ថ្ងៃមករៀនធម្មតា ជុងហ្គុក មិនបាននិយាយស្តីចូល ហ្សិនហ៊ី ឡើយក៏ដោយសារតែ ថេយ៉ុង ហាមគេយ៉ាងដាច់អហង្ការថាមិនឱ្យទាក់ទងនិងស្រីម្នាក់ណាដាច់ខាត ប៉ុន្តែថ្ងៃនេះទឹកមុខរបស់នាងប្លែកណាស់ នាងស្ងប់ស្ងាត់ប្លែកហើយថែមទាំងមានស្នាមរបួសជាំនៅលើផ្ទៃមុខបីដូចជាមានអ្នកព្រួតធ្វើបាបយ៉ាងដូច្នេះទៀត។
ពេលដល់ម៉ោងសម្រាក គេនៅតែតាមមើលអាការៈរបស់នាងមិនព្រមឈប់ដដែល។ នាងឈ្ងោកឱនមុខចុះជាប់លាប់រហូត ហើយហាក់គ្មានព្រលឹងព្រលៈក្នុងខ្លួនសោះ គិតៗទៅលួចចងចិត្តខ្វាយខ្វល់ពីនាងណាស់ដែរ ព្រោះនាងជាមិត្តដ៏ល្អដែលតែងតែមកបារម្ភខ្វល់ខ្វាយពីសុខទុក្ខរបស់គេរហូត ដល់ពេលវេននាងពិបាកចិត្តវិញ គេបែរជាគ្មានភាពក្លាហានអ្វីទៅនិយាយជាមួយនាងសោះ។
ទីង!!
(មកជួបយើងនៅលើដំបូលអាគារ!)
ជុងហ្គុក ឱនមើលសារដែលលោតចូលមកមុននេះភ្លាម ហើយរហ័សម្នីម្នារត់ចេញទៅលឿនស្លេវមិនបង្អង់ឱ្យខាតពេលយូរឡើយ។ ដំណើររូតរះរបស់គេចាប់ធ្វើឱ្យ ហ្សិនហ៊ី មានអារម្មណ៍ឈឺខ្ទោកៗក្នុងទ្រូងឆ្វេង តែនាងបានត្រឹមស្ងាត់ស្ងៀមហើយទម្លាក់ទឹកមុខចុះអង្គុយរៀនតាមទម្លាប់ដដែលវិញ។
ដំបូលអាគារសិក្សា
មកដល់ជាន់ខាងលើភ្លាម អ្នកដែលរង់ចាំទាំងទឹកមុខស្ងួតស្មើធេងក៏ងាកទៅសម្លឹងមើលម្ចាស់សន្ធឹកជើងមាំទាំដែលទើបតែរូតរះរត់ចូលមកយ៉ាងដង្ហក់ ហើយញញិមស្រស់បស់បន្តិច លូកដៃទៅចាប់កញ្ឆក់ស្មាមាំទាញមកជិត។
“អ្នកប្រុសមានការអី?” ជុងហ្គុក ចាប់ប្រអប់ដៃដែលស្ទាបរាវក្នុងអាវរបស់ខ្លួនហើយសម្លឹងខ្សែភ្នែកសិចស៊ីរបស់រាងតូចតាមដោយអាការៈងឿងឆ្ងល់។
“នឹកហ្នឹងណា!”
“យើងឧស្សាហ៍លួចមកជួបគ្នាញឹកញាប់បែបនេះអ្នកប្រុសមិនខ្លាចគេចាប់បានទេឬ?” បើទោះបីជាមានអ្នកចាប់បាន ក៏ធ្វើអីគេមិនបានដែរ ព្រោះមនុស្សដូចជាគេមិនមែនអន់ ហើយបើចង់យករឿងផ្ទាល់ខ្លួនរបស់គេទៅផ្សព្វផ្សាយ ធ្ងន់កជាមិនខានឡើយ។
“ឯងកុំបារម្ភអី..មកអង្គុយលេងជាមួយគ្នាទៅ!” ថេយ៉ុង ចាប់អូសដៃនាយមកអង្គុយលេងលើសាប ខ្យល់ត្រជាក់ធ្លាក់ចុះមកត្រសៀក ស្របនឹងពេលដែលសភាពនៅលើដំបូលអាគារគឺស្ងប់ស្ងាត់ជ្រងំល្អណាស់។
“ជុងហ្គុក ឡើងទៅទីនោះធ្វើអីទៅ?” ហ្សិនហ៊ី បែរជាហ៊ានលួចតាមគេទៅទីនោះដែរ ហើយព្យាយាមដើរតាមនាយទៅរហូត ចង់ដឹងថាគេមានលួចណាត់ជួបអ្នកណាហេតុអីធ្វើខ្លួនលាក់លៀមច្រើនខ្លាំងដល់ម្លឹង?
“អ្នកប្រុស!” ជុងហ្គុក និយាយឡើងព្យាយាមហាមឃាត់ ថេយ៉ុង ដែលបង្ខំចិត្តគេ ប្រើប្រអប់ដៃលូកចូលទៅក្នុងខោនាយកាត់កណ្តាលថ្ងៃនោះ។
“កុំអីទីនេះមិនល្អទេ!”
“នៅឱ្យស្ងៀុមទៅ!” ថេយ៉ុង គំហកលូកដៃចូលទៅក្នុងខោនាយបានសម្រេច ព្រមទាំងថើបជញ្ជក់មាត់ ជុងហ្គុក ដោយចលនាដៃនៅប្រឹងក្តោបក្តាប់សាច់មួយកណ្តាប់នោះសាប់ញាប់ស្អេកមិនព្រមឈប់ដដែល។
“អឹកអឹស..អឹម!” អ្នកកំលោះគ្រហឹមថ្ងូចថ្ងូរបិទភ្នែកបណ្តែតអារម្មណ៍តាមចលនាចង្វាក់កម្លាំងរាងតូចតាមដោយទឹកមុខតក់ក្រហល់និងមានអារម្មណ៍ព្រឺអស់ពេញទាំងខ្លួន សឹងតែស្រែកឱ្យបែកធរណី ដ្បិតចុងម្រាមដៃវែងស្រឡូនស្រាប់តែចុចចំពីលើក្បាលពណ៌ផ្កាឈូករហូតដល់ធ្វើឱ្យជ្រាបទឹកសំណើមចេញមកប្រឡាក់និងចុងម្រាមរបស់ ថេយ៉ុង។
ជុងហ្គុក ងើយក្បាលដកកចំហមាត់ ទ្រាំលែងបានក៏ច្រាន ថេយ៉ុង ចេញពេញដោយកម្លាំងរហូតដល់ធ្វើឱ្យ រាងតូចដួលអុកគូទទៅលើសាប។
“អ្នក..អ្នកប្រុស!!”
“ឯងហ៊ានជំទាល់និងអ្វីដែលយើងចង់បានផងមែនទេ?” ដល់ដំណាក់កាលដែលខឹងក្តៅក្រហាយខ្លាំងឡើង ថេយ៉ុង ស្ទុះក្រោក លើកដៃរុញទ្រូងមាំបំបុកខ្នងក្រាស់ផ្ទប់ជាប់ជញ្ជាំងទាំងសម្រែកគ្រោតគ្រាតបន្លឺនិងសម្លឹងពេញដោយកំហឹងទោសៈរកថាមិនត្រូវឡើយ។
“ខ្ញុំសូមទោស..ដោយសារតែថ្ងៃនេះ ខ្ញុំអារម្មណ៍មិនល្អ!” ជុងហ្គុក ទាញខោស្លៀកត្រឹមត្រូវ ទើបដើរចូលទៅចាប់ប្រអប់ដៃរាងតូច លន់តួសូមទោស មិនខុសពីគ្រាមុន។
“សូមទោស..”
“លែងដៃយើង..ទៅស្លាប់ឯណាក៏ទៅៗ!” ថេយ៉ុង ខឹងខ្លាំងណាស់ ហើយមិនព្រមទទួលយកពាក្យសូមទោសមួយម៉ាត់ណាពី ជុងហ្គុក ឡើយ។
“តាមពិត!” ស្រីតូចលើកដៃខ្ទប់មាត់ ព្រមទាំងគេចរកកន្លែងលាក់ខ្លួន ស្របនឹងពេលដែល ថេយ៉ុង ដើរចុះចេញមកទាំងអារម្មណ៍ខឹងដាច់ក្បាលដាច់កន្ទុយ ចំណែកឯ ជុងហ្គុក ក៏ព្យាយាមរូតរះបម្រុងចុះទៅតាមស្របនឹងពេលដែល ហ្ស៊ិនហ៊ី ក៏លេចវត្តមានចេញមកដោយស្ទុះទៅចាប់កដៃរបស់គេជាប់។
“ជុង ជាក្មេងចិញ្ចឹមរបស់គេមែនទេ?”
“ហ្ស៊ិនហ៊ី?” ជុងហ្គុក ទច់ដំណើរឈប់សម្លឹងមើលមុខនាងពេញដោយការភ្ញាក់ផ្អើលរកថាមិនត្រូវឡើយ។
“កាលដែលឯងផ្លាស់ប្តូរមកច្រើនដល់ម្លឹង? តាមពិតឯងជាក្មេងចិញ្ចឹមរបស់គេ ឯងដឹងទេថាគេនោះ..”
“ហ្ស៊ិនហ៊ី លែងដៃខ្ញុំប្រញាប់ណាស់..” ជុងហ្គុក រមួលកដៃចេញពីកណ្តាប់ដៃនាងក្រមុំ តែនាងមានះជម្នះចាប់ដៃរបស់គេជាប់មិនព្រមលែងដដែល។
“ខ្ញុំគង់តែលេង តែខ្ញុំត្រូវការដឹងរឿងនេះឱ្យច្បាស់សិនណាជុង!” នាងសម្លឹងចំកែវភ្នែករបស់គេ ហើយរក្សាទឹកមុខមាំនឹងថ្កល់ដដែល បីដូចជានាងបានដឹងរឿងសម្ងាត់គ្រប់យ៉ាងច្រើនណាស់។
“ហ្សិនហ៊ី..”
“ឯងបម្រើគេ? ច្បាស់ណាស់ថាគេល្អចំពោះឯងបានគ្រប់យ៉ាង តែឯងមិនដឹងទេ ថាថ្ងៃក្រោយទៅ ឯងនិងទៅជួបស្អីមកខ្លះ? ឯងដឹងទេ នៅពេលដែលឯងត្រូវបានគេយកចិត្តទុកដាក់ មើលថែទាំគ្រាដំបូង ជីវិតរបស់ឯងត្រូវបានផ្លាស់ប្តូរទៅទាំងស្រុង ប៉ុន្តែចុងក្រោយ..”
“....” ជុងហ្គុក នៅស្ងៀមហើយសម្លឹងមុខនាងគ្មានពាក្យចេញស្តី។
“គិតថាគេនិងចិញ្ចឹមឯង ហើយអាចស្រលាញ់ឯងមែនទេ ជុងហ្គុក? គិតថាក្រៅពីឯងគេនិងមិនធ្លាប់ចិញ្ចឹមអ្នកណាពីមុនមកសោះមែនទេ?” ហ្ស៊ីនហ៊ី អង្រួនស្មាមាំធំ ព្រមទាំងស្រែកសួរគេ តទៅត្រូវរស់នៅប្រើជីវិតបែបណាទៅទើបល្អ? ឬត្រូវរស់នៅផ្ញើជីវិតលើដៃ កូនអ្នកមានអស់ពេញមួយជីវិតទៅ?។
“ខ្ញុំដឹងតែខ្ញុំស្រលាញ់គេណាស់ ទោះគេក្លាយទៅជាបែបណា ខ្ញុំក៏សុខចិត្តព្រមទទួលយក!” ជុងហ្គុក ឆ្លើយទៅកាន់នាងដោយគ្មានអារម្មណ៍ឃ្នើសចិត្តនិងប្រយោគដែលនាងបានសួរនាំមកកាន់គេវិញនោះឡើយ ព្រោះស្ថានភាពនៃជីវិត ថ្ងៃនេះឬថ្ងៃស្អែក មើលមិនឃើញទាយពុំដឹង ដូច្នេះពេលនេះសល់ពេល គេគួរតែបានធ្វើរឿងខ្លះដើម្បីបាននៅក្បែរមនុស្សដែលគេស្រលាញ់ឱ្យបានច្រើន។
“គេនិងបោះបង់ឯងចោលនៅថ្ងៃណាមួយ!” ហ្ស៊ីនហ៊ី នាងញញិមហួសចិត្ត ហើយគ្រវីក្បាលមិនចង់ជឿថា ជុងហ្គុក ព្រមក្លាយខ្លួនជាមនុស្សល្ងង់ដល់កម្រិតនេះនោះទេ។
“ខ្ញុំនិងធ្វើតាមអ្វីដែលគេចង់បាន!” ម្តងនេះគេប្រឹងឆ្លើយតបទៅនាងវិញម្តងទៀត ហើយព្យាយាមថែរក្សាបេះដូងតែមួយគត់របស់ខ្លួនដើម្បីចងចិត្តមនុស្សដែលខ្លួនស្រលាញ់ឱ្យបាននៅថ្ងៃណាមួយ។
“ដូច្នេះ?” នាងញោចស្មាញ៉ាក់ទាំងសេចក្តីហួសចិត្តថ្លែងពុំត្រូវ។
“ព្រោះគេជាស្នេហាដំបូងរបស់ខ្ញុំ!” ជុងហ្គុក ថាចប់ជៀសដើរចេញទៅដោយមិនខ្ចីយកត្រចៀកស្តាប់ពាក្យសម្តីរបស់នាងទៀតឡើយ។ ចំណែកឯ ហ្សិនហ៊ី បានត្រឹមញញឹមក្នុងទឹកមុខស្ងួតជ្រើង ហើយគ្មានលទ្ធភាពអីទៅនិយាយបញ្ចុះបញ្ចូលគេឱ្យដកខ្លួនចេញមកវិញបានឡើយព្រោះបេះដូងរបស់គេ បានដាក់មនុស្សម្នាក់នោះរួចទៅហើយ ទោះថ្ងៃក្រោយក្លាយទៅជាអ្វី តែទាំងនេះគឺជាការសម្រេចចិត្តរបស់គេគ្រប់យ៉ាង។
យប់នេះ
@អាផាកមីន៍
តាមដោយដំណើរលឿនស្លេវ ប្រឹងបន្ទាន់ល្បឿនចូលទៅចាប់ក្រសោបទាញចង្កេះតូចមកឱបជាប់ក្នុងរង្វង់ដៃ អ្នកដែលចងចិត្តខឹង ប្រឹងរើបម្រាស់ទាល់តែក្រហមខ្លួន កាលបើប្រអប់ដៃមាំទាំព្យាយាមក្រសោបខ្លួនប្រាណក្តៅគគុកពេញដោយភាពដឹងខុស ចំពោះកំហុសឆ្គងឥតការពិចារណាតាំងតែពីព្រឹកមក មិនព្រមចុះញម ព្រោះដើម្បីបានការអភ័យទោសពីអ្នកម្ខាងទៀត។
“អ្នកប្រុស ខ្ញុំសូមទោស!”
“លែងយើង!” ថេយ៉ុង ស្រែកគំហកខ្លាំងៗ បោចដៃ ជុងហ្គុក ចេញពីចង្កេះហើយងាកមកសម្លក់មុខគេចង់ជ្រុះកែវភ្នែក គ្រាន់តែឃើញសភាពរបស់គេនៅពេលនេះក៏ដឹងថាគេខឹងឆេវឆាវទោសៈប៉ុណ្ណាដែរ។
“ខ្ញុំសន្យាថានិងបម្រើអ្នកប្រុសឱ្យបានល្អ ក៏ប៉ុន្តែខ្ញុំសុំត្រឹមអ្វីម្យ៉ាងបានទេក្នុងយប់នេះ?” ជុងហ្គុក ព្យាយាមសុំឱ្យ ថេយ៉ុង នៅស្ងៀមហើយទាញដងខ្លួនស្រឡូនមកឱបពុំលែងមួយវិនាទីណានោះឡើយ។
“ជាស្អី?” ថេយ៉ុង គំហកសម្លឹងមុខគេទាំងអារម្មណ៍ខឹងមួម៉ៅចិត្ត។
“មនុស្សតូចទាបដូចជាខ្ញុំ បើនិយាយវាចេញទៅអាចនឹងធ្វើឱ្យអ្នកប្រុសអស់សំណើច តែខ្ញុំពិតជាមិនអាចបដិសេចចំពោះបេះដូងរបស់ខ្លួនឯងបានទេ!” ជុងហ្គុក ចាប់ផ្តើមយំសស្រាក់រហាមថើបថ្ពាល់ ថេយ៉ុង តាមដោយដំណក់ទឹកភ្នែកក្តៅឧណ្ហៗស្រក់ចុះមករហេមរហាមយ៉ាងដាបដាល។
“កុំព្យាយាមគិតអ្វីមកលើយើងឱ្យសោះ ព្រោះវាគួរឱ្យខ្ពើមណាស់ ហើយការដែលមកចំណាយពេលនិយាយជាមួយមនុស្សស្មោគគ្រោកដូចជាឯង យើងវារអារណាស់ណាស្រាប់ទៅហើយ..” ថេយ៉ុង ញញិមចុងមាត់លើកពាក្យមើលងាយបន្ថាបបន្ថោកតម្លៃ ជុងហ្គុក ហាក់មិនយល់ពីអារម្មណ៍អ្នកដែលស្តាប់ដឹងឮឈឺចាប់គ្រាំគ្រាំបេះដូងខ្លាំងប៉ុណ្ណានោះឡើយ។
“.....”
“លែងយើង..”
“យប់នេះខ្ញុំព្រមដេកជាមួយអ្នកប្រុសទៀតក៏បាន មិនថាអ្នកប្រុសចាត់ទុកខ្ញុំ ដូចជាប្រុសពេស្យា គ្មានចិត្តស្រលាញ់ខ្ញុំក៏ដោយ ប៉ុន្តែសុំឱ្យតែខ្ញុំបានតបស្នងសងគុណជីវិតដែលអ្នកប្រុសធ្លាប់បានផ្តល់ឱ្យទៅចុះ ក៏គ្រប់គ្រាន់ណាស់ណាទៅហើយដែរ!” ជុងហ្គុក ពោលពាក្យទាំងកែវភ្នែកឈឺផ្សារ ដំណក់ទឹកថ្លាចាប់ផ្តើមហូរស្រក់ចុះមកតក់ៗរហាម អារម្មណ៍ច្របូលច្របល់ពិបាកនិងទទួលយកស្ថានភាពមួយនេះខ្លាំងណាស់ បេះដូងកំពុងតែពេញស្រលាញ់មកស្រែកដេញហាមប្រាមគ្រប់យ៉ាងគេធ្វើមិនបានឡើយ។
“ហ៊ឹកៗអ្នកប្រុស..ខ្ញុំសូមទោស!!”
“បើឯងមិនព្រមលែងយើងទេ មានបញ្ហាធំក៏ថាយើងខ្វះការអត់ធ្មត់ឱ្យសោះ លែងឬមិនលែង?”
“ហ៊ឹកៗ អ្នកប្រុស!!!”
“លែងយើង!!!” ថេយ៉ុង ស្រែកឮខ្លាំងៗចាប់ច្រានខ្លួនប្រាណ ជុងហ្គុក អស់មួយទំហឹងៗកម្លាំងដៃ តែមិនអាចយកឈ្នះគេបានឡើយ។
“ពួកឯង ចូលមកចាប់អាក្មេងនេះយកវាទៅលក់ឱ្យកន្លែងបនទៅ លក់ដូចជាអាក្មេងមុនៗ ហើយហាមកុំឱ្យវាចូលមករញេរញៃពាក់ព័ន្ធនិងជីវិតរបស់យើងទៀត!”
“អត់ទេ..អ្នកប្រុសកុំអី..ខ្ញុំ..ខ្ញុំស្រលាញ់អ្នកប្រុសខ្លាំងណាស់ កុំធ្វើដូច្នេះអី កុំអីខ្ញុំសូមអង្វរ!”
“តាមមកអាចង្រៃ!!” បុរសមាឌធំពីរនាក់ស្រាប់តែសម្រុកចូលមកដោយចាប់ញ៉ឹងស្មា ជុងហ្គុក អូសទីងណាត់ទីងណែង គ្រវែងនាយទៅបុកនិងជញ្ជាំងហើយវាយទាត់ធាក់ទាល់តែបែកខ្ជាយក្អួតឈាម ដង្ហក់ស្លើភ្នែកមើលអ្វីក៏ពុំឃើញ។
“ឯង..”
“ជួយ..”
ផូស!!ប្រាវ!!!!
“អ៎ា!!!!!”
“ជុងហ្គុក!!” រាងខ្ពស់ស្រែកអស់មួយទំហឹងនៃសំឡេងស្ទុះក្រោកទាំងថ្ងាស់ជោកញើសជាំពពិច។
“គេងសុខៗម្តេចក៏ស្រែកឮយ៉ាងនេះ? កើតអី?” ថេយ៉ុង ស៊កអាវឃ្លុំចងខ្សែពណ៌ក្រហម ដើរចូលមកដាក់បង្គុយចុះលើកដៃក្រសោបមុខ ជុងហ្គុក ព្រមជាមួយទឹកមុខងឿងឆ្ងល់ខណៈអ្នកម្ខាងទៀតព្យាយាមដកដង្ហើមទាំងដង្ហក់ញាប់គឃូស។
“ខ្ញុំយល់សប្តិ..យល់សប្តិអាក្រក់!” ជុងហ្គុក ខិតចូលទៅចាប់ឱប ថេយ៉ុង យ៉ាងណែនហើយដាក់ក្បាលកើយស្មាតូចទាំងអារម្មណ៍ភិតភ័យ។
“យល់សប្តិឃើញអី?” ថេយ៉ុង ដាក់ដៃអង្អែលក្បាលអ្នកកំលោះហើយញញិមឱនឈ្ងោកទៅថើបសក់ក្បាលនាយមួយខ្សឺតបន្ថែម។
“យល់សប្តិឃើញថាអ្នកប្រុសលែងត្រូវការខ្ញុំ បោះបង់ខ្ញុំចោល ស្អប់ខ្ញុំ ខ្ពើមខ្ញុំ..” ជុងហ្គុក អធិប្បាយចប់ក្រោកមកអង្គុយធ្វើមុខស្អុយប៉ែដាក់រាងតូច។
ថេយ៉ុង លូកដៃទៅជូតញើសលើថ្ពាល់សង្ហាថ្នមៗ ព្រមទាំងសម្លឹងកែវភ្នែកប្រុសកំលេាះយ៉ាងជ្រៅទៅក្នុងកែវភ្នែកទាំងសងនោះ។
“មកពីឯងឧស្សាហ៍លេងហ្គេមដល់យប់ជ្រៅពេក គេងមិនលក់ស្កប់ស្កល់ ចេះតែគិតផ្តេសផ្តាសមករហូត ក្រោកទៅងូតទឹកសម្អាតខ្លួនទៅ ឆាប់បានមកញាំបង្អែមឆ្ងាញ់ៗ..” ថេយ៉ុង ថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតឱ្យនាយទុកចិត្តថាខ្លួនពិតជាមិនបានបោះបង់គេចោលនោះឡើយ។
“សុំឱបឱ្យយូរបន្តិចបានទេ?” រាងតូចងក់ក្បាល ខិតទៅឱ្យប្រុសក្មេងឱបថើបតាមអំពើចិត្តដោយមិនភ្លេចយកដៃទៅប៉ះស្ទាបអង្អែលទងត្រចៀកកំលោះសង្ហាថ្នមៗបន្ថែមដែរ។
“ខ្ញុំស្រលាញ់អ្នកប្រុសខ្លាំងណាស់!” ជុងហ្គុក សារភាពប្រាប់រួច ក្រសោបលើកបី ថេយ៉ុង ដាក់មកចំកណ្តាលគ្រែ ហើយឱនសម្លឹងមើលផែនមុខដ៏ស្រស់ស្អាតកំប្លង់ៗមិនព្រមដកភ្នែក។
“ឮឱ្យក្រោកទៅងូតទឹកទេ?” ថេយ៉ុង ញញិមថ្ពាល់ក្រហមព្រឿង កាលបើប្រុសក្មេងលូកដៃចូលទៅទាញស្រាយខ្សែអាវបង្ហាញ រាងកាយអាក្រាតស្រស់ស្អាតសម្លឹងមើលមិនចង់ដកនេត្រាចេញសោះឡើយ។
“ព្រឹកនេះខ្ញុំសុំណា?”
“សុំអី?”
“សុំឱ្យអ្វីៗគ្រប់យ៉ាងទាំងអស់ ទៅឱ្យអ្នកប្រុស រួមជាមួយបេះដូងនិងសេចក្តីស្រលាញ់ ភាពស្មោះត្រង់ រួមទាំងចិត្តគំនិត ខ្ញុំស្រលាញ់អ្នកប្រុសខ្លាំងបំផុត!” ជុងហ្គុក ឱនឈ្ងោកមុខចុះទៅថើបនេបនិត្យថ្ពាល់ភ្លឺរលោងបង្អូសបបូរមាត់កាត់ស្បែកទន់ល្មើយរហូតដល់គល់កសខ្ចីសឹមបឺតដៅស្នាមម្តងមួយៗ ស្តាប់សំឡេងថ្ងូចថ្ងូរបន្លឺរហឹមក្បែរត្រចៀកបន្តិច មិនយូរប៉ុន្មាន ចង្វាក់ស្នេហារោលរាលកាត់ព្រលឹមក៏បានប្រព្រឹត្តទៅរហូតដល់ថ្ងៃបាក់រសៀលទើបបញ្ឈប់។
You are reading the story above: TeenFic.Net