Lovely Kidnapper
គេជាក្មេងទម្រើស ចូលចិត្តសប្បាយនិងធ្វើអ្វីតាមតែចិត្តខ្លួនឯង ហើយការទាំងនេះក៏បាននាំគេមកជួបមនុស្សម្នាក់ដែលស្គាល់ថាជាស្ដេចម៉ាហ្វៀ។ ------"ប្រញាប់ទៅណាលោកជនចាប់ជម្រិត ខ្ញុំឈរអោយចាប់ហើយឆាប់មកចាប់ខ្ញុំមក" ចន ជុងហ្គុក និយាយឡើងទៅកាន់ក្មេងក្លាហានដែលពាក់មុខមាំទាំងរាងកាយកំពុងញ័រទទ្រើកចំពោះមុខ ស្នាមញញឹមគួរអោយខ្លាចបន្លាចក្មេង១៨ឆ្នាំម្នាក់នេះដល់បាក់ស្បាតទាំងមិនទាន់បានធ្វើអ្វីសោះ។ "អត់ទេលែងសប្បាយហើយ ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ" គីម ថេយ៉ុង ឧទានឡើងទាំងពើងទ្រូងឆ្មើងឆ្មៃទៅកាន់តោកំណាចហាក់ប្រៀបប្រដូចទៅនឹងមមៀចមិនចេះក្រែងភ្លើង។…