ភាគ:១០៣+១០៤

Background color
Font
Font size
Line height


ភាគ:១០៣

« ហ្វីដាពិតជាប្អូនស្រីបងមែនហី? » រិកគីនៅមិនទាន់ច្បាស់លាស់នៅក្នុងចិត្តទេដែលនៅសុខៗមានគេមកអះអាងថាខ្លួនជាប្អូនស្រីរបស់គេនោះ បានជាត្រូវនៅសួរបញ្ជាក់ ។
« បងឆ្កួតទេឬ? នេះជារីហ្វីដាពិតមែនណា ហ៊ឹកៗៗៗនាងត្រឡប់មកវិញហើយ ហ៊ឹកៗៗៗ ហេតុអ្វីក៏បងមើលប្អូនស្រីខ្លួនឯងមិនចាំមុខកាយវិការនិងសម្ដីរបស់នាងបែបនេះ? » ម៉ារីនាងសម្លុតលោកប្ដីរបស់ខ្លួនគេនេះល្ងីល្ងើពិតមែនហើយដែលមិនដឹងថានេះជាប្អូនស្រីពិតប្រាកដរបស់គេពិតមែននោះ?រិកគីនាយបានភ្ញាក់ខ្លួនត្រឡប់មកវិញនឹកឃើញរឿងរ៉ាវទាំងអស់របស់គេនិងប្អូនស្រី ។
« ហ្វីដាបងសុំទោសដែលចងចាំឯងមិនបាន បងសុំទោស ហ៊ឹកៗៗៗ » មានអីនឹកគិតរកចុះឡើងក៏ទាញរីហ្វីដាមកអោបជាប់ពេញដើមទ្រូងអ្នកជាបងគេនេះអន់ណាស់មើលប្អូនស្រីខ្លួនឯងស្មានទៅជាអ្នកផ្សេងឯណោះបានភរិយាគេមើលដឹងទេគុំអីគេមិនព្រមទទួលស្គាល់ឡើយ ។

«មិនអីទេខ្ញុំដឹងណាបង » នាងតូចគោះខ្នងរបស់បងប្រុសតិចៗមើលទៅយំខ្លាំងជាងបងស្រីថ្លៃរបស់នាងទៀតទាំងដែលគាត់ជាមនុស្សប្រុសសោះអត់ចពខ្មាសគេទេអី?
«បងរំភើបណាស់ឯងដឹងទេ?បងគិតមុននេះថាឯងគ្រាន់តែជាមនុស្សស្រីមកវះកាត់មុខដូចជាប្អូនរបស់បងទេណា » រិកគីជូតទឹកភ្នែករបស់ប្អូនបណ្ដើរនិយាយបណ្ដើរ និងជូតទឹកភ្នែកខ្លួនឯងវិញម៉ារីនាងនៅមិនអស់ចិត្តក៏ចូលមកអោបនាងយ៉ាងណែនម្ដងហើយៗមិនចេះជិនណាយទាល់តែសោះ ។ ពេលអោបគ្នារួចរាល់អស់ហើយបានម៉ារីនាងនាំរីហ្វីដាមកអង្គុយលើសាឡុងនិយាយគ្នាឲ្យបានដឹងរឿងច្រើនជាងនេះបន្ថែមទៀត ពួកគេចង់ដឹងរឿងឲ្យវាលម្អិត ។
«អាចនិយាយប្រាប់បងបានឬនៅថាឯងអាចគេចចេញពីឡានមួយនោះយ៉ាងម៉េចបាន?ទាំងដែលប៉ូលីសមិនហ៊ានចូលទៅផងនោះ? » រិកគីនាយជាអ្នកសួរមុនគេដោយសារតែវាចម្លែកខ្លាំងពេកព្រោះតែអ្នកផ្សេងទៀតមិនថាប៉ូលីសទេគឺមិនហ៊ានចូលទៅឡើយក៏ដោយសារខ្លាចត្រូវឆេះជាមួយគ្នាក្នុងឡានមួយនោះម៉្យាងវិញទៀតក៏មានសាំងកំពុងតែស្រក់ផ្សែងហុយៗមកជាមួយដែរបានមិនហ៊ានចូលទេ រង់ចាំឡានសង្គ្រោះមកជួយប៉ុន្ដែវាក៏យឺតពេលមួយជំហ៊ានបាត់ទៅហើយម្នាក់ៗបានតែសោកស្ដាយព្រោះឡានត្រូវបានឆេះសន្ធោសន្ធៅអស់ហើយនោះ ។
«ខ្ញុំមានគេមកជួយទាន់ពេលគុំអីក៏មិនមានជីវិតមកជាន់ទីនេះម្ដងទៀតដែរ » ហ្វីដានាងរំលឹកដល់អ្នកដែលបានជួយជីវិតខ្លួនហើយក៏បង្ហាញទឹមុខសោកសៅស្រពាប់ស្រពោនមួយរំពេចធ្វើឲ្យពីរនាក់ប្ដីប្រពន្ធនោះងឿយឆ្ងល់ ។
« មានអ្វី? ទើបទឹកមុខរបស់ឯងប្ដូរលឿនយ៉ាងនេះ? » ម៉ារីនាងសួរហ្វីដាឲ្យបាត់ចម្ងល់ពីក្នុងខួរក្បាល
« ពួកគាត់បានស្លាប់ទៅចោលខ្ញុំរួចអស់ហើយ ហ៊ឹកៗៗៗ » និយាយចប់ភ្លាមទឹកភ្នែកក៏ហូរមករ៉ូគ្មានបានទុកនៅយូរឡើយនាងយំទាំងស្ដាយស្រណោះមែនទែនមិនគួររឿងគ្រប់យ៉ាងបានធ្លាក់មកលើខ្លួនរបស់នាងសោះ។
«ហ៊ឹម!មិនអីទេណាពួកគាត់ទាំងពីរទៅបានសុខហើយណាហ្វីដាត្រូវតែធ្វើចិត្តឲ្យសប្បាយដឹងទេ?ពួកគាត់កំពុងតែមើលមកឯងហើយបើឯងរីករាយគាត់ក៏សប្បាយចិត្តជាមួយ » ម៉ារីនាងចូលមកអោបក្រសោបលួងលោមនាងតាមដែលអាចធ្វើទៅបានតាមដែលចិត្តនឹកអាណិតអាសូរនាងជាពន់ពេករិកគីក៏បង្ហាញអាការ:ស្ដាយជំនួសហ្វីដាដែរបើពួកគាត់នៅមានជីវិតគឺនិងសងគុណពួកគាត់វិញទ្វេរដងឯណោះ ។
« ច៎ាសបង »
«ឥឡូវនេះពួកយើងឈប់គិតឈប់និយាយរឿងមួយនេះទៀតចុះបើឯងមានអារម្មណ៍ថាមិនសប្បាយចិត្តកុំទាន់និយាយនៅពេលនេះក៏បានបងមិនហាមឃាត់ទេព្រោះរឿងនេះបងនិងដឹងនៅពេលដែលឯងមានអារម្មណ៍ថាធូរស្បើយក្នុងចិត្ត »
«ច៎ាសបង!ប៉ុន្តែពួកគាត់ក៏មានកូនស្រីម្នាក់ដែរសព្វថ្ងៃនេះខ្ញុំរស់នៅតែពីរនាក់គាត់ប៉ុណ្ណោះទេធ្វើការងារអីក៏ជាមួយគ្នាដែរ »
«ពិតប្រាកដឬ?បើចឹងឯងអាចនាំនាងមករស់នៅជាមួយពួកយើងបានឬក៏អត់?បងចង់សងគុណកូនគាត់ជំនួសវិញ »

«ខ្ញុំថាមិនកើតទេបងព្រោះនៅទីនោះគាត់មមាញឹករឿងការងារច្រើនខ្លាំងមែនទែនមិនសូវជាមានពេលទំនេរសម្រាប់មករស់នៅទីនេះទេ »
«ពិតជាស្ដាយណាស់ចឹងតែបើពេលណានាងទំនេរឯងក៏ហៅនាងមកណា »
« ច៎ាសបងខ្ញុំដឹងហើយ » រីហ្វីដានាងញញឹមសើចសប្បាយជាមួយបងប្រុសបងស្រីយ៉ាងមានក្ដីសុខឡើងភ្លេចអ្នកដែលបាននាំនាងមកទៅហើយនៀក ។
«គេបានត្រូវរូវជាមួយគ្នាអស់ហើយក៏មើលរំលងរូបខ្ញុំអស់ ហ៊ឹម! តូចចិត្តណាស់ » នាយនិយាយទាំងអោនមុខចុះមកលេងជាមួយនាងល្អិតម៉ូម៉ូរបស់នាយវិញទៅបើគ្មានអ្នកណាមកខ្វល់ជាមួយផង ។
« លោកពូកើតអីដែរទៅច៎ាស? ឬមួយក៏សង្សាសុំបែក? »នាងល្អិតម៉ូម៉ូនោះក៏ដូចគ្នាដែរនាងឃើញទឹកមុខជុងគុកកំសត់ហើយនាងតូចនិយាយបែកបក្មេងៗមិនដឹងខ្យល់អីប៉ុន្ដែទើបតែប៉ុនញ៉េបសោះចេះដឹងរឿងសង្សាអីណាកូននេះឆ្លាតដល់ហើយឡើងគ្រប់គ្នាចំហរមាត់សើច ។
« ម៉ូម៉ូកូនទៅដឹងរឿងមានស្នេហាសង្សានេះមកពីណា? ប៉ាដូចមិនបានប្រាប់អូនផងហ្នឹងហ៎ា?» អ្នកជាលោកប៉ារបស់គេនោះបានបង្ហាញបន្ទប់ជង្គង់ចាប់ជម្រិតសួរទៅកូនស្រីតែម្នាក់របស់គេនោះ បើឆ្លាតហើយខ្ចូតចឹងអ្នកណាដែលមិនស្រឡាញ់បានទៅនៀក ។
«អូនមើលតាមរឿងដែលប៉ាប៉ាបានមើលនោះហើយពេលហ្នឹងកូនលឺគេនិយាយថាបែកពីសង្សាទើបមកអង្គុយកើតទុក្ខរកអ្នកមកលួងលោម » នាងល្អិតនេះចេះដឹងរឿងច្រើនមែនទែនទើបតែតូចមួយសោះរឿងមនុស្សធំក៏ចាប់បានទោះវានៅក្នុងសាច់រឿងដែលនាងបានមើលម៉ារីនាងងាកទៅមើលមុខលោកប្ដីចង់បន្ទោសហេតុអ្វីក៏ឲ្យកូនទៅមើលរឿងស្នេហាអីជាមួយនៅតូចបែបនេះ?
«ហ៊ឹម...!ក្មួយអ្នកណាគេទេនៀកគួរឲ្យស្រឡាញ់ដល់ហើយ » ហ្វីដានាងបានអង្គុយចុះមកជិតកន្លែងនាងតូចកំពុងតែលេងបាយឡុកបាយឡរបស់នាងមិបសូវជារវីរវល់ជាមួយមនុស្សចាស់និយាយគ្នាឡើយរីហ្វីដាបានទៅចាប់ទាញថ្ពាល់ទាំងសងខាងរបស់នាងតូចម៉ូម៉ូគ្រឺតខ្នាញ់ណាស់។
« ហិហិក្មួយអ្នកមីងនោះអី? »
« ឆ្លាតអីក៏ឆ្លាតយ៉ាងនេះក្មួយមីង »
« ហិហិ »
«នេះណាក្មួយកាត់មករកមីងណាស់ឆ្លាតតាំងពីនៅក្មេងអញ្ចឹងណា » រីហ្វីដានាងចាប់ផ្តើមចូលតួម្ដងទៀតហើយរឿងមួយនេះ កូនបងនាងសោះថាកូនគាត់កាត់មករកនាងចុះពួកគាត់ហ្នឹងជាស្អីវិញទៅ?បងប្រុសនាងលឺភ្លាមសឹងតែអីមកសំពងក្បាលនាងទេលោកអើយ ។
« តែប៉ាប៉ាម៉ាក់ម៉ាក់អូនក៏ឆ្លាតដែរតើ » នាងល្អិតនោះនៅតែតវ៉ាដើម្បីលោកប៉ាអ្នកម៉ាក់ខ្លួន ហើយទុករបស់លេងមួយដោយឡែកដោយនាងមកអង្គុយលើភ្លៅរបស់ប៉ាប៉ា ។
______
ភាគ:១០៤

រីហ្វីដានាងកាន់តែគ្រឺតខ្នាញ់និងក្មួយម្នាក់កាន់តែមែនទែនហើយបើសិនជាកូនក្មេងផ្សេងវិញពួកគេមិននិយាយរកអ្នកណាក្រៅពីអ្នកជិតសិទ្ធិទេតែម៉ូម៉ូនាងចេះដឹងយល់ពីកាល:ទេស:ល្អណាស់បានជានាងមានអ្នកស្រឡាញ់ចូលចិត្តច្រើនមកដល់សព្វថ្ងៃ ។
«មែនហើយកូនប៉ាឆ្លាតហើយពូកែគឺកាត់មករកប៉ាហើយណា»ភរិយារបស់គេលឺហើយសែនជ្រេញចង់ក្អួតចេញមកដោយមិនដឹងខ្លួន ។
« បងកុំលើកតម្កើនខ្លួនឯងពេក »
«ចុះឯង?វិញនិយាយសុទ្ធតែកូនយើងហ្នឹងកាត់ទៅរកឯងចុះ? »
« ខ្ញុំនិយាយតាមការពិតតើ? បងមកទើសស្អីជាមួយខ្ញុំ? គេថាមនុស្សចាស់មិនគួរមកឈ្លោះប្រកែកជាមួយក្មេងទេណាវាអត់ល្អអ្វីសោះនេះបងមិនដែលដឹងទេឬ? ហ៉ើយ!បងនេះគ្រាន់តែរឿងចឹងសោះក៏មិនដឹងដែរចាំទាល់តែខ្ញុំប្រាប់បងទៀតមែន?» នាងប្អូនស្រីជើងល្អនេះនិយាយពីថាឌឺដងទៅបងប្រុសមិនឈប់ទេតាំងពីមកដល់ម្លេះហើយនាងនៅតែគុំពាក្យបងប្រុសធ្លាប់និយាយដាក់នាងនោះចាំគ្មានថ្ងៃភ្លេចទេនិយាយពិតមែនបានជាលើកនេះនាងនឹងមកសងសឹកគាត់វិញកុំស្មានតែនាងភ្លេចវាដោយងាយៗនោះវាមិនអាចឡើយបើគាត់ភ្លេចក៏ភ្លេចតែគាត់ទៅតែនាងមិនបានទៅភ្លេចជាមួយទេប្រាប់ឲ្យដឹងទៅខួរក្បាលនាងចងចាំបានល្អខ្លាំងណាស់ ។
« យើស! បានសម្ដីណាស់ណ៎មកដល់ភ្លាម? និយាយផ្ចាញ់បងមិនបាត់អីមួយពាក្យទេនេះឯងលែងចាត់ទុកបងជាបងរបស់ឯងហើយឬ? » រិកគីនោះក៏មិនណយដូចគ្នាបងប្អូនពួកគេនេះកាត់រកគ្នាគ្មានខុសគ្មានសល់ទេបើបន្ទោសតែរីហ្វីដាម្នាក់ក៏មិនត្រូវទៀតដូច្នេះមានតែខុសទាំងពីរនាក់ហ្នឹង ។
«បងល្មមៗបានហើយនេះប្អូនទើបមកដល់ឲ្យនាងឡើងទៅសម្រាកសម្អាតខ្លួនទៅបងនៅអង្គុយឈ្លោះគ្នាជាមួយរីហ្វីដាដល់ពេលណាទៀត? » ម៉ារីនាងសង្កត់សម្លេងនិយាយដាក់លោកប្ដីម៉ាត់ៗមិនឲ្យគេតបទាន់ទេទឹកមុខនាងឡើងមាំចឹងហើយអ្នកណាមិនព្រមធ្វើតាមដែរទៅ?បើគេស្រលាញ់ប្រពន្ធគេម្នាក់នេះខ្លាំងសឹងស្លាប់បើជំទាស់បញ្ជានាងគេច្បាស់ជាមិនរួចខ្លួនពីកណ្ដាប់ដៃរបស់នាងឡើយ ។
« បាទអូន »
«អរគុណលោកណាស់ជុងគុកដែលបាននាំរីហ្វីដាមកបើមិនបានលោកនាងច្បាស់ជាមិនមកចូលផ្ទះទេសង្ស័យតែនាងទុក្ខឲ្យពួកយើងអង្គុយកើតទុក្ខជាមួយនាងហើយ » ម៉ារីនាងនិយាយបន្តទៀតទាំងស្រពាពស្រពោន រីហ្វីដានាងក៏អោនមុខចុះពេលលឺម៉ារីនាងស្រដីមកអញ្ចឹងហើយ ។
« មិនអីនោះទេខ្ញុំធ្វើអ្វីបានខ្ញុំនិងធ្វើឲ្យមិនខាន » ជុងគុកញញឹមមកឡើងស្រស់ឯម៉ារីក៏ញញឹមបែបស្រាលមកកាន់ជុងគុក ។
« ចុះលោកមកមានកន្លែងស្នាក់នៅឬក៏នៅ? មិនយល់ទាស់ទេលោកអាចមកសម្រាកនៅទីនេះបានណាពួកយើងស្វាគមន៍លោកជាជានិច្ច »
«បាទអរគុណណាស់ប៉ុន្តែខ្ញុំបានកក់សណ្ឋាគារនៅទីនេះរួចហើយដូច្នេះមិនអីទេ » ជុងគុកពោលទាំងស្នាមញញឹមឆ្លើយតបមកម៉ារីវិញ ម៉្យាងវិញទៀតមុននាយមកទីនេះបានកក់សណ្ឋាគាររួចរាល់តាំងពីយូរចឹងហើយពេលគេមកដល់មិនហត់កក់ច្រើនសារទេ ។
«អរ!ខ្ញុំស្មានតែលោកមិនទាន់មានកន្លែងសម្រាកឥឡូវលោកមានហើយខ្ញុំក៏មិនហាមដែរ » នាងចង់និយាយថាបើគេបានកក់សណ្ឋាគារនាងហ្នឹងមិនឃាត់ឲ្យគេនៅសម្រាកទីនេះទេតែបើគេចង់នៅនាងក៏រីករាយដែរជុងគុកសើចញឹមៗបញ្ចេញមន្តស្នេហ៍មកភ្លាម ។
« បងឈប់និយាយទៅល្មមឲ្យគេទៅវិញបានហើយ » រីហ្វីដានោះនាងក៏ផ្ដើមសម្ដីមានចេតនាចង់ដេញជុងគុកឲ្យចេញពីផ្ទះរបស់នាងទៅហើយរិកគីបែរមកសម្លក់មុខប្អូនហេតុអ្វីក៏នាងគ្មានសុជីវធម៌បែបនេះដែលដេញភ្ញៀវចេញទាំងប្រយោលចឹងនោះ ។

« ហ្វីដា...» បងប្រុសក្រហឹមហៅឈ្មោះប្អូនឲ្យនងឈប់និយាយពាក្យទាំងអស់នេះមកទៀត។
«ហ៊ឹម!ខ្ញុំសម្រេចចិត្តហើយថាខ្ញុំនឹងនៅសម្រាកទីនេះចុះព្រោះខ្ញុំអាចជាមានពេលលេងជាមួយម៉ូម៉ូផងដែរ » ជុងគុកគេប្រញាប់កែពាក្យនិយាយមុនហ្នឹងចេញទាំងអស់បើរីហ្វីដាកាន់តែចង់ដេញនាយកាន់តែចង់នៅបន្ថែមកុំចង់មកខ្លាំងជាមួយនាយឲ្យសោះត្រឹមរឿងប៉ុណ្ណឹងៗវាស៊ីផុយខុសដាច់ពីរីហ្វីដាមុខនាងឡើងក្រញ៉ូវហើយសម្លក់មុខជុងគុកជាប់ ។
«ចា៎សចឹងក៏បានដែរចាំខ្ញុំឲ្យគេរៀបចំបន្ទប់ឲ្យលោកអាចថារាងយូរបន្តិចហើយព្រោះតែលោកមកមិនឲ្យដំណឹងសោះ » ម៉ារីនាងសើចញឹមៗតាមទម្លាប់ដែលនិយាយជាមួយគេគ្រប់គ្នានោះបើរិកគីប្ដូរពីសើចសប្បាយមកអង្គុយធ្វើមុខជូរវិញក៏ព្រោះតែម៉ារីនាងបានស្ដីឲ្យគេហើយមកនិយាយជាមួយជុងគុកទាំងស្នាមញញឹមនោះគេប្រច័ណ្ឌណា ។
« បាទខ្ញុំអាចចាំបាន » នាយញញឹមតបតជាមួយគ្នាវិញឥតឈប់សោះរហូតទាល់តែរីហ្វីដានាងទ្រាំអត់បានទៀតទើបនិយាយ÷
«ខ្ញុំសុំឡើងទៅបន្ទប់សិនហើយមានអារម្មណ៍ថាក្ដៅស្អុះណាស់ » នាងក្រោកឈរពន់ពេនខ្លួនហើយពោលទាំងនុខមិនរីកនោះម៉្យាងវិញទៀតនាងធុញនិងមើលមុខបែបឡកលើយរបស់ជុងគុកដែលបានសម្លឹងមើលមកនាងខ្លាំងណាស់ ។
«តាមសម្រួលអ្នកនាងប្អូន»រិកគីវៃចិញ្ចើមព្រឺតៗដាក់ប្អូននៅមុខភរិយាចង់នាងអង្គុយសម្លក់ចង់ជ្រុះគ្រាប់ភ្នែកទៀតក៏លោកប្ដីនោះមើលមិនឃើញថាភរិយាកំពុងតែខឹងគេដោយសារតែពូកែឌឺដងដាក់ប្អូនស្រីនេះទេ ។
« បងមើលខាងក្រោយខ្នងហ៎ក » រីហ្វីដានាងចង្អុលទៅខាងក្រោយខ្នងរបស់រិកគីប្រាប់ទៅកាន់អ្នកជាបងភ្លាមរួចហើយនាងក៏ដើរឡើងទៅបន្ទប់របស់ខ្លួនពីមុនបាត់ដោយវ៉ាលីបានអ្នកបម្រើស្រីម្នាក់អូសទៅជំនួសវិញ ។
« ឈប់មើលបងដោយក្រខ្សែភ្នែកបែបហ្នឹងបានទេ? បងខ្លាចអូនណា »

« បើខ្លាចហេតុអីចូលចិត្តញ៉ោះប្អូនម្លេះ? បងដឹងអត់ថាការនិយាយមិនចេះដឹងខុសត្រូវរបស់បងនេះស្ទើតែធ្វើឲ្យរីហ្វីដានាងបាត់ចាកចេញពីពួកយើងមែនទែនហើយណាលើកនេះនាងអាចនៅមានជីវិតមកវិញបើសិនជាបងនៅតែបែបនេះទៀតវាកាន់តែធ្ងន់ធ្ងរថែមទៀត » ពាក្យសម្ដីដែលនាងនិយាយមកធម្មតាៗប៉ុន្ដែវាបានបង្កប់ន័យដ៏សែនជ្រាលជ្រៅអាចឲ្យរិកគីស្ងាត់មាត់អង្គុយគិតពិចារណាទោសកំហុសគ្រប់បែបយ៉ាងដែលគេមានចំណែកខុសមិនអាចកាត់ថ្លៃបាននោះដែរ គេបានសាងអំពើមួយមិនគប្បីជាមួយប្អូនស្រីរបស់ខ្លួននោះឃើញនាងរីករាយកុំស្មានតែនាងភ្លេចនូវថ្ងៃដែករិកគីស្ដីបន្ទោសឲ្យប្អូនទាំងមិបដឹងក្បាលមិបដឹងកន្ទុយដូចជាឥឡូវនេះណាស់បើញេនិយាយចេញមកហើយបានគិតឲ្យច្បាស់លាស់នោះគ្មានបញ្ហាអ្វីឬមួយមានអ្នកណាស្ដីដាឲ្យពីក្រោយឡើយ ។
«រឿងវាកន្លងហួសហើយឲ្យវាហួសចុះហើយបងក៏បានដឹងកំហុសដែរអូនកុំយករឿងអតីតមករំលឹកម្ដងទៀតអី »
« អូនសុំទោសដែលរំលឹកវាមក » នាងពោលទាំងអោនមុខចុះ
« ម៉ាក់ម៉ាក់កើតអីមែនទេ? » នាងល្អិតម៉ូម៉ូចុះពីលើភ្លៅលោកប៉ាមកជិតម៉ាក់របស់នាងថែមទាំងសួរដោយការងឿយឆ្ងល់បែបកូនក្មេង។
« ម៉ាក់ម៉ាក់មានបានកើតអីឯណា ម៉ោះចាំម៉ាក់យកបង្អែមដែលកូនចូលចិត្តយកឲ្យញាំណា!លោកជុងគុកអង្គុយនិយាយគ្នាជាមួយបងរិកគីសិនទៅណាខ្ញុំទៅណោះមួយភ្លេត » ម៉ារីនាងញញឹមដាក់កូនរួចហើយបាននាងនិយាយប្រាប់កូនថាត្រូវទៅយកអីមកឲ្យនាងញាំហើយឲ្យជុងគុកអង្គុយរង់ចាំពេលអ្នកបម្រើរៀបចំបន្ទប់ឲ្យគេរៀបរយសិន ។
« បាទ» នាយឆ្លើយតែមួយម៉ាត់គត់ចំណែកម៉ារីក្រោកដើរចេញទៅបាត់
« លោកប្រុសបន្ទប់ខ្ញុំបានរៀបចំរួចរាល់ហើយច៎ាស » ក្រោយពេលដែលម៉ារីនាងចេញទៅបាត់មួយភ្លេតអ្និបម្រើស្រីម្នាក់បានចុះមកពីខាងលើផ្ទះនិយាយប្រាប់រិកគី។
« នាងទៅធ្វើការងារផ្សេងចុះចឹង»
« ច៎ាសលោកប្រុស » អ្នកបម្រើស្រីបានលឺសម្ដីលោកប្រុសរបស់នាងបញ្ជាឲ្យចាកចេញវិញហើយក៏ដើរចេញទៅ ។
« បន្ទប់នៅកន្លែងណា? ខ្ញុំចង់ទៅងូតទឹកណាស់សូមលោកជួយជូនខ្ញុំទៅបានអត់? » ជុងគុកពោលទាំងសើចញឹមៗ
« អូខេ! ឯងដើរមកតាមខ្ញុំមក » រិកគីក្រោកអស់កម្ពស់រួចហើយក៏ប្រាប់ឲ្យជុងគុកដើរតាមពីក្រោយនាយទៅកាន់បន្ទប់សម្រាករបស់គេទៅ ។


You are reading the story above: TeenFic.Net