ភាគ:៨១
ទៅដល់ក្នុងឡានភ្លាមហើយរីហ្វីដានាងអង្គុយទាំងរឺតទ្រូងខ្លួនឯងដូចជាចង់ថប់ដង្ហើមខ្លាំងណាស់នាងគិតរឿងមួយដែលបានឃើញវាដោយចៃដន្យនោះនាងនឹកស្មានមិនដល់ពីរឿងដែលគួរឲ្យភ្ញាក់ផ្អើលទាំងនោះបានសោះ ។
« បងម៉ាម៉ាតើវាអាចជាការពិតដែរឬ? » នាងតូចអោនមុខខ្ទប់និងចង្កូតឡាននាងចង់ចេញទឹកភ្នែកមកហើយវាពិបាកខ្លាំងណាស់តាំងពីម្សិលមិញមកនាងទទួលយកវាមិនបាន ។
«ហើយឯងកើតថីបងសួរនាំអីនៅតែថាមិនអីទៀតទាំងកាយវិការទាំងប៉ុន្មានរបស់ឯងហាក់មិនស្រួលទាល់តែសោះបើមានអីមិនល្អកើតឡើងមកប្រាប់មកបង » ហ្វាន់ឌីម៉ានាងបើកទ្វាចូលក្នុងឡាននិយាយជាមួយរីហ្វីដាទោះនាងស្ងាត់មិននិយាយតបតជាមួយនាងក៏ដោយនាងមើលតាមរឹកពាអាការ:មួយមេះមានរឿងនៅក្នុងចិត្តតែមិននិយាយប្រាប់អ្នកណាម្នាក់ឲ្យជួយរំលែកទុក្ខជាមួយទេ ។
«ហេតុអ្វីបងមិនប្រាប់ខ្ញុំតាំងពីបានដឹងរឿងថាអ្នកជាអ្នកសម្លាប់ប៉ាម៉ាក់?បងដឹងយូរហើយឬនៅ?បងដឹងអត់បើពេលនោះខ្ញុំមិនចូលទៅបន្ទប់ធ្វើការរបស់បងខ្ញុំក៏ប្រហែលមិនបានដឹងដែរហើយ » នាងតូចស្រែកសម្លុតបងស្រីលើកណាក៏ដូចលើកណាដែរគាត់់ថាតែនាងចុះខ្លួនរបស់គាត់វិញលាំងបាំហនាងរហូតមិនថារឿងនោះធំឬតូចទេបើនាងមិនស្វែងរកខ្លួនឯងពុំមានថ្ងៃបានដឹងឡើយថ្ងៃដែលនាងបានដឹងគឺជាពេលដែលហ្វាន់ឌីម៉ាណាត់ជួបហាមិនៅក្នុងក្លឹបចំពេលនោះរីហ្វីដានាងចេញមករកបងស្រីស្រាប់ផងណាមួយនឹកឃើញថានាងចូលមកបន្ទប់ធ្វើការក៏ចូលមកទៅតែនាងមិនបានឃើញបងស្រីទេឃើញតែកុំព្យូទ័របើកចោលនៅលើតុដែលហ្វាន់ឌីម៉ាមិនបានចុចបិទវាមុននិងចេញទៅហ្នឹងនោះ។រីហ្វីដាដើរយឺតៗបម្រុងថាទៅបិទកុំព្យូទ័រជំនួសបងស្រីប៉ុន្តែចៃដន្យអីនាងបានឃើញរូបមនុស្សថែមទាំងមានសរសេរឈ្មោះទៀតអក្សរលើរូបនោះបានសរសេរថា"តើឯងពិតជាឃាតករសម្លាប់ប៉ាម៉ាក់របស់ខ្ញុំមែនទេស៊ូមិ?"ឃើញមួយឃ្លានិងហើយនាងឡើងទន់ជង្គង់ចង់ដួលនាងមិនទាន់ច្បាស់លាស់ទេថាពិតឬមិនមែននោះទើបបានជានាងឥឡូវដូចគ្មានព្រលឹងនៅក្នុងខ្លួន ។
«បងមានបានដឹងមកពីណា?ឯងយល់ច្រឡំហើយបងនៅតែជាមួយឯងមានពេលឯណាទៅស៊ើបរកមើលទៅនោះ?ឯងក៏ដឹងហើយថាស៊ូមិគេសង្ស័យលើអ្នកធ្វើការនៅក្រុមហ៊ុនរបស់ពួកយើងដូវ្នេះហើយឯងកុំមកចោទថាបងបានដឹងអី » ហ្វាន់ឌីម៉ានាងរកលេសមកនិយាយបោកបញ្ឆោតរីហ្វីដានាងមិនអាចឲ្យប្អូនបានដឹងទេខ្លាចតែនាងចិត្តឆៅទៅសម្លាប់គេបាត់ធ្វើម៉េចទៅ?មិនថាម្នាក់នោះជាមនុស្សធ្លាប់ស្គាល់គ្នាក៏នាងមិនលើកលែងសូម្បីតែចុងក្រចកហើយកុំនិយាយថារីហ្វីដានាងអាក្រក់ឃោឃៅសាហាវព្រៃផ្សៃនោះគឺមកពីពួកគេគ្រប់គ្នាហ្នឹងបណ្ដាលឲ្យនាងទៅជាចឹង ។
«បងហ៎ា?ប្រាប់ខ្ញុំដោយពាក្យពិតកុំយកលេសមកនិយាយជាមួយខ្ញុំអីបានទេ?បងដឹងទេថាខ្ញុំវាពិបាកទ្រាំពេលបានដឹងថានរណាជាឃាតករសម្លាប់ប៉ាម៉ាក់?បងប្រាប់ខ្ញុំតែមួយម៉ាត់ក៏ខ្ញុំអស់ចិត្តទោះវាជាចិត្តសង្ស័យរបស់បងតែខ្ញុំស្គាល់បងច្បាស់ណាស់បើបងមិនបានដឹងរឿងអីពីម្នាក់នោះច្បាស់ទេបងក៏មិនចោទប្រកាន់គេដែរបងដឹងអ្វីខ្លះក៏ឆាប់និយាយប្រាប់ខ្ញុំមក » រីហ្វីដានាងចាប់កាន់ដៃរបស់បងស្រីអង្វរឲ្យនាងនិយាយប្រាប់នាងចង់លឺចម្លើយចេញពីក្នុងមាត់របស់ហ្វាន់ឌីម៉ាដោយផ្ទាល់មិនចង់ឃើញតែភ្នែកហើយសន្មត់នោះទេ ហ្វាន់ឌីម៉ានាងចង់បកស្រាយឬក្បកពាក្យសម្ដីទៅវិញក៏មិនកើតដែរមានតែជញ្ជក់មាត់ចាំនិយាយប្រាប់រីហ្វីដាតែប៉ុណ្ណឹងឯង ។
«ពិតប្រាកដណាស់បងដាក់ការសង្ស័យទៅលើស៊ូមិបងយល់ថាគេជាមនុស្សជិតស្និទ្ធរបស់ឯងបានបងមិននិយាយពិភាក្សាជាមួយនោះ » ហ្វាន់ឌីម៉ានាងដកដង្ហើមធំមួយឃូសរួចមើលទៅមុខរីហ្វីដានាងថាមិនចង់និយាយតែមកចង់ដឹងអញ្ចឹងអីនាងមាននិយាយ។
« បងនិយាយមក បងដឹងអ្វីខ្លះពីគេ? » នាងសម្រួលអារម្មណ៍រួចពោលពាក្យសម្ដីបងកាន់បងស្រី ។
«នៅពេលដែលពួកយើងទៅដល់ក្រុមហ៊ុនលើកក្រោយនេះបងបានចេញមកក្រៅថានិងទៅរកឆុងកាហ្វេមកផឹកប៉ុន្ដែពេលដើរទៅដល់មុខបន្ទប់ឆុងកាហ្វេហើយបែរជាបានលឺសម្លេងមនុស្សប្រុសកំពុងតែនិយាយទូរស័ព្ទបងបានផ្ទៀងស្ដាប់មើលទៅគេបាននិយាយថាសម្លាប់ប៉ាម៉ាក់ពួកយើងហើយលើកក្រោយអាចជាយើងក៏អាចថាបានដែរមុនដំបូងបងមិនសូវប្រាកដថាជាស៊ូមិនោះឡើយប៉ុន្ដែចិត្តដែលសង្ស័យរបស់បងបាននាំឲ្យបងទៅមើលកាមេរ៉ានៅមុខបន្ទប់នោះឃើញថាជាស៊ូមិពិតមែនមុនដំបូងបងមិនចង់ជឿទេតែបើគេនិយាយចេញមកបែបនេះហើយបងត្រូវតែជឿច្បាស់ថារឿងរ៉ាវទាំងអស់វាជាផែនការរបស់ស៊ូមិ » នាងនិយាយហើយក៏ដកដង្ហើមធំទៀតហើយនាងពិបាកនឹងធ្វើចិត្តឲ្យត្រជាក់ណាស់នៅពេលដែលនាងឲ្យអ្នកសម្លាប់ប៉ាម៉ាក់របស់ខ្លួនមកគ្រប់គ្រងក្រុមហ៊ុនជំនួសនាងនោះគេរស់នៅបានសុខស្រួលដល់ហើយមានតែនាងប៉ុណ្ណោះដែលកើតទុក្ខតែពីរនាក់ប្អូន ។
«ខ្ញុំសង្ស័យថាគេមានបំណងមិនល្អប៉ុន្មានទេចំពោះក្រុមហ៊ុនរបស់ពួលយើងបងកុំសូវទុកចិត្តគេពេក » រីហ្វីដានាងតឿនបងស្រីដែលមានតែនាងវិញទេមិនត្រូវទុកចិត្តស៊ូមិនោះហើយនាងក៏ជាអ្នកនាំស៊ូមិមិនៅជាមួយដែរគេក៏បានដឹងអាថ៌កំបាំងពីពួកនាងច្រើនទៀត ។
«មានតែអូនទេបងមិនសូវបានទៅស្និទ្ធអីជាមួយគេឡ់យតាំងពីដើមមកសមហើយដែលគេមានបំណងសម្លាប់ប៉ាម៉ាក់នោះមកពីបងមើលថែពួកគាត់មិនបានល្អហើយនៅធ្វើទង្វើមិនសមរម្យដាក់ទៅគេច្រើនដងដែរហើយ » ហ្វាន់ឌីម៉ានាងរាប់តាំងពីចាប់ផ្ដើមមកនាងធ្លាប់បានប្រព្រឹត្តទង្វើមិនល្អជាច្រើនដាក់ស៊ូមិនាងនឹកឃើញថាពេលខ្លះនាងជះកំហឹងទៅលើស៊ូមិជេរប្រទេចគេនៅមានទៀតគឺនាងបានបោះផ្លែឈើដែលគេទិញមកចោលនៅធុងសម្រាមមុខស៊ូមិផងដែរនោះអញ្ចឹងហើយរឿងអីដែលគេមិនចង់គំនុំចាំសងសឹកនាងវិញទោះវាត្រឹមតែរឿងប៉ុណ្ណឹងក៏ដោយតែក៏មិនសនទៅសម្លាប់ប៉ាម៉ាក់នាងដែរឬមានរឿងអីផ្សេងពីនេះ?
«រឿងវាហួសទៅហើយបើគេចង់សើរើវាឡើងវិញក៏ធ្វើចុះសំខាន់ពួកយើងមិនបានទៅចងកម្មពាអីជាមួយគេឡើយពួកយើងខំប្រឹងធ្វើអស់ពីសមត្ថភាពហើយគ្មានរឿងអីដែលពួកយើងត្រូវទន់ជ្រាយឡើយ » ខណ:ពេលដែលពួកនាងទាំងពីរកំពុងតែនិយាយគ្នាក៏មានបុរសពីរនាក់កំពុងតែឈរស្ដាប់នៅក្រៅឡានដែរ ជុងគុកនិងហាមិបានចេញមកក្រោយហ្វាន់ឌីម៉ាតែបន្តិចទេហើយនាយថាដើរមិននិយាយគ្នាលេងជាមួយរីហ្វីដាខ្លះតែពេលមកដល់លឺពួកនាងនិយាយពៅឃាតករនាយក៏ឈរនៅចាំស្ដាប់ទៅទាំងពួកនាងមិនបានចាប់អារម្មណ៍ឡើយ ។
______
ភាគ:៨២
ក្រាក...!
រីហ្វីដានាងសម្លឹងចាក់ទៅដល់កែវភ្នែកទាំងគូររបស់គេនោះនាងចង់ផ្ចាញ់ផ្ចាល់ជាមួយឲ្យដល់ទីបញ្ចប់មិនថាគេនោះជាអ្នកណាឡើយជាពពួកម៉ាហ្វៀនៅក្នុងសង្គមងងឹតជាច្រើនកុះករទៀតក៏នាងមិនរវីរវល់ជាមួយដែរសូមប្រាប់ឲ្យដឹងទៅ ជុងគុកញញឹមក្របួចមាត់ ។
«ព្រោះនាងជាមនុស្សស្រីដែលខ្ញុំស្រលាញ់ចឹងហើយខ្ញុំត្រូវតែតាមការពារជួយគ្រប់រឿងដែលវាពាក់ព័ន្ធជាមួយនឹងនាងណា » ជុងគុកបាញ់ពាក្យញ៉ែញ៉ងដាក់ទៅរីហ្វីដាធ្វើឲ្យថ្ពាល់នាងឡើងក្រហមដូចជាប៉េងប៉ោះអស់រលីងហើយគេនេះខ្វះពេលមកនិយាយពាក្យហ្នឹងខ្លាំងមែន? នាងក៏ចេះអៀនដែរ!
«លោកប៉ុណ្ណេឹងបានហើយខ្ញុំគ្មានអ្វីទៅទាក់ទងជាមួយលោកទេកុំពូកែយកពាក្យអស់ហ្នឹងមកបោកខ្ញុំពេក» នាងនៅមិនទាន់ជឿជាក់លើគេទៀតឬ? ទាំងដែលពួកគេទាំងពីរបានរួមមេត្រីជាមួយគ្នាពីរបីដងហើយឬ? ក្នុងខ្លួននាងគិតអ្វីឲ្យប្រកដទៅ? នាងចូលចិត្តយកពាក្យថាបោកនោះមកដាក់ពីមុខម្លេះគេអន់ដល់កម្រិតណាទៅបាននាងមើលមិនឃើញពីសេចក្ដីរបស់ស្រលាញ់គេដែលមានឲ្យនាងនោះ?
«ដល់ពេលត្រូវនិយាយហើយខ្ញុំចង់ដឹងថាជាស៊ូមិពិតមែនឬក៏មិនមែន?កុំថាមិញនេះខ្ញុំស្ដាប់ច្រឡំទើបត្រូវការពាក្យបញ្ជាក់ពីខាងក្រោយទៀត » ជុងគុកគេប្រែទឹកមុខពីលេងសើចទៅស្មើធេងម្ដងព្រោះនាយមិនទាន់ទទួលបានចម្លើយដែលត្រឹមត្រូវមួយពីពួកនាងទាំងពីរឡើយ ។
«ពិត!ជាគេតែគេលោកកុំទាន់បញ្ចេញសកម្មភាពថាបានដឹងឲ្យសោះព្រោះថាគេកំបុងតែចោទប្រកាន់ទៅមនុស្សម្នាក់ដូច្នេះហើយសូមលោកកុំទាន់ធ្វើអ្វីគេអីពេលនេះខ្ញុំកំពុងតែរកមធ្យោបាយតមការពារលោកពូម្នាក់នោះហើយ » ហ្វាន់ឌីម៉ានាងឆ្លើយជំនួសរីហ្វីដាព្រោះនាងនៅតែឈរអោបដៃធ្វើមិនដឹងមិនលឺជាមួយជុងគុកហ្នឹង? ចឹងហើយនាងក៏ប្រាប់តាមហ្នឹងហាមិនាយហាក់ដូចជាលង់ស្នេហ៍លើហ្វាន់ឌីម៉ាងើបមុខមិនចង់រួចទេបើគ្រាន់តែគេនិយាយប៉ុណ្ណឹងសោះក៏ឈរងាកមុខចេញញញឹមធ្វើមិនដឹងទៅវិញម៉េចនាងនិយាយទៅគួរឲ្យអស់សំណើចសម្រាប់គេណាស់ឬ?
«ថ្ងៃនេះខ្ញុំនឹងទៅចាប់គេមកវះជាចម្រៀកៗមិនខានទេបែបមេះហើយបានគេមិនចង់ឲ្យយើងទុកចិត្តលើនរណាផ្ដេសផ្ដាសមិនថាគេនោះជាមនុស្សដែលស្និទ្ធស្នាលជាមួយយើងដល់ថ្នាក់ណាក៏ដោយពួកគេអាចលួចចាក់យើងពីក្រោយបានដោយងាយដោយសារតែពួកគេបានដឹងពីយើងច្បាស់ហើយ » នាយនិយាយមកវាត្រឹមត្រូវទាំងអស់មនុស្សសម័យឥឡូវនេះរកអ្នកណម្នាក់ទុកចិត្តមិនបានឡើយនិយាយទៅពូកែណាស់អាផ្អែមពីមុខរលួយពីក្រោយខ្នងហ្នឹងបកយើងប្រម៉ាឆ្ងាញ់ហើយយើងនេះក៏ល្ងង់មិនចេះគិតពិចារណាឲ្យបានច្បាស់លាស់ទេថាវាបែបណាដែលរាប់អានមនុស្សពុតត្បុតបែបនេះជាពិសេសនៅខាងយើងបែបនេះនៅខាងគេបែបនោះបាតដៃខ្នងដៃរហូតមិនប្រែបើចង់ទុកចិត្តអ្នកណានោះជុងគុកនាយចង់មានន័យថាកុំទុកចិត្តគេត្រូវចេះគោរពនិងស្រឡាញ់ខ្លួនឯង ទុកចិត្តលើខ្លួនឯងប្រសើរាងទុកចិត្តអ្នកដទៃ ។
«លោកនិយាយចេញមកដូចធ្លាប់បានជួបប្រទះវារួចមកហើយត្រូវទេ? » រីហ្វីដានាងចាប់កំហុសជុងគុកនៅចុងប្រយោគថាកុំចងជោរជាមួយនាងឲ្យសោះគេដឹងតែឈឺក្បាលព្រោះតែនាងហើយ ។
«អត់ដែលជួបទេប៉ុន្តែក៏យល់ពីរឿងមនុស្សដែលស្និទ្ធក្បត់នោះ »
«ខ្ញុំស្មានតែលោកធ្លាប់បានជួបនឹងស្គាល់ពីរសជាតិគេក្បត់នេះយូរហើយតើ »
« តែសុំទោសផងខ្ញុំមិនដែលបានជួប » នាយពោលមួយឃ្លានេះក៏អោនមុខមកជិតរីហ្វីដាឡើងជិតហើយតែបាននាងងាកមុខចេញទាន់គុំអីចប់របស់គេមិមខានទេបើនាងមិនងាកគេច្បាស់ជាបានថើបបបូរមាត់នាងហើយហ្វាន់ឌីម៉ានិងហាមិឈរសើចជាមួយកាយវិការពីរនាក់ទាំងក្រវីក្បាលអស់អីវាចាក៏ព្រោះតែមិនដឹងថាពីរនាក់ហ្នឹងព្រមអត់ទោសឲ្យគ្នាទៅវិញទៅមកទេនាងខ្ជិលចង់មើលពីរនាក់ហ្នឹងនៅឈរឈ្លោះគ្នាណាស់ឈ្លោះមធ្យមងំត្រង់នៅញ៉ែញ៉ងគ្នាទៀតនាងជាអ្នកស៊ីងហ្កលនៀកវាឈឺចាប់ពេញឱរ៉ាទៅហើយ ។
«និយាយគ្នាចប់ឬនៅ?និងអាលបានទៅក្រុមហ៊ុនបន្តិចទៀតចំណែកលោកជុងគុកកុំធ្វើអីដោយមិនបានប្រាប់ពួកខ្ញុំឲ្យសោះដឹងទេ? » ហ្វាន់ឌីម៉ានាងធ្វើជាក្អកហើយក៏សួរថានៅញ៉ែគ្នាឆ្អែតឬនៅ?អរ!មិនមែនទេគឺនិយាយគ្នារួចហើយឬនៅ?នាងចង់ទៅមើលក្រុមហ៊ុនម្ដងទៀតចាប់ពីពេលនេះក៏ទៅក្រុមហ៊ុនរហូតហើយឯជុងគុកនាយងក់ក្បាលរីហ្វីដាមិនបានមាត់តែទៅបើកទ្វាចូលក្នុងឡានមុនហ្វាន់ឌីម៉ាបាត់ទុកឲ្យបងស្រីចូលទៅក្រោយគ្រាន់តែហ្វាន់ឌីម៉ាចូលហើយបិទទ្វារួចរាល់រីហ្វីដានាងក៏បញ្ឆេះឡានបើកចេញទៅ ។
You are reading the story above: TeenFic.Net