« លោកប៉ា » រីហ្វីដានាងពេបមាត់ដាក់លោកប៉ាមិនគួរណាគាត់មកនិយាយលើកទឹកចិត្តរបស់ជុងគុកចំពោះមុខនាងសោះពិតជាគួរឲ្យក្ដៅក្រហាយមែន?
« បាទ? » គាត់ងាកមកចាប់អារម្មណ៍ឆ្លើយជាមួយនាងវិញ។
«លោកប៉ាល្មមឈប់និយាយទៅបានហើយខ្ញុំមិនយល់ស្របជាមួយគំនិតលោកប៉ាឡើយ »
« អត់ក៏អត់ទៅប៉ាមិនដឹង ប៉ុន្តែពួកឯងត្រូវធ្វើការងារនេះឲ្យស្រមគ្នាមិនត្រូវឈ្លោះប្រកែកគ្នាថាគេម្នាក់នោះជាមនុស្សដូចជាហ្វាន់ឌីម៉ានិយាយទេណាកុំមានចិត្តទន់ជ្រាយនៅចំពោះមុខសត្រូវឲ្យសោះមិនចេងគេនិងបកមកខាំយើងវិញមិនខានទេ » គាត់ចាប់ផ្តើមនិយាយប្រៀនប្រដៅនាងឲ្យបានល្អជាងនេះដូចជាមុននេះអញ្ចឹងដែរហ្វាន់ឌីម៉ានាងចាកចេញទៅក្រៅបាត់ថែមទាំងចង់យំចេញមកទៀត គាត់ក៏អាណិតនាងដែលត្រូវមកជួយរឿងមួយនេះដែរ ។
« ទុកចិត្តលើខ្ញុំចុះលោកប៉ា » រីហ្វីដានាងពោលដោយភាពជឿជាក់ថាខ្លួនអាចធ្វើវាបានទាំងដែលការពិតនាងនិយាយឲ្យតែរួចពីមាត់សោះ នាងឯណាទៅនិយាយស្រួលជាមួយបងស្រីបានទៅ? បើគេម្នាក់នោះស្និទ្ធស្នាលជាមួយបងស្រីនាងដល់កម្រិតណានាងក៏ដឹងដែរ ? ធ្វើម្ដេចបើវាតម្រូវឲ្យមកបែបនេះទៅហើយ ។
« ប៉ាសង្ឃឹមថាវានិងល្អប្រសើរឡើង ! អរ..មួយទៀតមិញនេះប៉ាបានប្ដូរពាក្យនិយាយឥឡូវនេះប៉ាសូមនិយាយម្ដងទៀតបើពួកឯងទាំងពីរពិតជាស្រលាញ់គ្នាមែនសូមឲ្យពួកកូនស្រលាញ់គ្នារហូតដល់ចាស់ទៅចុះណា » លោកខិតមកអង្គុយក្បែរីហ្វីដាលើកដៃមកអង្អែកសក់ក្បាលរបស់នាងដោយសេចក្ដីស្រឡាញ់ពេញដើមទ្រូង គាត់ពិតជាស្រឡាញ់ក្មេងស្រីម្នាក់នេះណាស់មិនថានាងជាកូនធម៌គាត់ក៏ដោយ ។
« បាទក្មួយសូមសន្យាណាលោកពូ » ជុងគុកគេនិយាយពាកកយពិតម៉ឹងម៉ាត់ល្អមែនទែនគេណាទៅចោលរីហ្វីដាក្មេងតូចពូកែប្រច័ណ្ឌរ្រឿងនេះដូចជានាងបានទៅរកនៅឯណាក៏មិនមានដែរ គេលង់ស្រលាញ់នាងងើបក្បាលមិនចង់រួចទេនិយាយទៅគឺស្រលាញ់លើសពីអ្វីៗគ្រប់បែបយ៉ាង ។
«ពូសង្ឃឹមថាឯងអាចធ្វើឲ្យកូនស្រីពូម្នាក់នេះមានក្ដីសុខរហូតមិនឲ្យនាងមានទឹកភ្នែក្យសោះបើសិនជាឯងធ្វើឲ្យនាងមានទឹកភ្នែកតែមួយដំណក់ឯងត្រូវស្លាប់ក្រោមស្នាដៃរបស់ពូហើយ »
« ទទួលទានបាទខ្ញុំនិងធ្វើវាឲ្យបាន » ជុងគុកបញ្ចេញស្នាមញញឹមមានមន្តស្នេហ៍របស់គេទៅកាន់រីហ្វីដាឡើងនាងឡើងមុខក្រហមដូចផ្លែប៉េងប៉ោះចេះមកលេងទឹកមុខក្រមិចក្រម៉ើមដាក់ទៅនាងកើតដែរ? អត់មានដឹងថានាងអៀនជាមួយគេសោះ ។
« បងបានហើយ » រីហ្វីដានាងក្ដិចដើមដៃគេទាំងគ្រឺតម៉ែឪអាគ្រឺតណាស់ ខ្នាញ់រឹកពាមួយហ្នឹងណាស់ ។
«មើលទៅកូនស្រីប៉ាអៀននិយាយលែងចង់ចេញហើយឬ? » លោកអារ៉ូគីនិយាយចម្អន់នាងពីខាងក្រោយនាងមិនគួរណាសោះដែលគាត់មកចម្អន់នាងដែរពិតជាគួរឲ្យខឹងពិតមែន ។
« ជម្រាបលាសិនហើយលោកប៉ា» រីហ្វីដានាងទ្រាំចាំស្ដាប់លោកប៉ានិងជុងគុកនិយាយបន្តទៅទៀតលែងកើតមានតែសុំគាត់ចេញមកទៅផ្ទះ បើម្នាក់ៗបាញ់សម្ដីរកនាងសាហាវម្លឹងៗនាងទៅទ្រាំងអង្គុយអៀនម្នាក់ឯងទៀតធ្វើអ្វីដែរទៅ? ហាមិនាយនៅអង្គុយស្ងៀមម្នាក់ឯងព្រោះតែគេគ្មានអ្វីត្រូវនិយាយទេបើគេទៅអស់ហើយគេមានតែនិយាយលាលោកម្ចាឋ់ទៅផ្ទះវិញដូចគ្នាដែរ។ ចំណែកឯហ្វាន់ឌីម៉ានាងមិនទាន់បើកឡានទៅណាឆ្ងាយទេគឺនាងនៅគិតពីសម្ដីដែលបាននិយាយជាមួយលោកពូអារ៉ូគីនាងនៅគិតអស់ពេលជាយូរមកហើយនាងគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះដោយសារតែមិនទាន់ទទទួលយករឿងមួយនេះ ។ នាងតែងតែជឿជាក់ ទុកចិតផ្ញើក្ដីសង្ឃឹមគ្រប់យ៉ាងឲ្យទៅគេទាំងអស់ប៉ុនុដែឡេបែរមកប្រព្រឹត្តិរភងមិនគួរគប្បីបន្តទៅមុខទៀត ។
« ឲ្យខ្ញុំសម្រចចិត្តតាមវិធីមួយណាទើបមិនលម្អៀងទៅ? ពួកគេផ្ញើក្ដីសង្ឃឹមមកលើនាងហើយបើនាងមិនយល់ស្របជាមួយសម្ដីទាំងអស់នេះទេប្រកដជាស៊យធំមិនខានបើគេនៅតែធ្វើវាមិនព្រមបញ្ឈប់ ។
សម្លេងឆ្មើឆ្មៃមកពីខាងក្រោយខ្នងគេម្នាក់នោះនាងតូចចូលមករកបុរសម្នាក់នោះ ទឹកមុខឡើងម៉ូវតែម្ដង បុគ្គលិកស្រីដែលបាននិយាយក៏សុំចេញទៅខាងក្រៅវិញបាត់ ។
« នាងជាអ្នកណា? » គេចោទមកសួរនាងថាជានរណាបានមកហ៊ានបោះពាក្យសម្ដីបែបហ្នឹងមកដាក់ភ្ញៀវបានទៅ?
« លោកចាំបាច់អីត្រូវដឹងដែរទៅ? អរ..ហើយបើលោកមិនពេញចិត្តនុងរួមសហការជាមួយក្រុមហ៊ុនមួយនេះទៀតក៏និយាយទៅគ្មានអ្នកណាទៅចង់រួមការងារជាមួយមនុស្សដូចលោកពូឡើយ សូមចងចាំយកសម្ដីខ្ញុំទៅគិតពិចារណាទៅណា » ហ្វាន់ឌីម៉ានាងថានៅចំពោះមុខបាំងៗទៅខ្លាចបាបស្អីបើមនុស្សនេះគ្មានយកខួរមកគិតហើយនិយាយជាមួយបុគ្គលិកនាងផង?មកឡូឡាពេញក្រុមហ៊ុនអ្នកដទៃហ្នឹងគិតថាសមណាស់?គ្មានអ្នកណាទៅគោរពមនុស្សបែបនឹងទេ ។
«នាងជាក្មេងមិនទាន់ជ្រុះបករល័យពីក្បាលផងកុំមកសម្ដីខ្លាំងជាមួយយើងឲ្យសោះ ប្រយ័ត្នតែយើងទ្រាំមិនបានប្ដឹងពីបទជេរស្ដីមនុស្សចាស់ទៅ » គាត់ចង្អុលមកមុខហ្វាន់ឌីម៉ាចំៗសម្លក់នាងទៀតមិនគិតថាខ្លួនឯងជាអ្នកខុសឡើយអាងឃើញគេនៅក្មេងចង់មកមើលងាយ? គិតច្បាស់ហើយឬនៅ? ថានាងមិនហ៊ានធ្វើអ្វីនោះ?ត្រឹមមនុស្សម្នាក់កុំស្មានតែនាងមិនហ៊ានធ្វើអីជាមួយទៅ?
« លោកពូចេះតែថាហើយ » នាងក្រវីក្បាលញញឹមចុងមាត់មកអង្គុយលើសាឡុងក្បែរគាត់ទាំងលើកជើងមកគងទាក់ខ្លាយ៉ាងទំនងរបស់គេម៉ងនៀកគ្មានទៅខ្វល់ក្បាលអ្នកណា ។
« ហ៊ឹស..! យើងទៅក៏បានដែរ » ដល់ពេលនិយាយជាមួយគេមិនបានឈ្នះក៏វៃរឹកឡើងហំហួនចេញទៅបាត់ហ្វាន់ឌីម៉ានាងបានតែហួសចិត្តគ្មានអ្វីត្រូវថ្លែងទេបើម៉ាកៗនេះអីនាងសុំស្លាប់មុនហើយ ។
កាត់ប្លង់មកមើលមេខ្លោងធំជាងគេនេះវិញ គេមានគម្រោងនិងរៀបចំផែនការកំចាត់ជុងគុកចោលមិនឲ្យេរស់នៅទៀតទេ គេម្នាក់នោះតែងតែឲ្យកូនចៅទៅស៊ើបពីជុងគុកមិនដាច់ ។
«ពួកឯងត្រូវទៅតាមចាប់ខ្លួននាងម្នាក់នេះមកធ្វើជានិយបញ្ឆោទអាជុងគុកមកដឹងដែរទេ? មានតែនាងម្នាក់ហ្នឹងប៉ុណ្ណោះទើបអាចឲ្យវាមកបាន » ដូលេកា សាំងគីល នេះហើយដែលជាបុរសអាថ៌កំបាំងដែលស៊ើបពីប្រវត្តិការរស់នៅជុងគុកគ្រប់ទីកន្លែង គេចង់សម្លាប់ក៏ព្រោះចង់ក្ដោបក្ដាប់យកទីក្រុងតូក្យូមួយនេះទាំងមូលគេមិនអាចយកឈ្នះជុងគុកបានដោយផ្លូវត្រង់បានទេទើបត្រូវលេងតាមផ្លូវកាត់ចាប់យកមនុស្សស្រីម្នាក់មក ។
« ជានាងម្នាក់ហ្នឹង? » នាយជាកូនចៅរបស់គេបាននិយាយថាជានាងពិតមែនឬទេ?
« មែន » គេឆ្លើយមកតែមួយម៉ាត់រួចកូនចៅប៉ុន្មាននាក់នោះចេញទៅបំពេញការងាររបស់គេដោយទុកឲ្យចៅហ្វាយអង្គុយនៅក្នុងបន្ទប់ធ្វើការម្នាក់ឯង ។
« រឿងវាកាន់តែសប្បាយហើយ អាជុងគុកយើងនេងដណ្ដើមយកអ្វីៗគ្រប់យ៉ាងមកវិញរហូតទាល់តែអស់មិនឲ្យឯងរស់នៅបានសុខស្រួលជាងយើងបានទេចាំមើលថាពេលមនុស្សស្រីដែលឯងស្រលាញ់ត្រូវយើងយកមកជាន់ឈ្លីនោះឯងមានអារម្មណ៍បែបណាវិញដែរទៅ?យើងពិតជាចង់ឃើញនិងបន់ឲ្យចាំដល់ពេលមួយនោះខ្លាំងណាស់ » ដូលេកា នាយពោលដោយក្រខ្សែភ្នែកពិសពុលចង់អាឃាតជាមួយជុងគុកមិនចង់បាត់ទាល់តែសោះ គេចង់នៅធ្វើបាបមនុស្សដែលមិនដឹងរឿងទៀត? គេចំជាចងគុំនំច្រើនពេកហើយមិនគួរឲ្យជឿសោះថាគេជាមនុស្សដ៏អាក្រក់មនុស្សម្នាឃើញថាគេសុភាពបុរសណាស់តែការពិតរឿងទាំងអស់ដែលគេបានធ្វើសុទ្ធតែក្លែងក្លាយទាំងអស់ ។
ជាយក្រុង....!
នៅផ្ដុំក្បែរជាយក្រុងតូក្យូរមានមនុស្សពីរនាក់មានរឹកពាគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនលិបលៀមងាកមើលឆ្វេងស្ដាំដូចកំពុងតែធ្វើអីខុស។នៅមានការបូបខ្មៅធំកាន់ក្នុងដៃម្នាក់មួយទៀតមិនដឹងថាក្នុងកាបូបទាំងពីរហ្នឹងមានរបស់អីនៅក្នុងទេ ។
« របស់ទាំងនេះសុទ្ធដែរឬទេ? » បុរសម្នាក់វំណោមបីនាក់នោះសួរចង់ដឹងថាវាពិតជាគ្រឿងជាតិមិនក្លែងបន្លំពិតមែនឬអត់? បានជាត្រូវសួរ!
You are reading the story above: TeenFic.Net