រឿង ត្រឡប់ស្នេហ៍ថែបេះដូង
ភាគ:៤
ព្រឹកស្អែក...!
ព្រឹកមួយនេះដែរជុងគុកនិងកូនចៅបានមកដល់កន្លែងត្រៀមទុកពិតមែន គេនាំយកមូនចៅមកមិនសូវជាច្រើនប៉ុន្មានទេមកទីនេះ វាជាផ្ទះមួយរបស់គូរប្រជែងទាំងគេមិនចង់ប្រជែងជាមួយផង ។ ជុងគុកឈរនៅមុខទ្វាចូលផ្ទះរបស់គេទាំងមុខមាំទាំសូម្បីតែកូនចៅរបស់គូរប្រជែងនោះខ្លាចជាមួយនិងគេណាស់ គេដូចជាស្ដេចខ្លាកំណាចមួយអញ្ចឹងដែរ ។
« ឯងឆាប់ចេញមកបើខ្លាំង » នាយស្រែកយ៉ាងខ្ទរពេញនឹងដើម្បីឲ្យ ម៉ាជិកា ចេញមកខាងក្រៅជួបគេ ព្រោះតែគេបានឈរចាំយូរហើយមិនបានឃើញនាយម្នាក់នឹងចេញមកខាងក្រៅជួបគេទាល់តែសោះ ។
រំពេចនោះគេបានបង្ហាញខ្លួនមកដល់ ពាំនាំកូនចៅជាច្រើននាក់ដើរហមមកជិតខ្លួនរបស់ជុងគុកដៃម្នាក់ៗមានកាន់កាំភ្លើង កាំបិតផងជាច្រើនទាំងកូនចៅជុងគុកមកទាំងមិនបានកាន់អ្វីមកជាមួយផងនោះនាយមិនបានខ្វល់ថាគេម្នាក់នោះមានអាវុធបែបណាក៏គេឈរញញឹមឌឺពីមុខ ម៉ាជិកា ។
« សុំទោសឲ្យឯងរងចាំយើងយូរ ខ្ញុំពិតជាសំណាងណាស់បានលោក ជុងគុក ដែលជាមេធំបំផុតក្នុងពិភពងងឹតមកឈរចាំមុខផ្ទះអ៊ីចឹង? ខ្ញុំមានមោទនភាពលើខ្លួន៉ងណាស់នៀក មិនដែលដឹងសោះថាបានលោកមក » ម៉ាជិកា គេបានដឹងពីសាវតាពិតរបស់ជុងគុកហើយនិយាយធ្វើបញ្ឈឺញឹយ៉ាងឆ្ងាញ់មាត់ ប៉ុន្តែកុំគិតថាត្រឹមពាក្យសម្ដីប៉ុណ្ណឹងអាចបង្រ្កាបគេបាននោះវាមិនអាចឡើយ ។ ជុងគុក គូរ៉ូសាម៉ាគិ ម្នាក់នេះមានអំណាចខ្លាំងខ្លាសឹងតែគ្មានអ្នកណាមកក្អកជាមួយគេនោះទេ ។ ខុសប្លែកអីតែប្រុសម្នាក់នេះតាមជាន់ឈ្លីគេមិនលួសពេលវេលាណាដែលសាកសមសោះ ។
« ហ៊ឹស...! ការពិតទៅខ្ញុំមិនចង់ជាន់ទីនេះប៉ុន្មាននោះទេ តែខ្ញុំមកដើម្បីដាស់តឿនឯងឲ្យដឹង កុំឃើញខ្ញុំមិនអើពើជាមួយនិងទង្វើរបស់ឯងនោះកុំសប្បាយចិត្តពេក ពេលខ្លះវាអាចជាអន្ទាក់ក៏ថាបានដែរ » ជុងគុកគេមិនបានដើរទៅជិត ម៉ាជិកា ដូចគេកំពុងតែដើរសំដៅមករកជុងគុកនោះ ។ តាមដែលដឹងមក ម៉ាជិកា នេះគេដូចជាក្អេងក្អាយជាងការគេគិតណាស់ ហើយក៏អាក្រក់បន្តទៀត នៅមានការងារដែលគេជាមេឃ្លាំងក្នុងផ្លូវងងឹតដែលសង្គមទាំងមូលស្អប់មិនចង់ឲ្យមាន ។
« ហ៎ាសហ៎ា....! អញ្ចឹង? ខ្ញុំសប្បាយចិត្តណាស់និយាយមែន ខ្ញុំគិតហើយថាថ្ងៃណាមួយឯងនិងមកទីនេះជាកន្លែងរបស់យើងវិញជាក់ជាមិនខាន ឥឡូវនេះវាដូចជាការគិតរបស់យើងណាស់ » ម៉ាជិកា គេមិនអន់ដែរតបតបឆ្លើយឆ្លងជាមួយជុងគុកមិនលួសសម្ដីបើខ្លាំងក៏ខ្លាំងទៅវិញមិនឲ្យចុះចាញ់គ្នាទេ ។ ទោះចង់អ្នកណាមានអំណាចជាងក៏គេនៅតែធ្វើខ្លួនដូចមិនមានរឿងអ្វីបានកើតឡើងចឹង ជុងគុកឈរហើយដើរយឺតៗមកជិតម៉ាជិកាម្ដងកុំឲ្យថាគេមិនហ៊ានដើរទៅជិត ។
« ហ៊ឹម...! ខ្ញុំថាឯងគួរតែឈប់ធ្វើរឿងដែលគេស្អប់មិនចង់ឲ្យមានទៀតទៅ កុំថាយើងមិនបានដឹងរឿងស្មោកគ្រោករបស់ឯងនោះ គ្រាន់តែយើងមិននិយាយបង្ហើបឲ្យអ្នកណាបានដឹង កាលដែលយើងមិននិយាយដោយសារតែយើងអាណិតឯងប៉ុណ្ណោះ យើងសូមប្រាប់ប៉ុណ្ណឹងបើឯងនៅមិនព្រមបញ្ឈប់នៅពេលឥឡូវនេះទេយើងនិងឲ្យឯងសងវិញគ្រប់យ៉ាងចំពោះអ្នកដែលឯងធ្វើរឿងអាក្រក់ដាក់ពួកគេ » ជុងគុកអោនមកខ្សឹបក្បែរត្រចៀករបស់ម៉ាជិកា ដោយបញ្ចោញខ្យល់ដង្ហើមក្ដៅឧណ្ណៗរបស់គេក្បែរកញ្ចឹងកគេ ។ ជុងគុកគេដឹងរឿងជាច្រើនអំពីម៉ាជិកា គេមិនទាន់បង្ហាញតែមិនប្រាកដថាថ្ងៃក្រោយគេប្រាប់អ្នកណាទេ ។ រឿងដែលវាសម្ងាត់បំផុតរបស់ម៉ាជិកា ជុងគុកជាអ្នកក្រៅនោះគេបានដឹងដោយងាយស្រួលហើយយកវាមកគម្រាមគេ ។ ម៉ាជិកាឈរក្ដាប់ដៃយ៉ាងណែនគេមិនគួរណាមកជួបមនុស្សដែលចូលចិត្តយករឿងដែលសំខាន់របស់គូរសត្រូវមកនិយាយចង់បកអាក្រាបគេនោះទេ។ ថេយ៉ុងគេនិយាយប្រាប់ម៉ាជិកាតែប៉ុន្មានម៉ាត់ចុងក្រោយនេះរួចបក់ដៃហៅឲ្យកូនចៅចេញទៅវិញកុំនៅជាន់ទីនេះយូរពេកនាំតែឲ្យពួកគេមានចង្រៃតាមម្ចាស់ផ្ទះមួយនោះ។ណាមួយខ្លាចតែឆ្លងធ្វើរឿងដែលមិនគប្បីជាច្រើនដាក់មនុស្សម្នាស្លូតត្រង់គេប្រកាន់សច្ច:ច្រើនជាងអំណាចផ្ទាល់ខ្លួន ។ ហើយរឿងមួយនោះមានសំខាន់ដល់ថ្នាក់ណាដែរទៅទើបអាចឲ្យម៉ាជិកាឈរបញ្ឈរភ្នែកបែបនេះទឹកមុខវិញឡើងស្លេក ។ ចេញមកផុតពីផ្ទះគូរប្រជែងហើយបានឃើញហាមិបើកទ្វាឡានចាំទទួលជុងគុករួចជាស្រេចដើម្បីឲ្យគេចូលមកខាងក្នុងដោយគេអង្គុយនៅបាំងខាងក្រោយ ។
«ចៅហ្វាយនិយាយខ្សឹបអីជាមួយគេបានជាត្រូវឈរស្ងៀមឲ្យចៅហ្វាយចេញមកដោយស្រួលបែបនេះ?មុននិងនិយាយមិនខ្លាចចៅហ្វាយផង? » ហាមិជាអ្នកបើកឡានឲ្យជុងគុកគេសួរនាំចៅហ្វាយទាំងងឿយឆ្ងល់ ។ ជុងគុកគេមិនទាន់មាត់ទេតែដល់ពេលកូនចៅនេះសួរដេញដោលមិនឈប់មានតែប្រើកែវភ្នែកសម្លក់មុខហាមិដូចជាចង់ស៊ីសាច់ហិតឈាមគេណាស់បើមើលតាមកញ្ចក់ដែលដាក់នៅចំពោះមុខអ្នកបើកឡាន ។
« ឯងស្ងាត់មាត់បានទេ? រឿងនេះឯងនឹងបានដឹងគ្រាន់តែវាយូរនិងឆាប់ប៉ុណ្ណោះ ឯងពូកែស៊ើបដឹងយ៉ាងនេះគួរតែប្រើខួរក្បាលគិតពិចារណាទៅកុំចាំតែយើងនិយាយប្រាប់រហូតពេកទៅមើល? ចំពោះយើងវិញ យើងនៅមានរឿងជាច្រើនត្រូវតែបំពេញវាជាប់មករហូតមកដល់ពេលនេះទោះបីជាយើងជួយមិនបាមច្រើនក៏ដោយ » នាយងាកសម្លឹងមើលទៅខាងក្រៅកញ្ចក់ឡាននិយាយដោយអណ្ដែតអណ្ដូង ទឹកមុខរាងសោកសៅនូវរឿងអ្វមួយដែលមិនអាចស្មានដឹងពីចិត្តរបស់ជុងគុក ។ហាមិជាកូនចៅនោះពិបាកយល់ពីចៅហ្វាយម្នាក់នេះបន្តិចមែនតែគេក៏មិនថ្វីគេតាមតែចៅហ្វាយម្នាក់នេះមិនអាចបោះបង់ឬទុកគាត់ចោលបានទេ យ៉ាងណាពួកគេធ្វើជាមេនិងកូនចៅមករយ:ពេលប្រាំឆ្នាំហើយគួរតែយល់ពីគ្នាបានច្រើន ។
«បាទចៅហ្វាយខ្ញុំនិងប្រឹងស្ដាប់និងគិតពីវាឲ្យបានល្អិតល្អន់ជាងនេះ » ហាមិញញឹមផ្ដល់ឲ្យជុងគុកតាមកញ្ចក់មួយនោះទោះចៅហ្វាយមិនបានតបមកគេវិញក៏គេនៅតែញញឹមស្ញេញ ។
( ខ្ញុំសុំទោសខ្ញុំមិនអាចជួយពួកគេបាន ប៉ុន្តែបើមានលើកក្រោយបន្តទៀតខ្ញុំមិនបណ្ដោយឲ្យស្រីៗទាំងនោះជួបរឿងដែលពួកគេមិនចង់ជួបប្រទះនោះទៀតទេ ខ្ញុំត្រូវតែខ្លាំងហើយធ្វើឲ្យពួកគេស្ដាយក្រោយនៅពេលធ្វើអញ្ចឹង ) ជុងគុកពោលពាក្យក្នុងចិត្តដូចជារឿងមួយនោះមានន័យខ្លាំងណាស់ ដល់ថ្នាក់ជុងគុកគេអង្គុយនិយាយពីវាមិនដាច់ពីមាត់ គេនិយាយក្នុងចិត្តបែបណារឿងនៅខាងក្រៅគេនិងធ្វើឲ្យដូចគ្នាបេះបិតតែម្ដងហើយចាំតែមើលត្រៀមខ្លួនឲ្យបានស្រួលបួលមានឱកាសចូលមកដល់កាន់តែច្រើនគេនិងធ្វើរឿងឲ្យល្អច្រើនទៅៗ ។
« ចៅហ្វាយចង់ទៅណាបន្តទៀត? » ស្ងាត់មកអស់ជាយូរបើកឡានមកដល់ពាក់កណ្ដាលផ្លូវហើយហាមិងាកមកបាំងខាងក្រោយសួរចៅហ្វាយបើគេនាំទៅកន្លែងផ្សេងផ្ដេសផ្ដាសច្បាស់ជាត្រូវមាត់ពីចៅហ្វាយកម្លោះនេះមិនខាន ។
រឿង ត្រឡប់ស្នេហ៍ថែបេះដូង
ភាគ:៥
កាស៊ីណូ...!
គ្រាន់តែបានឃើញឡានរបស់ចៅហ្វាយនាយជាម្ចាស់មកដល់ភ្លាមក៏នឈគ្នាដង្រៀបជួរអោនគោរពជុងគុកគ្រប់ៗគ្នា ។ ជុងគុកចុះពីក្នុងឡានរួចហើយក៏ដើរចូលក្នុងកាស៊ីណូដោយកាយវិការអង់អាច ។
« ការងារនៅទីនេះមានបញ្ហាអ្វីដែរទេហាមិ? » ចូលក្នុងបន្ទប់ផ្ទាល់ខ្លួនហើយជុងគុកសួរនាយជាកូនចៅ ធ្លាប់បានដឹងហើយថាគេមិនសូវជាមកទីនេះប៉ុន្មានទេ ។
« គ្មានបញ្ហាអ្វីនោះទេទាន ! គ្រប់យ៉ាងគឺរៀបរយល្អណាស់ » ហាមិនិយាយទាំងអោនក្បាលគោរពនាយដដែលមិនប្ដូរ ។ ជុងគុកបានដឹងរួចអស់ហើយគេឲ្យហាមិចេញទៅខាងក្រៅមើលអ្នកដែលបានចូលមកលេងល្បែងនៅទីនេះ ។ ពេលគេចូលមកគឺតាមផ្កូវក្រោយមិនមែនផ្លូវមុខចូលមកខាងក្នុងឡើយ ។ នៅទីនេះកន្លែងមួយនេះគេមើលពីខាងក្រៅឃើញថាវជាក្លឹបមួយប៉ុណ្ណោះតែអ្នកណាទៅដឹងទៅថា ជាន់ខាងលើនៃក្លឹបមានបនល្បែងជាច្រើនលេងមិនចេះខ្វះនោះ? ពួកគេដែលចូលមកលេងសប្បាយក្នុងក្លឹបមួយនេះមិនបានចាប់អារម្មណ៍ច្រើនជាមួយនិងបរិយាកាសក្នុងក្លឹបមួយនេះទេ ។
ជុងគុកនាយដើរទៅមើលគេកំពុងតែលេងល្បែងស្រែកហ៊ោរកញ្ជៀវនៅពេលបានឈ្នះនោះទាំងស្នាមញញឹមចុងមាត់ស៊ីញ៉ូភ្នែកឲ្យកូនចៅគេចាត់ការ ។ ពេលលេងឈ្នះហើយក៏ញ៉ាមមិនព្រមឈប់តែម្ដងហើយ ចំពោះមនុស្សដូចជុងគុកគឺស្អប់អ្នកលោភលន់ណាស់បើសិនជាម្នាក់នោះបានឈ្នះហើយក៏យកលុយនោះទៅចាយវាយទិញអ្វីផ្សេងទៅគេមិនបាននោះឡើយ ។
ពេលយប់...!
ហ្វាន់ឌីម៉ាបានចាប់ទាញអូសរីហ្វីដាឲ្យមកចូលលេងក្លឹបជាមួយនិងនាងដែរទោះបីនាងមិនចង់ក៏ត្រូវតែមកឲ្យទាល់តែបានហ្នឹង ។ ទឹកមុខរីហ្វីដានាងមិនបានសប្បាយរីករាយជាមួយនិងការមកទីនេះនោះឡើយ និយាយពីថាមុខឡើងក្រញ៉ូវ ។ នាងតូចអង្គុយមើលទៅបងស្រីដែលកំពុងតែរាំក្រលែងតាមបទដែល DJ បានចុះនោះទាំងលោតក្រលាក់ពេញនិង ។
« មិនដឹងជាកន្លែងស្អីទេលោកអើយ » នាងក្រវីក្បាលស្អប់កន្លែងអស់និងខ្លាំងណាស់ ល្បីណាស់ណាទៅទើបបងនាងចង់មកចូលលេងដែរ ។
« ធុញឆុយម៉ាយ » នាងដាក់កែវស្រាចុះរួចក្រោកចេញពីសាឡុងកំពុងតែអង្គុយដើរទៅរកចូលបន្ទប់ទឹកសិន ។ នាងចេះតែដើរៗមិនដឹងជាបន្ទប់ទឹករបស់គេនៅទីណាឡើយ រកឡើងយូរហើយនៅមិនឃើញ ។
« អ្នកនាងមានដឹងទេថាបន្ទប់ទឹកនៅទៅណា? » ចំពេលនោះមានមនុស្សស្រីមម្នាក់ទំនងជាបុគ្គលិកនៅទីនេះហើយ នាងក៏ចាប់ដៃសួរ ។
«គឺអ្នកនាងឡើងទៅខាងលើហើយបទឆ្វេងមកត្រង់ទៅឃើញហើយព្រោះតែបន្ទប់ទឹកនៅជាន់ផ្ទាល់តែមានមនុស្សចាំចូលច្រើន » នារីម្នាក់នឹងប្រហែលជាទើបនិងចេញមកហើយបានជាដឹងនោះ រីហ្វីដាញញឹមនិយាយអរគុណទៅនារីម្នាក់ហ្នឹង ។
« បទបែនច្រើនមែន » នាងដកដង្ហើមធំមួយឃូសរួចហើយដើរទៅបន្ទប់ទឹកតាមនាងនិយាយប្រាប់ ។
You are reading the story above: TeenFic.Net