ភាគ:៣២

Background color
Font
Font size
Line height


   តាមផ្លូវ...!
  ហាមិចេះតែសួរពីរឿងអតីតរបស់ចៅហ្វាយនាយគេនឹងរីហ្វីដាមិនឈប់ព្រោះចងដឹងពីរឿងគ្រប់យ៉ាងរបស់ចៅហ្វាយតែជុងគុកហាក់មិនចង់និយាយសោះគេអង្គុយស្ងៀមៗមិនមាត់ចង់ឲ្យហាមិនិយាយម្នាក់ឯងដល់ស្លាប់ទៀតគេមិនខ្វល់ជាមួយទេ ។
« ចៅហ្វាយទាន.....» ហាមិហៅជុងគុកបង្អូសសម្លេងយ៉ាងវែងអន្លាយ តែមិនឆ្លើយជាមួយគេអង្គុយមើលទៅខាងក្រៅកញ្ចក់ឡាន ហាមិមើលទៅដូចមិនបានផលទេគេក៏លែងសួរនាំទៀតបើនិយាយយូរទៀតគេនឹងបានខ្ទាតពីក្នុងឡានដោយសារជើងរន្ទះចៅហ្វាយមិនខានទេ។
(ខ្ញុំគួរធ្វើយ៉ាងណាឲ្យនាងត្រឡប់ទៅជាហ្កាអ៊ុនរបស់ខ្ញុំពីមុន?មនុស្សស្រីដែលធម្មតាៗតែអាចឲ្យខ្ញុំលង់ស្រលាញ់នាងបាន? នាងអាចមកស្អំថែបេះដូងរបស់ខ្ញុំបានទេ? វាត្រូវការនាងតែងតែស្រែកដង្ហៅរកឈ្មោះនាងគ្រប់ពេល ) ជុងគុកនិយាយខ្សឹបៗម្នាក់ឯងគេមិននិយាយមិនមែនគេទៅកំណាញ់អីទេតែពេលនិយាយទៅគេមានអារម្មណ៍ថាឯកាម្ដងទៀតណាស់នៅពេលមួយដែលគេបានឃើញថាឡាននអបានផ្ទុះឡើងនោះគេដេកមិនលក់ បក់មិនល្ហើយសោះបាយក៏មិនញាំទឹកក៏មិនផឹកអ្វីដែលអាចជួយគេបានមានតែការដាល់ជញ្ជាំងផ្ទះ អង្គុយផឹកស្រានិយាយរៀបរាប់រឿងទាំងអស់រវាងគេនិងរីហ្វីដាគេរងទុក្ខអស់រយ:ពេលយ៉ាងយូរ ឃើញគេញញឹមនៅមុខគ្រប់គ្នាតែធាតុពិតគេមិនបានសប្បាយចិត្តជាមួយនិងពួកគេឡើយ ។
   ប៉ុន្មាននាទីក្រោយហាមិបានមកដល់ខនដូររបស់ជុងគុកវិញហើយ ចំណែកគេត្រូវទៅមើលការនៅឯក្លឹបបន្តពេលជូនចៅហ្វាយមកដល់ហើយ ។ ជុងគុកចុចចូលជណ្ដើរយន្ដទៅជាន់ខនដូររបស់គេនៅជាន់លើនោះវាក៏ចំណាយពេលយូរក្នុងការទៅដល់ដែរ ។ ប៉ុន្តែវាគួរឲ្យជុងគុកកត់សម្គាល់បំផុតគឺមានបុរសម្នាក់នៅក្នុងជណ្តើរយន្តជាមួយនិងគេនោះមានរឹកពាចម្លែកៗខ្លាំងណាស់គេមើលទៅបុរសម្នាក់ហ្នឹងយ៉ាងយូរឯប្រុសម្នាក់ហ្នឹងដូចចាប់អារម្មណ៍ថាគេបានសង្ស័យហើយក៏ចុចជណ្ដើរយន្ដចេញទៅមុននៅជាន់ទី7 ។
« ចង់មកតាមដានយើងវាមិនស្រួលដូចជាការគិតទេ » ជុងគុកគេបានថឹងហើយថាម្នាក់នេះជាអ្នកចង់តាមដានគេក៏ព្រោះតែមិញនេះគេបានឲ្យជ្រុះរូបថតរបស់ជុងគុកតែប៉ុណ្ណឹងគេយល់បាត់ហើយ នាយក្ដាប់រូបថតយ៉ាងណែនកែវភ្នែកឡើងក្រហមច្រាលចេញមកឃើញតែកាយវិការដូចជាចង់រត់របស់ម្នាក់មិញនេះរួចហើយគេកាន់តែជឿជាក់ថាមានមនុស្សជួលគេមកឲ្យតាមស៊ើបពីគេមិនខាន ។
«តើជាអ្នកណា?ប៉ុន្តែសុំទោសផងពួកឯងអាចពិបាកណាស់ដែលចង់មកលេងជាមួយនិងយើង » ជុងគុកនាយពោលទាំងក្របួចមាតសើចចេញមកយ៉ាងឃៅតែម្ដងហើយកុំឲ្យគេដឹងឲ្យសោះថាម្នាក់នោះជានរណាបាន? ហ៊ានជួលគេឲ្យតាមស៊ើបនាយ? អ្នកណាក៏ហ៊ានដល់ថ្នាក់នេះ?តាមគេថឹងមកមិនមានអ្នកចង់ខ្លាំងឬប្រកួតប្រជែងជាមួយនិងគេឡើយប្រហែលជាម្នាក់នេះចង់សាកល្បងជាមួយគេដូចជា រីហ្វីដានិងហ្វាន់ឌីម៉ាបានជួបប្រទះហើយ ។
   កាត់មកដល់អ្នកដែលឲ្យកូនចៅមកស៊ើបនេះវិញគេទទួលបានដំណឹងហើយថាជុងគុកគេរស់នៅទីកន្លែងណា តើគេចង់ធ្វើអ្វី? មានបំណងអីលើជុងគុក?
« ចៅហ្វាយ » កូនចៅជាអ្នកទៅស៊ើបរបស់គេបានមកដល់ទីកន្លែងដើមវិញហើយគេចូលមកនិយាយជាមួយចៅហ្វាយ ។

« ការងារយ៉ាងម៉េចដែរ? វារស់នៅឯណា? » ជនមិនស្គាល់មុខត្រូវជាចៅហ្វាយគេសួរក្បកមកវិញព្រោះគេចង់ដឹងតែមួយរឿងនិងគេ ។
« គេរស់នៅខនដូរទាន ជាន់ខាងលើគេបង្អស់ » នាយជាកូនចៅប្រាប់ពីអ្វីដែលគេបានឃើញមកដោយសារតែមុនពេលគេចេញមកឃើញជុងគុកចុចលេខជណ្ដើរយន្ដទៅជាន់លើគេ ។
« ល្អណាស់ អស់ការឯងហើយត្រឡប់ទៅវិញចុះ » ពេលទទួលបានដំណឹងហើយក៏ដេញកូនចៅចេញទៅវិញ ពេលបានផលក៏ក្រវាត់គេចេញចៅហ្វាយម្នាក់នេះ ។
« បាទទាន » នាយជាកូនចៅមិនបានប្រកែកតវ៉ាជាមួយនិងចៅហ្វាយនាយរបស់គេទេមានព្រមចេញទៅតាមសម្រួល ។
« ជិតបានជួយគ្នាហើយណា ជុងគុក គូរ៉ូសាមាគិ » បុរសមិនស្គាល់មុខនោះអង្គុយក្ដាប់រូបថតជុងគុកហើយញញឹមសង្រ្គឺតធ្មេញក្រតៗស្នាមញញឹមពិសពុលបង្ហាញនៅលើផ្ទៃនុខរបស់គេបញ្ជាក់ឲ្យឃើញថាគេជាមនុស្សឃោឃៅបាត់ទៅហើយ តើជុងគុកធ្វើអីចំពោះគេ? បានជាគេចង់ជួប នៅមានឲ្យកូនចៅតាមដានទៀត? វាមានរយ:ពេលយូរហើយឬ? រឿងរ៉ាវនៅពីក្រោយជាអ្វី? លាក់លៀមខ្លាំងម្លេះ? ចុះគេនេះវិញជាអ្នកណាឲ្យប្រកដ? អ្នកចង់សម្លាប់ជុងគុក? ហេតុផលរបស់គេម្នាក់នេះជាអី? ចង់ធ្វើអី? គ្មានអ្នកណាបានយល់ពីអារម្មណ៍បុរសម្នាក់នេះឡើយ ។
     កំពង់ផែ...!
    កូនចៅរួមទាំងចៅហ្វាយនាយកំពុងតែឈរសម្លឹងមើលទៅកប៉ាល់ដឹកជញ្ជូនរបស់អ្វីម៉្យាងដូចជាសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ មានទាំងកូនចៅជាច្រើននាក់ជញ្ជូនរបស់ដែលដាក់ក្នុងឡាំងធំៗម្នាក់មួយៗយកដាក់ក្នុងកប៉ាល់នោះ ។
« ចៅហ្វាយពួកខ្ញុំបានធ្វើរួចរាល់ហើយទាន ចៅហ្វាយចង់ឲ្យចេញដំណើរទៅឥឡូវនេះមែនទេទាន? » នាយឆីត្រូវជាកូនចៅជំនិតជាងគេរបស់ចៅហ្វាយម្នាក់នេះនាយសួរចៅហ្វាយឲ្យប្រាប់ពីពេលវេលាច្បាស់លាស់ស្រួលគេមិនបាច់សួរនាំច្រើនដោយសារតែទំនិញដែលនាំចេញភាគច្រើនគឺតែងតែកំណត់ពេលវេលាណាល្អត្រឹមត្រូវមិនមានអ្នកណាឃើញហើយយកទៅនិយាយផ្ដេសផ្ដាស ។
« យើងចង់ទៅមើលទំនិញសិន » គេម្នាក់នេះជា សូកូគិ វាជាក្រុមរបស់គេ ឈ្មោះពិតរបស់គេគឺ ការ៉ាគិ ស៊ីម៉ាតុប៉ុន្តែភាគច្រើនបើគេចូលមកក្នុងប្រភពសង្គមងងឹតហើយគឺប្រើឈ្មោះក្រុមថា សូកូគិនេះ គេម្នាក់នេះពូកែលាក់សម្ងំខ្លួនណាស់មិនងាយដែលគេចេញមកខាងក្រៅជាមួយនិងកូនចៅដូចឥឡូវនេះទេព្រោះរាល់ដងគេឲ្យតែកូនចៅមក ។

« បាទទាន !! អញ្ជើញមកចៅហ្វាយ » នាយឆីជាអ្នកនាំផ្លូវចៅហ្វាយនាយចូលទៅក្នុងកប៉ាល់កូនចៅឈរនៅក្បែរនោះអោនគោរពគេទាំងអស់ ។
  ការ៉ាគិឬសូកូគិដើរទៅបើកកេះមើលហើយលើកមកវាសុទ្ធតែជាថ្នាំញៀនទាំងអស់ឡើងចង់ពេញឡាំងហើយនៅពីលើថង់គ្រឿងញៀននោះមានដូចដាក់អំបិលនៅពីលើវាទៀតផងដូចគេជាអ្នកលក់ចែកចាយអំបិលចេញទៅក្រៅប្រទេសអញ្ចឹង ។ គេរកបើកមើលឃើញថាវាគ្រប់ប្លង់អស់ហើយគ្មានបញ្ហាអ្វីទៀតឡើយចាត់ទុកថាពួកគេធ្វើការបានល្អហើយនេះបានសមជាកូនចៅរបស់ក្រុម សូកូគិ ក្រុមអាថាមានឥទ្ធិពលណាស់គ្មានអ្នកណាអាចមករំលាយក្រុមនេះបានទេ បើមានតាំងពីយូរពួកគេទាំងនេះមិនអាចនាំចេញនាំចូលដោះដូរអ្វីមួយបានដោយស្រួលដូចពេលនេះទេ ។
« ល្អណាស់! អាចចេញទៅពេលនេះបានហើយ »  ការ៉ាគិបក់ដៃឲ្យកូនចៅមកបិតកេះវិញឯគេដើរចេញមកខាងក្រៅទុកឲ្យកូនចៅចាត់ការនិងបាននាំចេញទៅ្យរួចរាល់មុនពេលកំណត់ទុក នាយដើរមកដល់ខាងក្រៅហើយមានឡានមួយគ្រឿងឈប់កូនចៅគេបានបើកទ្វាឲ្យចៅហ្វាយនាយចូល។


You are reading the story above: TeenFic.Net