ភាគ:៨៣+៨៤

Background color
Font
Font size
Line height


ភាគ:៨៣

  ពេលយប់នេះព្រះអាទិត្យបានបញ្ចេញពន្លឺមកគួរឲ្យចង់មើលវាខ្លាំងណាស់តែក៏មានរឿងសោកសៅលាយឡំជាមួយគ្នាដែរពន្លឺប្រៀបដូចជាក្ដីសង្ឃឹមមួយយ៉ាងធំធេងណាស់វាមានពន្លឺអាចដាស់តឿនយើងឲ្យមានស្មារតីមកវិញធ្វើឲ្យចិត្តនឹងនរជាមួយគ្នាណាស់។បើក្រឡេកទៅមើលភូមិគ្រឹះមួយដែលពោពេញទៅដោយពន្លឺភ្លឺចាចពេញផ្ទះនោះមានពួកអង្គរក្សឈរយាមនៅខាងមុខទ្វាចូលដែរ ។
«តើចៅហ្វាយចង់នៅជាមួយពួកនាងទាំងពីរនាក់នោះដល់ពេលណាទៀតទាន?ចៅហ្វាយលាក់មុខពីពួកនាងនោះបានយូរក្រែលដែរហើយរួមទាំងមេយ៉ាគូសាម្នាក់នោះទៀត » ចូលចៅម្នាក់នោះបានសួរទៅចៅហ្វាយនាយរបស់ខ្លួនដែលបោកមនុស្សគ្រប់គ្នាបានដោយងាយស៊ូមិអង្គុយគងទាក់ខ្លាយ៉ាងទំនងនាយមើលទៅដូចជាមិនមែនធម្មតាដូចជាសព្វដងសោះឡើយគេហ៊ឺហាមានអង្គរក្សកូនចៅជាច្រើនគ្នាទៀតគេជាអ្នកណាឲ្យប្រកដដែរទៅ?

«វាដល់ពេលហើយដែលយើងត្រូវធ្វើឲ្យគ្រួសារមួយនោះលែងមានឈ្មោះនៅលើភពផែនដីបន្តទៀត យើងអាចទ្រាំមិនធ្វើអីដាក់ពួកនាងក៏មិនប្រាកដថាចិត្តព្រះរបស់យើងអាចនៅគង់វង្សយូររហូតដែរ » ស៊ូមិ ទេ!មិនមែនឡើយនៅពេលនេះគេមានឈ្មោះថា ម៉ាគូស៊ីកា ឆាគីតូ ជាមេក្រុម គូម៉ាឈិនាយបានបន្លំខ្លួនមកចូលក្នុងគ្រួសាររបស់ហ្វាន់ឌីម៉ាគេហាក់ដូចជាមានរឿងអ្វីមួយជាមួយគ្រួសារនាងណាស់។នាយញញឹមចុងមាត់ថ្ងៃដែលគេរងចាំបានមកដល់ហើយវាយូរម៉ាសមល្មមឲ្យគេបាបសងសឹកបានហើយ ។
« ចុះចៅហ្វាយចង់ធ្វើវានៅពេលណា? » នាយជាកូនចៅសួរទៀតដើម្បីទទួលដំណឹងបានច្បាស់។
«មិនអាចពេលនេះបានទេត្រូវនៅចាំមើលសកម្មភាពពួកនាងទាំងពីរឲ្យបានច្រើនជាងនេះទៀតយើងនឹងធ្វើឲ្យពួកគេជឿងប់ជាមួយយើងនឹងតាមសម្លាប់ក្លែងក្លាយនោះចុះ » ស៊ូមិឬម៉ាគូស៊ីកាញញឹមយ៉ាងពិសពុលចេញមកធ្វើឲ្យកូនចៅឈរនៅចំពោះមុខកោតខ្លបខ្លាចជាមួយនាយដែរបើកែវភ្នែកគេឡើងសាហាវបែបហ្នឹង?
« បាទទាន » ពួកគេទាំងពីរនិយាយគ្នាចប់សព្វគ្រប់អស់ហើយក៏ចេញទៅវិញបាត់នៅឡើយតែស៊ូមិគេនៅអង្គុយក្រវែងកែវស្រាអង្គុយធ្វើរឹកពាឡើងឡូយ ។
«ខ្ញុំថាមិនចង់ធ្វើអីពួកនាងទេតែធ្វើម៉េចបើនាងជាកូនរបស់តាកញ្ចាស់យាយកញ្ចាស់ទាំងពីរហ្នឹងហើយច្ញុំត្រូវតែធ្វើ»នាយស្រដីដោយកែវភ្នែកមុខស្រួចនាយនៅចាំរឿងកាលពីមុនច្បាស់ណាស់ថាមកពីលោកវ៉ាងម្នាក់នេះហើយដែលបានឈរនៅមើលលោកប៉ាគេដេកស្លាប់មិនព្រមជួយសង្គ្រោះឡើយថែមទាំងនៅញញឹមសប្បាយចិត្តទៀតព្រោះតែគាត់ជាអ្នកបើកឡានមកបុកឡានរបស់លោកប៉ារបស់ស៊ូមិនាយបានឃើញគ្រប់សកម្មភាពលោកវ៉ាងទើបមកដល់ឥឡូវគេតាមចង់អាឃាតគ្រួសារត្រកូលវ៉ាងនេះជាហេតុផលគ្រប់បែបយ៉ាងដែលបានទាក់ទងជាមួយម៉ាគូស៊ីកាឬស៊ូមិ។ក្រែងលោកវ៉ាងជាមនុស្សធម៌ហី? មនុស្សគ្រប់គ្នាតែងតែកោតសរសើរគាត់រហូត? ចុះវាមិនមែនជាការពិតទេអី?ឬមួយជាអ្នកផ្សេងដែលទៅបន្លំខ្លួនធ្វើជាលោកវ៉ាង?បើលោកវ៉ាងមិនជួយចុះហេតុអ្វីបានជាគាត់ទៅជួយរីហ្វីដា?វាដូចមិនសមទាល់តែសោះអាចថាគេចង់ចោទប្រកាន់នឹងទម្លាក់កំហុសទាំងអស់មកលើគាត់ក៏អាចថាបានដែរ !
    ពេលវេលានេះហើយវាក៏ដល់ដែលពួកអ្នកទាំងបួនបញ្ចេញកិច្ចការមករៀងៗខ្លួនមកបែងចែកផែនការនិងគ្នាដូចជាពេលមុនដដែលម្ដងនេះរីហ្វីដាហើយហ្វាន់ឌីម៉ាតែងខ្លួនខុសប្លែកពីរាល់ដងនាងស្លៀកពាក់អាវដៃវែងពណ៌ខ្មៅនឹងស្លៀកខោជើងវែងពណ៌ខ្មៅដែររមានខ្សែចង់ពាត់ពេញជើងទាំងគូររបស់នាងឯនៅចង្កេះមានខ្សែក្រវ៉ាត់ទៀត គ្រាប់កាំភ្លើងសៀតទុកក្បែរចង្កេះមានកាំភ្លើងពីរដើមសៀតចង្កេះសងខាងនាងទាំងពីរដើរមករកជុងគុកនិងហាមិទាំងអង់អាចប្រៀបដូចជារាជសីមួយដ៏អស្ចារ្យណាស់ ។
«ប្លែកដល់ហើយថ្ងៃនេះខ្ញុំមើលហើយស្មានតែជាអ្នកណាការពិតជានាងសោះ » ជុងគុកនាយឈរសម្លឹងមើលរីហ្វីដាពីលើទៅក្រោមទាំងស្មានមិនដល់សោះថានាងស្លៀកពាក់អញ្ចឹងមកឲ្យគេបានឃើញតាំងតែពីមុនមិនដែលបានឃើញផង ។
« ថី? ខ្ញុំស្លៀកតែខ្ញុំតើលោកកុំបាច់មកខ្វល់ » នាងតូចធ្វើរឹកហីចាំតែខ្វល់ជាមួយនោះយល់ខុសធំហើយអានាង ។
« ឆឺស! និយាយតែតិចសោះក៏មិនបានដែរ » ជុងគុកពោលដោយជ្រេញនឹងកាយវិការបស់នាងដែរតែនាយមិននៅនិយាយអីច្រើនទៀតក៏ដើរសំដៅទៅឡានបានត្រៀមទុកសម្រាប់ពួកគេទាំងបួនផងនោះនៅថ្ងៃនេះពួកគេចេញទៅដោយជិះឡានទៅជាមួយគ្នា ។
« ពួកយើងត្រូវទៅពីណាមុនដែរទៅ? បងម៉ាម៉ា? » រីហ្វីដានាងងាកមកបាំងខាងក្រោយសួរហ្វាន់ឌីម៉ាកំពុងតែអង្គុយចុចកុំព្យូទ័រមើលទៅផ្លូវដែលត្រូវទៅមុន ។
«ពួកយើងត្រូវទៅខាងមុខបន្តទៀតរួចហើយក៏បត់ទៅផ្លូវលំមួយកន្លែងរហូតផុតផ្លូវលំនោះដល់កន្លែងមួយរាងស្ងាត់បន្តិចទើបទៅដល់កន្លែងដែលមានពួកគេទាំងនោះនៅរងចាំទីនោះចំណែកកន្លែងស្ងាត់ហ្នឹងមានព្រៃស្ដុកធំមួយដែរ » ហ្វាន់ឌីម៉ានាងឆ្លើយតបហ្នឹងហ្វាន់ឌីម៉ាទេតេបើភ្នែកវិញនាងកំពុងតែអូសមើលផ្លូវដែលពួកគេអាចចូលទៅបានដោយគ្មានឧបសគ្គកើតឡើងមកលើពួកគេនាងជំនាញខាងកុំព្យូទ័រអញ្ចឹងហើយវាមិនសូវជាពិបាកសម្រាប់នាងឡើយ ។
« ច៎ាសបង! »  នាងតូចងក់កក្បាលរួចបែរមុខទៅមើលផ្លូវខាងមុខវិញ ហើយជុងគុកនាយជាអ្នកបើកឡានម៉្យាងទៀតនាយពូកែខាងបើកឡានមិនឲ្យភ្លាត់ទេបានជាពួកគេទុកចិត្តឲ្យនាងបើកឡានទៅ ។

«អ៎េ!លោកខ្ញុំគិតថាពួកយើងកុំចូលទៅផ្លូវនោះអីតាមខ្ញុំមើលទៅវាមិនសូវស្រួលជាមួយពួកយើងសោះ វាអាចមានអន្ទាក់ក៏អាចថាបានដែរ » ហ្វាន់ឌីម៉ានាងមើលទៅផ្លូវដែលពួកគេកំពុងតែធ្វើដំណើរនោះតែនាងហាក់ដូចគ្មានអារម្មណ៍មិនស្រួលសោះនាងគិតថាវាមានរឿងអីមិនល្អហើយ ។
«ខ្ញុំគិតថាពួកយើងគួរតែសាកចូលទៅផ្លូវមួយនោះហើយព្រោះមកដល់ត្រឹមនេះហើយបើបកទៅក្រោយវិញវាមែនស្រួលទេណាបើនាងនិយាយប្រាប់តាំងពីដំបូងក៏ខ្ញុំមិនបត់ចូលមកដែរបើសិនជាមានរឿងអីមិនល្អមែនពួកយើងមានតែរួមគ្នាប្រយុទ្ធតតាំងមិនអញ្ចឹងទេ? » ជុងគុកនាយបើកឡានទេតែបើសម្ដីវិញបាញ់មកហ្វាន់ឌីម៉ាម៉ាចុកដែរដូចដែលគេបាននិយាយអញ្ចឹងបើប្រាប់មុននេះបន្តិចវាក៏មិនហួសពេលត្រូវបត់ទៅវិញដែរបើកឡានមកដល់ពាក់កណ្ដាលផ្លូវហើយចង់ឲ្យបកទៅក្រោយវិញចឹងឬ?នាងយកអីមកគិត?វាមិនស្រួលទេណាមួយផ្លូវតូចទៀតបើបត់សង្ស័យថាត្រូវក្រឡាប់ឡានហើយ ។
_____
ភាគ:៨៤

«ខ្ញុំភ្លេចមើលណាលោកមិញនេះច្រឡំផ្លូវតែផ្លូវនេះក៏អាចទៅដល់គោលដៅដែរតើគ្រាន់តែវារាងពិបាកជាងផ្លូវមួយទៀត » នាងបកស្រាយប្រាប់ទៅជុងគុកមិនមែននាងចង់ឲ្យវាទៅជាអ៊ីចឹងឯណា? មុននេះនាងមើលច្រឡំមែន បើចង់បន្ទោសក៏បន្ទោសទៅ ។

« ហ៉ើយ! បើបែបហ្នឹងហើយក៏ចឹងចុះ » ជុងគុកអស់អីពោលទៀតហើយក៏ឈប់និយាយត្រឹមនេះទៀតទុកឲ្យហ្វាន់ឌីម៉ានាងមើលការងាររបស់ខ្លួនទៅ ហាមិគ្មានការងារធ្វើអ្វីផ្សេងក្រៅពីអង្គុយសម្លឹងមើលមុខហ្វាន់ឌីម៉ាទេនាយមើលងកមុខមកញញឹមម្នាក់ឯងដូចជាមានក្ដីសុខណាស់។
    បើទៅមើលនៅកំពង់ផែនោះអីមានមនុស្សជាច្រើនគ្នាបានឈរយាមកាមពេញទីព្រោះតែលើកនេះពួកគេត្រូវធ្វើការងារនេះឲ្យសម្រេច ។
«ចៅហ្វាយពួកយើងបានរៀបចំរួចរាល់អស់ហើយត្រូវចេញដំណើរទៅឥឡូវនេះឬចៅហ្វាយ?តាមមើលលោកនេះគ្មានអ្នកណាអាចមករារាំងពួកយើងឲ្យដឹកទំនិញចេញទៅបានទេ » នាយជាកូនចៅរបស់គូឡេស្ទីនបានមកនិយាយគ្នាជាមួយនាយព្រោះតែទំនិញនាំចេញម្ដងនេះគ្មាននរណាមករញ៉េរញ៉ៃរំខានការងារនេះឡើយគូឡេស្ទីននាយហាក់មិនសូវជាជឿលើសម្ដីកូនចៅគេទេ ។
ផាំងៗៗ....!
   នៅមិនទាន់និយាយផុតពីមាត់ផងមានសម្លេងកាំភ្លើងបានបាញ់សម្លាប់កូនចៅនាយនៅឈរយាមមុខកន្លែងផ្លូវចូលមកគូឡេស្ទីនជញ្ជក់មាត់ក្ដៅក្រហាយខ្លាំងមែនទែនហើយគេពិបាកណាស់មិនដឹងថាត្រូវធ្វើបែបណាទេ ។
«ពួកឯងឆាប់ចូលទៅចាត់ការទៅនៅឈឲររេរ៉ដល់ពេលណាទៀតឲ្យលឿន » នាយស្រែកសម្លុតតឿនកូនចៅដែលបាននិយាយជាមួយគេមុននេះនាយលឺចៅហ្វាយបញ្ជាទៅហើយក៏រត់ចេញយ៉ាងលឿនដើម្បីទៅតទល់ជាមួយអ្នកកំពុងចូលមក ។
«អ្នកណាអីក៏ហ៊ានម្លេះ?មកបំផ្លាញផែនការរបស់យើងទៀតហើយឬ? ធុញខ្លាំងណាស់ » គូឡេស្ទីនលើកជើងទៅទាត់ខ្យល់លេងទាំងក្ដៅចិត្តងំប្រៀបបានដូចទឹកកំពុងតែរាប់រយអង្សាសេណាស់ ។
នាយដើរទៅផ្នែកម្ខាងយកកាំភ្លើងកាន់លើដៃនាយរត់ចេញមកតទល់តស៊ូជាមួយកូនចៅទាំងអស់របស់គេដែរ ចូលទៅដល់បានឃើញមានកូនចៅរបស់អ្នកមកអុកឡុកជាមួយគេនេះច្រើនណាស់នាយចូលទៅជួយនោះពិបាកស្ទើស្លាប់នៅគេចពីគ្រាប់កាំភ្លើងដែលគេបាញ់មកទៀតនាយរត់ទៅពួនក្បែរគូថឡានងាកទៅមើលឆ្វេងស្ដាំ ។
ផាំងៗៗ....!ផាំងៗៗ....!
    ការបាញ់តទល់ជាមួយគ្នានោះមានការស្វិតស្វាញណាស់មានទាំងសាំម៉ារ៉ាយជាច្រើននៅក្នុងដៃរបស់ម្នាក់ៗឈាមស្រោចស្រក់ហូរមកល់ដីទាំងថ្លុកៗពួកគេមានទាំងដាវនិងកាំភ្លើងបាញ់កាប់ចាក់គ្នាមិនឈប់ទេចំណែកឯភាគរយឈ្នះជាងគេគឺក្រុមរីហ្វីដាប៉ុណ្ណោះ ។
«ឯងឆាប់ប្រគល់ខ្លួនចេញមកបើមិនចង់មានទោសដែលរួមគំនិតជាមួយពួកជនអន់ពាលទាំងអស់ហ្នឹងខ្ញុំទុកឱកាសឲ្យឯង » ជុងគុកនាយជាអ្នកពោលទៅគូឡេស្ទីនដែលផ្ជង់កាំភ្លើងមកដាក់គេនាយគ្មានភាពញញើតជាមួយកាំភ្លើងចំពោះមុខនោះឡើយ ។

« សម្លេងនេះ? ជាឯងទៀតហើយឬ? លើកមុននៅមិនឈប់តាមមកបំផ្លាញយើងទៀត?ពួកឯងត្រូវការអ្វីឲ្យប្រកដ? » គូឡេស្ទីនគេកាន់កាំភ្លើងទាំងញ័រដៃតតាក់ ។
« ដូចដែលធ្លាប់និយាយប្រាប់ដូចមុន ឯងនៅមិនចាំទៀតឬ?តាមមើលការចងចាំរបស់ឯងហាក់មិនបានល្អសោះហើយត្រូវទេ? » ជុងគុកបាញ់ទៅវិញទាំងកែវភ្នែកមុតស្រួចវិញដដែលណាមួយនាយពាក់របាំងមុខទៀតគូឡេស្ទីនមើលមុខមិនដឹងថាជានរណាឡើយ ។
« យើងមិនចាំ »
«ហ៉ឹស! ឯងចង់និយាយបោកយើងឬ? វាស្រួលពេកទេដឹង? » ផាំងៗៗ..... ជុងគុកនិយាយតបតនឹងគូឡេស្ទីនហើយមានអ្នកបាញ់កាំភ្លើងសំដៅមករកពួកគេតែជុងគុករហ័សក៏បាញ់សម្លាប់គេម្នាក់នោះស្លាប់ភ្លាមៗថាកុំចង់មកខ្លាំងជាមួយ ជុងគុក គូរ៉ូសាមាគិ ឲ្យសោះវគ្មានផលុំ្អចំពោះពួកគេឡើយ ។
«ចុះឯងចង់បានអីទៀត?យើងបានប្រាប់រួចហើយថាមានអ្នកនៅពីក្រោយរឿងមួយនេះម្នាក់ទៀតយើងធ្វើតាមតែបញ្ជាដេលញេបានបញ្ជាមកឲ្យប៉ុណ្ណោះដូច្នេះហើយឯងកុំមកពាក់ព័ន្ធជាមួយយើងទៀតនោះ »
ផាំងៗៗ....ផាំងៗៗ.....!ច្រឹបៗៗៗ.....!
    ឈាមស្រោចស្រក់ពេញដីពេលជុងគុកវាត់មួយវាវដាច់ដៃរបស់គេភ្លាមៗឡើងខ្ទាត់ឈាមចេញមក គូឡេស្ទីនបានឃើញអញកចឹងក៏ត្រជាក់ចុងដៃចុងជ់ងអស់រលីងវានៅស្រស់ៗពេកនាយទទួលយកមិនចង់បានទាល់តែសោះគេនេះសម្លាប់មនុស្សមិនញញើតដៃមែន  ។
«ឃើញទេបើអ្នកណាហ៊ានមកជំទាស់ជាមួយយើងដឹងតែងាប់មិនថាឯងក៏ដោយបើឯងនៅតែប្រព្រឹត្តទង្វើបែបហ្នឹងបន្តទៀតដឹងតែគ្មានផលល្អជាមួយមិនខានឡើយ »ជុងគុកនាយដាស់តឿនគូឡេស្ទីនម្តងទៀតហើយចង់គេស្លាប់ឬមិនចង់ស្ដាប់នាយមិនដឺងសំខាន់គេបាននិយាយរឿងរ៉ាវទាំងអស់ឲ្យបានដឹងហើយ ។
ផាំងៗៗ....!
   ខណៈពេលនោះដែរមានឡានមួយគ្រឿងបានឈប់ចតនៅត្រង់កន្លែងមួយនោះចេញមកដល់ទាញកាំភ្លើងបាញ់សំដៅទៅរកជុងគុកភ្លាមតែសំណាងល្អនាយបានគេចផុតពីវាបាន ។
នាយម្នាក់នោះដើរមកយ៉ាងឡូយសង្ហាព្រោះតែកូនចៅទាំឡាយកំពុងតែវៃបាញ់កាប់ចាក់គ្នាសឹងមិនចត់ដកដៃចេញទាល់តែសោះហើយ ។
« ឯងជាអ្នកណាហ៊ានមកអុកឡុកកន្លែងរបស់យើង? » នាយម្នាក់នេះគឺជាស៊ូវ៉ាន់គីគេបានមកដល់កន្លែងដឹកទំនិញនាំចេញទៅព្រោះថ្ងៃនេះនាយមានប្រថ្នូលមិនល្អសោះបានជាមកដល់កន្លែងមួយនេះ ភ្លាមៗតែម្ដងឥឡូវដូចជាការគិតរបស់គេពិតមែនថាវាមនរឿងកើតឡើងមក។
ផាំងៗៗ....ផាំងៗៗ....!
   ស្នូកាំភ្លើងបាញ់គ្នាទៅម្នាក់ៗរបស់អ្នកផ្សេងបានលឺនៅពេញហ្នឹងស៊ូវ៉ាន់គីនាយឈរនៅផ្ជង់កាំភ្លើងដាក់ក្បាលជុងគុកតែនាយមិនបានភ័យខ្លាចទេបើស្លាប់ក៏ស្លាប់ចុះគេលែងខ្វាយខ្វល់ហើយបើសិនជាគេចង់ធ្វើវា ។
« ឯងជាអ្នកណាទើបមកដល់កន្លែងរបស់យើងបាន? » ស៊ូវ៉ាន់គីជាអ្នកទៅសួរជុងគុកមុនព្រោះតែនាយខ្ជិលទុកឲ្យជុងគុកអ្នកនិយាយឬសួរទេ។

« នេះជាមេដែលបានបញ្ជាឯងនោះឬគូឡេស្ទីន? » ជុងគុកចង្អុលទៅរកស៊ូវ៉ាន់គៅសួរដើម្បីដឹង ។
«មែនជាយើងហើយយ៉ាងម៉េចចុះ?យើងជាមេធំឯងចង់ធ្វើអីយើងដែរទៅ?»
«យើងចង់ឲ្យឯងចូលគុកឲ្យបាត់មិនឲ្យឯងនៅប្រព្រឹត្តទង្វើទាំងអស់នេះកើតឡើងមកទេ » ជុងគុកនាយធ្វើឲ្យត្រជាក់ចិត្តជាទីបំផុតមិនច្រឡោតបោកចានបោកឆ្នាំងអីទេ។ ទេមិនមែនឡើយ! គេនឹងមិនធ្វើឲ្យអ្នកណាមានរបួសទេបើនាយខំនិយាយអស់ប៉ុណ្ណឹងហើយបើមិនយល់ទៀតក៏អត់ទៅ ។


You are reading the story above: TeenFic.Net