នូ : នៅជាមួយអីគេ?ហេីយលោកឈប់ឡានធ្វេីស្អី?
ឆៃយកដៃរបស់គេម្ខាងទៅក្រសោបអង្អែលថ្ពាល់របស់នូថ្មមៗ នូឃេីញទង្វើរបស់ឆៃបែបនោះក៏ចាប់ផ្តេីមភ័យគេក៏បានយកដៃម្ខាងទៅក្រវាស់ដៃរបស់ឆៃចេញពីថ្ពាល់របស់គេរួចក៏រកកន្លែងបេីកទ្វាឡានចេញពីនេះ
«ក្រឹក»
នូមិនទាន់បានហ្នឹងបេីកទ្វាឡានចេញទៅផងឆៃក៏បានចុចកុងតាក់បិទសោរទ្វាឡានទាំងអស់មិនអោយនូបេីកទ្វាចេញពីក្នុងឡានបាន នូឃេីញទង្វេីឆៃបែបនេះក៏ចាប់ផ្តេីមកាន់តែស្លន់ស្លោ
នូ : ខ្ញុំចង់ចេញពីក្នុងឡាន...បេីកទ្វា
ឆៃឃេីញនូកំពុងតែរើខ្លួនមិនចង់នៅក្នុងឡានគេក៏ទាញដៃនូមកជិតខ្លួនរបស់គេមួយទំហឹង
ឆៃ : យេីងប្រាប់អោយឯងនៅជាមួយយេីងឯងត្រូវតែនៅ
នូមិនបានស្តាប់អ្វីដែលឆៃនិយាយទេគេក៏កាន់តែរេីខ្លួនបន្ថែមទៀតនិងទារអោយឆៃបេីកទ្វាឡាន
នូ : បេីកទ្វា...ខ្ញុំប្រា..
ភ្លាមៗនោះនូមិនទាន់បាននិយាយចប់ផងឆៃក៏បានយកដៃរបស់គេម្ខាងទៅចាប់មុខរបស់នូម្ខាងទៀតចាប់កដៃរបស់នូទាំងពីរផ្អោបខ្ទប់ជាមួយកៅអីឡានរួចក៏បឺតមាត់របស់នូនៅពេលនោះ នូក៏ព្យាយាមរេីបម្រាស់ខ្លួនចេញពីឆៃ
ដែលដែលកំពុងតែបឺតជញ្ជក់បបូរមាត់របស់គេយ៉ាងស្អិតរមួតមិនព្រមលែង
«ហ៎ស.......ហ៎ស»*សំឡេងដកដង្ហើមធំៗ*
នូ : ឈ....ឈប់
ឆៃឃេីញនូដូចជាពិបាកដកដង្ហើមគេក៏បានបញ្ឈប់វានៅពេលនោះទៅ ឆៃបានលិទ្ធបបូរមាត់របស់គេតិចៗរួចសម្លឹងមេីលទៅកាន់នូដែលកំពុងតែយកដៃជូត
មាត់ខ្លាំងៗ បន្ទាប់ពីសម្លឹងហេីយគេក៏បានឱនមុខទៅជិតនូរួចខ្សឹបដាក់ត្រចៀកនូជាមួយសំឡេងដ៏ស្រទន់របស់គេ
ឆៃ : មិនទាន់អស់ទេ ដល់វិមានរបស់យេីងចាំបន្តទៀត
នូក៏ងាកមុខរបស់គេចេញពីឆៃរួចនិយាយទាំងខឹង
នូ : ឆៃលោកពិតជាអាក្រក់ណាស់ លោកជួយខ្ញុំដោយសាររឿងដ៏គួរអោយខ្ពេីមបែបនេះមែនទេ?ដោះដូរជាមួយរឿងដ៏ស្មោគគ្រោកបែបនេះមែនទេ?
ឆៃលឺពាក្យប៉ុន្មានម៉ាត់នេះហេីយក៏ងាកមុខចេញពីនូរួចក៏
បានបេីកឡានក្នុងល្បឿនយ៉ាងលឿន។ កាត់មកគ្រួសារត្រកូលវ៉ាលីនវិញកំពុងតែញាំអាហារជុំគ្នាដូចរាល់ដង។ អុីវ៉ាបានក្រឡេកមេីលអ្នកបម្រេីជុំវិញខ្លួនក៏ចាប់អារម្មណ៍ថាមិនបានឃេីញនូនៅទីនោះក៏សួរទៅកាន់ប៉ារបស់នាង
អុីវ៉ា : ប៉ា!! និយាយចឹងម៉ោង7យប់ហេីយកូនដូចជាអត់
ឃេីញនូមកធ្វេីការចឹងថ្ងៃនេះ?
តាវ៉ាន់ : ត្រូវហេីយប៉ាថ្ងៃនេះកូនដូចជាអត់ឃេីញនូសោះ
លោកភូ : អេី!!! ប៉ាភ្លេចប្រាប់ពួកឯងអានូនិងបងស្រីរបស់វាបានសងបំណុលយេីងអស់ហេីយ
អុីវ៉ានិងតាវ៉ាន់គ្រាន់តែលឺប៉ារបស់គេប្រាប់ដំណឹងនេះមកពួកគេភ្លាមក៏ចាប់ផ្តេីមឆ្ងល់
អុីវ៉ា : ពួកគេបានលុយមកពីណាច្រេីនម្ល៉េះប៉ា?
លោកភូ : គឺថាក្មួយឆៃគេបានជួយសងបំណុលជំនួសវាទាំងអស់ហេីយប៉ាក៏ផ្តិតមេដៃលេីកិច្ចសន្យាព្រមទទួលពីក្មួយឆៃទៅ
អុីវ៉ា : គ្រួសារយេីងមានលុយចាយរាប់មិនអស់ ហេីយប៉ាចាំបាច់អោយនូទៅបងឆៃព្រោះតែលុយប៉ុណ្ណឹងធ្វេីអី?
ភ្លាមៗអុីវ៉ាក៏ចាប់ផ្តេីមទម្លាក់សមស្លាបព្រាចោលលេីតុបាយមួយទំហឹងហេីយក៏ក្រោកឡេីងដេីរចេញពីទីនោះទៅទាំងកំហឹង។
តាវ៉ាន់ : អ៎ៅ...អុីវ៉ាកេីតអីហ្នឹង?
អ្នកស្រីផ្លយ : ប៉ាវា ឯងមុនហ្នឹងធ្វេីអ្វីមិចបានជាមិនសួរអ្នកក្នុងផ្ទះចឹង?
លោកភូ : មកពីបងគិតថាអានូវាគ្មានប្រយោជន៍នៅក៏ប៉ុណ្ណឹងមិននៅក៏ប៉ុណ្ណឹងបានតែជួយការងារដូចអ្នកបម្រេីផ្សេងហ្នឹងបងក៏អោយវាទៅក្មួយឆៃវិញទៅ
អ្នកស្រីផ្លយ : តែអូនមេីលទៅកូនអុីវ៉ាដូចជាមិនចង់អោយវាទៅសោះ
និយាយចប់អស់ហេីយពួកគេក៏បន្តញាំអាហារជាធម្មតា។ កាត់មកតួអង្គឯកយេីងទាំងពីរអ្នកវិញឆៃ
បានបេីកឡានមកដល់ក្នុងវិមានរបស់គេ ឆៃបានបេីកទ្វាចុះពីលេីឡានបន្ទាប់មកក៏ដេីរសំដៅទៅកន្លែង
ដែលនូអង្គុយរួចក៏បេីកទ្វាឡាន
ឆៃ : ចុះមក!!
នូ : ខ្ញុំមិនចុះ ខ្ញុំមិនចង់ទៅណាជាមួយលោកទាំងអស់
ឆៃមិនបាននិយាយអ្វីច្រេីនក៏ទាញដៃនូចេញពីលេីឡានអូសដៃរបស់នូចូលទៅក្នុងវិមានយ៉ាងលឿន អ្នកបម្រើរបស់ឆៃគ្រប់គ្នាក៏សម្លឹងមេីលទៅកាន់ឆៃដែលកំពុងតែអូសដៃរបស់នូយ៉ាងណែន
នូ : ឆៃលោកធ្វេីអីហ្នឹង លែងដៃ....លែងដៃរបស់ខ្ញុំ!!
លោកពូយីងក៏ដេីរមកមេីលអ្នកទាំងពីរដែលកំពុងតែប្រតាយប្រតប់ជាមួយគ្នា
នូ : ឆៃ!! លែងដៃរបស់ខ្ញុំ.....
លោកពូយីង : អ្នកប្រុសមានបញ្ហាអ្វីមែនទេ?
ឆៃ : គ្មានទេ!! លោកពូយកឡានរបស់ខ្ញុំទៅទុកនៅចំណតផង
នូព្យាយាមរេីបម្រាស់ដៃរបស់គេចេញពីឆៃរួចក៏ហៅអោយលោកពូយីងជួយខ្លួន
នូ : លោកពូជួយខ្ញុំផង...លោកឆៃលែង...អួយលែងដៃរបស់ខ្ញុំទៅ
លោកពូយីង : អ្នកប្រុសឆៃដៃរបស់ក្មេងម្នាក់នេះក្រហមណាស់អ្នកប្រុសអាចបន្ធូរដៃរបស់អ្នកប្រុសបានទេ?
ឆៃ : មិនមែនជារឿងរបស់លោកពូទេ ខ្ញុំប្រាប់អោយធ្វេីអីធ្វេីហ្នឹងទៅ
លោកពូយីងក៏បានដេីរចាកចេញពីទីនោះទៅចំណែកឆៃវិញបានអូសដៃរបស់នូរហូតដល់បន្ទប់គេងរបស់គេ
នូ : ឆៃលោកចង់ធ្វេីរឿងឆ្កួតស្អីហ្នឹង??លោកឆ្កួត
ហេីយមែនទេ?លែងដៃខ្ញុំ
ឆៃ : នៅអោយស្ងៀម
មកដល់ក្នុងបន្ទប់ភ្លាមឆៃក៏បានបិទទ្វាមួយទំហឹងរួចក៏រុញនូខ្ទប់ជាមួយជញ្ចាំងគេបានចាប់មាត់របស់នូបឺតមិនឈប់គេបឺតបណ្តេីរប្រឡេះឡេវអាវរបស់គេបណ្តេីរ នូបានត្រឹមតែនៅស្ងៀមចង់រេីខ្លួនក៏រេីមិនកេីត
នូ : មិចក៏លោកធ្វេីចឹ.....អុឹម.....ហ៎ស....ហ៎ស..(សំឡេងដកដង្ហើមធំៗ)
ឆៃនៅតែបន្តបឺតជញ្ជក់បបូរមាត់របស់នូរួចក៏ថេីបពីមាត់អូសមកដល់ក គេនៅតែបន្តបឺតជញ្ជក់រហូតធ្វេីអោយករបស់នូចាប់ផ្តេីមឡេីងក្រហម
«ហុឹកៗ»
នូមិនអាចទ្រាំហ្នឹងទង្វេីរបស់ឆៃដែលធ្វេីមកលេីខ្លួនបានក៏ចាប់ផ្តេីមស្រក់ទឹកភ្នែកតក់ៗ
នូ : ឆៃ....បានហេីយគ្រប់គ្រាន់ហេីយ
ឆៃក៏ចាប់អារម្មណ៍ថានូកំពុងតែយំគេក៏បានសម្លឹងមេីលទៅកាន់មុខរបស់នូក៏ឃេីញទឹកភ្នែកស្រក់មក
តក់ៗក៏ដឹងថាខ្លួនឯងកំពុងតែធ្វេីរឿងអាក្រក់ក៏ចាប់ផ្តេីមប្រលែងនូអោយធម្មតាវិញ
ឆៃ : សុំទោស....វាគ្រាន់តែជាអារម្មណ៍យេីងមួយឆាវប៉ុណ្ណោះ
ឆៃនិយាយហេីយក៏ចូលទៅជិតនូរួចក៏យកដៃរបស់គេទៅជូតទឹកភ្នែករបស់នូដែលកំពុងស្រក់ នូបានត្រឹមតែឱនមុខចុះនិយាយទាំងយំ
នូ : ខ្ញុំចង់ទៅផ្ទះវិញ!!
ឆៃមិនបានតបទៅកាន់នូទេគេគ្រាន់តែងក់ក្បាលតិចៗរួចក៏ចាប់ដៃរបស់នូថ្មមៗចេញពីបន្ទប់។ មកដល់ខាងក្រៅវិមានឆៃក៏បានបេីកទ្វាឡានរបស់គេដេីម្បីយកអាវខាងក្រៅចេញមក
ឆៃ : នេះអាវក្រៅ ពាក់ទៅ
ឆៃបានហុចអាវក្រៅរបស់គេអោយទៅកាន់នូដែលកំពុងតែអោបដៃរបស់ខ្លួនឯងឱនមុខចុះមិននិយាយស្តីអ្វីទាំងអស់ញ័រដូចជាកូនសត្វ
ឆៃ : ម៉េចក៏ឯងមិនឆ្លេីយជាមួយយេីង?
ឆៃឃេីញនូមិនព្រមនិយាយស្តីអ្វី គេក៏យកអាវក្រៅនោះទៅពាក់អោយនូជំនួសវិញរួចក៏បេីកទ្វា
ឡានដេីម្បីអោយនូចូលទៅខាងក្នុងឡាន។មកដល់ខាងក្នុងឡាននូមិនបាននិយាយអ្វីទាំងអស់គេសម្លឹងមេីលតែទេសភាពខាងក្រៅ ឆៃក្រឡេកមេីលទៅនូឃេីញគេស្ងាត់មិននិយាយអ្វីសូម្បីតែមុខរបស់គេក៏ងាកចេញពីឆៃ
ឆៃ : បំភ្លេចវាចោលទៅ យេីងសុំទោសយេីងមិនគួរធ្វេីបែបនេះដាក់ឯងទេ
នូនៅតែមិនតបស្តីដដែលគេបានត្រឹមតែសម្លឹងមេីលទៅកញ្ចក់ខាងក្រៅ។ ឆៃក៏បានបេីកឡានជូនគេត្រឡប់មកដល់ផ្ទះវិញ នូក៏ចុះពីលេីឡានទាំងនៅមានអារម្មណ៍ភ័យដដែល
នូ : ខ្ញុំទៅសិនហេីយ
នូនិយាយតែពាក្យប៉ុន្មានម៉ាត់រួចក៏ដេីរចូលទៅក្នុងផ្ទះជាមួយអាវក្រៅរបស់ឆៃជាប់ហ្នឹងខ្លួនរបស់គេ។បន្ទាប់ពីនូចាកចេញទៅឆៃក៏បានទាត់ឡានរបស់គេមួយទំហឹង
ឆៃ : អាឆៃ ឯងកំពុងធ្វេីរឿងឆ្លួតស្អីឯង...ហុឺយ....
ឆៃក៏បានបេីកទ្វាចូលទៅក្នុងឡានរួចបេីកចាកចេញយ៉ាងលឿន