កិច្ចសន្យា ស្នេហ៍
-ផ្ដើមរឿងJungkook បុរសស្បែក ស រាងខ្ពស់ស្រឡះមានវ័យ23ឆ្នាំរស់នៅ ក្នុងគ្រួសារត្រកូលអភិជនមួយ ជុងឃីក ជាកូនប្រុសតែម្នាក់ក្នុងត្រកូល Jeon ពីមុនជាមនុស្សពូកែញញឹម ពូកែលេងសើច តែក្រោយពីសង្សារដែលគេស្រលាញ់ស្មើជីវិតទាត់ចោល ក៏ប្រែខ្លួនទៅជាមនុស្សម្នាក់ទៀតដែលហ្មត់ចត់ មិនចូលចិត្តលេងសើច ថែមទាំងជាមនុស្ស ឈាមត្រជាក់បំផុត កាលពី3ឆ្នាំមុន "ជុងឃីក អូនថាពួកយើងបែកគ្នាទៅ" ស្រីតូច លីយូ ញញឹមមិនសូវសមពោលប្រយោគឡើង ខណៈជុងឃីកឈរភាំងរួចសួរទៅនាងវិញ។ "អូនលេងសើចនិងបងមែនទេ! លីយូ ហេតុអីយកវាមកលេងសើចបែបនេះ" ជុងឃីក អង្រួនដៃស្រីមាឌល្អិតសួរ ព្រោះគិតថាប្រយោគដែលខ្លួនបានស្តាប់អម្បាញ់មិញជាការយល់ច្រឡំ។ "ខ្ញុំមិនបានលេងសើចនិងបងទេ យើងបែកគ្នាទៅ !" យូលី ចាប់ដៃរាងក្រាស់ចេញពីដៃនាង មុននិងងាក ក្រោយបោះជំហានដើរតម្រង់មាត់ទ្វារ ដោយដៃកាន់វ…