎!?"បុរស់ម្នាក់ដែលមានពុកចង្ការនិយាយឡើង
"អត់ទេខ្ញុំរវល់ហើយ"Fourthនិយាយហើយក៏បានដើរចេញទៅប៉ុន្តែក៏ត្រូវពួកគេទាំងពីរនាក់ចាប់ដៃឲ្យថយក្រោយវិញ
"ប្រញាប់ទៅណា..."បុរសទាំងពីរនាក់នោះនិយាយព្រមទាំងដើរទៅជិតFourthខ្លាំងមែនទែន
"ពួកឯងចង់ធ្វើអី? លែងខ្ញុំទៅ"Fourthស្រែកឡើងទោះបីជាគេស្រែកក៏គ្មានអ្នកណាឮសំឡេងគេដែរដោយសារតែសំឡេងបាស់គឺថ្លង់ខ្លាំងមែនទែន។
"មិនបាច់ស្រែកទេនាំហត់នោះទេគ្មានអ្នកលឺទេ"បុរសម្នាក់បាននិយាយឡើង
តែគ្រាន់តែគេនិយាយចប់ភ្លាមក៏មានអ្នកធាក់គេមួយជើងដួលផ្ងារក្រោយតែម្ដង ហើយបុរសដែលបានធាក់ទៀតនោះគឺជាបុរសដែលFourthបានសួររកផ្លូវមកបន្ទប់ទឹកនឹងឯង។។Fourthនៅពេលឃើញបែបហ្នឹងគេក៏បានរត់ទៅឈរពីក្រោយបុរសម្នាក់ដែលបានជួយគេ
"ហើ៊យឯងជាអ្នកណា??"បុរសម្នាក់ដែលមិនទាន់ត្រូវបានគេធាក់នោះស្រែកឡើង
"មិនបាច់ចង់ដឹងថាយើងជាអ្នកណាគេឯងហ៊ានប៉ះគេបន្តិចដៃរបស់ឯងនឹងបាក់"បុរសម្នាក់ដែលបានជួយFourthនិយាយឡើង
ចំណែកឯកពីរនាក់ដែលចង់ធ្វើបាបFourthមុននេះនៅពេលដែលឮអញ្ចឹងហើយនាំគ្នារត់អស់បាត់ទៅ។
"ឯងមិនអីទេមែនទេអាល្អិត??"បុរសម្នាក់នោះក៏បាននិយាយឡើង
"ខ្ញុំមិនអីទេអរគុណបងប្រុសហើយដែលបានជួយខ្ញុំ"Fourthនិយាយទៅគេវិញទាំងគួរសម
"និយាយអញ្ចឹងឯងមកតែម្នាក់ឯងទេមែនទេ??"បុរសម្នាក់នោះក៏បានសួរបន្តទៀត
"គឺខ្ញុំមកជាមួយបងប្រុសខ្ញុំបងប្រុសខ្ញុំកំពុងតែចាំនៅខាងក្នុង"Fourthក៏បានតបទៅវិញ គេមិនហ៊ានប្រាប់បងប្រុសម្នាក់នេះទេថាមកជាមួយអ្នកណាមានតែប្រាប់ថាមកជាមួយបងប្រុសម៉ងទៅ
"អរ៎....អញ្ចឹងឯងមានឈ្មោះអីដែរ?"បុរសម្នាក់នោះក៏បានសួរឡើង
"ខ្ញុំឈ្មោះFourthបាទ"Fourth
"បងឈ្មោះ Guy ណារីករាយដែលបានស្គាល់ឯង"បងប្រុសម្នាក់នោះក៏បានណែនាំខ្លួនគេទៅឲ្យFourthបានស្គាល់
"អញ្ចឹងខ្ញុំសុំទៅរកបងប្រុសខ្ញុំសិនហើយណា"Fourthនិយាយទាំងញញឹមហើយក៏បានដើរចេញទៅបាត់ទៅ។
នៅពេលដែលគេដើរទៅដល់តុក៏មិនបានឃើញGeminiនៅអង្គុយទីនោះទេ
"ទៅណាបាត់ហើយ!"Fourthនិយាយម្នាក់ឯងហើយគេក៏បានដើរទៅសួរបងស្រីម្នាក់ដែរGeminiឱបមុននេះ
"សុំទោសបងស្រីតើបងប្រុសដែលអង្គុយជាមួយបងមុននេះគាត់ទៅណាបាត់ហើយ!?"Fourthសួរឡើង
"គាត់ទៅផ្ទះវិញបាត់ហើយក្រែងប្អូនមកជាមួយគាត់មែនទេហេតុអីក៏ប្អូនមិនដឹង!?"នារីម្នាក់នោះក៏បាននិយាយតបទៅវិញ។
"អ៎ប្រហែលជាគាត់ភ្លេចប្រាប់ខ្ញុំហើយ អញ្ចឹងខ្ញុំសុំទៅសិនហើយណា"Fourthនិយាយហើយគេក៏បានដើរចេញពីកន្លែងនោះទៅឈរនៅមុខ ក្លឹបមួយនោះ
គេងាកមើលឆ្វេងស្ដាំទាំងមិនដឹងថាគួរទៅផ្លូវណាព្រោះថាគេមិនធ្លាប់មកនោះទេ។ហើយក៏មិនស្គាល់ផ្លូវដូចគ្នាឲ្យគេត្រឡប់ទៅវិញដោយរបៀបណាទៅ
"នេះយកខ្ញុំមកចោលមែនទេនៀគ"Fourth
"Fourth..."Guyដែលដើរចេញមកពីក្លឹបនៅពេលដែលឃើញFourthឈរម្នាក់ឯងបែបនេះគេក៏មកនិយាយជាមួយ
"បងGuy"Fourth
"ឯងមិនទាន់ទៅវិញទេមែនទេហើយឯណាបងប្រុសឯង"Guy
"គាត់ទៅមុនខ្ញុំបាត់ហើយខ្ញុំកំពុងរកផ្លូវទៅវិញ"Fourth
"អញ្ចឹងឯងទៅជាមួយបងម៉ងទៅចាំបងជូនទៅ"Guy
"មិនអីទេបងខ្ញុំទៅខ្លួនឯងបាន អរគុណបងច្រើនហើយ"Fourth
"ប្រាកដណា៎ថាមិនទៅជាមួយបង"Guy
"បាទមិនទៅទេអរគុណបងច្រើនហើយថ្ងៃនេះបងជួយខ្ញុំច្រើនហើយអរគុណច្រើន"Fourth
"អញ្ចឹងបងទៅសិនហើយណាថ្ងៃក្រោយជួបគ្នាទៀត"Guyនិយាយហើយគេក៏បានដើរត្រឡប់ទៅវិញទៅ។
Fourthគេក៏នៅឈរងាកទៅងាកមកដដែល ពិតជាសំណាងល្អខ្លាំងណាស់ដែលពេលនោះCanនឹងjulyជិះកាត់តាមផ្លូវមួយនេះហើយក៏បានឃើញFourthឈរម្នាក់ឯងគេក៏បានបើកឡានទៅរក
"Fourthឯងមកធ្វើអីត្រង់នេះនៀគ"julyបានសួរឡើង
"យើងកំពុងចង់ត្រឡប់ទៅផ្ទះវិញប៉ុន្តែយើងមិនស្គាល់ផ្លូវនោះទេ"Fourth
"អោ...មិនស្គាល់ផ្លូវហើយឯងមកបានដោយរបៀបណា!?"Can
"គឺយើងមកជាមួយបងGemហ្នឹងណាតែឥឡូវគាត់ទៅផ្ទះចោលយើងបាត់ហើយ"Fourth
"អញ្ចឹងចាំយើងជូនឯងទៅផ្ទះចុះយើងស្គាល់ផ្លូវ"july
បន្ទាប់មកពួកគេទាំងបីនាក់ក៏នាំគ្នាជិះឡានត្រឡប់ទៅផ្ទះប៉ុន្តែមិនមែនទៅផ្ទះរបស់Geminiនោះទេគឺទៅផ្ទះរបស់ប៉ាម៉ាក់Fourth ព្រោះថាផ្ទះរបស់Geminiពួកគេទាំងពីរនាក់នោះក៏មិនស្គាល់ដូចគ្នាព្រោះមិនធ្លាប់បានទៅ។ដូច្នេះហើយគេក៏សម្រេចចិត្តថានាំមកទុកផ្ទះរបស់ប៉ាម៉ាក់គេសិនចុះ។

Thank you for reading 💗😊 please waiting for next Episode 🙏


You are reading the story above: TeenFic.Net