ភាគ:៧៣+៧៤

Background color
Font
Font size
Line height


«ខ្ញុំអរគុណណាស់លោកពូដែលបានឲ្យខ្ញុំឆែកមើលកាមេរ៉ាក្នុងក្រុមហ៊ុននេះ»មួយសន្ទុះក្រោយហ្វាន់ឌីម៉ានាងបានចេញមកវិញពេលមើលរូបភាពមនុស្សក្នុងវីដេអូមួយនោះហើយនាងក៏បានថតវាទុករួចនាងក៏បានលុបវីដេអូមុនដែលមានគេចេញមកពីក្នុងបន្ទប់នោះមិនឲ្យមានអ្នកណាសង្ស័យឡើយ ។

« អរបាទមិនអីនោះទេអ្នកនាង » លោកពូគាត់ញញឹមតបជាមួយហ្វាន់ឌីម៉ាទាំងស្នាមញញឹម ។
« បើអ៊ីចឹងខ្ញុំសុំលាលោកពូទៅធ្វើការបន្តវិញហើយ» ហ្វាន់ឌីម៉ានាងនិយាយលាគាត់និងមកបន្ទប់អូហ្វីសរបស់ខ្លួនវិញ ។
« បងទើបតែមកពីណា? » ពេលនាងបើកទ្វាចូលមកដល់ហើយក៏មានសម្លេងក្រូចឆ្មាមួយបានសួរមកនាង ។
« អូរ!បងមកពីខាងក្រៅនិងហ៎ា » ហ្វាន់ឌីម៉ានាងរកលេសនិយាយជាមួយប្អូនមិនចង់បានសោះហើយ ទើបដើរវាងទៅអង្អុយលើតុធ្វើការវិញ ។
«ច៎ាសបង!ខ្ញុំនេះមិនដឹងថាគេងលក់តាំងពីស្មានណាទេ »នាងតូចនិយាយបន្ទោសខ្លួនឯងចេះមកគេងលក់ទាំងមិនបានធ្វើអ្វីទៀតនៀក ។
«មកពីឯងមិនសូវបានគេងស្រួលបួលនិងហើយគិតច្រើនពេករហូតគេងមិនលក់ក៏មានដែរអញ្ចឹងហើយគួរតែគិតពីសុខភាពខ្លួនឯងខ្លះឲ្យបានច្រើនម៉្យាងបងមិនសូវបានមើលថែឯងដិតដល់ទៀត » ហ្វាន់ឌីម៉ានាងនិយាយចង់ចេញទឹកភ្នែកមកហើយនាងអាណិតប្អូនពេលនៅគិតរឿងការងារមិនចេញដឹងតែនាងមិនគេងរហូតរីហ្វីដានាងអង្គុយស្ដាប់បងស្រីពោលមកទាំងក្ដុកក្ដួលក្នុងអារម្មណ៍ជាខ្លាំង ។
« ច៎ាសបងអូនដឹងហើយ ! ប៉ុន្តែបងចង់ញាំអីទេ? ខ្ញុំដូចជាឃ្លានដល់ហើយពេលភ្ញាក់មក » រីហ្វីដានាងនិយាយប្រាប់បងថាឃ្លានមុននាងចង់ចេញទៅក៏មិនភ្លេចសួរពីហ្វាន់ឌីម៉ាដែរថានាងចង់ញាំអីឬកអត់នោះ ។
«ហ៊ឹម!ចាំបងទៅជាមួយណាបងមិនអាចឲ្យអូនទៅម្នាក់ឯងបានទេ » ហ្វាន់ឌីម៉ាគ្រាន់តែនាងស្ដាប់លឺហើយក៏ឈប់ធ្វើការបិទកុំព្យូទ័រទុកមួយកន្លែងនិងទាញយកកាបូបស្ពាយដៃតូចនោះមកទៅរីហ្វីដានាងមិនបាននិយាយអីច្រើនទៀតបើបងស្រីចង់ទៅជាមួយហើយនាងក៏សប្បាយចិត្តដូចគ្នាក៏ដើរចេញទាំងកាន់ដៃគ្នាជាប់នោះស្នាមញញឹមផុសឡើងមកដោយសេចក្ដីសុខជាពន់ពេក ។
«ញញឹមសប្បាយសិនទៅពីមុនយើងទុកឱកាសឲ្យពួកនាងរីករាយប៉ុន្ដែចាប់ពីឥឡូវនេះទៅពួកនាងនឹងលែងបានញញឹមទៀតហើយ » និយាយទៅគឺថាគេម្នាក់នោះតាមដានមើលគ្រប់សកម្មភាពរបស់បងប្អូនពីរនាក់ដដែលថែមទាំងនិយាយថោយកំណាចទៀត?បែបនេះមានន័យថាគេធ្លាប់បានស្គាល់ពីរនាក់នោះច្បាស់ហើយឬ?គេដូចស្គាល់យូរហើយតែមិនមាត់នោះ?ចុះគេនរណា?
  កាត់មករកគូឡេស្ទីនវិញគេឥឡូវនេះមមាញឹកខ្លាំងណាស់មិនសូវបានទៅមើលជីជីនៅឯផ្ទះប៉ុន្មានទេគឺគេរវល់តែធ្វើការនៅក្រុមហ៊ុនទោះប្អូនស្រីខលហៅឲ្យគេទៅផ្ទះក៏គេមិនខ្ចីទៅដែរនិយាយតែថារវល់ៗមិនបាត់រហូត ។
«លោកប្រធានប្អូនស្រីរបស់លោកប្រធានបានមករកច៎ាស»អ្នកនាងលេខារបស់គូឡេស្ទីនបានគោះទ្វាចូលមកនិងប្រាប់ថាប្អូនស្រីរបស់គេចង់មកជួបទៀតនាយឡើងនិយាយអីលែងចេញម៉ង ។
« ឲ្យនាងចូលមក » គូឡេស្ទីនគេមិនអាចឲ្យប្អូនមកហើយមិនបានជួបនាយនោះក៏ប្រាប់ឲ្យហៅនាងល្អិតជីជីចូលមកខាងក្នុងបន្ទប់ធ្វើការរបស់ខ្លួនទៅ ។

« សួស្ដីបងប្រុស » នាងល្អិតជីជីនោះចូលមកដល់ភ្លាមក៏រត់មកអង្គុយលើភ្លៅបងប្រុសរួចហើយក៏អើបគេឡើងណែនពេញដៃនាងនឹកគេណាស់និយាយតាមត្រង់ទៅខានជួបគេប៉ុន្មានថ្ងៃសោះនាងឡើងអជ្សុកគ្មានអ្នកនិយាយជជែកគ្នាលេងជាមួយទេ ។
«បាទ!បងសុំទោសណាដែលមិនបានទៅផ្ទះព្រោះតែរវល់ការងាតច្រើនពេកបងសង្ឃឹមថាឯងមិនខឹងទេណា » គូឡេស្ទីនពេលចឹងគេក៏អោបនាងឡើងណែនដូចគ្នាដែរគេនិយាយចេញទៅទាំងរឹកពាក្រមិចក្រម៉ើមណាស់ឡើងនាងល្អិតជីជីអត់គ្រឺតមិនបានហ្នឹងទាញថ្ពាល់ទាំងសងខាងរបស់គេ ។
« អូយៗបងឈឺណាមិចក៏មកទាញថ្ពាល់បងអ៊ីចឹង? » គូឡេស្ទីនស្រែកចាចពេលបានប្អូនស្រីក្បាលខូចនោះមកទាញថ្ពាល់របស់គេបែបនេះ ។
« អត់ខ្វល់ » នាងតូចជីជីហាក់មិនរវីរវល់ដូចពាក្យនាងនិយាយចេញមកមែនគឺទាញថ្ពាល់គេហើយក៏ធ្វើមុខឌឺដងជាមួយបងប្រុស ។
ក្រាក...!
« បងស្ទីនហ៎ា..... » ពួកគេទាំងពីរនាក់បងប្អុនកំពុងតែនិយាយជជែកគ្នាលេងហើយនោះក៏មានសម្លេងបើកទ្វាចូលមកទាំងហៅឈ្មោះរបស់គូឡេស្ទីនថា"បង"ទៀត ។ ជីជីពេលបានឃើញនារីប្លែកមុខម្នាក់បានចូលមកហើយនាងក៏រៀបនិងចុះចេញពីលើភ្លៅរបស់បងប្រុសទៅហើយប៉ុន្តែគូឡេស្ទីនចាប់ទាញនាងមកអង្គុយឲ្យខិតមកកាន់តែជិតលើសដើម ឡើងនាងតូចជីជីភ័យដែរហើយ ។
« បងស្ទីននាងក្មេងម្នាក់នេះជាអ្នកណា? » សម្រែកស្រែករបស់នារីម្នាក់នោះបានស្រែកសួរគូឡេស្ទីនព្រោះតែនាងមិនបានដឹងថានាយមានប្អុនស្រីឡើយនៅមានកាយវិការស្វីតៗជាមួយគ្នាទៀតនាងកាន់តែខឹងចង់តែហក់ទៅចាប់បោចសក់របស់មនុស្សសហរីអង្គុយលើភ្លៅគូឡេស្ទីនចេញឲ្យបាត់ទេប៉ុន្ដែនាងបានចង្អុលមុខរបស់នារីម្នាក់នោះឲ្យចាកចេញទៅពេលឃើញនាងរៀបនិងដើរសំដៅមករកប្អូនស្រីសំណប់របស់គេហើយនាយឡើងខឹងសម្បាជាមួយនារីម្នាក់ហ្នឹង ។
«នាងឆាប់ចាកចេញទៅទាល់ខ្ញុំនៅចិត្តត្រជាក់ជាមួយនាង » គូឡេស្ទីននាយនិយាយទាំងមិនបានមើលមុខរបស់នាងទេគឺមើលតែមុខរបស់នាងល្អិតជីជីប៉ុណ្ណោះ ។
«ហ្អាយយយយ....ខ្ញុំមិនសុខចិត្តទេ....បងស្ទីនមិនអាចមាននាងម្នាក់ហ្នឹងបានឡើយ »
« ហេតុអ្វីថាខ្ញុំមានមិនបាន? នាងជាអ្នកណា? »
« មិចក៏បងធ្វើបែបនេះដាក់ខ្ញុំ? »
« ខ្ញុំធ្វើបែបណា? »
« ចុះនេះវាជាស្អី? បងទៅមានមនុស្សស្រីម្នាក់ទៀតនេះចុះបងមិនគិតថាបងខុសមកលើខ្ញុំទៀត?  »
«នាងឆាប់ចេញទៅមិនទាន់ខ្ញុំហៅសន្តិសុខចាប់អូសនាងចេញទៅវិញទាល់ពេល » នាយស្ដីឲ្យនាងឆាប់ចេញទាំងដោយតម្លើងសម្លេងបន្តិចព្រោះតែមិនចង់ឲ្យនាងប្រើសម្លេងខ្លាំងៗមកដាក់មុខនាងល្អិតជីជីរបស់គេនេះឡើយ ។

« ខ្ញុំទៅសិនក៏បាន ហ្អាយយយយ... » មុននិងចេញទៅក៏មិនភ្លេចស្រែកមួយទំហឹងទៀតទាំងសម្លក់មុខរបស់នាងតូចជីជីយ៉ាងកំណាច បើនាងល្អិតយើងវិញអង្គុយយ៉ងស្ងៀមមិនហ៊ានរើនិងកម្រើកម្រាមដៃអីទេនាងអង្គុយហ្នឹងសឹងមិនហ៊ានដកដង្ហើមទៀត ។
« យ៉ាងម៉េចហើយ? »
« អត់អីទេបងប្រុស តែថាបងស្រីមិញជាអ្នកណា? ជាសង្សារបស់បងឬ?នេះប្រហែលជាខឹងបងខ្លាំងហើយបងមានប្រាប់់គាត់ឬនៅថាខ្ញុំជាប្អូនស្រីរបស់បង? » ជីជីនាងមិនបានទៅគិតរញ៉េរញ៉ៃច្រើនដូចមនុស្សធំទេបើនាងឃើញបែបណាគឺនិយាយបែបនោះចេញមកដោយមិនលាក់លៀមហើយគូឡេស្ទីនលឺតែពាក្យថា"សង្សា"ពីមាត់របស់ប្អូនស្រីហើយសែនគ្រឺតខ្នាញ់ជាមួយនាងណាស់ចេះមករកនឹកអីនិយាយពាក្យហ្នឹងចេញមកទៅកើតនៀក ។
«មិនមែនទេ!នាងម្នាក់ហ្នឹងសង្ស័យថាវង្វេងហើយទើបបានមកស្រែកឡូឡាពេញក្រុមហ៊ុនរបស់បងនោះចឹងហើយអូនកុំគិតច្រើនអី » គូឡេស្ទីនប្រឹងនិយាយបកស្រាយប្រាប់ទៅប្អុនតែនាងហាក់មិនខ្វល់ពីសម្ដីបងប្រុសទេគឺញញឹមសប្បាយចិត្តណាស់នាងចង់ឲ្យបងប្រុសរបស់ខ្លួនមានគូរជីវិតដូចជាគេផ្សេងណាស់ ។
_______
ភាគ:៧៤

« តែតាមខ្ញុំគិតដូចមិនមែនចឹងសោះ » នាងល្អិតនៅតែប្រកែកថាមិនមែនបែបហ្នឹងព្រោះមើលទៅមនុស្សស្រីម្នាក់នោះជាមនុស្សធម្មតាដែរសោះ ។
«បានហើយឈប់និយាយទៅឥឡូវនេះអូនមកលេងបងឬមកវិភាគពីមនុស្សស្រីដែលមកជួបបង? » នាយសួរបែបប្រយោលនិងគ្រឺតខ្នាញ់ហ្នឹងទឹកមុខមិនដឹងមិនខ្វល់អីរបស់នាងណាស់ ។
«អត់នោះទេ!បងធ្វើការបន្តចុះខ្ញុំទៅអង្គុយចាំបងត្រឡប់ទៅផ្ទះវិញជាមួយគ្នាណា»ជីជីថាចុះចេញពីលើភ្លៅរបស់គូឡេស្ទីនម្តងទៀតហើយតែគេនៅមិនពនរមដដែលអោបនាងឡើងជាប់ណែនទៀតនេះគេកំពុងតែគិតអ្វីនៅក្នុងខ្លួនហ្នឹង?
«អង្គុយនៅទីនេះហើយបងចង់នៅក្បែរឯងឲ្យបានច្រើនណាស់»គូឡេស្ទីននាយពោលទាំងអោនទៅសម្លឹងមើលមុខនាង
« តែខ្ញុំខ្លាចពិបាកពេលបងកំពុងតែធ្វើការ » នាងតូចរកពាក្យមកនិយាយប្រាប់បងម៉្យាងគេនៅធ្វើការបើនាងមកអង្គុយលើភ្លៅគេចឹងអាចពិបាកធ្វើការបន្តិចហើយ ។
«បងថាឲ្យអង្គុយក៏អង្គុយទៅបងមិនពិបាកទេឲ្យតែបានឯងនៅក្បែរបងបែបនេះគឺវាកក់ក្ដៅហើយ » ថ្ងៃនេះគេប្លែកខុសរាល់ដងមិនថាពាក្យសម្ដីនិយាយចេញមកទាំងប៉ុន្មានហ្នឹងក៏ដោយគេចង់បបង្ហាញឲ្យនាងបានឃើញពីអ្វីដែលនៅក្នុងអារម្មណ៍របស់គេឬ? តែជីជីនាងហាក់ដូចមិនបានចាប់អារម្មណ៍ឡើយ ។
« ច៎ាសបង » ជីជីមិនបាននិយាយរំខានបងប្រុសធ្វើការទៀតក៏អង្គុយមើលមុខទៅកុំព្យូទ័រដែលបងប្រុសកំពុងតែចុចមើលការងារនោះចុះឡើងៗទៅគូឡេស្ទីនសម្លឹងមើលនាងដោយស្នាមញញឹមមានក្ដីសុខខ្លាំងណាស់ ។
    ជុងគុកពេលបានចាកចេញពីក្រុមហ៊ុនវ៉ាងគ្រុបហើយក៏មកក្រុមហ៊ុនខ្លួនបើអង្គុយធ្វើការមិនមានអារម្មណ៍ថាធ្វើការឡើយនិយាយទៅគឺគេអង្គុយមកមើលឯកសារលើតុប៉ុណ្ណោះ ។ នាយនៅតែមិនអស់ចិត្តចំពោះរីហ្វីដា ដោយសារតែនាងព្រឹកមិញនេះប្លែកម៉ែឪអាប្លែកហើយបើពេលម្សិលមិញវិញនៅល្អជាមួយគេធម្មតាសោះហ្នឹងហ៎ាដល់ពេលព្រឹកឡើងក៏មកស្ដីឲ្យគេផាំងៗទាំងនាយមិនទាន់បានយល់សាច់ការអីផងនោះ ។

« នាងកំពុងតែគិតចង់ធ្វើអីទៀតទៅ? » ជុងគុកគេអង្គុយទ្រចង្ការដកដង្ហើមធំរកនឹកថាគួរធ្វើបែបណាបន្តទៀតទៅបើពេលនេះរីហ្វីដាដូចខឹងជាមួយគេសម្បើមណាស់ ។
«អឺ!មែនហើយនាងត្រូវតាមស៊ើបមើលពីអ្នកដែលបានសម្លាប់ប៉ាម៉ាក់នាងផងឬមួយនាងកំពុងតែសង្ស័យលើអ្នកណា?»ជុងគុកគេអស់ពីរឿងមួយចូលរឿងមួយទៀតស្មុគស្មាញណាស់នាយមិនចង់គិតទេតែចិត្តវាចេះតែគិតមិនចេះចប់មិនចេះហើយ ។
«ហាមិឯងជួយតាមដានមើលរីហ្វីដានិងហ្វាន់ឌីម៉ាផងយើងដូចជាមានប្រថ្នូលមិនល្អជាមួយពួកនាងទេ » ជុងគុកអស់ពីគិតម្នាក់ឯងហើយក៏ចលទៅប្រាប់ហាមិជាកូនចៅឲ្យទៅតាមដានមើលនិងការពារពួកនាងទាំងពីរ គេទើបតែនឹកឃើញពេលទៅដល់ក្រុមហ៊ុនរបស់ហ្វាន់ឌីម៉ានោះនាយចាប់អារម្មណ៍ថាមានគេតាមឃ្លាំមើលរូបនាយរហូតប៉ុន្ដែគេហាក់មិនសូវចាប់អារម្មណ៍ជាមួយទេបានជាឥឡូវនេះគេទើបនឹកឃើញ ។
( ទទួលបញ្ជាចៅហ្វាយ ) ហាមិនាយឆ្លើយតបជាមួយចៅហ្វាយនាយតាមទូរស័ព្ទដោយម៉ឹងម៉ាត់
« ល្អ! យើងទុកចិត្តលើឯងណាស់ » ជុងគុកនាយស្រដីទៅដោយស្នាមញញឹមពេញទី បើមានអ្នកតាមការពារមនុស្សជាទីស្រលាញ់របស់គេហើយនាយក៏អស់បារម្ភទៀតធ្វើការដោយសុខស្រួលមិនខានទេ ។
( បាទទាន ) ហាមិតបមកតែប៉ុណ្ណឹងហើយបានជុងគុកនាយចុចបិទទូរស័ព្ទទៅ ។
« ងាប់ហើយម៉េចក៏វាច្រើនដល់ថ្នាក់នេះ? » ជុងគុកទើបភ្ញាក់ព្រឺតជាមួយឯកសារនៅលើតុទាំងមុននេះបានឃើញហើយតែធ្វើជាមិនដឹងសោះនិងហ៎ាចេះណាស់ខាងធ្វើមិនដឹងរឿងអីហ្នឹង។ជុងគុកនាយយកឯកសារមកមើលនឹងស៊ីញ៉េតាមកន្លែងដែលត្រូវស៊ីញ៉េនោះ ។
   ក្រឡេកទៅមើលគូឡេស្ទីនហើយជីជីវិញនាងល្អិត
មួយនោះបានគេងលក់នៅលើភ្លៅរបស់បងប្រុសគូឡេស្ទីននាយអោនមកមើលមុខជីជីហើយផ្ទុះសំណើចភ្លាមៗបើនាងគេងទាំងចំហមាត់ដូចជាកូនក្មេងអាយុ5ឆ្នាំចឹងលោកព្រះជាម្ចាស់អើយ ។
« ក្មេងកំហូចគេងលក់បាត់ » គូឡេស្ទីននាយយកដៃមកវែកសក់ដែលធ្លាក់មកចូលមុខរបស់នាងចេញហើយនាយក៏លេចស្នាមញញឹមមកម្ដងទៀតហើយ។
« អ៊ុប... » គូឡេស្ទីននាយទ្រាំនៅមើលបបូរមាត់របស់ជីជីបានទៀតក៏អោនទៅថើបមាត់នាងទៅនាយថើបបឺតជញ្ជក់តិចៗខ្លាចនាងបានដឹងខ្លួនមកវិញបានគេឆាប់ដកបបូរមាត់វិញ ។

« បងសុំទោស » គេដូចភ្ញាក់ស្មារតីមកវិញបាននិយាយសុំទោសអ្នកកំពុងតែគេងនោះពីមុនគេមិបដែលបែបនេះឡើយតែហេតុអ្វីក៏លើកនេះគេហ៊ានមកប្រព្រឹត្តដូច្នេះចំពោះប្អូនស្រី គេគិតអីនៅក្នុងខ្លួន?មិញនេះបិះជ្រុលខ្លួនធ្វើអីផ្ដេសផ្ដាសទៅលើប្អូនស្រីរបស់ខ្លួនទៅហើយ គេមិនយល់ពីអារម្មណ៍ខ្លួនឯងទាល់តែសោះហើយ ។
«តើបងអាចស្រលាញ់ឯងលើសពីពាក្យថាប្អូនស្រីបានទេជីជី?បងមិនចង់លាក់បាំងក្ដីស្រលាញ់ដែលមានចំពោះឯងទៀតនោះទេ! ឯងឲ្យបងធ្វើយ៉ាងណា? បងពិបាកសម្រេចចិត្តខ្លាំងណាស់ » អាវ! អញ្ចឹងបានន័យបែបណាវិញពេលគូឡេស្ទីននិយាយពោលមកនេះ?ជីជីនាងជានរណាឲ្យប្រាកដ?បើជីជីជាប្អូនស្រីបង្កើតរបស់គូឡេស្ទីនម៉េចក៏គេហ៊ាននិយាយពាក្យទាំងនេះចេញទៅបាន?មានន័យថានាងល្អិតជីជីមិនមែនជាប្អូនស្រីបង្កើតរបស់នាយទេឬ?
« ពេលគេងលក់ចឹងទៅគួរឲ្យស្រលាញ់ខ្លាំងណាស់ » គូឡេស្ទីននាយបន្តនិយាយសរសើរពីនាងល្អិតជីជីរហូតមកគេនាយពោលត្រឹមប៉ុណ្ណេះហើយក៏លើកបីនាងឲ្យមកគេងនៅក្នុងបន្ទប់មួយជិតអូហ្វីសរបស់គេដែលគ្រាន់តែបើកទូរម្ខាងនៅជិតជញ្ជាំងនោះចេញលេចចេញនូវបន្ទប់ដ៏ប្រណិតមួយនេះចេញមក ។ នាយដាក់ឲ្យនាងគេងលើគ្រែដែលមានពូកទន់ៗនៅលើនោះរួចហើយក៏យកភួយមកគ្របដណ្ដប់លើខ្លួនរបស់ជីជីត្រឹមដើមទ្រូងគេស្រលាញ់គេចង់អោបក្រសោបរូបកាយរបស់នាងល្អិតជីជីម្នាក់នេះរហូតទៅដល់ថ្ងៃដែលគេផុតដង្ហើមស្លាប់ទៅខ្លាំងណាស់គេមិនអាចរស់ដោយខ្វះនាងបានទេ ។
«គេងលក់ឲ្យស្រួលទៅណា ខ្សឺត.. » មុននឹងនាយចាកចេញទៅវិញក៏មិនភ្លេចថើបថ្ងាសនាងមួយខ្សឺតធំរួចក្រោកចុះចេញពីលើគ្រែចេញទៅខាងក្រៅសិន ។


You are reading the story above: TeenFic.Net