ក្រឡេកទៅមើលរីហ្វីដានិងគ្នីគ្នាដទៃទៀតវិញពេលនោះកំពុងតែមើលទៅកំពុងផែមួយនោះជាប់ភ្នែក នាងសម្លឹងមើលទៅពួកអ្នកយាមខាងក្រៅកប៉ាល់មួយនោះច្រើនមែនទែនមិនមែនដូចជាលើកមុនដែលនាងអាចចូលទៅបានទេនាងត្រូវរៀបចំផែនការឲ្យបានល្អជាងនេះ ។
« អ្នកនាងពួកយើងត្រូវចូលទៅប្រឡោះណាទៅ? បើអ្នកយាមពេញទាំងហ្នឹងអស់ហើយ? បើសម្រុកចូលទៅវាមានគ្រោះថ្នាក់ណាស់ទាន់តាមមើលទៅអ្នកជាមេឃ្លោងមិនមែនមនុស្សធម្មតាឡើយ » ស៊ូមិនាយឈរនៅក្បែររីហ្វីដាប្រាប់នាងទាំងសម្លឹងមើលទៅពួកនោះដែរបើគេរកផ្លូវចូលទៅហើយមិនកើតទេ ។
«ត្រូវតែសម្រុកចូលពេលនេះសុវត្ថិភាពរបស់ជីជីសំខាន់ណាស់ពួកយើងមិនត្រូវបង្អង់យូរទៀតឡើយបើខ្ញុំត្រូវស្លាប់ក៏មានន័យដែរ » រីហ្វីដានាងពោលមកទាំងស្នាមញញឹមបើនាងចូលទៅហើយគ្មានសង្ឃឹមថាត្រូវស្លាប់ក្នុងគ្រាមួយហ្នឹងក៏នាងសុខចិត្តដែរស៊ូមិនាយមិនបាននិយាយអីទៀតសម្រេចតាមសម្ដីរបស់រីហ្វីដានាងប្រាប់ទាំងអស់ ។
« អញ្ចឹងពួកយើងសម្រុកចូលទៅ »
« ទទួលបញ្ជាទាន » ពួកគេទាំងនោះចូលទៅតំណាលគ្នាដោយរីហ្វីដានាងកាន់កាំភ្លើងពីរដើមមានទាំងសងដៃបាញ់សំដៅទៅរកពួកអ្នកយាមបាញ់សម្លាប់ពួកគេឲ្យចំចំណុចសំខាន់ៗគ្រប់ៗគ្នា ។នាងដើរចូលទៅហើយបាញ់តទល់ជាមួយពួកនោះ កូនចៅនាងមានកាំភ្លើងនិងមានដាវស៊ាំម៉ារ៉ៃុចូលមកជាមួយគ្នា ។
ច្រឹបៗៗ....! ផាំងៗៗ....! ផាំងៗៗ...!
សម្លេងស្នូរកាំភ្លើងដាវវៃកាប់ចាក់គ្នាទៅវិញទៅមកដោយកូនចៅខាងរីហ្វីដាមានប្រៀបលើពួកគេទាំងនោះខ្លាំងណាស់សម្លេងការវៃប្រតប់គ្នាទាំងនេះហើយបានលឺដល់អ្នកនៅក្នុងខាងក្នុងទាំងនោះជីជីនាងមានស្នាមញញឹមមកវិញភ្លាមៗនាងស្ទុះរត់ចេញមកខាងក្រៅមុនហើយនាងឲ្យអ្នកផ្សេងទៀតចាំនៅខាងក្នុង ។ នាងបានឃើញទិដ្ឋភាពនៅខាងក្រៅហើយឃើញមានអ្នកកំពុងតែវៃគ្នាពេញហ្នឹងដែរនាងតូចមិនបានដឹងសោះថានាងត្រូវជួយក្រុមមួយណានៅពេលនេះនោះ ។
«ជីជីឆាប់នាំក្មេងស្រីៗទាំងអស់ចេញមកខាងក្រៅឲ្យអស់ទៅចាំបងជាអ្នកការពារ » រីហ្វីដានាងបានងាកមកឃើញជីជីនៅឈរស្កប់មួយកន្លែងនាងគាំងរកនិយាយអីមិនបានអញ្ចឹងដែរបានរីហ្វីដានាងស្តែកប្រាប់ជីជី។ នាងតូចជីជីបានលឺហើយក៏បានចាប់អារម្មណ៍ភ្លាមនាងចាប់ភ្លឹកនិងសម្ដីរបស់នារីម្នាក់បានស្រែកប្រាប់នាងព្រោះតែបានស្គាល់ឈ្មោះរបស់នាងទៀតវាចម្លែកណាស់ ។
ជីជីមិនអាចឈរនៅស្ងៀមមើលទៅបានទៀតនាងក៏ចូលមកវង់អ្នកកំពុងតែវៃកាប់ចាក់បាញ់គ្នាទៅវិញទៅមកនោះនាងមើលទៅថារីហ្វីដាថាអ្នកណាជនអាក្រក់ហើយបាននាងវៃនាងតូចបញ្ចេញក្បាច់មកយ៉ាងច្រើននាគវាត់កន្ទុយឲ្យពួកនោះដួលខ្ពោកមិនអាចតទល់បានត្រឹមតែមួយជើងរបស់នាងមិនថាពួកនោះកាន់កាវសំដៅមកទៀតនាងមិនញញើតជាមួយទេគេចផុតភ្លាមកាច់ដៃម្នាក់នោះមកខាងក្រោយទាញដាវដែលគេកាន់មកចាក់សម្លាប់ខ្លួនឯងវិញ ។ សកម្មភាពរបស់នាងទាំងអស់នេះហើយឲ្យរីហ្វីដានាងឡើងភ្លឺភ្នែកស្ងើចសរសើរនាងមិនបានសោះព្រោះតែនាងពិតជាខ្លាំងមែនរីហ្វីដានាងរវល់តែភ្លឹកមកមើលជីជីបិះតែត្រូវមួយដាវរបស់គេហើយបានគេចផុតទាល់ពេល ។
ផាំងៗៗ....!ផាំងៗៗ.....!
ម្ដងនេះសុទ្ធតែគ្រាប់កាំភ្លើងបាញ់ទៅគ្នាទៀតអស់ពីដាវម្នាក់ៗមានកាន់កាំភ្លើងរីហ្វីដានាងជាមនុស្សខ្លាំងមិនអាចធ្វើអីនាងបានទេកូនចៅរបស់ជនអាក្រក់ចេះតែមកមិនដាច់គ្នាឡើងកូនចៅរបស់រីហ្វីដាទប់ទល់មិនចង់ឈ្នះជាមួយពួកគេ ។
ផាំងៗៗ....!
ស្នូរកាំភ្លើងចេញពីដៃរបស់ជីជីបាញ់រះបានមនុស្សបីនាក់តាមគ្រាប់ដែលនាងបានបាញ់គឺចំពាក់កណ្ដាលថ្ងាសតែម្ដងហើយពេលនាងរៀបនិងបាញ់ហ្នឹងបានសង្កេតមើលទៅរួចអស់ហើយថាវាជាអ្នកណានោះ ។
ផាំង...!ផាំងៗៗ..!
នាងរត់ជិតជូនពួកនាងៗមកដល់ឡានមួយនោះទៀតហើយតែចង្រៃយ៎អីត្រូបានគេបាញមកត្រូវស្មាខាងស្ដាំរបស់នាងខ្វាច់ហើយនាងបែកមុខរួចបាញ់ម្នាក់នោះឲ្យស្លាប់បាត់មាត់ឈឹង ។ ក្មេងៗទាំងអស់បានរួចផុតពីគ្រោះថ្នាក់គ្រប់យ៉ាងឯអ្នកដទៃទៀតមិនថាក្រុមរបស់រីហ្វីដា ជុងគុក និងក្រុមជនអាកក្រក់ទេត្រូវបានស្លាប់ដេកគងជើងពេញហ្នឹងចាញ់ក្រោយស្នាដៃរបស់រីហ្វីដា ហើយជុងគុក នាងតូចជីជីម្នាក់ទៀតផង។
_________
ភាគ:៤៦
រីហ្វីដានិងជុងគុកអ្នកទាំងពីរបានមកឈប់នៅត្រង់កន្លែងមួយដែលហ្វីដាអូសទាញមកជុងគុកគេមើលទៅនាងឡើងឆ្ងល់ថាអូសគេមកកន្លែងមួយនេះធ្វើអីគេមិនយល់សោះ ។
« លោកខ្ញុំពឹងឲ្យជួយមួយរឿងបានទេ? » នាងតូចនិយាយសំណូមពរជុងគុកឲ្យជួយរឿងអ្វីមួយ តែនាងចង់នៅស្ដាប់សម្ដីរបស់គេសិនថាព្រមឬក៏អត់? បើព្រមនាងនិងនិយាយ ។
«ក៏បានដែរនាងជាអ្នកធ្វើការជាមួយខ្ញុំស្រាប់មានរឿងអ្វីក៏និយាយមកខ្ញុំនិងជួយនាងមិនខានទេ » ជុងគុកនាយងក់ក្បាលប្រកដជាបានហើយបើនាងសុំគេហើយគេមិនបដិសេធទេយ៉ាងណាត្រូវតែធ្វើក៏ព្រោះតែគេស្រលាញ់នាង ។
«ហ៊ឹម!នៅពេលជីជីសួរនាំអីលោកជួយប្រាប់ជីជីផងទៅថាលោកមិនដែលបានស្គាល់ខ្ញុំទេលោកគ្រាន់តែមកជួយតាមធម្មតាទៅប៉ុណ្ណឹងតើបានទេ? » នាងធ្វើទឹកមុខអង្វរកគេឡើងខ្ចីខ្ចូតគួរឲ្យស្រឡាញ់ណាស់អ្នកណាទៅចិត្តអាក្រក់មិនជួយកើតទៅនាងពូកែណាស់ហ្នឹងចឹងហើយបានមានជំនាញនិយាយឆាប់ចុះសម្រុងជាមួយគេផ្សេងៗនោះបូកផ្សំនិងចរិតច្រឡេមច្រឡើមរបស់នាងខ្លះៗធ្វើឲ្យនាងមានភាពកក់ក្ដៅចូលចិត្តធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយអរជាមួយដែរ ។
«បាទចៅហ្វាយពួកយើងនិងធ្វើវាឲ្យបានល្អជាទីបំផុតចៅហ្វាយទុកចិត្តចុះ » ពួកគេនិយាយទាំងម៉ឹងម៉ាត់តបចៅហ្វាយនាយថានេះមិនមែននិយាយពោលពាក្យតែមាត់ទេពួកគេនិងធ្វើឲ្យបាន ។
«ចេញទៅឲ្យឆ្ងាយពីយើងកុំនៅទើសមុខទើសមាត់យើងទៀត » គេនិយាយទាំងម៉ួម៉ៅមិនទាន់បាត់ពួកកូនចៅមិននៅទៀតដែរបើតាមមើលទៅមុខរបស់ចៅហ្វាយនាយពួកគេនេះមិនសូវជាស្រួលចង់ឲ្យនៅជិតខ្លួនឡើយ ។ នៅពេលដែលកូនចៅគេចេញទៅអស់បានគេដាក់ខ្លួនមកអង្គុយលើសាឡុងវិញក្ដៅក្នុងចិត្តដដែលមិនទាន់បានត្រជាក់ចិត្តជាមួយទេនិយាយទៅគឺគេនិងចាំសងសឹកវិញមិនខានទេ ។
«យើងចង់ដឹងណាស់ថាពួកឯងខ្លាំងដល់កម្រិតណាដែរទៅ?ចង់មកសាកជាមួយនិងយើងដោយមិនខ្លាចថាត្រូវងាប់បែបនេះ?យើងមិនខ្វល់ថាពួកឯងខ្លាំងឬយ៉ាងណាទេយើងនិងមិនឲ្យពួកឯងត្រូវរស់ស្រួលឡើយដែលមកលូកដៃក្នុងរឿងការងាររបស់យើងពួកឯងត្រូវតែសងទាំងអស់ធ្វើឲ្យត្រូវខាតទុនមិនតិចឡើយ » ណាកាស៊ីម៉ា ខេនតូ ជា មេក្រុម ហាមុរិ ទោះក្រុមមួយនេះពិបាកនិងហៅឈ្មោះបន្តិចតែក៏វាមានអំណាចខ្លាំងខ្លាគ្មានអ្នកណាសូវជាហ៊ានជាមួយដែរប្រាប់ឲ្យបានដឹងទៅគេវៃគ្នាជាមួយក្រុមអ្នកលេងអស់ជាច្រើនមកហើយគ្មានអ្វីមកបន្លាចឲ្យមេក្រុមមួយនេះត្រូវភ័យព្រួយខ្លបខ្លាចក្រុមមួយនេះឡើយគេជាមនុស្សដែលចិត្តសាហាវព្រៃផ្សៃណាស់គ្មានចិត្តធម៌មេត្តាចំពោះអ្នកណាទាំងអស់បើធ្វើខុសត្រូវងាប់ ។
«ពេលណាមួយពួកយើងនិងបានជួបគ្នាណាមិនថាពួកឯងជាក្រុមអ្នកណាក៏ដោយ » ណាកាស៊ីម៉ាមិនបានដឹងស្គាល់ពីក្រុមរីហ្វីដា ក្រុមជុងគុកឡើយគេបានពោលទាំងទឹកមុខក្ដៅងំគុំក្នុងចិត្តថានិងកំចាត់ពួកគេទាំងនោះឲ្យបាន ។
You are reading the story above: TeenFic.Net