ថ្ងៃស្អែក!
«អារុណសួស្ដីប៉ាម៉ាក់»ព្រឹកព្រលឹមឡើងមកនាងក្រោកមកចុះដល់ខាងក្រោមឃើញប៉ាម៉ាក់អង្គុយនៅបន្ទប់ទទួលភ្ញៀវរួចនិយាយដាក់ពួកគាត់ដោយស្នាមញញឹម ។
«បាទ/ច៎ាសកូន»លោកទាំងពីរឆ្លើយតបមកនាងទាំងស្នាមញញឹមជាប់ថ្ពាល់ដូចគ្នារីហ្វីដានាងក៏ដើរមកកន្លែងគាត់អង្គុយ ។
«ច៎ាសប៉ាម៉ាក់»នាងមានក្ដីសុខណាស់ទៅហើយដែលបានលោកទាំងពីរជួយមើលថែថ្នាក់ថ្នមនាងដូចជាកូនបង្កើតនោះនាងពិតជាមានភាពកក់ក្ដៅខ្លាំងមែនទែនសឹងតែអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងលោកទាំងពីរបានឡើយ ។
«ហ៊ឹម!ចុះបងស្រីកូនមិនទាន់ភ្ញាក់មកទៀតឬ?»អ្នកស្រីវ៉ាងញញឹមដាក់នាងហើយបានសួររកកូនស្រីច្បង ។
« នៅទេម៉ាក់ » នាងឆ្លើយដោយសើចញឹមៗ
«កូនមួយនេះនិយាយមិនចេះស្ដាប់គ្នាសោះថាកុំឲ្យគេងយូរៗពេកវាមិនសូវជាល្អប៉ុន្មានទេឲ្យចេះក្តោកពីព្រឹកព្រលឹមដូចគេដូចឯងផងក៏មិនបានដែរ»គាត់អស់អីនិយាយជាមួយកូនស្រីច្បងហើយទោះគាត់ថាតែមាត់មិនទៅដាស់យ៉ាងណាក៏គាត់មិនចង់ឲ្យកូនគេងស្ពឹកដូចគ្នា មិនចេះដូចប្អូនទេក្រោកមកមុនតែរហូតមិនដែលខានម្ដងណា ។
«ម៉ាក់កុំចេះតែថានោះ»ភ្លាមៗនោះដែរហ្វាន់ឌីម៉ាចុះមកដល់បានលឺគាត់និយាយពីនាងល្មមគាត់ចេះតែមកបង្កាច់បង្ខូចនាងណាស់ គួរឲ្យខឹងមែន ។
«ហ៎ាសហ៎ា!ម៉ាក់និយាយតែការពិតសោះកុំមកធ្វើឯងខឹងនោះម៉ាក់មិនលួងជាមួយទេ»អ្នកជាម្ដាយធ្វើជាមិនអើពើជាមួយនឹងវត្តមានទេកុំចេះតែមកផ្ចាញ់គាត់ផ្ដេសផ្ដាសគឺមិនបានទេ ។
« អូយ! ម៉ាក់ហ៎កមិនលួងកូនបន្តិចទេហ៎? »
« អត់ចង់ »
«ប៉ាមើលម៉ាក់ហ៎ក»នាងគ្មានជម្រើសទៀតក៏ទៅញិកញ៉ក់ដាក់លោកប៉ាម្ដងប៉ុន្តែគាត់ក្រវីដៃទុកមុនរឿងស្រីៗម៉ាក់កូននឹងដោះស្រាយគ្នាខ្លួនឯងទៅគាត់ក៏លាប្រពន្ធកូនទៅធ្វើការងាររបស់គាត់វិញ ។
«ប៉ា!ប៉ា!ហ្ហើយ»ហ្វាន់ឌីម៉ានាងដង្ហើមធំគ្មានអ្នកណានៅខាងនាងអីម្នាក់សោះនាងដូចមិនសំខាន់សម្រាប់គាត់ទេមែន?
« ឲ្យកូនសុំទោសម៉ាក់ឡាគី » នាងតូចប្រញាប់លើកដៃសំពះសុំទោសម៉ាក់ទាំងចង់យំបើនាងមិនចេះប្រយ័ត្នខ្លួនឯងបែបនេះសមហើយដែលគាត់បន្ទោសនាងនោះ ។
«ម៉ាក់មិនថាអីទេកុំឲ្យតែកូនប្រព្រឹត្តវាម្ដងទៀតបានហើយម៉ាក់ក៏សប្បាយចិត្ត » គីម ឡាគីរ៉ា ឬ ឡាគីរ៉ា ហ្វៀឌីណានាងបានត្រឡប់មករស់នៅជាមួយថេយ៉ុងនៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេលប្រាំឆ្នាំមកនេះនាងបង្កើតបានកូនភ្លោះស្រីប្រុសមួយគូរនេះដោយសព្វថ្ងៃនាងជាអ្នកគ្រប់គ្រងហាងសម្លៀកបំពាក់របស់បងប្រុសរិកគីរបស់នាងរហូតមក ឯបងប្រុសច្បងភ្លោះរបស់នាងគឺត្រូវបានថេយ៉ុងយកទៅធ្វើការជាមួយហើយ ។ កូនស្រីឈ្មោះ ឡារីដា សាន់ហ្កា កូនប្រុសឈ្មោះ យ៉ុងជុន សាន់ហ្កា ពួកគេទាំងពីរមានអាយុ4ឆ្នាំហើយរាប់តាំងពីថ្ងៃ ឡាគីរ៉ា និងថេយ៉ុងបានរៀបការជាមួយនឹងគ្នាមក ។
ភាគ:២០
តុក..!តុក..!
«ចូលមក»អ្នកខាងក្នុងអនុញ្ញាតឲ្យចូលមកហើយអ្នកដែលបានគោះទ្វាមកពីខាងកហរៅក៏បានបើកទ្វាចូល នាយជាកូនចៅបិទទ្វាវិញហើយបានដើរមកជិតតុចៅហ្វាយ ។
«មានអ្វី?ក៏និយាយមក»គេជាចៅហ្វាយឃើញកូនចៅចូលមកហើយសួរថាគេមានអ្វីមកនិយាយជាមួយនឹងគេឬក៏យ៉ាងមិច? ឬមានអីផ្សេងពីនេះ?
« ចៅហ្វាយចង់ចេញទំនិញនៅពេលណាទាន? »
« ប្រហែលជាស្អែកនេះហើយ ឯងឆាប់ត្រៀមវាឲ្យរួចមុនថ្ងៃផងទៅ »
« បាទទាន » នាយជាកូនចៅនិយាយចចារជាមួយចៅហ្វាយហើយបានគេចេញពីបន្ទប់អូហ្វីសរបស់ចៅហ្វាយនាយ ។
រីង...! រីង..!
( តែយ៉ាងណាគាត់ជាប៉ាម៉ាក់របស់ឯង គួរតែអត់ទោសឲ្យពួកគាត់ផងទៅ ខ្ញុំដឹង ខ្ញុំយល់ពីអារម្មណ៍របស់ឯងតែឥឡូវនេះឯងគួរបំភ្លេចរឿងកាលពីមុនឲ្យអស់ទុកវានាំតែនៅដិតដាមម្នាក់ឯងទេ )
« ខ្ញុំធ្វើមិនទាន់បានទេ ឯងដឹងអត់? ថ្ងៃដំបូងខ្ញុំចូលទៅទីនោះវាបានបង្ហាញឲ្យខ្ញុំឃើញរឿងកាលពីមុនមិនបាត់ទោះខ្ញុំចង់គេចក៏គេចមិនបានដែរ » កាលដែលគេនិយាយបែបនេះដោយសារតែមុនដំបូងគេមកដល់ទឹកដីនេះគេបានទៅផ្ទះកាលពីមុនរបស់គេ ជួបប៉ាម៉ាក់ទោះគាត់រត់មកអោបគេក៏គេគ្មានអារម្មណ៍អោបតបតជាមួយវិញទេ គេទៅបានមួយភ្លរតក៏ចេញមកវិញគេបាននិយាយតែមួយឃ្លាថា" បើលោកទាំងពីរចង់ឲ្យខ្ញុំគ្រប់គ្រងក្រុមហ៊ុនទាំងអស់នោះសូមផ្ញើឲ្យខ្ញុំទៅ ខ្ញុំមកនេះចង់និយាយតែប៉ុណ្ណឹងទេ បើមិនព្រមក៏មិនថ្វីដែរខ្ញុំមិនដឹងឡើយ " គេមិនបានទៅសួរនាំអ្វីជាមួយនិងប៉ាម៉ាក់ឡើយទោះគាត់មកអបគេធ្វើមិនដឹងពេលគាត់ព្រលែងការអោបហើយក៏និយាយពាក្យមួយនេះឡើងមកគុំអីគេមិនធ្វើបែបហ្នឹងដែរតែអារម្មណ៍គេនៅដិតជាប់រឿងអតីតមិនអាចកាត់ថ្លៃបាន ជម្រើសរបស់គេមានតែធ្វើបែបនេះ ។
( ហ៊ឹម! បើបែបហ្នឹងដដែលខ្ញុំមានអ្វីនិយាយទៀតទេ ប៉ុន្តែឯងគួរបំភ្លេចវាឲ្យលឿនទៅពួកគាត់កំពុងតែរងចាំឯងណាបើឯងចង់ស្ដាប់ឬមិនចង់ស្ដាប់សម្ដីខ្ញុំក៏មិនអីខ្ញុំមិនបង្ខំតែគួរយកសម្ដីខ្ញុំទៅគិតផង )
« ដឹងហើយ ប៉ុណ្ណឹងបានហើយចឹង » ទឺត ទឺត
គេបិទទូរស័ព្ទហើយក្ដាប់វាយ៉ាងណែនឲ្យគេបំភ្លេចបានដោយងាយៗយ៉ាងមិចនឹងបានទៅ? គេមិនអាចធ្វើបានឡើយគេខំបំភ្លេចវាកាន់ងែលេចចេញមកមិនឈប់មិនឈរគេមិនបានទៅស្រណោះអាឡោះអាឡៃជាមួយនឹងគាត់ទៀតទេពួកគាត់ជាអ្នកឲ្យគេក្លាយជាមនុស្សបែបនេះអញ្ចឹងហើយកុំមកបន្ទោសគេវាមិនសមទេ ។
«ប៉ាម៉ាក់ជាអ្នកផ្ដើមវាមុនខ្ញុំទេខ្ញុំពីមុនស្លាប់បាត់ហើយនៅតែជុងគុកគូរ៉ូសាមាគិឥឡូវនេះមិនដូចជាពេលមុនមិនទន់ជ្រាយឲ្យអ្នកមកជិះជាន់វាយតម្លៃខ្ញុំទៀតឡើយ អ្នកថាមិនចង់បានខ្ញុំជាកូនដោយខ្លួនឯងរឿងទាំងអស់គឺមកពីអ្នក អ្នកធ្វើមកលើខ្ញុំមុនមិនដឹងថាខ្ញុំឈឺ ខ្ញុំស្រែកថាឈឺពួកអ្នកធ្វើមិនលឺសម្ដីរបស់ខ្ញុំទេពួកអ្នកអាត្មានិយមខ្លាំងណាស់ហ៊ឹកៗៗៗ»ជុងគុកនិយាយហើយតែអារម្មណ៍គេចេះតែមិនស្ងប់នៅក្នុងខ្លួនសោះហើយគេមិនចង់យំតែទឹកភ្នែកវាបាមស្រក់ចុះមកហើយអាចថាគេជាកូនអកតញ្ញូបែបណាក៏ថាទៅគេក្លាយជាចឹងព្រោះតែអ្នកណាមិនមកពីពួកគាត់ទេឬ?ពួកគាត់ជាអ្នកកែប្រែគេឲ្យក្លាយជាមនុស្សបែបនេះគេពីមុនស្លូតបូតណាស់ស្លូតឡើងគ្រប់គ្នាចង់ជិះជាន់ទះធាក់បែបណាក៏បាននោះប៉ុន្ដែឥឡូវគេមិនមែនដូចមុនទៀតទេ ។
«ចង់ឲ្យវាដូចដើមឡើងវិញឬ?គ្មានផ្លូវទេចាត់ទុកថាខ្ញុំមកទីនេះដើម្បីគ្រប់គ្រងក្រុមហ៊ុនជំនួសលោកព្រោះខ្ញុំគិតដល់ការបង្កើតខ្ញុំមកអស់រយ:ពេល9ខែ10ថ្ងៃនេះទៅចុះការរស់នៅគ្មានសេចក្ដីសុខក្នុងជីវិតសោះនោះហ៊ឹស..!»ដូចដែលគេបាននិយាយជាមួយរិកគីនឹងហើយគេមាត់រឹងណាស់ចង់អ្នកណានិយាយអីក៏និយាយទៅគេមិនរវីរវល់ជាមួយទេបើគេនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយនាយជាមនុស្សចិត្តស្ងប់តែអាចិត្តស្ងប់គេអាចសម្លាប់មនុស្សបានដោយងាយស្រួលកុំគិតថាធ្វើល្អដាក់ប៉ុណ្ណឹងអាចឲ្យគេព្រមអភ័យទោសពួកគាត់បាន?គិតខុសទាំងស្រុងហើយគេមិនបានទៅចាប់ចិត្តលើការងារមួយនេះប៉ុន្មានដែរទេកាលដែរធ្វើគេចង់សងគុណរបស់លោកទាំងពីរនោះប៉ុណ្ណោះគេអាក្រក់គេផ្ដាច់ការក្បាលរឹងមកជាយូរទៅហើយអ្នកណាក៏បានដឹង ។
You are reading the story above: TeenFic.Net