« យើងចង់សម្លាប់ឯង » បុរសម្នាក់ក្នុងក្រុមនោះក៏បានស្រែកឡើង
« ពួកឯងជានរណា ? » ជុងហ្គុកគេក៏បានសួរទៅក្រុមនោះដោយសម្លេងស្មើរគេសួរបែបនេះព្រោះតែគេមិនចង់វ៉ៃមនុស្សតែផ្តាសទេ
« ឯងមិនបាច់ចង់ដឹងទេថាយើងជាអ្នកណានោះទេសំខាន់ថ្ងៃនេះពួកយើងនិងសម្លាប់ឯង » បុរសក្នុងក្រុមនោះក៏បានស្រែកទៅជុងហ្គុកម្តងទៀត
« បាន ! បើសិនជាមិនប្រាប់យើងថាពួកឯងជាអ្នកណាក៏បាន ចង់សម្លាប់យើងមែនទេ ? » ជុងហ្គុកក៏បានសួរទៅពួកគេទាំងញញឹមតិចៗ
« មែនហើយ » បុរស
« ល្អ ! ពាក្យនេះជាយើងទេដែលគួរនិយាយនោះ » ជុងហ្គុកនិយាយហើយគេក៏ក្រវ័ទ្ធកាតាបចោលម្ខាងហើយគេក៏កាច់ដៃបន្តិចបន្តួចដើម្បីវ៉ៃជាមួយពួកគេ
« ហឹស ! ឯងគិតថាឯងអាចឈ្នះពួកយើងមែនទេ ? ឯងមានតែម្នាក់យើងមានគ្នារហូតទៅដល់8អ្នកឯណោះ » បុរសនោះក៏សើចតិចៗឌឺដងទៅជុងហ្គុក
« ចង់ដឹងថាឈ្នះឬក៏អត់ទាល់តែសាក » ជុងហ្គុកក៏តបទៅវិញទាំងញញឹមតិចៗ នេះគិតថាគេខ្លាចមែនទេចម្លើយគឺទេរឿងវ៉ៃគ្នាគេមិនដែលស្គាល់ទេពាក្យថាខ្លាចចង់ក្រុមនោះមានគ្នាប៉ុន្មានអ្នកក៏គេមិនខ្លាចដែល
« បាន » ពួកគេនិយាយហើយក៏រត់ចូលមកសម្តៅទៅជុងហ្គុក ចំណែកឯជុងហ្គុកគេក៏ដូចគ្នាគេក៏រត់ចូលទៅវ៉ៃពីម្នាក់ៗទៅម្នាក់ ពួកគេកំពុងតែវ៉ៃគ្នាក៏មានឡានមួយជិះមក
ទឹតៗៗៗ
ឡានមួយគ្រឿងនោះបានសុីភ្លេជាប់រហូតដល់ក្រុមនោះរត់ចែកជើងគ្នាទៅតែម្តង ព្រោះតែគិតថាជុងហ្គុកហៅមនុស្សមកថែមអីបែបនេះ
« ថាទៅផ្ទះហេតុអីក៏មកនៅវ៉ៃគ្នាទីនេះទៅវិញ ? » ថេយ៉ុងគេក៏បានចុះពីលើឡានមកដើរតិចៗសម្តៅមករកជុងហ្គុកព្រោះតែជើងរបស់គេឈឺ
« ហេតុអីក៏អូននៅទីនេះ ? » ជុងហ្គុកពេលដែលឃើញថេយ៉ុងមកហើយគេក៏រត់សម្តៅទៅរកថេយ៉ុងមុនរួចទើបគេជួយគ្រាថេយ៉ុង
« គឺអូនមកតាមបងនិងហើយ » ថេយ៉ុងក៏តបទៅវិញតិចៗ
ត្រឡប់ទៅក្រោយបន្តិច៚៚
ពេលដែលថេយ៉ុងមកដល់ផ្ទះវិញហើយគេក៏មានអារម្មណ៍ថាមិនស្រួលទើបគេចូលផ្ទះយកសោរឡានរបស់ខ្លួនមកតាមជុងហ្គុកតែម្តងតែអ្វីដែលគេមកដល់ឃើញនោះគឺជុងហ្គុកកំពុងវ៉ៃគ្នាហើយថេយ៉ុងបម្រុងនិងចូលជួយទៅហើយតែគេក៏ភ្លេចថាខ្លួនកំពុងឈឺជើងបែបនេះគេបានត្រឹមតែអង្គុយក្នុងឡានរួចសុីភ្លេតែប៉ុននិងឯង ។
Now
« មកតាមបងធ្វើអី ? បងប្រាប់ហើយថាអោយនៅផ្ទះទៅ » ជុងហ្គុកក៏បានស្តីទៅអោយថេយ៉ុងតិចៗ គេស្តីនេះមិនមែនខឹងឬអ្វីទេតែគេស្តីនេះព្រោះបារម្មណ៍ទៅវិញទេ
« បើអូនមិនមកបងនៅវ៉ៃគ្នាជាមួយគេបែបនេះមែនទេ បងគិតថាបងអាចវ៉ៃឈ្នះពួកវាទេបងមើលទៅបងមានតែម្នាក់ឯងប៉ុណ្ណោះចុះចំណែកពួកគេមិនមែនមានតែម្នាក់ទេណា » ថេយ៉ុងក៏បានស្តីទៅអោយជុងហ្គុកទាំងវ៉ៃគេតិចៗ នេះមិនចេះគិតទេឬថាគ្នាគេច្រើនចំណែកខ្លួនមានតែម្នាក់បែបនេះ
« អា...បានហើយៗ បងសុំទោសតែអូនទៅផ្ទះវិញទៅ យប់ហើយ » ជុងហ្គុកគេក៏បានចាប់ដៃរបស់ថេយ៉ុងវិញបន្តាប់មកទើបគេហៅថេយ៉ុងទៅផ្ទះវិញ
« សន្យានិងអូនរឿងមួយបានទេ ? » ថេយ៉ុងក៏បានសម្លឹងមុខរបស់ជុងហ្គុក
« រឿងអីមែនទេ ? » ពេលដែលឮថេយ៉ុងហៅខ្លួនសន្យាបែបនេះជុងហ្គុកគេក៏បានសួរទៅថេយ៉ុងវិញ
« កុំវ៉ៃគ្នាទៀតបានទេ ? » ថេយ៉ុងបាននិយាយឡើងទាំងមិនចង់
« ក្រៅពីរឿងនិងតើបានទេ ? » ជុងហ្គុកក៏សួរទៅថេយ៉ុងវិញទាំងមុខស្មើរខុសពីអម្បិញមិញដែលគេនៅញញឹមអាឡើយ
« មិនបានទេ ធ្វើបានទេ ? » ថេយ៉ុងក៏ក្រវីក្បាលបន្តាប់មកទើបលើកដៃកូនឡើងដើម្បីសន្យាជាមួយនិងជុងហ្គុក
« អឺ... » ជុងហ្គុកគេនៅមិនទាន់បានសម្រាច់ចិត្តនៅឡើយទេអោយគេឈប់វ៉ៃគ្នាយ៉ាងមិចនិងបានទៅបើទៅណាមកណាក៏ត្រូវមានរឿងបែបនេះដូចអម្បិញមិញអញ្ចឹងគេជិះមកផ្ទះវិញក៏មានគេឈរចាំវ៉ៃគេទៅហើយ តើគេអាចឈប់វ៉ៃគ្នាបានទេ ?
« មិនបានទេមែនទេ ? មិនបានក៏អូនមិនថាអីដែល » ថេយ៉ុងក៏ទម្លាក់ដៃចុះវិញបន្តាប់មកក៏ដកដៃជុងហ្គុកចេញដែលជួយគ្រាខ្លួននោះបន្តាប់មកបម្រុងនិងដើរទៅឡានទៅហើយតែជុងហ្គុកក៏ចាប់ដៃគេជាប់
« បង...បងសន្យា តែអូនក៏សន្យានិងបងដូចគ្នាថាឈប់វ៉ៃគ្នាដែលណា » ជុងហ្គុកក៏បានលើកដៃកូនឡើងបន្តាប់មកទើបអោយថេយ៉ុងសន្យានិងខ្លួនដែល
« អឹម បានអូនសន្យា » ថេយ៉ុងក៏បានតបទៅវិញទាំងញញឹមបន្តាប់មកទើបលើកដៃកូនឡើងដើម្បីសន្យានិងជុងហ្គុក
« តោះបានហើយ ! អូនទៅផ្ទះវិញទៅនេះយប់ហើយ » ជុងហ្គុកក៏បានជួយគ្រាថេយ៉ុងដើម្បីដើរទៅឡាន
« ទៅដល់ផ្ទះកុំភ្លេចខលមករកអូនណា » ថេយ៉ុងនិយាយទាំងយកដៃបញ្ឆេះឡាន
« បាទ ! បងដឹងហើយទៅៗ » ជុងហ្គុកក៏បានតបទៅវិញទាំងងក់ក្បាលតែក៏មិនភ្លេចញញឹមដាក់ថេយ៉ុងដែល
« អូនទៅហើយ » ថេយ៉ុងនិយាយហើយគេក៏បានជិះឡានចេញទៅបាត់ទៅ
« ហឺយ តើយ៉ាងអាចឈប់វ៉ៃគ្នាបានទេ ? » ពេលដែលថេយ៉ុងចេញទៅផុតជុងហ្គុកក៏និយាយឡើងទាំងអារម្មណ៍ថុញថប់ គេបានសន្យានិងថេយ៉ុងពិតមែនតែគេមិនច្បាស់ថាគេអាចធ្វើបានឬក៏អត់ទេ
២អាទិត្យកន្លងផុតទៅ
ជើងរបស់ថេយ៉ុងក៏ប្រសើរឡើងវិញអាចដើរបានតិចៗដែល ចំណែកឯជុងហ្គុកនិងថេយ៉ុងវិញស្នេហាពួកគេក៏រិតតែប្រសើរឡើង ចំណែកឯយ៉ុនហ្គីនិងជីមីនវិញពួកគេក៏ស្រឡាញ់គ្នារិតតែខ្លាំងគ្មានអ្នកណាមកជ្រៀតជ្រែកដូចជុងហ្គុកនិងថេយ៉ុងទេ ចំណែកឯYeong Naវិញនាងតែងតែទៅរករឿងថេយ៉ុងរហូតមិនខ្វះមួយថ្ងៃទេសូម្បីតែថ្ងៃនេះក៏ដូចគ្នា
« អូហូ យ៉ាងមិចហើយដើរបានតិចៗហើយមែនទេ ? » Yeong Naនាងនិងមនុស្សប្រុស២-៣ក៏បានមកស្ទាក់ផ្លូវពីមុខរបស់ថេយ៉ុងពេលដែលថេយ៉ុងចេញពីបន្ទប់ទឹក
« មានការស្អី ? » ថេយ៉ុងក៏សួរទៅពួកគេវិញទាំងសម្លក់ពួកគេ
« ថ្ងៃមុនមិត្តភក្តិរបស់ឯងវ៉ៃយើងនៅនិងមុខសិស្សក្នុងសាលាថ្ងៃនេះយើងនិងវ៉ៃឯងជំនួសមិត្តភក្តិឯងទៅចុះ ចូលទៅពួកឯង » Yeong Naនាងនិយាយហើយនាងក៏ស្រែកហៅគ្នារបស់នាងចូលចំណែកឯគ្នារបស់នាងពេលដែលឮហើយពួកគេក៏ចូលទៅវ៉ៃថេយ៉ុងតែម្តង
« អូយយយ » ថេយ៉ុងក៏បានស្រែកទាំងឈឺពេលដែលមានបុរសម្នាក់មកធាក់ចំពោះរបស់គេ ពេលនេះគេមិនអាចតដៃបានទេព្រោះតឺគេបានសន្យានិងជុងហ្គុករួចមកហើយថាមិនវ៉ៃគ្នាទៀតពេលនេះគេគ្មានបានធ្វើអ្វីក្រៅពីអោយពួកប្រុសនោះវ៉ៃគេនោះទេ
ដឹប ដឹប ដឹប !
មនុស្ស2-3អ្នកនោះវ៉ៃថេយ៉ុងមិនសំចៃដៃទេពួកគេធាក់ផង វ៉ៃផង ប៉ុន្តែថេយ៉ុងនៅតែដេកអោយពួកគេវ៉ៃបែបនិង
« អូយយយ » មួយម៉ាត់ចុងក្រោយដែលថេយ៉ុងស្រែកព្រោះតែពួកគេនោះបានធាក់ចំជើងរបស់ថេយ៉ុងដែលជើងរបស់គេកំពុងឈឺនោះ
« ពួកឯង ! » ជីនីនដែលដើរចូលបន្ទប់ទឹកនោះគេក៏បានទាញក៏អាវពួកប្រុសៗនោះចេញរួចគេក៏ធាក់ទៅតែម្តង
« ថេយ៉ុងមានអីទេ ? » ជីមីនក៏ជួយលើកថេយ៉ុង
« ឯង ! » ប្រុសក្នុងចំណោមនោះបម្រុងនិងចូលវ៉ៃជីមីនទៅហើយតែជុងហ្គុកគេក៏បានដើរមកពីក្រោយគេក៏បានធាក់បុរសនោះពីក្រោយ
« ពួកឯងហ៊ានវ៉ៃថេយ៉ុងមែនទេ ? » ជុងហ្គុកសួរទៅពួកគេទាំងឈរជ្រែងហោប៉ៅ
« ឯងជាអ្នកណា ? » បុរសនោះក៏បានសួរទៅជុងហ្គុក
« ឯងស្គាល់មីន យ៉ុនហ្គីទេ ? » យ៉ុនហ្គីគេក៏បានដើរមកម្នាក់ទៀតចំណែកឯពួកបុរសនោះពេលដែលឃើញយ៉ុនហ្គីហើយពួកគេក៏នាំគ្នារត់ចេញទៅបាត់អស់ទៅ ក្នុងសាលានេះអ្នកណាដែលមិនស្គាល់មីន យ៉ុនហ្គីនោះ
« ថេយ៉ុងយ៉ាងមិចហើយ ? អូនឈឺទេ ? » ពេលពួកគេចេញទៅអស់ជុងហ្គុកក៏ប្រញាប់រត់ទៅរកថេយ៉ុងយ៉ាងលឿន
« អូនមិនអីទេ » ថេយ៉ុងក៏តបទៅវិញទាំងងើបអង្គុយ
« ហេតុអីគេវ៉ៃម្តេចមិនតដៃទៅ ? » ជុងហ្គុកក៏បានសួរទៅថេយ៉ុង
« អូនបានសន្យានិងមនុស្សប្រុសម្នាក់ថាឈប់វ៉ៃគ្នាទៀតហើយ » ថេយ៉ុងក៏បានតបទៅវិញទាំងសម្លឹងមុខរបស់ជុងហ្គុក
« អឺ...បានហើយម៉ោះបងជូនទៅលាងរបួសចេញ » ជុងហ្គុកដោយមិនដឹងថាគួរនិយាយអ្វីបន្តគេក៏ជួយគ្រាថេយ៉ុងទៅបន្ទប់លាងរបួសតែម្តង
« នាងចូលមកនេះ » ជីមីនក៏បានងើយទៅក៏ឃើញYeong Naបែបនេះហើយគេក៏ដើរទៅទាញសក់របស់Yeong Naដើរមកជិតកន្លែងលាងដៃតែម្តង
« អូយយ នែ!លែង » Yeong Naនាងក៏បានស្រែកឡើងទាំងប្រឹងដកដៃរបស់ជីមីនចេញ
« យ៉ុនហ្គីចាក់សោរ » ជីមីនក៏បានស្រែកទៅប្រាប់យ៉ុនហ្គីដែលឈរជិតទ្វារនោះ
ក្រឹប
យ៉ុនហ្គីគេក៏បានចាក់សោរតាមសម្តីរបស់ជីមីនរួចហើយគេក៏ទាញទូរស័ព្ទចេញពីហោប៉ៅឈរលេងដូចគ្មានរឿងអ្វីកើតឡើងលើកនេះគេមិនចូលឃាត់ទៀតទេ ព្រោះតែនាងទេដែលចូលចិត្តធ្វើបាបគេនោះ
« នាងហ៊ាបធ្វើបាបថេយ៉ុងផងហេ ផាច់ ! » ជីមីនក៏បានទះYeong Naមួយដៃជាហេតុដែលធ្វើអោយនាងត្រូវទ្ទប់ទៅនិងកន្លែងលាងដៃ
« លើកមុនត្រូវហើយមិនរៀងទៀតមែនទេ ? ផាច់ » ជីមីនគេក៏បានបោចសក់របស់Yeong Naអោយមើលមុខរបស់ខ្លួនហើយរួចទើបគេស្រែកទៅអោយនាង
« ថ្ងៃនេះយើងនិងលាងសម្អាតនាងចេញម្តង » ជីមីននិយាយហើយគេក៏ចាប់ក្បាលរបស់Yeong Naជ្ររមុជនិងទឹកដែលបានបើកស្រាប់នោះ
« អឹម » ចំណែកឯYeong Naវិញនាងបានត្រឹមតែវ៉ៃដៃរបស់ជីមីនប៉ុណ្ណោះគេមិនអាចស្រែកបានទេ
« ជីមីនកុំធ្វើបាបនាងខ្លាំងពេក អូនចង់អោយនាងដាច់ខ្យល់ស្លាប់មែនទេ ? » ពេលដែលយ៉ុនហ្គីបែរមកឃើញជីមីនកំពុងចាប់ក្បាលរបស់Yeong Naជ្រមុជបែបនេះគេក៏ប្រញាប់ទុកទូរស័ព្ទវិញរួចក៏រត់ទៅឃាត់ជីមីនដំបូងថាមិនចង់ឃាត់ទេតឺជីមីនលេងដល់ថ្នាក់ជ្រមុជក្បាលនាងបែបនេះហើយមិនបានទេ
« អោយនាងដាច់ខ្យល់ស្លាប់ក៏រិតតែល្អកុំអោយចូលចិត្តធ្វើជាឈ្លើងតាមគេបែបនេះ » ជីមីនក៏បានស្រែកទៅប្រាប់យ៉ុនហ្គីវិញទាំងសម្លក់មុខរបស់Yeong Na
« ... » ចំណែកឯYeong Naពេលដែលជីមីនប្រលែងហើយនាងក៏បានដកដង្ហើមញាប់ស្អេកតែម្តង
« យ៉ាងមិចជិតងាប់ឬនៅ ? » ជីមីនក៏បានសួរឌឺដងទៅនាង
« នៅទេ » Yeong Naនាងក៏បានស្រែកទៅវិញ
« នៅមែនទេ ? » ជីមីននិយាយហើយបម្រុងនិងចូលទៅធ្វើបាបនាងម្តងទៀតទៅហើយតែនាងក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន
« ចេះខ្លាចដែលតើ » ជីមីននិយាយទាំងញញឹមតិចៗ
« អម្បិញមិញអូនចង់សម្លាប់គេមែនទេ ? » យ៉ុនហ្គីក៏បានសួរទៅជីមីនទាំងឈរអោបដៃសម្លឹងមើលគេទាំងហួសចិត្តនេះបើអម្បិញមិញបើគេមិនមកឃាត់ទាន់ទេតើYeong Naនៅរស់ទេ ?
« អឹម...ដំបូងថាមិនចង់ទេតែពេលបងសួរហើយចង់សម្លាប់ចោលតែម្តង » ជីមីននិយាយហើយក៏ដើរចេញទៅបាត់ទៅ
« ហឹស ! ក្បាលខូចណាស់ » យ៉ុនហ្គីក៏ក្រវីក្បាលសើចហួសចិត្តនិងជីមីនចរឹកចេញមកមិនអោយដូចអ្នកណាតែម្តង បើអ្នកមិនដឹងគិតថាស្លូតទេប៉ុន្តែយល់ច្រលំហើយស្រីក៏គេវ៉ៃដែល វ៉ៃមធ្យមងំទះស្រីហើយនៅវ៉ៃមុខសិស្សសាលាទៀត
បងមីនសាហាវគ្មានអ្នកណាអាចប្រៀបបាន😑
To be continue...
You are reading the story above: TeenFic.Net