ភាគ:៦+៧

Background color
Font
Font size
Line height

រឿង ត្រឡប់ស្នេហ៍ថែបេះដូង

ភាគ:៦

មានអីចូលមកដួលខ្ពោកពេលត្រូវមួយកែងដៃរបស់រីហ្វីដានាងវាយទៅនោះ ។ គេត្រូវបានឈាមច្រមុះដោយមិនចង់ឈឺខ្លួនខ្លាំងដូចកូនចៅត្រូវយ៉ាងដំណំ ។
« ដឹប...! មួយដៃនេះទុកឲ្យឯងតបស្នងដែលនិយាយមិនដឹងអីជាមួយនិងខ្ញុំ ដឹប ចំណែកមួយដៃនេះខ្ញុំចង់ប្រាប់ឯងថាមនុស្សស្រីមិនមែនចិត្តងាយដូចជាឯងកំពុងតែគិតទាំងអស់នោះទេចាំទុក » រីហ្វីដានាងចង្អុលមុខនិយាយដូចនាងជាបងធំណាស់ចឹងធ្វើរឹកពាបញ្ចេញមកឲ្យមេបងធំម្នាក់នឹងខ្លាចនាងតែម្ដងហើយត្រឹមតែប៉ុន្មានស្នៀតសោះកូនចៅគេដេករេលអស់អាលីង ។
« ឆាប់ឈប់ភ្លាម » ស្រាប់តែពេលនោះមានសម្លេងត្រល័រធំរបស់នរណាម្នាក់មកដល់ស្រែកឲ្យរីហ្វីដាឈប់ព្រោះតែនាងរៀបនិងវៃប្រុសម្នាកៀនោះមួយដៃទៀត ។ រីហ្វីដានាងក្រោកឈរអស់កម្ពស់បោសរ៉ូបនាងដូចមិញនេះនាងបានដើរប៉ះនិងសម្រាម ។
នាងតូចមិនបាននៅមើលមុខរបស់ម្នាក់ដែលស្រែកឲ្យនាងឈប់ទេ ។
« នាងចង់ទៅណា?» គេដាក់ដៃលើស្មារបស់នាង តែពេលនេះនាងកំពុងតែខឹងអ្នកណាចង់និយាយឬថាអ្វីក៏នាងមិនស្ដាប់ជាមួយដែរ ។ មានអីត្រូវនាងក្រវាត់ដៃគេចេញមួយទំហឹង ។ ជុងគុកគេមិនបានតដៃជាមួយនិងនាងច្រើនឡើយក៏វៃកន្លែងកញ្ចឹងករបស់នាងឲ្យសន្លប់បាត់មាត់ឈឹងលែងដឹងលឺអ្វីទាំងអស់ ។ រីហ្វីដាពេលនេះនាងស្ថិតក្នុងដៃរបស់ជុងគុកដោយគេជាទ្រចាប់នាងជាប់ ។
« រីហ្វីដា?» ជុងគុកឡើងភ្នែកស្លេស្លឺអស់មនុស្សស្រីនៅក្នុងដៃរបស់គេជារីហ្វីដាមនុស្សជាទីស្រលាញ់របស់គេ? គេមិនបានស្រវ៉ាងភ្នែកទេ? នេះមិនមែនជាការយល់សប្តិទេឬ?  ជុងគុកប្រញាប់ស្រវ៉ាអោបនាងឡើងណែន ។ ពេលវេលាបណ្ដាលឲ្យគេបានជួបនាងម្ដងទៀត? វាមិនមែនចៃដន្យតែវាជាការពិតដែលមិនអាចប្រកែកបាន ។ ព្រហ្មលិខិតបានបង្ហាញផ្លូវឲ្យគេបានមកជួបរីហ្វីដា ហ្វៀឌីណា ម្នាក់នេះម្ដងទៀត គេអង្អែលផ្ទៃមុខរបស់នាងបន្តិចនិងលើកនាងមកបី ។ប៉ុន្តែក៏បាញ់ខ្សែភ្នែកមកសម្លក់មុខពួកអ្នកមករករឿងរីហ្វីដាទាំងស៊ីញ៉ូភ្នែកឲ្យហាមិធ្វើយ៉ាងមិចចំពោះអ្នកទាំងនេះ ។
     ឯបងស្រីវិញតាមស្វែករកប្អូនពេញក្លឹប ពេលដែលចេញពីវង់រាំមិនបានឃើញប្អូនសោះ នាងខំទៅរកនៅបន្ទប់ទឹកក្រែងបានឃើញប៉ុន្ដែនៅតែគ្មានឃើញទៀត នាងឡើងបារម្ភ ។
« អូនទៅឯណាហ្វីដា? បងបារម្ភណាស់ » នាងចង់តែស្រែកយំឲ្យណាណីទេពេលបែបហ្នឹងចឹងទៅនាងរកឡើងចង់សព្វអស់ទៅហើយ ដោយអស់ជម្រើសទៀតនាងក៏ឡើងទៅជាន់ខាងលើតាមរករីហ្វីដា ។ ទាំងមិនបានដឹងថារីហ្វីដានាងកំពុងតែនៅជាមួយម្ចាស់ក្លឹបនោះឡើយ ។
« លោកមានបានឃើញមនុស្សស្រីក្នុងរូបនេះដែរទេ? » ហ្វាន់ឌីម៉ាឡើងមកខាងលើបានជួបនិងហាមិបន្ទាប់មកក៏បង្ហាញរូបរីហ្វីដាឲ្យគេបានឃើញ ។ ហាមិសម្លឹងមើលមុខនាងបន្តិច ប៉ុន្តែមិនបានមាត់សោះ
« លោកមានលឺខ្ញុំសួរទេ? មិចឈរនៅស្ងៀមដូចម៉ារ៉ាកាំងដូច្នេះ? » ហ្វាន់ឌីម៉ានាងខឹងខ្លាំងណាស់សួរស្រួលបួលមិនឆ្លើយទេរហូតនាងស្រែកគំហកកំពុងតែម៉ួម៉ៅបាត់ប្អូនផងមកជួបមនុស្សសាំតាប៉ែដូចជាគេសោះនោះឡើយ ចង់តែដាល់គេឲ្យបែកមុខឌឺៗនិងតើ ។
« ដើររកខ្លួនឯងទៅកុំមកសួរខ្ញុំ » ហាមិនិយាយគម្រោះគម្រើយគ្មានហេតុផលអ្វីមកសួរគេ សម្ដីគ្មានពិរោះដូចជាមនុស្សស្រីផ្សេងដែលគេជួបសោះនាងម្នាក់នេះខុសគេខុសឯង ។
« ឆឺស..! ដូចខ្ញុំនិងចង់សួរលោកឯងណាស់ចឹង ប្រុសស្អីសួរបន្តិចសោះមិនបានដែរបើខ្ញុំមិនមានការទេខ្ញុំមិនទៅសួរលោកនាំតែថោកអស់ទឹកមាត់ទទេរឡើយ » ហ្វាន់ឌីម៉ានាងមិនចេះមាត់ស្រាលនោះនិយាយស្ដីឲ្យហាមិប៉ាច់ៗកុំចង់ហក់អូនមិនទៅមិនរួចទេ ។ធ្វើដូចខ្លួនឯងហ្នឹងប្រុសស្អាតសង្ហាណាស់ទាំងការពិតមុខដូចស្វាសោះមិនឃើញមានត្រង់ណាគួរឲ្យចាប់អារម្មណ៍ផង ។ ហាមិនាយក្រឺតខ្នាញ់នឹងនាងខ្លាំងណាស់ជួបគេភ្លាមមកថាឲ្យគេញ៉ែតៗដូចនាងជាសង្សាគេទៅហើយដែលការពិតអ្នកទាំងពីរមិនត្រូវជាត្រូវនឹងគ្នាសោះ ។

« ហ៉ើយ...! ខ្ញុំធុញនិងនាងណាស់ជួបមិនទាន់បាន5នាទីស្រួលបួលផងខ្ញុំក៏ធុញហើយ ស្រីអីទេនិយាយឲ្យពិរោះស្ដាប់ឲ្យដូចស្រីដទៃមិនបានកើត » ហាមិហាមចិត្តមិនឲ្យឈ្លោះប្រកែកជាមួយនឹងនាងមិនបានសោះបើនាងលេងសម្ដីមកខ្លាំងៗ គេជាប្រុសមិនអន់រហូតដល់ស្រីឈរចំពោះមុខអ៊ីចឹងទេ ។ បើមិនបានឈ្លោះជាមួយនាងឲ្យដឹងឈ្នះចាញ់ គេមិនឈប់ឡើយកុំឲ្យថាគេកំសាកមិនហ៊ានឈ្លោះជាមួយស្រី ឲ្យដឹងផងទៅថាគេមិនដែលចាញ់ក្រោមដៃរបស់អ្នកណាឡើយជាពិសេសនោះគឺមនុស្សស្រី ។
«ខ្ញុំបែបនេះតាំងពីដើមមកហើយគ្មានអ្នកណាមកហាមឃាត់ខ្ញុំផង » ហ្វាន់ឌីម៉ា នាងញាក់ចិញ្ចើមធ្វើមុខឌឺៗដាក់គេ ។
« អេតែឈប់សិន! លោកចេះនិយាយភាសាកូរ៉េដែរ? » ហ្វាន់ឌីម៉ា នាងទើបតែចាប់អារម្មណ៍ថាហាមិចេះនិយាយកូរ៉េនាងដូចមិនចង់ជឿសោះថានៅទីនេះមានអ្នកចេះកូរ៉េ ។ ការពិតទៅនាងដូរកន្លែងរស់នៅរហូតតែម្ដងហើយ តាំងពីនៅកូរ៉េរហូតមករស់នៅប្រទេសអ៊ីតាលីឥឡូវនេះក៏មករស់នៅប្រទេសជប៉ុនវិញនាងរកកន្លែងរស់នៅឲ្យសមគួរដូចជាគេឯងមិនបានសោះ ។ នាងដូរមករស់នៅអ៊ីតាលីពេលបានជួបជាមួយរីហ្វីដាមុនដំបូង ។
« អឺ...! ខ្ញុំវាចេះនិងហើយបាននិយាយជាមួយនិងគាត់កើត បើខ្ញុំមិនចេះមិនដឹងថានាងលួចជេរខ្ញុំយ៉ាងមិចខ្លះទេ » ហាមិសម្លក់មុខនាងមួយភ្លេតក៏ឌឺដងមកវិញកុំចេះតែនាង ។
« ហ៊ឹស...! បើមិនដឹងពីប្អូនខ្ញុំទេលោកឯងចង់ទៅណាក៏ទៅចុះខ្ញុំខ្ជិលចង់និយាយជាមួយនិងលោកមែនទែន មើលតែមុខលោកទៅដូចជាសត្វស្វាព្រៃដែលគេប្រលែងមកចោលឲ្យបានឃើញពន្លឺថ្ងៃអញ្ចឹង » នាងនៅតែឆ្លៀតនិយាយផ្ចាញ់ផ្ចាល់ដាក់ហាមិបន្តទៀត បើនាងមិនទាន់ឈ្នះនាងនៅតែឈ្លោះនាងទៀត ។
« ហ៊ឹម...! នាងត្រឡប់ទៅផ្ទះវិញទៅប្អូននាងប្រហែលជាមិនបានកើតអីទេ ជឿតាមតែខ្ញុំទៅ » គេមិនចង់និយាយឬឈ្លោះជាមួយនិងនាងទៀតក៏ដកដង្ហើមធំប្រាប់ឲ្យនាងទៅផ្ទះវិញ ។
« ឲ្យខ្ញុំទៅបានយ៉ាងមិចទៅ? ប្អុនខ្ញុំមិនទាន់រកឃើញផង? បើលោកជាខ្ញុំបានលោកយល់ »ហ្វាន់ឌីម៉ានាងរវល់តែនិយាយជាមួយនិងគេបិះតែភ្លេចទៅថាមាងមានប្អូនស្រីដែលរកមិនទាន់បានឃើញ បើគេមិនដេញនាងទៅផ្ទះក៏នាងនឹកមិនឃើញដែរ ។ មិនគួរណានាងពូកែភ្លេចបែបនេះសោះភ្លេចមុខភ្លេចក្រោយរហូត ។
« ខ្ញុំប្រាប់ឲ្យទៅក៏ទៅៗ នាងស្ដាប់ខ្ញុំបានទេ ប្អូនស្រីនាងរីហ្វីដាមិនកើតអីទេ អឺគឺថា...! ប្អូននាងច្បាស់...ជាមិនបានកើតអ្វីទេ » ហាមិគេច្រឡមាត់ហៅឈ្មោះរបស់រីហ្វីដា ហ្វាន់ឌីម៉ានាងងាកមកចាប់អារម្មណ៍នឹងសម្ដីគេភ្លាមៗ នាងងឿយឆ្ងល់ថាមិចបានគេស្គាល់ឈ្មោះនាង មិនថាគេចង់ប្ដូរពាក្យនិយាយក៏នាងចាប់បានរួចស្រេច ។
« លោកមិចក៏ស្គាល់ប្អុនស្រី? នៅដឹងពីឈ្មោះនាងទៀត? ឬមួយលោកជាអ្នកចាប់នាងទៅ? » ហ្វាន់ឌីម៉ានាងដើរសំដៅមកជិតហាមិបន្តិចម្ដងៗរហូតគេត្រូវដើរថយក្រោយ ។
«អត់មានទេខ្ញុំចេះតែនិយាយទេនាងប្រហែលជាស្ដាប់ច្រឡំពាក្យខ្ញុំនិយាយហើយ »
« ប៉ុន្តែខ្ញុំបានលឺច្បាស់ពេញត្រចៀកណា »
« នាងទៅផ្ទះឬចង់ឲ្យខ្ញុំយកនាងទៅបោះចោល? »
« អត់ទេខ្ញុំនៅរង់ចាំប្អូនខ្ញុំនៅទីនេះ ហើយលោកជួយរកបន្ទប់ណាទំនេរឲ្យខ្ញុំមួយផងបើរកនាងមិនឃើញខ្ញុំមិនត្រឡប់ទៅផ្ទះវិញឡើយ » ហ្វាន់ឌីម៉ានាងស្រែកដាក់មុខហាមិចំៗរួចហើយក៏ដើរចេញឆ្ងាយពីគេ នាងត្រូវតែប្រញាប់តាមរកនៅទីនេះរហូតទាល់តែឃើញ ។
« ទោះនាងចង់រកក៏រកមិនឃើញដែរ សុំទោសខ្ញុំមិនអាចប្រាប់នាងបានទេ » ហាមិមើលទៅដំណើរអ្នកចាកចេញនោះហើយក៏ពោលតិចៗម្នាក់ឯង ព្រោះតែចៅហ្វាយរបស់គេបាននាំរីហ្វីដាចេញពីក្លឹបមួយនេះតាមផ្លូវខាងក្រោយរួចបាត់ហើយចង់នាងកកាយរកពេញមួយក្លឹបនេះទៀតក៏នៅមិនឃើញដែរ ។

រឿង ត្រឡប់ស្នេហ៍ថែបេះដូង

ភាគ:៧

ជុងគុកនាំរីហ្វីដាមកខនដូរដ៏ល្អប្រណិតរបស់គេដែលគ្មានអ្នកណាបានស្គាល់ពីកន្លែងមួយនេះទេក្រៅពីហាមិនិងនាយ ។ ប៉ុន្មានឆ្នាំមកនេះគេមិនដែលទៅនៅភូមិគ្រឹះរបស់ប៉ាម៉ាក់គេសោះយូរៗទើបទៅម្ដងនឹងឯង គេពេលខ្លះទៅគេងនៅផ្ទះផ្ទាល់ខ្លួនរបស់គេនិងមកខនដូរនេះ ។  រីហ្វីដានាងនៅសន្លប់មិនទាន់បានដឹងខ្លួននៅឡើយទេ នាងបានគេដាក់ឲ្យគេងលើគ្រែឃីងសាយរបស់គេ ។ ជុងគុក នាយអង្គុយជិតនាងគេងសម្លឹងមើលមុខនិងអង្អែលផ្ទៃមុខនាងដោយការមិនជឿសោះថានាងនៅមានជីវិតរស់នៅ គេគ្មានសង្ឃឹមថានិងបានជួបនាងម្ដងទៀតទេ ហ៊ឹម..! គេទប់ទឹកភ្នែកមិនឲ្យហូរមកមិនបានសោះ ។
« ហ៊ឹកៗៗៗ...ខ្ញុំមិនស្មានថានាងនៅមានជីវិតទេ ខ្ញុំគ្មានសង្ឃឹមសោះ ហ៊ឹកៗៗៗ យ៉ាងណាក៏អរគុណដែលនាងត្រឡប់មកឲ្យខ្ញុំជួបម្ដងទៀត ហ៊ឹកៗៗៗ ខ្ញុំនឹកនាងមិនថាវាកន្លងផុតទៅប៉ុន្មានឆ្នាំប៉ុន្មានភពទៀតក៏នៅតែមិនអាចបំភ្លេចនាងបានទេ ហ៊ឹកៗៗៗ អរគុណនាងខ្លាំងណាស់ » គេអង្គុយយំនិយាយបែបនេះមកអស់ជាយូរហើយក៏មិនឈប់ គេពោលដោយស្រដីក្ដុកក្ដួល ។ ព្រហ្មលិខិតបានច្ចារ្យឲ្យបានជួបនាង គិតហើយក៏សប្បាយវាសែនរំភើបជាខ្លាំង ។
វាអាចចៃដន្យឬជាបំណងរបស់ពេលវេលាឲ្យគេជួបនាង ។
« នាងនៅតែស្រស់ស្អាតមិនប្រែ ចុះពេលកន្លងមកនាងរស់នៅទីណា? ហ៊ឹកៗ ទើបបាត់ផុតដំណឹងសូន្យឈឹងមិនឃើញដូច្នេះ? » គេនៅមិនទាន់ជឿមួយរយភាគរយនោះទេ មនុស្សស្រីម្នាក់នេះគេបានឃើញដោយផ្ទាល់ភ្នែកថានាងបានស្លាប់នៅក្នុងឡានដែលផ្ទុះនោះហើយ នាងរស់នៅបានយ៉ាងមិច? បើនាងនៅរសម្ដេចមិនទាក់ទងទៅរកអ្នកណាអ៊ីចឹង? នាងនៅសម្ងំលាក់ខ្លួនគ្មានអ្នកណាបានឃើញ? ជុងគុកគេនៅមានមន្ទិលក្នុងចិត្ត ពោលគឺមិនទាន់ច្បាស់ថានាងជារីហ្វីដា ហ្វៀឌីណា ទេ  ។ មនុស្សមិនមែនមានតែមុខម្នាក់ឯណា? អ្នកខ្លះក៏កែសម្ភស្សមុខមាត់ឲ្យដូចនឹងនរណាម្នាក់ក៏មានដែរបានជាគេមិនទាន់ទុកចិត្ត។ ប៉ុន្តែយ៉ាងណាគេបានឃើញមុខនាងហើយបានជានាំនាងមកទីកន្លែងនេះជាមួយនិងគេ ។
« ខ្ញុំមិនរំខាននាងទៀតទេ នាងសម្រាកឲ្យស្រួលខ្លួនចុះ ខ្សឺត » ជុងគុកគេជូតទឹកភ្នែកចេញឲ្យបានស្អាតអស់ហើយពោលពាក្យយ៉ាងពិរោះដាក់នាងក៏មិនភ្លេចបោះត្រាស្នាមថើបលើថ្ងាសនាងមួយខ្សឺតធំបានចេញទៅខាងក្រៅបន្ទប់ ។ ខនដូររបស់គេក៏មិនបានតូចវាធំដូចជាផ្ទះមួយបាត់ទៅហើយ ។
ពេលដែលជុងគុកចេញហើយបិទទ្វារួចអ្នកកំពុងតែគេងនោះក៏បើកភ្នែកមក នាងមិនបានសន្លប់យូរអីទេការពិតនាងបានដឹងខ្កួនយូរណាស់ហើយនឹងបានស្ដាប់លឺគ្រប់សម្ដីរបស់ជុងគុកនិយាយ ។ ទោះនាងបានដឹងខ្លួនមិនបានភ្ញាក់មកទេរងចាំឲ្យគេនិយាយអស់ពាក្យរួចបានព្រមបើកភ្នែក  បានជានាងមិនភ័យខ្លាចនៅពេលពេចាប់ខ្លួនមកចឹងព្រោះតែនាងបានដឹងរួចហើយថាគេជអ្នកណា ។ នាងតូចក្រើបអង្គុយធម្មតាវិញនឹងមើលទៅរូបថតនៅលើកូនតុមួយក្បែរក្បាលគ្រែគេងនាងបានលើករូបថតនោះមកមើលនិងអង្អែលលើរូបមួយនោះទាំងស្នាមញញឹមរីកពេញផ្ទៃមុខ ។
« មនុស្សគួរឲ្យស្អប់ »នាងចង់សំដៅទៅលើជុងគុកនិងមកស្ទៀបស្នាមថើបរបស់គេនៅលើថ្ងាសមុខនាងឡើងក្រហមអស់អៀននឹងគេណាស់នាងបិះតែភ្ញាក់ពេលគេកំពុងតែថើបនិងហើយសំណាងចេះទប់មិនឲ្យបើកវិញ ។ នាងយកដៃមកចុចលេងលើរូបថតដាក់ក្នុងកញ្ចក់នោះដោយសាររូបនោះជារូបជុងគុក នាងគ្រឺតនិងទឹកមុខណាស់ពេលថតក៏មុខមិនរីកដែរឡើងស្មើធេង ។ មាត់និយាយថាគេជាមនុស្សគួរឲ្យស្អប់តែក្នុងចិត្តកំពុងតែពញស្រលាញ់គេលើសដើមផងក៏មិនដឹងដែរនៀក។
« ផ្ទះគេមានហេតុអ្វីមិនទៅរស់នៅ? » នាងមើលជុំវិញហើយបាននិយាយណាមួនាងបានដឹងពីគេខ្លះពេលមកដល់ទីនេះនាងបានដឹងថាគេជាអ្នកណាហើយ ។ បើនាតដឹងហើយហេតុអ្វីក៏នាងមកទៀត? នេះមិនមែនជាការចៃដន្យឬវាជាចេតនារបស់នាងធ្វើឲ្យវាកើតឡើង? នាងបានដឹងទៀតថាគេជាបុគ្គលិកល្បីល្បាយនៅក្នុងប្រទេសមួយនេះដឹងទៀតថាញេរស់នៅប្រទេសមួយណាគ្រប់យ៉ាង ចុះហេតុផលរបស់នាងជាអ្វីឲ្យប្រាកដទៅ?  នាងចូលមកដើម្បីអ្វី?ឬមួយព្រោះតែនាងមិនអាចរងចាំជុងគុកមកជាយូរហើយ? រឿងរ៉ាវទាំងអស់វាយ៉ាងមិចទៅវិញ? ការពិតរបស់នាងវាយ៉ាងណា?
«ខ្ញុំមិនដឹងសោះឡើយថាលោកជាកូនអ្នកមាននៅក្នុងប្រទេសមួយនេះ ដោយមិនបានដឹងទៀតថាលោកអាចធ្វើឲ្យក្រុមហ៊ុនរបស់លោកល្បីលឿនយ៉ាងហ្នឹង? ខ្ញុំំគួរតែស្ងើចសរសើរលោកណាស់ » រឿងវាកាន់តែមិនយល់ហើយរីហ្វីដានាងដឹងសឹងតែគ្រប់យ៉ាងពីជុងគុកទាំងអស់ រឿងវាបែបណាឲ្យប្រកដទៅ? រីហ្វីដានាងមានបំណងអ្វី? ទឹកមុខនាងដូចជាខឹងសម្បើមម្លេះ? វាចេះតែយ៉ាងម៉េចឲ្យប្រាកដដែរទៅ? រីហ្វីដានាងញញឹមចុងមាត់គោលបំណងនាងជាអ្វីគ្មានអ្នកណាបានដឹងច្បាស់លាស់ឡើយនាងចូលមកក្នុងជីវិតរបស់ជុងគុកព្រោះតែអ្វី? នាងដើរមើលពេញផ្ទៃបន្ទប់ និងមិនស្ងចសរសើរទះដៃឲ្យគេបានទាល់តែសោះគេបានធ្វើឲ្យនាងដឹងដែរថាគេជាអ្នកណាហើយគេខ្លាំងកម្រិតណា ។
« ថ្ងៃល្អជិតមកដល់ហើយ ហ៎ាសហ៎ា » រីហ្វីដានាងឈរសើចសប្បាយនិយាយរួចក៏សើចចេញមកទាំងមុខឃោឃៅកនៅពេលនេះនាងជាអ្នកណាឲ្យប្រកដដែរទៅ? នាងត្រូវការអ្វីមួយពីជុងគុកឬ? នាងចង់សំដៅទៅលើថ្ងៃអី? ថ្ងៃមួយនោះមានអ្វីដែរទៅ? វាគ្រោះថ្នាក់ឬសប្បាយ? នាងនិយាយគ្មានក្បាលកន្ទុយម្នាក់ឯងយល់តែអារម្មណ៍ខ្លួនឯងនិយាយមិនឲ្យអ្នោណាបានយល់ពីនាងសោះ ។ ហ្វីដាមកអង្គុយលើគ្រែគេងវិញនិងដាក់ខ្លួនគេងនាងបានលឺសម្រឹបជើងរបស់ជុងគុកបានដើរមកបន្ទប់មួយនេះហើយបានជានាងត្រូវធ្វើជាគេងវិញ ។ ក្រាក....!
ជុងគុកបើកទ្វាចូលមកមើលថានាងបានភ្ញាក់ពីសន្លប់ហើយឬនូវ? តែការពិតគេមិនបានសម្រេចសោះនាងមិនទាន់បានភ្ញាក់ទេនៅគេងមួយកន្លែងដដែល ។
« ហេតុអ្វីមិនទាន់ដឹងខ្លួនទៀត? នេះកាន់តែយប់ហើយ  » ជុងគុកឡើងព្រួយបារម្ភពីនាងម៉ងនេះវាមិនតិចម៉ោងទេដែលនាងនៅគេងមួយកន្លែងបែបនេះ ជុងគុកដើរទៅស្ទាបលើថ្ងាសរបស់នាងចង់ដឹងពីកម្ដៅក្នុងខ្លួននាងថាមានក្ដៅអ្វីក៏អត់ទើបមិនទាន់បានដឹងខ្លួន ។
« ខ្លួនមិនបានក្ដៅអីទេ ចុះម៉េចមិនទាន់ភ្ញាក់ទៀត? សង្ស័យថាមិនស្រួលខ្លួនអីហើយបានជាមិនដឹងខ្លួនទៀត » គេគិតសញ្ជឹងមួយភ្លាមបាននិយាយព្រោះតែគេបានដឹងពីនាងហើយបើថាឈឺមិននិយាយប្រាប់អ្នកណាឲ្យបានដឹងឡើយសុខចិត្តលាក់ទុកឈឺម្នាក់ឯង ។ ជុងគុកគេមិននៅបន្តក៏ចេញទៅវិញប្រហែលជានាងមិនស្រួលខ្លួនហើយ ម៉្យាងមុននិងមកដល់ទីនេះនាងបានបញ្ចេញកម្លាំងមកមិនស្ទើទេវៃពួកប្រុសៗឡើងដួលអស់គ្មានសល់សូម្បីបងធំប្រចាំក្រុមនឹងក៏សុំខ្លាចនាងទៅហើយ ។ នាងឥឡូវនេះលេងប៉ះបន្តិចមិនបានសោះហើយកំណាញ់ខ្លួនណាស់បើមិនស្រួលជាមួយទេដៃរបស់គេនិងត្រូវបាក់ព្រោះតែនាងមិនខានឡើយ


You are reading the story above: TeenFic.Net