ភាគ:១១៩+១២០

Background color
Font
Font size
Line height


ភាគ:១១៩

មន្ទីរពេទ្យ...!
ហ្វាន់ឌីម៉ាត្រូវបានហាមិនាយទៅជួយយកនាងមកមន្ទីរពេទ្យទាល់តែពេលវេលាដោយសារតែពេលនោះនាយកំពុងតែតាមរកនាងស្រាប់តែបានឃើញនាងត្រូវគេបាញ់បាត់ទៅហើយឥឡូវនេះនាងកំពុងតែស្ថិតនៅក្នុងបន្ទប់អាយស៊ីយូហើយហាមិអង្គុយអោនមុខចុះទឹកមុខឡើងស្រពោបស្រពោន។គេមានចម្ងល់ពេញខួរក្បាលទាំងមូលព្រោះតែរឿងមួយនេះហេតុអ្វីក៏មានគេទៅសម្លាប់ហ្វាន់ឌីម៉ាឬមួយនាងមានរឿងអីដោយមិនបានប្រាប់នាយឲ្យដឹង?
«តើពួកវាជាក្រុមរបស់អ្នកណាដែរទៅ?នាងទៅមានសត្រូវមកពីទីកន្លែងណាខ្លះ?រឿងឈ្លោះប្រកែកគ្នាចុះឡើងនោះ?រឿងក្រុមហ៊ុនក៏មិនសមដល់ថ្នាក់តាមសម្លាប់គ្នាដែរ?ចុះមានអ្វីឲ្យប្រាកដទៅ?»នាយក្រញ៉ាង់ខួរពេញហ្នឹងរកនឹកអីលែងឃើញទៅហើយគេព្រួយបារម្ភពីនាងកាន់តែខ្លាំងលើសដើមទៅទៀតបើនាងស្ថិតនៅបន្ទប់អាយស៊ីយូមិនឃើញគ្រូពេទ្យណាម្នាក់ចេញមកខាងក្រៅទាល់តែសោះហើយគេក្រោកឈរដើរចុះដើរឡើងពេញមុខបន្ទប់គ្មានចុកជើងសោះបើមានអ្នកណាមើលវិញគេដឹងតែវិលមុខដោយសារតែគេមិនបាន។
«នាងកុំកើតអីឲ្យសោះខ្ញុំមិនទាល់បាននិយាយថាស្រលាញ់នាងនៅចំពោះមុខទេណានាងកុំកើតអីឲ្យសោះនាងត្រូវតែរស់ខ្ញុំនិងនៅចាំមើលថែនាងតែម្នាក់គត់ » នាយអោនមើលទៅទ្វារដែលមានកញ្ចក់មើលចូលទៅខាងក្នុងបន្តិចនោះនាយអង្អែលទ្វាពីខាងក្រៅទឹកភ្នែករបស់នាយចង់ស្រក់ហូរមកហើយគេចង់យំប៉ុន្ដែគេមិនអាចឡើយ។
«ហ៎ាសហ៎ា...ហ៎ាសហ៎ា....នាងដឹងតែរស់ពិបាកជាងស្លាប់ហើយណាចាំតែមើលចុះទោះយើងមិនបានឲ្យគេសម្លាប់នាងឲ្យងាប់តែយ៉ាងណានាងក៏ពិបាករស់ជាងស្លាប់ទេដឹង?ហ៎ាសហ៎ា....»សម្លេងសើចសប្បាយចិត្តរីករាយជាខ្លាំងនៅពេលបានធ្វើរឿងមិនល្អក៏ដោយគេមោនខ្លាចមានកម្មជាប់ជាមួយគ្នាសោះគេគិតថាយកជីវិតមនុស្សមកលេងសើចនិងសប្បាយខ្លាំងណាស់ឬក៏អី?ទោះបីជាយ៉ាងណាក៏មនុស្សយើងមានជីវិតល្អប្រសើរដែរតើ?ចុះគេចងសំដៅលើអ្នកណា? ដូលេកា សាំងគីលម្នាក់នេះមានបំណងអ្វីទៀតហើយឬ?

« ពិតប្រាកដណាស់ចៅហ្វាយខ្ញុំក៏គិតអញ្ចឹង » នាយជាកូនចៅរបស់ដូលេកាឆ្លើយឆ្លងជាមួយនឹងចៅហ្វាយដោយទឹកមុខញញឹមញញែមមានក្ដីសុខជាមួយគ្នា។
«យើងដឹងតើ!ឯងក៏ចេញទៅវិញបានហើយរឿងដែលយើងបញ្ជាឲ្យទៅចាត់ការនាងម្នាក់នោះឯងត្រូវលាក់បាំងឲ្យជិតកុំឲ្យមានអ្នកណាបានដឹងឲ្យសោះ » ដូលេកាចង្អុលមុខកូនចៅទាំងកែវភ្នែកគម្រាមកំបែងជាខ្លាំងឡើងកូនចៅម្នាក់នោះញ័រខ្លួនជាមិនបាត់ទាំងដូលេកាមិនទាន់បានធ្វើអ្វីគេក៏ដោយព្រោះគេបានដឹងពីចរិតភាពឃោឃៅរបស់ចៅហ្វាយម្នាក់នេះអស់គ្មានសល់ទៅហើយអ្នកណាដែលមិនខ្លាចជាមួយភាពកំណាចរបស់គេដែរទៅ?
« បាទចៅហ្វាយខ្ញុំនិងលាក់វាឲ្យជិតចៅហ្វាយកុំបារម្ភអី »កូនចៅគេម្នាក់ហ្នឹងតបដូលេការួចអស់ហើយបានគេអោនក្បាលលាចៅហ្វាយនាយដើរចេញទៅខាងក្រៅបាត់ទៅ។
«ចាំមើលថាឯងបានឃើញសភាពរបស់មនុស្សស្រីដែលឯងស្រលាញ់ហើយឯងនិងគិតយ៉ាងម៉េចដែរទៅ?ហ៎ាសហ៎ា...យើងចងឃើញទឹកមុខរបស់ឯងណាស់អាជុងគុកយើងបញ្ជាឲ្យគេទៅចាត់ការនាងម្នាក់ហ្នឹងហើយ ហ៎ាសហ៎ា.....គ្រាន់តែនឹកក៏សប្បាយចិត្តជាមុនហ៎ាសហ៎ា.....»និយាយទៅដូលេកាគេចង់និយាយពីរឿងរបស់ហ្វាន់ឌីម៉ាឬ?គេច្រឡំមនុស្សទេដឹងបានជានិយាយបែបនេះមក?ច្រឡំថាហ្វាន់ឌីម៉ានេះជាមនុស្សដែលជុងគុកស្រលាញ់ទើបគេធ្វើអញ្ចឹង?ការពិតតាមដែលមើលទៅដូលេកាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះហើយគេជាអ្នកធ្វើរឿងគ្រប់យ៉ាងគ្មានអ្នកណាអាចតាមទាន់គេឡើយក្រៅពីជុងគុកតែឥឡូវវាខុសឆ្ងាយដាច់ព្រោះតែជុងគុកនាយមិនបាននៅឃ្លាំមើលសកម្មភាពរបស់ដូលេកាដូចជាពេលមុន ។
« យើងនិងយកឈ្នះឯងឲ្យដល់ទីបញ្ចប់អាជុងគុក » គេអង្គុយពោលដោយមានគំនិតអាក្រក់ហោះចូលមកក្នុងខួរក្បាលគេមិនឈប់ទេចិត្តមានះចង់តែឈ្នះគេទាំងខ្លួនឯងមិនគិតខំប្រឹងដោយខ្លួនឯងឡើយគិតថាគេងាយស្រួលណាស់ឬទម្រាំមកដល់ថ្ងៃនេះបើមិនមានភាពវៃឆ្លាតក្នុងការធ្វើការងារអ្វីមួយនោះ?ហើយមួយទៀតគ្មាននរណាម្នាក់អាចមករារាំងគេមិនឲ្យបញ្ឈប់អ្វីដេលញេកំពុងតែធ្វើនេះទេ។
   មកមើលនៅមន្ទីរពេទ្យវិញជីជីនាងឥឡូវនេះបានរុំរបួសដៃបានរួចរាល់អស់ហើយឥឡូវនាងកំពុងតែគេងសម្រាកក្នុងបន្ទប់ពេទ្យដោយមានគូឡេស្ទីនអង្គុយកាន់ដៃរបស់នាងជាប់មិនខ្ចីលែងដៃទៅណាឡើយនាយខ្លាចថាពេលនាងដឹងខ្លួនមមវិញធ្វើបាបខ្លួនឯងដូចជាពេលមុននេះណាស់គេភ័យខ្លាចក្នុងខ្លួនមិនទាន់បាត់អេបើម៉ាកៗនេះគេរស់នៅបានយូរទៀតទេពេលបាត់បង់នាងទៅនោះគេសុំតែឲ្យនាងរស់នៅជាមួយគេបានរហូតទៅគេសប្បាយចិត្តណាស់ទៅហើយពេលនាងវេទនាគេក៏វេទនាមិនចាញ់នាងប៉ុន្មានដែរ។
«លោកក្រោយអូនឈប់ធ្វើរឿងឆ្កួតៗចឹងទៀតឲ្យសោះបើអូនមានរឿងអ្វីកើតឡើងមកបងមិនលើកលែងឲ្យខ្លួនឯងហើយឈប់ធ្វើចឹងទៀតណា » នាយយកដៃរបស់នាងមកដាក់លើថ្ពាល់ខាងស្ដាំសម្លឹងមើលទៅមុខសរលោងស្រិលនោះមិនដាក់ភ្នែកគេស្រលាញ់គេព្រួយបារម្ភគេហួងហែងក៏ព្រោះតែនាងម្នាក់គត់ទើបគេក្លាយទៅជាមនុស្សបែបនេះ។
«ឆាប់ដឹងខ្លួនមកណាបងនិងនាំអូនទៅដើរលេងគ្រប់កន្លែងដែលអូនចង់ទៅណាបងសូមសន្យាថានឹងនៅក្បែរអូនកាន់ដៃរបស់អូនមិនលែងឡើយរហូតដល់ថ្ងៃដែលបងអស់ដង្ហើមណាបងស្រលាញ់អូន ខ្សឺត...» នាយស្រដីឡើងដោយពាក្យពិតចេញពីក្នុងបេះដូងរបស់គេហើយគេនឹងធ្វើអ្វីតាមសម្ដីដែលបាននិយាយទៅខាងលើនេះទាំងអស់គេនិងមិនឲ្យខុសសន្យាមួយណាទេរួចមកក៏មិនភ្លេចអោនថើបខ្នងដៃរបស់នាងល្អិតជីជីផងដែរ។
  នៅមុខបន្ទប់សង្រ្គោះបន្ទាន់ឥឡូវនេះពោរពេញដោយភាពស្មុកស្មាញកាន់តែខ្លាំងទៅហើយវាកន្លងផុតទៅអស់ជាច្រើនម៉ោងនៅតែគ្មានដំណឹងពីអ្នកនៅខាងក្នុងទៀត។

« ហ្វាន់ឌីម៉ានាងយ៉ាងម៉េចហើយ? »ភ្លាមៗក៏មានសម្លេងរត់ដង្ហក់របស់បុរសម្នាក់បានសួរហាមិពីចម្ងាយមកទាំងសេចក្តីព្រួយបារម្ភ។
«ខ្ញុំនៅមិនទាន់ដឹងទេព្រោះគ្រូពេទ្យមិនទាន់បានចេញមកទេ»ហាមិមើលដឹងហើយថាគេជាអ្នកណានោះក៏ឆ្លើយគម្រោះគម្រើយដាក់ភ្លេតគេនៅស្អប់មុខម្នាក់ហ្នឹងមិនទាន់បានបាត់ផងមកឲ្យគេឃើញមុខទៀត។
« អរ... » ស៊ូមិឬម៉ាគូស៊ីកានាយងក់ក្បាលតិចៗដោយបានដឹងខ្លួនរឿងមួយចំនួន។
« លោកនៅខឹងស្អប់ខ្ញុំជំនួសហ្វាន់ឌីម៉ាមែនទេ? »
« មែនហើយ »
«ខ្ញុំដឹងថាវាលឿនណាស់សម្រាប់លោកពេលបានលឺសម្ដីហ្វាន់ឌីម៉ានិយាយយល់ព្រមជាមួយខ្ញុំដោយងាយស្រួលនោះតែយ៉ាងណានាងបានយល់ពីខ្ញុំច្បាស់ហើយ »
«យល់ច្បាស់យ៉ាងម៉េច?លោកមិនគិតទេចុះថាលោកបានសម្លាប់មនុស្សជាទីស្រឡាញ់របស់ហ្វាន់ឌីម៉ាអស់រហូតដល់ពីរនាក់ឯងគិតថានាងមិនគិតថាបន្ទោសខ្លួនឯងទេ?គ្រាន់តែនាងមិនចង់រំលឹកនាងចង់បំភ្លេចវាឲ្យបានទើបនាងសុខចិត្តបើកចិត្តទទួលយកឯងជាបងប្រុសធម៌ដោយមិនគិតច្រើននោះនាងនិយាយសួរនាំពីខ្ញុំរហូតប៉ុន្តែខ្ញុំមិនប្រាប់នាងប៉ុណ្ណោះសូមតែឯងយល់ពីអារម្មណ៍នាងដូចពេល៉ងនិយាយផងចុះខ្ញុំក៏ស្របតាមការសម្រេចចិត្តរបស់ហ្វាន់ឌីម៉ាដែរ »
«ហ៊ឹម!ខ្ញុំដឹងថាវាបែបហ្នឹងពិតមែនតែខ្ញុំអាចទ្រាំបាននាងក៏ឈឺចាប់ទ្វេរដងណាស់តែសូមឯងកុំបារម្ភអីខ្ញុំនិងមើលថែហ្វាន់ឌីម៉ាឲ្យបានល្អជាទីបំផុត »
« សូមឲ្យវាដូចជាមាត់ឯងនិយាយចុះ ចាប់ពីពេលនោះទៅខ្ញុំនឹងសម្របខ្លួនតាមហ្វាន់ឌីម៉ាដែរហើយ »
«តាមខ្ញុំមើលទៅឯងលួចស្រលាញ់ហ្វាន់ឌីម៉ាត្រូវអត់?នេះរាមដែលខ្ញុំសង្កេតមើលទៅកាយវិការរបស់លោកដែលបង្ហាញមកទេបើមិនពិតក៏ហីចុះ »

«មែនខ្ញុំស្រលាញ់ឯងតែខ្ញុំមិនទាន់បាននិយាយប្រាប់ទេប៉ុន្ដែឥឡូវនេះខ្ញុំចង់ឃើញនាងមានសុវត្ថិភាពទៅខ្ញុំសប្បាយចិត្តណាស់លើសពីអ្វីៗគ្រប់យ៉ាង » ហាមិនាយមើលទៅខាងក្នុងបន្ទប់សង្រ្គោះហើយងាកមកសម្លឹងមើលមុខរបស់ម៉ាគូស៊ីកាម្ដងគេក៏មិនខ្លាចនឹងលាក់បាំងអារម្មណ៍ខ្លួនឯងមិនឲ្យអ្នកណាដឹងដែរឥឡូវនេះគេបង្ហាញឲ្យម៉ាគូស៊ីកាបានដឹងហើយ។
«ឆាប់សារភាពទៅខ្ញុំនិងនៅខាងឯងជានិច្ចណាខ្ញុំជឿថាហ្វាន់ឌីម៉ាក៏ស្រលាញ់ឯងដែរកុំទាល់អស់សង្ឃឹមឲ្យសោះ»ម៉ាគូស៊ីកាគោះស្មារបស់ហាមិតិចៗបើថាស្រលាញ់ហើយក៏ឆាប់សារភាពប្រាប់គេភ្លាមៗទៅនៅលាក់បាំងដល់ពេកណាទៀត?ទោះវាមានចម្លើយបែបណាមកវិញក៏ម៉ាគូស៊ីកានៅលើកទឹកចិត្តរបស់ហាមិរហូតដែរ។
« អរគុណពាក្យសម្ដីរបស់ឯងដែរ » ហាមិញញឹមដាក់ម៉ាគូស៊ីកាបានហើយដោយគ្មានមន្ទិលសង្ស័យដូចជាពេលមុន។
«ឥឡូវនេះខ្ញុំអាចបានឃើញស្នាមញញឹមរបស់ឯងបានហើយ »
«អឺ...»ហាមិប្រែទឹកមុខមកស្មើធេងវិញបើគេនិយាយចឹងហើយនាយក៏ប្ដូរទឹកមុខភ្លាមៗម៉ាគូស៊ីកានិងហាមិក៏អង្គុយជាមួយគ្នានៅមុខបន្ទប់អាយស៊ីយូរមួយហ្នឹងដោយសេចក្ដីបារម្ភដូចគ្នា។

_____
ភាគ:១២០

ក្រាក.....!
ទ្វាបន្ទប់សង្រ្គោះបានពន្លឺឡើងហាមិស្ទុះក្រោកពីកៅអីអង្គុយមកសួរគ្រូពេទ្យភ្លាមៗ។
«លោកគ្រូពេទ្យនាងយ៉ាងម៉េចហើយមានកើតអ្វីធ្ងន់ធ្ងរឬក៏អត់?»ហាមិនាយចាប់ដៃគ្រពេទ្យសួរដោយការចង់ដឹងជាខ្លាំង។
«នាងរួចផុតគ្រោះថ្នាក់ហើយសំណាងណាស់ដែលលោកយកនាងមកពេទ្យទាល់ពេលបើមិនអញ្ចឹងទេខាងពួកខ្ញុំជួយសង្រ្គោះនាងមិនបានឡើយដោយសារតែគ្រាប់កាំភ្លើងបានត្រូវកន្លែងដែលគួរឲ្យបារម្ភជាខ្លាំងដែរអញ្ចឹងហើយពេទ្យសុំនៅតាមដានអាការ:របស់អ្នកជំងឺសិនខ្លាចមានរឿងអ្វីមួយគួរឲ្យព្រួយបារម្ភ»គ្រូពេទ្យគាត់បានរៀបរាប់មកទាំងអស់គ្រប់រឿងដែលគាត់បានពិនិត្យមើលឃើញពីអ្នកជំងឺជាហ្វាន់ឌីម៉ានោះគាត់ប្រាប់ហាមិនិងម៉ាគូស៊ីកាទាំងម៉ត់ចត់មិនឲ្យខ្វះចន្លោះអ្វីទេ។
«បាទខ្ញុំអរគុណណាស់!តែឥឡូវខ្ញុំសុំចូលទៅមើលនាងបានឬអត់?»ហាមិគេចង់តែលឺពាក្យចឹងមកទេឥឡូវនេះដឹងហើយថាហ្វាន់ឌីម៉ារួចផុតគ្រោះថ្នាក់ទើបគេចង់សុំគ្រូពេទ្យចូលទៅមើលនាងឆាប់ៗ។
«គឺនៅមិនទាន់បានទេលោកព្រោះខ្ញុំខ្លាចអ្នកជំងឺអាចរងការឆ្លងមេរោគនិងនិងតាមដានមើលពីអាការរ:រាល់ថ្ងៃទៀតរបួសរបស់នាងមិនស្រាលដែរបានជាខាងពយកខ្ញុំហាមមិនទាន់ឲ្យលោកចូលទៅមើលបាននៅពេលនេះលោកប្រាកដជាយល់ហើយ?»
« បាទខ្ញុំអាចមើលនាងពីខាងកនរៅក៏បានដែរ » ហាមិនាយញញឹមទាំងមិនសូវសមដាក់លោកគ្រូពេទ្យទេព្រោះតែគេចង់ចូលទៅមើលនាងខ្លាំងណាស់ប៉ុន្ដែក៏ត្រូវខកបំណងភ្លាមៗទៅ។
«បើអស់ការអ្វីត្រូវសួរទៀតហើយខ្ញុំសុំទៅធ្វើការងារផ្សេងពីនេះហើយ »
« បាទសូមអញ្ជើញ » គ្រូពេទ្យបានចាកចេញទៅហើយហាមិវិញនាយអោនមុខមើលតាមទ្វាចន្លោះតូចនោះឃើញថាហ្វាន់ឌីម៉ាមានបំពាក់គ្រឿងពេទ្យជាច្រើនពិបាករៀបរាប់ណាស់តាមមើលទៅនាងពិបាកខ្លាំងណាស់ទៅហើយដល់ពេលអញ្ចឹងទៅ។
«កុំបារម្ភពេកពួកយើងច្បាស់ជាបានមើលនាងឆាប់ៗនេះហើយដូចជាពាក្យគ្រូពេទ្យនិយាយប្រាប់មុននេះមិនខានទេ»ម៉ាគូស៊ីកាមានតួនាទីបានត្រឹមជួយនិយាយគ្នាជាមួយហាមិតេប៉ុណ្ណឹងដោយសារតែពេលមើលទៅហាមិគេខូចចិត្តខ្លាំងណាស់ទៅហើយ ។
« ហ៊ឹម » នាយដកដង្ហើមធំមួយឃូសងាកមុខចេញពីចន្លោះមួយនោះមកអង្គុយលើកៅអីជិតបន្ទប់នោះទៅ។
នៅតាមផ្លូវ.....!
   រីហ្វីដានាងបានត្រឡប់មកពីប្រទេសអ៊ីតាលីទាំងមិនបានប្រាប់អ្នកណាម្នាក់នៅក្នុងផ្ទះឲ្យបានដឹងឡើយគឺនាងមករ៉ុយតែម្ដងព្រោះតែចិត្តនាងមិនស្ងប់ទេពេលបានលឺសម្លេងកាំភ្លើងតាមខ្សែទូរស័ព្ទរបស់បងស្រីដែលនិយាយជាមួយនាងនោះ។ប៉ុន្តែសំណាងអីជុងគុកនាយបានឃើញទាន់ទើបចេញដំណើរមកជាមួយគ្នាតែពីរនាក់ទៅ។

« លោកហ៎ាបើកឡានឲ្យលឿនជាងនេះបានអត់? »រីហ្វីដានាងអង្គុយលើកៅអីឡានទាំងនៅមិនស្ងៀមទេរើចុះរើឡើងរហូតទោះបីជុងគុកប្រាប់ឲ្យនាងកុំបារម្ភពេកក៏នាងនៅតែដដែលឥឡូវមកបញ្ជាឲ្យំេបើកឡានឲ្យលឿនៗតាមចិត្តរបស់នាងថែមទៀត។
«ខ្ញុំបើកឡានលឿនប៉ុណ្ណឹងហើយនាងគិតថានៅយឺតទៀត?នេះយប់ណាមិនមែនថ្ងៃទេនាងហើយខ្ញុំធ្វើដំណើរមកអស់ច្រើនម៉ោងហើយមកឲ្យខ្ញុំបើកឡានប្រញាប់ទៀតនាងមិនគិតថាវាពិបាកទេ? » ជុងគុកអត់មិនបានក៏ក្បកទៅនិយាយជាមួយនាងទៅគេក៏ចេះអន់ចិត្តគ្រាន់តែមិនវាចាចេញមកខាងក្រៅឲ្យអ្នកណាបានដឹងប៉ុណ្ណឹងឯងរីហ្វីដានាងអង្គុយធម្មតាវិញឈប់និយាយរកជុងគុកទៀតហើយនាងមើលទៅទេសភាពខាងក្រៅកញ្ចក់ឡានទៅជុងគុកគេមិនបានមាត់កអីទៀតក៏សម្រួលអារម្មណ៍បើកឡានចេញទៅ។
    ហាមិនាយមិនទាន់ចេញទៅណាឡើយគេនៅរងចាំមើលហ្វាន់ឌីម៉ាពីចម្ងាយដដែលគេលែងសូវនិយាយស្ដីអីបន្តទៀតហើយតាំងពីរសៀលមកចំណែកម៉ាគូស៊ីកាគេបានចេញទៅទិញរបស់យកមកញាំខ្លះឲ្យហាមិ។
«កុំកើតទុក្ខច្រើនពេកឌីម៉ានាងលែងកើតអីធ្ងន់ធ្ងរហើយជឿតាមពូទៅ»ហាមិនាយងើយក្បាលមើលទៅបុរសចំណាស់ម្នាក់នោះបានដាក់គូថអង្គុយជុតគេថែមទាំងអង្អែលស្មានាយតុចៗថែមទៀតផង។
« លោកពូ? » ហាមិនាយមុននឹកស្មានសោះថាបានជួបលោកអារ៉ូគីនៅមន្ទីរពេទ្យនេះដែរសោះហើយំេឡើងភ្ញាក់ផ្អើលព្រោះតែគាត់មកលើកណាតែងតែពន្ញាក់អារម្មណ៍របស់នាយមិនដែលខាន។
« បាទ »
« លោកពូហេតុអ្វីក៏មកទីនេះ?ឬមួយលោកពូឈឺ? »ហាមិសួរដោយមិនបានគិតច្រើនទេអ្នកមកពេទ្យគឺគេឈឺហើយចេះមកសួរថាមកធ្វើអីទៅកើតដែរ។

« ពូមកមើលហ្វាន់ឌីម៉ាណា»
« ម៉េចក៏លោកពូដឹង?ខ្ញុំមិនបាននិយាយប្រាប់ផងនោះ »
«ពូមានបណ្ដាញចឹងហើយក្មួយមិនបាច់ដឹងទេថាជាអ្នកណានោះ »
«បាទណាមួយខ្ញុំក៏ដឹងបើសួរទៅហើយលោកពូក៏មិននិយាយប្រាប់ដែរមិនដឹងល្អជាង »
« ចេះគិតចឹងទៅល្អណាស់ »
«បាទ!លោកពូនេះជាណាកាស៊ីម៉ាខេនតូតើ?ឯងមកទីនេះដើម្បីអ្វី? » ហាមិស្ទុះក្រោកចេញពីកៅអីមកប្រឈមមុខជាមួយណាកាស៊ីម៉ាទាំងទឹកមុខខឹងស្អប់អ្នកនីចណពោះមុខនេះណាស់និយាយពិតមែន។
« ខ្ញុំក៏មកមើលហ្វាន់ឌីម៉ាដែរ » ណាកាស៊ីម៉ាគេបានឃើញមុខរបស់ហាមិហើយនាយក៏ស្គាល់ដែរថាមនុស្សម្នាក់នេះធ្លាប់ចូលទៅក្លិបរបស់គេទើបនិយាយស្ដីចេញទៅប្រៀបដូចជាមនុស្សធ្លាប់ស្គាល់គ្នា។
«  នេះជាឯងទេឬណាកាស៊ីម៉ា ខេនតូ? លោកពូនាំគេម្នាក់នេះមកធ្វើអ្វី?ក្រែងលោកពូបានឲ្យពួកខ្ញុំតាមកំចាត់និងមិនឲ្យគេប្រព្រឹត្តរឿងមិនគប្បីដែលសង្គមតែងតែស្អប់ខ្ពើមនោះអី?ឥឡូវនេះមើលទៅ....» ហាមិនាយមិនយល់ទាល់តែសោះព្រោះតែបានឃើញណាកាស៊ីម៉ាឈរនៅចំពោះមុខគេ ថែមទាំងមកជាមួយលោកអារ៉ូគីទៀតគេវង្វេងអស់ហើយមិនដឹងជាមានរឿងអ្វីឲ្យប្រាកដទៅទេ។
«រឿងវាវែងឆ្ងាយណាស់ដែលពូធ្វើអញ្ចឹងបន្តិចទៀតឯងប្រាកដជាយល់មិនខាន » លោកអារ៉ូគីគាត់ញញឹមដាក់នាយពេលគាត់ឲ្យធ្វើការងារមួយនោះដឹងតែមានហេតុផលរបស់គាត់មិនខានទេចឹងហើយមានតែចាំស្ដាប់ការបកស្រាយរបស់លោកអារ៉ូគីពេលក្រោយប៉ុណ្ណោះ។
«បាទខ្ញុំនិងចាំស្ដាប់»ហាមិនាយមិនបានចាប់អារម្មណ៍សួរនាំច្រើនទៀតក៏អង្គុយធ្វើមិនដឹងមិនលឺអីទៀតទៅទុកឲ្យណាកាស៊ីម៉ាហើយលោកអារ៉ូគីនិយាយគ្នាចុះឡើងទៅ។


You are reading the story above: TeenFic.Net