ភាគ:៣៨

Background color
Font
Font size
Line height

       អ្នកបើកឡានជូនអ្នកទាំងពីរមកដល់កន្លែងរបស់អ្នកចាប់ប៉ាម៉ាក់ពួកនាងហើយរីហ្វីដាមិនបង្អង់ពេលយូរក៏ចុះពីក្នុងឡានចូលទៅខាងក្នុងឃ្លាំងចាស់មួយកន្លែងនោះ ឯហ្វាន់ឌីម៉ានាងចុះមកតាមក្រោយ។នាងដើរចូលទាំងមិនបានខ្លាចអ្វីទាំងអស់សំខាន់នាងខឹងនាងស្អប់អ្នកណាមកប៉ះពាល់មនុស្សជាទីស្រឡាញ់របស់នាង នេះជាឥទ្ធិពលនៃការស្លាប់របស់ពួកគេហើយ ។
       ផាំងៗៗ....! ផាំងៗៗ....!
    នាងចូលមកមិនទាន់បានជ្រៅផងក៏លឺសម្លេងស្នូកាំភ្លើងចេញមកពីខាងក្នុងភ្លាមរីហ្វីដានាងប្រញាប់រត់ចូលមកខាងក្នុងតែម្ដង។ប៉ុន្តែជាអកុសលនាងមកយឺតមួយជំហ៊ានហើយ នាងមកក្រោយពួកគេចាត់ការហើយ នាងដើរមកដល់ហើយទឹកភ្នែកស្រក់ដូចទំនប់ ហ្វាន់ឌីម៉ាដែលចូលមកពីក្រោយទន់ជង្គង់អង្គុយភ្លេត ប៉ាម៉ាក់ធ្លាប់ស្រឡាញ់ធ្លាប់មើលថែរក្សានាងតាំងពីបាតជើងក្រហមមកត្រូវបានដេកស្លាប់ក្នុងថ្នុកឈាមក្រហមច្រាលមកនាងទទួលយកវាមិនបានពេលកើតទៅលើមនុស្សជាទីស្រឡាញ់របស់នាង ។
« ហ៊ឹកៗៗៗ....ប៉ាម៉ាក់...ហ៊ឹកៗៗៗ » រីហ្វីដានាងដើរទៅជិតសាកសពគាត់លើកដៃទាំងញ័រតតាក់មកកាន់ដៃសុទ្ធតែឈាមមួយនោះនាងរំជួលរកនិយាយអីមិនបានទាល់តែសោះពួកគាត់ចេញទៅចោលនាងហើយហ្វាន់ឌីម៉ាក្រោកយឺតៗងើបខ្លួនមកឲ្យឈរត្រង់ខ្លួននាងយំៗកាន់តែខ្លាំងបើមនុស្សដែលនាងរំពឹងថានុងសងគុណគាត់គ្រប់យ៉ាងឥឡូវនេះពួកគាត់ចាកចេញចោកនាងឲ្យនៅតែលតោលហើយ ។
«ប៉ាម៉ាក់.....ដឹងខ្លួនមកវិញ....ហ៊ឹកៗៗៗ....ប៉ាម៉ាក់....បើប៉ាម៉ាក់ទៅបាត់ឲ្យកូននៅជាមួយអ្នកណា? ហ៊ឹកៗៗៗ....ដឹងមកណា....កូននៅទីនេះហើយ...ឲ្យកូនសុំទោសដែលមកជួយប៉ាម៉ាក់យឺតពេល កូនសុំទោស ហ៊ឹកៗៗៗ...ហេតុអ្វីក៏ពួកឯងសម្លាប់ពួកគាត់ ហ៊ឹកៗៗៗ....ប៉ាម៉ាក់ចាំខ្ញុំយកអ្នកទាំងពីរទៅមន្ទីរពេទ្យណាហ៊ឹកៗៗៗហ្វីដា...ហ្វីដាឆាប់ខលទៅឡានពេទ្យមកឲ្យមកជួយយកប៉ាម៉ាក់ទៅព្យាបាល ហ៊ឹកៗៗៗ...ហ្វីដាលឺបងនិយាយទេ? ហ៊ឹកៗៗៗ..
ឯងមិនឃើញថាពួកគាត់ត្រូវរបួសទេឬ? ហ្វីដា....ហ៊ឹកៗៗៗ » ហ្វាន់ឌីម៉ានាងក្រសោបរាងកាយម៉ាក់និងកាន់ដៃលោកប៉ាជាប់នាងយំបោកខ្លួនដាក់មុខទៅលើដើមទ្រូងអ្នកម៉ាក់ពួកគាត់ត្រូវដាច់ខ្យល់ស្លាប់ភ្លាមៗទាំងមិនឲ្យនាងនិយាយពាក្យចុងក្រោយជាមួយនិងគាត់ផងក៏មិនបាននាងដល់ថ្នាក់ស្រែកសម្លុតគំហករីហ្វីដាឲ្យនាងខលហៅឡានពេទ្យមកទាំងនិយាយទាំងភ្នែកក្រហមសំដៅទៅអ្នកប្រព្រឹត្តទង្វើរមួយនេះនាងចាំទុកក្នុងខួរក្បាលនិងកែវភ្នែកមួយគួររបស់នាងនាងឈឺចាប់ណាស់បើសិនជាពួកគេវិញពួកគេនិងមានអារម្មណ៍ថាឈឺដូចជានាងដែរទេ? ការបាត់បង់អ្នកមានគុណទៅ ដូចបាត់បង់អ្វីទាំងអស់ នាងមានទីពឹងតែពីរនាក់ទៀតប៉ុណ្ណោះបើអស់ពីពួកគាត់នាងទៅពឹងផ្អែកលើអ្នកណាទៀត?បើពួកគាត់ទៅចោលនាងហើយម្ដេចមិនយកនាងទៅជាមួយផង? នាង....រស់បន្តដើម្បីអ្វីទៀត?
«បង...បង...ហ៊ឹកៗៗៗ...បងស្ងប់អារម្មណ៍សិនណាបងនៅមានខ្ញុំពួកយើងទាំងពីរត្រូវរកអ្នកប្រព្រឹត្តអំពើមួយនេះឲ្យបានពួកយើងត្រូវសងសឹកត្រូវឲ្យពួកគេសងគ្រប់យ៉ាងដែលបានធ្វើមកលើគ្រួសាររបស់ពួកយើង បើពួកយើងរស់នៅមិនបានសុខពួកវាក៏ដូចគ្នាដែរ ពួកវាត្រូវតែវិនាស » ហ្វីដានាងចូលមកលួងលោមបងស្រីនិយាយដោយពាក្យពិតនាងស្បថក្នុងចិត្តហើយនៅពេលនេះនាងនឹងឲ្យពួកវាសង សងរបស់គ្រប់យ៉ាងទាំងអស់ កំហឹង ចំហាយពិឃាតបានចេញពីក្នុងខ្លួនរបស់នាងទាំងមូលហើយនាងចង់ចាំទុកទិដ្ឋភាពមួយនេះរហូតរងចាំពេលវេលាណាមួយនាងហ្នឹងសងសឹកជាក់ជាមិនខានឡើយ ។

« ប៉ាម៉ាក់ទៅចោលពួកយើងហើយហ្វីដា ហ៊ឹកៗៗៗ គាត់ទៅហើយ ហ៊ឹកៗៗៗ...លែងត្រឡប់មកវិញហើយ...ត្រូវទេ? ហ៊ឹកៗៗៗ...បង..បងនឹងទៅសម្លាប់ពួកវាវិញ ហ៊ឹកៗៗៗ » ផ្លូវចិត្តរបស់ហ្វាន់ឌីម៉ាដូចមិនសូវជាសហរួលប៉ុន្មានសោះហើយនាងភ័យព្រួយបារម្ភពីបងស្រីខ្លាំងណាស់ឲ្យនងនិយាយធ្វើមិចឲ្យចិត្តគាត់បាននឹងនរមកវិញបានទៅ? នាងរកនឹកមិនឃើញឡើយ ក្នុងអារម្មណ៍ ក្នុងចិត្តរបស់ហ្វាន់ឌីម៉ាមានតែពាក្យថាសងសឹកតែមួយគត់ ។

«បងហ៊ឹកៗៗៗ..ពួកគាត់ទៅចោលពួកយើងពិតមែនតែក្ដីស្រឡាញ់របស់ពួកគាត់គឺមាននៅឲ្យពួកយើងរហូតមិនថាគាត់បានស្លាប់ក៏ដោយណា ហ៊ឹកៗៗៗ បងកុំធ្វើឲ្យខ្លួនឯងធ្ងន់ដុនដាបជាងនេះអីខ្ញុំសុំទៅចុះមិនថាបងត្រូវវេទនាចិត្តយ៉ាងណាទេ បងត្រូវតែទ្រាំ ហ៊ឹកៗៗៗ» នាងអង្គុយមើលទៅសាកសពរបស់ ប៉ាម៉ាក់នាងនិងសម្រេចចិត្តលើកបងស្រីឲ្យក្រោកឈរគ្រាគាត់ចេញមកខាងក្រៅវិញនាងយំមិនបញ្ចេញសម្លេងចេញមកទេ តែក្នុងចិត្តនាងគ្រាំគ្រាអស់រលីងហើយ ។ ចេញមកដល់ខាងក្រៅនាងបានឃើញជុងគុកនិងកូនចៅរបស់ពួកគេនៅឈរខាងក្រៅចាំពួកនាង ។
« ចុះឯណាប៉ាម៉ាក់ពួកនាង? » ជុងគុកគេចោទសួរក៏ព្រោះតែមិនបានដឹងរឿងគេទើបតែមកដល់មិញៗនេះដែរទេតែអ្វីដែលគេទទួលបានលឺតែសម្លេងយំរបស់ហ្វាន់ឌីម៉ាប៉ុណ្ណោះនាងយំឡើងញ័រខ្លួនតតាក់មិនបានឆ្លើយឆ្លងជាមួយនិងអ្នកណាឡើយនាងយំខ្ទប់មុខនិងដើមទ្រូងរីហ្វីដាយំមិនបាត់ទេប្អូនស្រីនាងបានតែលួងលោមបានប៉ុណ្ណឹង ។
« ពួកឯងចូលទៅខាងក្នុងចាត់ការឲ្យបានល្អដឹងទេ? ធ្វើវាឲ្យរៀបរយ »រីហ្វីដានាងងាកមុខមកនិយាយបញ្ជាកូនចៅឲ្យទៅជួយចាត់ការរឿងសាកសពប៉ាម៉ាក់នាងនិងយកមកធ្វើបុណ្យ ។
« បានន័យយ៉ាងម៉េច? » ជុងគុកគេយល់ន័យបានខ្លះៗហើយពេលលឺរីហ្វីដានាងបញ្ជាកូនចៅទៅចូលទៅខាងក្នុងនោះ ។
« ប៉ាម៉ាក់....ហ៊ឹកៗៗៗ » ហ្វាន់ឌីម៉ានាងនិយាយទាំងយំហៅប៉ាម៉ាក់ជុងគុកគេកាត់ន័យបានយល់ហើយថាមុននេះមនរឿងអ្វីកើតឡើងមកនោះរីហ្វីដានាងមិនបាននិយាយអ្វីទៀតក៏យកបងស្រីឡើងឡានភ្លាមឲ្យកូនចៅបើកឡានចេញទៅទាំងមិនមើលជុងគុកឈរនៅត្រង់ហ្នឹងទៀត ។ ពេលនោះមានពួកកូនចៅរីហ្វីដាយកប៉ាម៉ាក់របស់នាងចេញដាក់ចូលក្នុងឡានស្រួលបួលបើកចេញទៅយយ៉ាងលឿនព្រោះពួកគេមិនអាចខលប្រាប់ប៉ូលីសបានឡើយដឹងតែប៉ុន្មាននាក់នេះប៉ុណ្ណោះ ។
« ចៅហ្វាយនេះ? » ហាមិគេឡើងភ្ញាក់ផ្អើលជាខ្លាំងព្រោះថាគ្រួសារនាងទើបតែមករស់នៅទីនេះសោះក៏មកត្រូវស្លាប់ភ្លាមៗបែបនេះឬ?
«មែនហើយ!ឯងឆាប់ទៅតាមរកអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះមិនខានទេ » ជុងគុកនាយងាកមកបញ្ជាហាមិ ដោយសារតែគេមិនគិតថាវាចៃដន្យពេកទេដែលមានអ្នកមកសម្លាប់ប៉ាម៉ាក់រីហ្វីដានិងហ្វាន់ឌីម៉ាហើយថែមទាំងខលហៅឲ្យពួកនាងមកទីនេះឬចង់ឲ្យនាងឃើញពីទិដ្ឋភាពមួយនេះគេហ្នឹងឲ្យនាងចាំវាទុក ។
« បាទទាន » ហាមិទទួលយកបញ្ជារបស់ចៅហ្វាយនាយទាំងអោនក្បាលចុះមក ហើយពួកគេទាំងអស់គ្នាក៏ចូលក្នុងឡានបើកចេញទៅដែរ ។


You are reading the story above: TeenFic.Net