« ប៉ាមិនចង់មានន័យបែបហ្នឹងទេកូនគិតតែឯង » ទម្រាំតែគាត់រកពាក្យនិយាយមករីហ្វីដាឡើងមួយសន្ទុះបីនាក់ទៀតខ្ទប់មាត់សចនិងឪពុកកូនទាំ?ងពីរនាក់នេះខ្លាំងណាស់ ។
« អ្នកទាំងបីសើចធ្វើអី? វាអស់សំណើចណាស់ឬ? » នាងតូចងាកមកស្ដីឲ្យពួកគេប៉ោចៗមើលមុខឡើងក្រញ៉ូវដូចជំពាក់លុយគេគ្មានកុយសងអ៊ីចឹង ។
« បងអត់មានបានសើចទេ » ហ្វាន់ឌីម៉ានាងរ៉េដៃប្រកែកមុនគេទាំងដែលពីរនាក់ទៀតអង្គុយស្ងៀមមកវិញ ។
« ខ្ញុំមានបានថាបងឯណា? បងលើកដាក់ខ្លួនឯងតើ? » នាងវៃចិញ្ចើមឌឺនាងយ៉ាងឡូយកប់ នាងសម្លក់មកមុខប្អូនគ្រឺតខ្នក់ខ្នាញ់លើសពីអីទៅទៀតពូកែរកលេសឌឺដងផ្លែផ្កាជាមួយនាងណាស់។
« ចឹងក៏ចឹងទៅ? » មាត់ឆ្លើយថាព្រមទទួលយកពាក្យនោះតែកុំមើលទឹកមុខចង់ស៊ីសាច់ហុតឈាមរីហ្វីដាទាំងរស់បើអាចនិងចាប់ប្អូនទៅដាក់ក្នុងអាងក្រពើហើយបើម៉ាកៗនេះអី ។
« អេ! ឆ្លើយឲ្យសមជាទឹកមុខបងបន្តិចទៅមិនបានទេ? »
« ហ៉ើយ! ឯងឈប់ផ្ចាញ់បងខ្លះបានទេ? បងហត់ខ្ជិលប្រកែកតវ៉ាជាមួយណាស់ » ហ្វាន់ឌីម៉ានាងពោលដោយមុខកំសត់ចង់ស្រក់ទឹកភ្នែកហើយបើនាងពូកែបាញ់ពាក្យសម្ដីមកឲ្យនាងខ្មាសគេរហូតឃើញនាងមិនមាត់តែនាងក៏តូចចិត្តពេលរីហ្វីដាមិនចេះទុកមុខឲ្យនាងខ្លះនាងដឹងថាវាជាការលេងសើចតែការលេងសើចរបស់នាងអាចឲ្យមនុស្សម្នាក់អន់ចិត្តគ្រាន់តែមិនហារស្ដីចេញមកខាងក្រៅ ។
« ហ៉ើយ » រីហ្វីដានាងងាកមុខទៅនិយាយបន្តជាមួយលោកប៉ាវិញ÷
« ប៉ាប្រាប់កូនបានឬនៅ? ប៉ានៅទុកឲ្យកូនងឿយឆ្ងល់មានសញ្ញាសួរពេញខួរក្បាលដល់ពេលណា? » នាងចង់ស្រែកយំចងស្រែកសួរឲ្យបានច្បាស់បើនាងទៅកំចាត់ពួកអាក្រក់ទាំងមិនស្គាល់ពីពួកគេច្បាស់ផងឲ្យនាងធ្វើបែបណាទៀត? នាងឯណាទៅធ្វើវាឆ្កុយៗ?
« កូនរកខ្លួនឯងទៅបើចង់ឃើញមុខគេក៏ស្វែងរកទៅ គេម្នាក់នោះឈ្មោះ ស៊ូវ៉ាន់គី មីរ៉ូហាដា » គាត់បង្ហើបប្រាប់ប្រាប់ទៅកាន់ពួកគេទាំងមុខសូញសាញថាមិនចង់និយាយទេប៉ុន្តែបើកូនស្រីទាមទារចង់ដឹងហើយក៏និយាយប្រាប់ដោយមិនស្ទាក់ស្ទើរអ្វីគ្រប់យ៉ាង ហ្វាន់ឌីម៉ានាងលឺឈ្មោះម្នាក់នេះហើយក៏អង្គុយគិតមួយសន្ទុះធំអ្នកផ្សេងទៀតក៏នាំគ្នាឆ្ងល់ទៀតហើយថាម្នាក់ហ្នឹងជានរណា? ម៉េចក៏មិនដែលបានលឺឈ្មោះ?
«គេម្នាក់ហ្នឹង?ក្រែងគេជាបងប្អូនជីដូនមួយជាមួយគូឡេស្ទីនតើ?ចឹងគ្រប់ពេលកន្លងមកគេបោកប្រាស់យកគូឡេស្ទីនមកធ្វើជារនាំងការពាររូបគេ? » ហ្វាន់ឌីម៉ានាងបាននឹកជើញមកវិញព្រោះមួយនេះនាងធ្លាប់បានឃើញនិងស្វែងរករឿងរ៉ាវពីគេម្នាក់នោះអស់ហើយទោះវាតិចក្ដីក៏អាចយល់បានខ្លះដែរនាងឃើញថាគេសរសេរនៅក្នុងឆាណែនមួយប៉ុន្តែដល់ពេលនាងចូលមើលម្ដងទៀតគឺមិនបានឃើញឡើយ ។
«ម៉េចក៏បងដឹងថាពួកគេទាំងពីរជាបងប្អូនជាមួយគ្នា?បងដឹងមកពីណា? » រីហ្វីដានាងក្រោកចេញពីលោកប៉ាមកអង្គុយជិតហ្វាន់ឌីម៉ាម្តងដើម្បីដឹងរឿង ។
«បងបានឃើញឈ្មោះមួយហ្នឹងនៅមានប្រវត្តិរូបគេម្នាក់នោះខ្លះដែរវាអាចថាគេនោះអាថ៌កំបាំងមិនសូវឲ្យអ្នកណាបានឃើញឬបានស្គាល់ពីគេទេសំណាងហើយពេលនោះបងបានចូលទៅស្វែងយល់ពីវាបើមិនចឹងពេលនេះក៏មិនដឹងដូចគ្នា » ហ្វាន់ឌីម៉ានាងឆ្ល់យទៅប្អូនដោយនូវសញ្ជឹងគិតពីរឿងមួយនោះនាងរកនឹកពីអ្វីដែលនាងបានចង់ចាំកាលពីមួយឆ្នាំមុនការចងចាំនាងរក្សាបានយូរដល់ហើយវាកន្លងផុតទៅមួយឆ្នាំហើយក្ដីក៏នាងនៅចាំទៀត ។
«ក្មួយនិយាយត្រូវប្រហែលជាគេម្នាក់នោះចង់ឲ្យក្មួយបានដឹងពីម្នាក់ឈ្មោះ ស៊ូវ៉ាន់គី មីរ៉ូហាដានេះហើយពេលក្មួយមើលវាបានរួចរាល់អស់ទើបលុបចេញទៅវិញក៏អាចថាបានវាអាចបង្កប់ន័យច្រើន ឬមួយពួកគេមានរឿងអីជាមួយគ្នា? » លោកអារ៉ូគីគាត់ចង់ដៃមកទ្រចង្ការហើយមើលទៅមុខរបស់ហ្វាន់ឌីម៉ាគាត់ស្មានដឹងថានាងពូកែស្រាវជ្រាវខ្លាំងណាស់មិនថារឿងនោះតូចឬធំទេនាងអាចយល់ដឹងទាំងអស់គាត់ទុកចិត្តលើនាងហើយសង្ឃឹមលើរូបនាងដែរព្រោះមានតែនាងម្នាក់គត់អាចនៅជួយការងាររបស់រីហ្វីដានិងមើលថានាងបានល្អជាងអ្នកណាៗទាំងអស់ទោះជុងគុកក៏មិនអាចស្មើនាងផង ។
«លោកពូតាមខ្ញុំមើលទៅគូឡេស្ទីនគេមិនបានចាប់អារម្មណ៍ទេអាចដូចជាការរៀបរាប់របស់ហ្វាន់ឌីម៉ាមិនខានទេគេមិនបានខឹងច្រឡោតជាមួយខ្ញុំទេទោះចង់គម្រាមគេដល់កម្រិតណាទៀតគេក៏គ្មានញញើតខ្លាចដូចគ្នា » ជុងគុកនាយចូលមកនិយាយបន្តពីក្រោយលោកអារ៉ូគី គេធ្លាប់មានចម្ងល់ចំពោះរឿងនេះឥឡូវបានដឹងហើយថាពីរនាក់នោះត្រូវជាអ្វីនឹងគ្នា។
ហាមិងាកទៅមើលហ្វាន់ឌីម៉ាជារឿយៗព្រោះតែពេលបាននិយាយពីប៉ាម៉ាក់នាងភ្លាមក៏ស្ងាត់មាត់ឈប់និយាយស្ដីទៀតរីហ្វីដានាងមិនបានមើលទៅហ្វាន់ឌីម៉ាទេថានាងកំពុងតែគិតអី? នាងសុខចិត្តអង្គុយនៅស្ងៀមបែបនេះ?
« បង... » នាងតូចដាច់ចិត្តហៅបងស្រីហើយនាងអោនមុខមករកហ្វាន់ឌីម៉ាចង់មើលថានាងកំពុងតែគិតអ្វីទៅ?
« ច៎ាស? ហ្វីដាមានអី? » នាងខំប្រឹងខ្ចឹបមាត់ញញឹមដាក់នាងព្រោះមិនចងឲ្យប្អូនបារម្ភនាងប្រឹងបន្លប់ដោយសួរថានាងតូចហៅនាងដើម្បីនោះ?
«ហ៊ឹម!បងកំពុងគិតអីទើបខ្ញុំហៅមិនលឺបងតបមកវិញ? ឬបងគិតរឿងប៉ាម៉ាក់?បងកុំយល់ថាវាជាកំហុសរបស់បងអីណាបងត្រូវដឹងថាខ្លួនបងផ្ទាល់ខំធ្វើវាអស់ពីសមត្ថភាពហើយបងត្រូវរីករាយជាមួយវាមិនត្រូវអន់ចិត្តលើខ្លួនឯងនោះទេ » រីហ្វីដាកាន់ដៃរបស់បងស្រីជាប់ពោលដោយស្នាមញញឹមដូចជាផ្ដល់ភាពកក់ក្តៅឲ្យទៅនាង ហ្វាន់ឌីម៉ាងក់ក្បាលរួចហើយមកអោបប្អូនទាំងទឹកភ្នែកកំពុងតែហូរមក ។
« បងដឹង...បងដឹងហើយ...ហ៊ឹកៗៗៗ » នាងនិយាយឆ្លើយតបទាំងងក់ក្បាលទឹកភ្នែកក៏ចេះតែហូរមកមិនបាត់នាងធ្វើអីមិនបានទៀតក្រៅពីអោបប្អូនស្រីជាប់នោះរីហ្វីដានិយាយមកសុទ្ធតែត្រូវទាំងអស់នាងមិនបានប្រកែកទេថានាងមិនដែលមិនបន្ទោសខ្លួនឯងឯណា? ការពិតដូចរីហ្វីដាពោលមកអញ្ចឹងដែរ ។
«ចៅហ្វាយពួកយើងគួរតែចេញទៅមុនសិនទៅទានទុកឲ្យស្រីៗនិយាយគ្នាចុះពួកយើងនៅនាំតែទើសទែងភ្នែកអ្នកនាងទេ » ហាមិអោននិយាយខ្សឹបក្បែរត្រចៀករបស់ជុងគុកព្រោះមើលតាមស្ថានភាពមិនសមឲ្យពួកគេប្រុសនៅនាំតែពួកនាងយំលើសដើមទៅវិញទេដូច្នេះហើយមានតែចាកចេញទៅ ។
« អឺ.. » ជុងគុកឆ្លើយមួយម៉ាត់នេះរួចហើយក៏ក្រោកដើរចេញទៅរ៉ូសមិននិយាយអីទៀយទេហាមិនាយក៏ក្រោកងើបចេញទៅតាមក្រោយលោកអារ៉ូគីក៏ដូចជាជាពីរនាក់នោះដែរក៏ក្រោកងើបខ្លួនចាកចេញទៅម្នាក់ឯងដោយក្នុងបន្ទប់ទទួលភ្ញៀវពេលនេះនៅសល់តែហ្វាន់ឌីម៉ានិងរីហ្វីដាតែពីរនាក់ហ្នឹងប៉ុណ្ណោះ ។
«ពួកគេចេញទៅអស់ហើយបើបងចង់យំក៏យំមកឲ្យអស់ទៅខ្ញុំនៅចាំលួងលោមបងជានិច្ច » រីហ្វីដានាងអង្អែលខ្នងរបស់បងស្រីលួងលោមដោយពាក្យផ្អែមល្អែមនាងលឺពាក្យពេចន៍រៀបរាប់ប្អូនស្រីហើយក៏យំកាន់តែខ្លាំងមកពិតមែនមិនបានធ្វើលេងឬខ្ទប់ការស្រែកយំដូចមុននេះទេ ។
«ពួកយើងត្រូវធ្វើវាឲ្យបានហើយនិងវែករកមុខអ្នកសម្លាប់ប៉ាម៉ាក់ពួកយើងឲ្យឆាប់ឃើញជាទីបំផុតហ្វីដាចាំតែមើលទៅបើពេលណាបងចាប់បានអ្នកសម្លាប់ប៉ាម៉ាក់ហើយបងនិងសងពួកវាវិញ»នាងពោលដោយកែវភ្នែកចងគំនុំក្នុងខ្លួននាងប្រៀបដូចជាគ្មានព្រលឹងក្នុងខ្លួនណាស់តែយ៉ាងណាបើនាងចង់ធ្វើហើយមានតែធ្វើវាឲ្យបានសម្រេច វ៉ាង ហ្វាន់ឌីម៉ា មិនដែលចាញ់អ្នកណាឡើយ ។
«ច៎ាសបង!ពួកយើងហ្នឹងធ្វើវាជាមួយគ្នាខ្ញុំនិងសងសឹកពួកវា»រីហ្វីដានាងមិនខុសពីហ្វាន់ឌីម៉ាឡើយនិយាយទៅគឺបងប្អូនគេនេះដូចគ្នាសុទ្ទាតចងអ្នកណានិយាយអ្វីក៏និយាយទៅសំខាន់ពួកនាងនិងវែកមុខស្វែងរកឃាតករទាល់តែបានឃើញ ។
«តោះពួកយើងត្រូវទៅក្រុមហ៊ុនបន្តហើយស៊ូមិគេប្រកដជាហត់នឿយខ្លាំងណាស់ពេលពួកយើងមិនបានទៅជួយការងាររបស់គេ » ហ្វាន់ឌីម៉ានាងចាប់ដៃហ្វីដាក្រោកឡើងដំណាលគ្នាទាំងស្រដីថាចង់ទៅក្រុមហ៊ុនដែលលោកប៉ាបានបន្សល់ទុកជាលើកចុងក្រោយនោះ ។
« តោះទៅចឹងបង » នាងតូចមិនបានប្រកែកក៏ចេញទៅជាមួយគ្នាទាំងស្នាមញញឹមនាងឃើញត្រឹមតែការសើចសប្បាយរបស់បងស្រីនាងរំភើបចិត្តណាស់ទៅហើយ ។
ក្រុមហ៊ុនវ៉ាងគ្រុប....!
ពួកនាងបានមកដល់ក្រុមហ៊ុនហើយមានពូសន្តិសុខបានចេញមកបក់ដៃឲ្យនាងចតឡានបានស្រួលបួលនោះ ពេលចតរួចហើយនាងបានចុះពីក្នុងឡានមកពូសន្តិសុខគាត់បានឃើញមុខនាងហើយក៏អោនគោរពព្រោះនេះជាអ្នកនាងប្រធានថ្មី ។
« ពូមិនចាំបាច់អោនគោរពអីទេ » ហ្វាន់ឌីម៉ានាងចេញមកហើយមកចាប់ឲ្យគាត់ងើបមុខមកឡើងវិញនាងឯណាទៅដាច់ចិត្តឲ្យមនុស្សទៅអោនគិរពនាងដែលត្រឹមជាក្មេងស្រីម្នាក់ហ្នឹង?
« ប៉ុន្តែ.... »
« មិនអីទេលោកពូ ពួកខ្ញុំមិនទៅនិយាយអីច្រើនទេប៉ុន្តែលោកពូឈប់ធ្វើបែបនេះចំពោះពួកខ្ញុំទៀតទៅត្រឹមតែហៅឈ្មោះខ្ញុំធម្មតាទៅបានហើយ » រីហ្វីដានាងស្រដីដោយស្នាមញញឹមចេញមកទាំងស្រស់បោះនាងរីករាយពេលបានឃើញគាត់ជាមនុស្សចាស់ប៉ុន្តែគាត់ចេះគោរពចេះធ្វើតាមនាទីខ្លាំងណាស់តែសម្រាប់នាងនាងមិនត្រូវការឲ្យមនុស្សមានវ័យប្រហែលឪពុកនេះមកអោនលំទោលបែបនេះបានឡើយ ។
« ពូថាវាមិនសមទេ » គាត់មានអារម្មណ៍ថាវាមិនល្អទាល់តែសោះនាងជាម្ចាស់ក្រុមហ៊ុនហើយបើគាត់មិនគោរពនាងដូចជាមិនកើតសោះ ។
«លោកពូកុំគិតចឹងអីខ្ញុំគោរពលោកពូប្រៀបដូចជាឪពុករបស់ខ្ញុំណាស់ »
«ពូអរគុណក្មួយទាំងពីរច្រើនហើយដែលមិនប្រកាន់អីជាមួយពូ ពូសប្បាយចិត្តណាស់ដែលបានមកធ្វើការនៅទីនេះដោយសារតែលោកប៉ារបស់ក្មួយគាត់អាណិតពូទើបអនុញ្ញាតឲ្យពូធ្វើការទីនេះនិយាយទៅក្មួយនិងលោកវ៉ាងពិតជាមានចរិតដូចគ្នាខ្លាំងណាស់នេះបានសមគេហៅថាស្លឹកឈើជ្រុះមិនឆ្ងាយពីគុលមែន » លោកពូសន្តិសុខគាត់និយាយមកជាពាក្យពិតរបស់គាត់ទាំងអស់គាត់សំដៅទៅលើកាយវិការរឹកពារដែលពួកនាងមានគឺដូចលោកប្រុសម្ចាស់ក្រុមហ៊ុនមួយនេះពីមុនមក ។
«ច៎ាសអរគុណច្រើនលោកពូដែលនិយាយសរសើរតែខ្ញុំមិនដល់លោកប៉ាទេ ហិហិ » ហ្វាន់ឌីម៉ានាងមិនហ៊ានទទួលយកប៉ុន្មានទេព្រោះតែនាងមិនទាន់ប្រកដថាខ្លួនឯងបានឈានមកដល់ចំណុចណាហើយនោះ?នាងមិនអាចសម្រេចថាខ្លួនឯងល្អពេកដូចជាលោកប៉ារបស់ខ្លួនទេ ។
« ប៉ុន្តែពូនិយាយវាជាការពិតណា »គាត់បញ្ជាក់មកម្ដងទៀតថានិយាយជាការពិត
« ហិហិខ្ញុំព្រមទទួលក៏បានដែរ ឥឡូវនេះខ្ញុំសុំលាលោកពូចូលទៅខាងក្នុងសិនហើយ »
« បាទក្មួយ » លោកពូសន្តិសុខគាត់ផ្ដល់ស្នាមញញឹមមកទាំងគោរពស្រឡាញ់ក្មេងស្រីទាំងពីរនាក់នេះខ្លាំងណាស់ គាត់ពេញចិត្តខ្លាំងមែនទែនហ្វាន់ឌីម៉ានិងរីហ្វីដានិយាយលាគាត់ហើយក៏ដើរចូលទៅខាងក្នុងក្រុមហ៊ុន ។
You are reading the story above: TeenFic.Net