3ខែកន្លងផុតទៅលឿនដូចគេបោក <បើបោកមែន>
ក្នុងគ្រួសាររបស់ជេមហ្វូតគឺគ្មានភាពរកាំរកួសនិងគ្នាឡើយពួកគេរស់នៅយ៉ាងមានសេចក្ដីសុខតែ...ពាក្យថាមិនមានភាពរកាំរកួសមិនមានភាពរញ៉េរញ៉ៃក្នុងគ្រួសារតើគិតថាវានិងមិនមានរហូតមែនទេ? តើពាក្យថាប្ដីមិនក្បត់ប្រពន្ធប្ដីមិនមានស្រីកំណាន់តើប្រាកដទេថានិងមិនមានវាកើតឡើងម្ដងទៀត? ដូចជាពេលនេះចឹងហ្វូតត្រូវបានមកឃើញថាជេមកំពុងតែកៀកកើយជាមួយស្រីណាក៏មិនដឹង ពុទ្ធោអើយគេថែមទាំងថើបមនុស្សស្រីម្នាក់នោះទៀតតើគេមិនយល់ពីចិត្តប្រពន្ធរបស់ខ្លួនខ្លះទេឬ??
« បងនៅតែដូចដើមអញ្ជឹងបងនៅតែជាប្រុសអាក្រក់ដូចដើម ហ្ហឹក ហ្ហឹក » សំឡេងយំខ្សឹកខ្សួលរបស់ក្មេងប្រុសម្នាក់ដែរនាមជាប្រពន្ធគេបានឈរយំខ្សឹកខ្សួលបន្ទាប់ពីឃើញសកម្មភាពដ៏អសីលធម៌របស់ប្ដីខ្លួននៅក្នុងកន្លែងធ្វើការរបស់គេដោយទ្រាំនិងមើលតទៀតមិនបានគេក៏បានដើរចាកចេញទៅ
+នៅក្នុងផ្ទះហ្វូតកំពុងតែឈរធ្វើម្ហូមសុខៗក៏ស្រាប់តែលឺសំឡេងហ្វ្រាំងឡានគេក៏ប្រញ៉ាប់ដើរចេញទៅមើលតែអ្វីដែរនឹកស្មានមិនដល់នោះគឺ....ជេមបានយកមនុស្សស្រីម្នាក់មកជាមួយផងដែរហើយថែមទាំងមានវ៉ាលីទៀតតើគេនាំមនុស្សស្រីម្នាក់នេះមកដើម្បីអ្វី? គេកាន់តែឃោឃៅហើយ..
« ជេម?? ជេមបងកំពុងតែធ្វើស្អីនិង? បងមានដឹងខ្លួនទេជេម? » ហ្វូតបានស្រែកទៅអោយជេមខ្លាំងៗទាំងភ្នែកក្រហម
« នាងគឺកំពុងតែរកApartmentនៅមិនទាន់មានទើបបងអោយនាងមករស់នៅផ្ទះយើងមួយរយៈសិន មានបញ្ហាអីមែនទេ? » ជេមក៏សួរទៅហ្វូតទាំងសម្លេងត្រជាក់ស្រឹប
« នេះបងនៅមានមុខមកសួរខ្ញុំទៀតហ៌..?? » ហ្វូតនិយាយទាំងហួសចិត្តនេះជេមគេពិតជាមិនដឹងខ្លួនពិតមែនឬ??
« នែ៌លោក! ហើយវាកើតស្អីលោកឯងនិងមកយំខ្សឹបខ្សួលស្អីនៅទីនេះ ហើយថីបានជាយំខូចអារម្មណ៍យើងអស់ហើយ តោះបងជេមឡើងទៅលើវិញល្អជាង » វីតានិយាយទាំងឱបដៃឡើងទៅលើចំណែកជេមវិញក៏បានយកដៃទៅឱបចង្កេះនាងហើយថែមទាំងអង្អែលសក់នាងទៀត..!
< ទង្វើរអ្វីនិង?? >
+នៅតុអាហារ
« យ៉ាន់នីហា៌..តើអូននៅតែចង់ញ៉ាំវាទៀតតើមែនទេ?? » នាំគ្នាញ៉ាំបាយបាន2-3ម៉ាត់ក៏ស្រាប់តែភូវីននិយាយឡើងមកដែរធ្វើអោយគ្រប់គ្នាមើលមុខគេយ៉ាន់នីហាក់ជាដឹងនាងក៏និយាយទៅភូវីនវិញ
« មិនសូវជាចង់ប៉ុន្មានទេណាភីភូព្រោះនៅទីនេះណា៌ ធំក្លិនអ្វីមិនដឹងទេ ស្អុយៗភីហ្វូតមិនធំខ្លះទេហ៌?? » យ៉ាន់នីនាងនិយាយគឺចង់បញ្ឆិតបញ្ឆៀងទៅកាន់វីតាដែរបានដើរចុះមក
« យ៉ាន់នីអូនកំពុងធ្វើស្អីនិងហាស??!! » ជេមរត់ចុះមកពីលើផ្ទះមកមើលវីតាដែរកំពុងតែត្រូវបានយ៉ាន់នីវ៉ៃយ៉ាងដំណម
« ប្រដៅស្រីយកប្ដីគេនោះអី » យ៉ាន់នីក៏តបទៅវិញគិតថាគេខ្លាចជេមមែនទេលើកមុនជេមក៏ភ្លាប់ត្រូវបានគេហក់ធាក់ដែរកុំខ្លាំងមួយកូនពៅ
« ធ្វើស្អីឆ្កួតឡប់របស់អូននិងហាស៌ » ជេមក៏បានរុញយ៉ាន់នីអោយទៅក្រោយរួចក៏លើកវីតាមកបីត្រកងចំណែកឯងហ្វូតវិញក៏ដើរមកជួយលើកយ៉ាន់នីជេមរៀបនិងដើរចេញទៅហើយគេក៏ស្រាប់តែលឺសំឡេងមហាបរុសមាត់ស្រីវាចាឡើងយ៉ាងអស្ចារ្យថា
« បើដឹងថាមានវាមកជួយចឹងមុននិងចូលទៅវាយនាងស្រីបិសាចនោះដែរបាត់ ស្ដាយដល់ហើយ..! លើកមុនជាស្រីធ្មប់តើលើកនេះជាស្រីអីវិញទៅណ៌..?ស្រីបិសាច? ស្រីអាប? អូអត់ទេនាងស្រីមាយាទដកខ្ញីឃើញប្ដីគេមិនបានទេមុននេះខ្លាំងណាស់តែគ្រាន់តែឃើញប្ដីគេមកភ្លាមក៏ធ្វើជាយំទួញសោក អូយ..អាណិតឡើងចង់ហក់ធាក់អោយបាក់ចង្កេះទៅហើយលើកអើយ..» ភូវីននិយាយទាំងដើរទៅគ្រាយ៉ាន់នីអោយទៅអង្គុយលើសាឡុងវិញចំណែកជេមក៏បានបីវីតាឡើងទៅលើវិញហីមិញនិងមែនវីតាមិនប្រតិកម្មទេតែនាងគ្រាន់តែចង់ម្ញិកម្ញក់ដាក់ជេមអោយមើលទៅថាខ្លួនឯងជាតួកម្សត់។
By : Viya_Nattawat
To be continue 🙏✨💖
សំទោសសម្រាប់ការរងចាំយូរព្រោះអ្នកនិពន្ធនេះជំងឺរើឡើងទើបមិនបានសរសេរផុសតអោយ <ជំងឺខ្ជិល🥲> អរគុណសម្រាប់ការអានហើយក៏សុំអភ័យទោសចំនួនកំហុសខុសឆ្គងត្រង់កន្លែងណាមួយដែរសរសេរមិនបានល្អ🙏✨
You are reading the story above: TeenFic.Net