ភាគ:៤៣+៤៤

Background color
Font
Font size
Line height


   បើកឡានចេញមកមិនទាន់បានប៉ុន្មានផងពួកគេបានរកទីតាំងឃើញហើយរីហ្វីដានាងចុះពីក្នុងឡានមកមុនគេនិងបានរកឃើញទូរស័ព្ទរបស់ជីជីជ្រុះនៅជិតនោះ ។
« នេះប្រកដណាស់ថាមានគេចាប់ទៅមែន » នាងឈរក្ដាប់ដៃយ៉ាងណែនមើលទៅទូរស័ព្ទនោះដោយកែវភ្នែកត្រជាក់ស្រេបពិបាកនិងយល់ន័យពីជម្រៅចិត្តរបស់នាងណាស់ ។
« អ្នកនាងពួកយើងត្រូវទៅរកនៅទីណាទៅទាន? ព្រោះថានៅទីនេះគ្មានកន្លែងណាគួរឲ្យកត់សម្គាល់រកភស្តុតាងបានឡើយ » ស៊ូមិនាយដើររកអ្វីមកមើលបានទេគេខំដើររកហើយនៅតែគ្មានបានផលបន្ដទៀត ។
« ចូលក្នុងឡានវិញចេះតែបើកទៅមុខរហូតទៅ » រីហ្វីដានាងនិយាយមួយប្រយោគនេះរួចក៏ចូលក្នុងឡានវិញព្រោះតែត្រូវទៅតាមរកជីជីកូនចៅរបស់នាងដើរចូលក្នុងឡានអស់គ្មានសល់បើកឡានចេញបន្តដំណើរទៅមុខទៀតដោយមិនបានឈប់ឡើយ ។
« លោក » រីហ្វីដានាងអង្គុយក្នុងឡានបានមួយសន្ទុះធំហើយបាននាងយកទូរស័ព្ទខលទៅនិយាយជមួយទៀតហើយម្នាក់នោះជាមនុស្សប្រុសទៀត ។
( អ្នកនាងខលមកខ្ញុំមានអ្វី? ) គេសួរនាងទាំងគួរសម
« ខ្ញុំសុំសួរលោកបន្តិច » នាងតូចចោទសួរទៅគេម្នាក់នោះទាំងម៉ឹងម៉ាត់ នាងអន្ទះសារចង់ដឹងណស់ពេលដែលនាងសួរគេហើយ ។
( ប្រកដជាបាន )
« នៅលើខ្លួនរបស់ជីជីមានរបស់អ្វីត្រូវសម្គាល់ដែរទេ? លោកកុំយល់ច្រឡំអីណា ខ្ញុំសួរនេះព្រោះតែចង់ដឹងតែប៉ុណ្ណឹងបើលោកមិននិយាយខ្ញុំមិនថាអីដែរ » រីហ្វីដានាងសួរញេហើយគិតស្មានតែគេមិនព្រមនិយាយប្រាប់ហើយបាននាងនិយាយកាត់សម្ដីរបស់ខ្លួនឯងជាមុនបើនាងប្រាប់តាមត្រង់ថាជីជីបាត់ខ្លួនរឿងកាន់តែយ៉ាប់មិនខានឡើយអាចថានាងពិបាកណាស់ក្នុងការចាត់ការពេលគូឡេស្ទីនបងប្រុសជីជីមកដែរអាចថារឿងអាថ៌កំបាំងរបស់នាងនិងត្រូវបែកធ្លាយមិនខានទេ ។
( ហ៊ឹម ! គឺមានតើ នៅលើខ្សែកដែលជីជីពាក់មានបង្កប់ GPSក្នុងនិង បើអ្នកនាងចង់ដឹងអាចមើលទៅខ្សែករបស់ជីជី )
« ខ្សែក? » រីហ្វីដានាងលេចស្នាមញញឹមមកភ្លាមពេលបានដឹងពីតម្រុយក្នុងការតាមស្វែងរកជីជីនាងប្រញប់ឲ្យកូនចៅអ្នកចេះហ៊ែកប្រព័ន្ធអីអស់ហ្នឹងអ្នកធ្វើវាចុះ ។
( បាទពិតមែនហើយ ព្រោះតែខ្ញុំខ្លាចថាពេលជីជីមានបញ្ហាអ្វីមួយខ្ញុំអាចរកឃើញទាល់ពេលបាននោះម៉្យាងជីជីមិនបានដឹងឡើយថាក្នុងខ្សែកមានបង្កប់GPSនោះ )
« អរគុណលោកហើយដែលបានប្រាប់ខ្ញុំ ហើយលោកមិនចាំបាច់សង្ស័យថាជីជីមានគ្រោះថ្នាក់អីទេណាខ្ញុំសួរព្រោះតែចង់ដឹងពីជីជីឲ្យបានច្រើនជាងមុនប៉ុណ្ណោះព្រោះតែនងនៅក្មេងទៅណាមកណាម្នាក់ឯងវាពិបាកណាស់សម្រាប់នាង » រីហ្វីដានាងចេះតែចង់និយាយបង្វែរគូឡេស្ទីនកុំឲ្យសួរពីរឿងមិញនេះម្ដងទៀតថានាងសួររឿងអំពីជីជីព្រោះតែមូលហេតុអ្វីដែរទៅនោះ?នាងចេះតែសួរនិយាយសួរបង្វែរដានរបស់បងប្រុសជីជីកុំឲ្យដឹងតែប៉ុណ្ណឹងឯង ។

( បាទមិនអីនោះទេ ណាមួយពួកយើងបានស្គាល់ពីគ្នាច្រើនដែរ )
« ច៎ាសលោក ! ឥឡូវនេះខ្ញុំរវល់ហើយ » រីហ្វីដានាងរកលេសមកនិយាយប្រាប់គូឡេស្ទីនឲ្យជឿជាក់លើនាងទាំងស្រុងកុំឲ្យថានាងកុហកបោកប្រាស់គេថាជីជីមិនអីនោះ ។
( បានអ្នកនាង ) គូឡេស្ទីនដែលមិនដឹងខ្យល់អីនោះចេះតែនិយាយជាមួយរីហ្វីដាទាំងញញឹមសប្បាយចិត្តនៅហ្នឹងហើយមិនបានត្រិះរិះគិតរឿងមិញនេះបានច្បាស់លាស់ឡើយ ទើបនាងចុចបិទទូរស័ព្ទបាត់ចំពេលកូនចៅរបស់នាងឲ្យដំណឹងថាបានរកឃើញហើយពួកគេបានហុចទូរស័ព្ទផ្ទាល់ខ្លួនរបស់គេមកឲ្យរីហ្វីដាបានឃើញនាងមើលក្នុងទូរស័ព្ទនោះទើបបានដឹងថាអ្នកចាប់ជីជីទៅមិនមែនជាអ្នកតូចតាចទេនេះជាមេបងធំប្រចាំតែម្ដងហើយ ។

« បើកទៅរកទីតាំងមួយនេះទៅ » នាងបញ្ជាម្ដងទៀតហើយពួកគេក៏ធ្វើតាមសម្ដីរីហ្វីដា បើកឡានយ៉ាងលឿនចេញទៅបាត់ដើម្បីឲ្យឆាប់ដល់ទីកន្លែងរបស់ជីជីនៅ ។
   កាត់មកមើលជីជីឯណេះវិញនាងកំពុងតែសន្លប់មិនទាន់ដឹងខ្លួនទេបើនៅជុំវិញខ្លួនរបស់នាងវិញពោពេញទៅដោយក្មេងៗស្រីៗជាច្រើននាក់បានជាប់ចំណងដៃជើងឯមាត់ជាប់ក្រណាត់បិទជិតតែក៏មានអ្នកខ្លះទៀតអត់បានមានអ្នកណាមករំចង់ជើងចង់ដៃដែរ ។ ប្របកភ្នែកនាងចាប់ផ្ដើមបើកមកម្ដងបន្តិចរហូតនាងអាចបើកមកអស់នាងសម្លឹងមើលទៅអ្នកដែលនៅជាមួយនាងដោយកែវភ្នែកចម្លែកថានាងបានមកដល់ទីនេះបានដោយរបៀបណាទៅ?នាងល្អិតជីជីមិនត្រូវមានអ្នកណាមកចង់ដៃជើងអ្វីទេគឺនាងស្រឡះខ្លួនតែម្ដងហើយ ជីជីរកនិយាយឬធ្វើអ្វីមិនបានទេពេលបានឃើញទិដ្ឋភាពមួយនេះនាងរំជើបរំជួលក្នុងអារម្មណ៍មែនទែនហើយ ។
« នេះខ្ញុំនៅទីណា? ហើយចុះពួកនាងមកទីនេះបានដោយរបៀបណា? ខ្ញុំមកតាមណា? » សំណួររបស់ជីជីចោទសួរទៅរកពួកគេហើយគ្មានចម្លើយតបតមកវិញទាល់តែសោះហើយ នាងឡើងងឿយឆ្ងល់ពេញខួរក្បាលទាំងមូលនេះ ។
« ពួកយើងត្រូវគេចាប់មកដើម្បីយកទៅលក់ ឯនាងក៏ដូចគ្នាដែរចង់ហៅឲ្យអ្នកណាមកជួយក៏គ្មានប្រយោជន៍ដូចគ្នាព្រោះតែខ្ញុំបានលឺមកថាពួកយើងស្ថិតនៅលើកប៉ាល់ដ៏ធំមួយត្រៀមនិងដឹកចេញឆ្លងទៅក្រៅប្រទេសហើយដូច្នេះជម្រើសចុងក្រោយរបស់ពួកយើងគឺនៅស្ងៀមៗចាំទទួលយករឿងរ៉ាងដែលកំពុងកើតឡើងនេះទៅ » មាននារីម្នាក់និយាយប្រាប់ជីជីនាងតូចបញ្ឈរភ្នែកស្លឺ នាងស្ដាប់មិនបានច្រឡំទេ?នាងត្រូវគេចាប់មកយកទៅលក់?ភ្នែកទាំងគូរក្រឡេបក្រឡាក់អស់រលីងនិយាយអីក៏មិនបានដែរនាងឡើងគាំងមួយកន្លែង ។
« ហកទៅលក់? នេះខ្ញុំមិនទាន់ចង់ទៅទេ ហ៊ឹកៗៗៗ អ្នកណាក៏បានដែរមកជួយខ្ញុំផង បងប្រុសមកជួយជីជីឲ្យរួចផុតពីទីនេះផង » ជីជីនាងស្រែកហៅរកបងប្រុសឲ្យមកជួយនាង ព្រោះតែនាងហៅរកអ្នកណាមិនបានទៀតទេក្រៅពីបងប្រុសតែម្នាក់មោះ ។
«ទោះជានាងប្រឹងស្រែកដល់ស្លាប់ខ្លួនទៀតក៏មិនអចរួចខ្លួនផុតចេញពីទីនេះដែរ »
«ខ្ញុំមានសង្ឃឹមថានិងចេញពីទីនេះបានមិនខានទេអ្នកទាំងអស់គ្នាកុំទាល់អស់សង្ឃឹមឲ្យសោះណាពួកយើងត្រូវចាកចេញឲ្យបាន » ជីជីនាងតូចនិយាយមកទាំងមានថាមពលពេញខ្លួននាងសម្ដែងចេញមកគ្រប់កាយវិការរបស់នាងបញ្ជាក់ឲ្យក្មេងស្រីៗនោះមានស្នាមញញឹមលេចចេញមកដោយខ្លួនឯងនាងពិតជាមានភាពក្លាហានមែនដែលបាននិយាយលើកទឹកចិត្តអ្នកគ្រប់គ្នាឲ្យពួកគេមានសង្ឃឹមលើខ្លួនឯង ។
« ហ៊ឹកៗៗៗ ខ្ញុំសង្ឃឹមថាវាដូចសម្ដីរបស់នាងនិយាយណាបើមែនខ្ញុំមិនភ្លេចគុណរបស់នាងទេ » នារីម្នាក់បានក្រោកងើបខ្លួនមកចាប់ដៃរបស់ជីជីជាប់ថែមទាំងយំមកជាមួយគ្នាដែរនាងរំភើបពេកហ៎ពេលបានឃើញជីជីមិនបានខ្លាចដូចជានាងនិងអ្នកផ្សេងទៀត ។
« ពិតប្រាកដណាស់បើពួកយើងរួមសាមគ្គីគ្នា តើអ្នកទាំងអស់គ្នាព្រមទេ? » ជីជីនាងនិយាយដោយសម្លឹងមើលទៅអ្នកគ្រប់គ្នាដែលនៅទីនេះជាមួយគ្នាបើនាងបានមកដល់ទីនេះហើយនាងមិនចេញទៅណាតែម្នាក់ឯងបានទេត្រូវតែយកអ្នកនៅក្នុងនេះទៅទាំងអស់ក្មេងស្រីៗតាំងនោះងក់ក្បាលយល់ព្រមភ្លាមៗព្រោះតែចង់ចេញដូចគ្នា។

__________
ភាគ:៤៤

     ពួកក្មេងៗនាំគ្នាស្រាយចំណងគ្នាឲ្យអស់ ជីជីនាងតូចដើរមកក្បែរមាត់ទ្វារមុនគេនាងបើកទ្វាសាកមើលឃើញថាវាមិនបានចាក់សោរទេនាងបង្ហើបទ្វាបន្តិចបានឃើញពួកអង្គរក្សឈរនៅជិតនោះមិនដឹងថាប៉ុន្មាននាក់ទេ នាងបិទទ្វាទៅវិញដើរមកផ្ដុំគ្នាម្ដងទៀត ។
« មានអីនៅខាងក្រៅ? » ក្មេងស្រីម្នាក់សួរទៅនាងល្អិតជីជី ឃើញនាងបិទទ្វាវិញថ្នមៗដូចជាមានអ្នកនៅខាងក្រៅអញ្ចឹងពេលនាងធ្វើចឹង ។
«ពិតមែនហើយមានពួកអង្គរក្សនៅទីនេះច្រើននាក់ដែរបើពួកយលងចេញទៅទាំងបែបនេះមិនបានទេ » ជីជីនាងពោលទាំងយកដៃមកទ្រចង្ការរបស់ខ្លួនដើម្បីរកវិធីចាកចេញទៅបាននោះនាងគិតទាំងស្មុគស្មាញក្នុងចិត្តគួរថារកផែនការមួយណាបានល្អទៅ? ពិបាកនិងគិតណាស់ ។
« ខ្ញុំនឹកឃើញហើយ » នាងរកនឹកមួយសន្ទុះបាននឹកឃើញផែនការមួយវាប្រកដជាបានផលមិនខានទេតាមដែលនាងស្មានដឹងពីផែនការមួយនេះ?
« អ្វីទៅ? » ពួកគេគ្រប់គ្នាចោទសួរជីជីគ្រប់គ្នានាងឡើងវិលខួរហើយបើលេងមកទាំងអស់ចឹងនាងនិយាយពីណាមកណាមុនទេ  ។
« គឺថា.... » ជីជីនាងប្រាប់ទៅពួកគេទាំងអស់គ្នាបានដឹងពីផែនការរបស់ជីជីគ្មានអ្នកណាប្រកែកតវ៉ាអីមួយទេគឺក្មេងៗទៅធ្វើតាមសម្ដីជីជីនិយាយមុននេះភ្លាមដោយម្នាក់ៗធ្វើវាយ៉ាងប្រុងប្រយ័ត្នខ្លាចពួកអ្នកនៅខាងក្រៅបានដឹង ។

« អូយៗ.....មានអ្នកណានៅខាងក្រៅដែរទេ? អូយ...! ខ្ញុំឈឺពោះណាស់...មានអ្នកនៅទេ? អូយ.... » ក្មេងស្រីម្នាក់បានស្រែកសួរទៅព្រោះថាមានអ្នកនៅខាងក្រៅហើយតែនាងចង់សាកចិត្តប៉ុណ្ណោះក៏ព្រោះតែផែនការរបស់នាងនោះគឺត្រូវរៀបចំខ្លួនចង់ខ្លួនឯងនិងចំណងវិញដោយមានម្នាក់ជាអ្នកស្រែកហៅអ្នកខាងក្រៅឲ្យចូលមកខាងក្នុងឯជីជីនាងនិងនៅចាំពីក្រោយពេលអង្គរក្សម្នាក់ចូលមក នាងទ្រាំខ្លួនថានិងវៃគ្នាជាមួយគេហើយ វាពិតជាបានផលពិតមែនអង្គរក្សម្នាក់បានចូលមកពិតមែន ។
« នាងឈឺអី? » សំណួរក្បុតៗចេញពីមាត់អង្គរក្សមួយនោះ ។

« ខ្ញុំឈឺពោះចង់ចូលបន្ទប់ទឹកណាស់លោក ខ្ញុំមិនអាចទ្រាំបានទេសូមលោកឲ្យខ្ញុំចូលបន្ទប់ទឹកសិនមកខ្ញុំទ្រាំបន្តលែងបានហើយ » នាងព្យាយាមនិយាយបញ្ចុះបញ្ចូលគេឲ្យជូននាងទៅបន្ទប់ទឹកដោយយកលេសនិយាយកុហកគេ ។
« ចំជាអំពុលទុក្ខមែន » គេក្រវីក្បាលមិនចង់ស្រាយបំណងនាងប៉ុន្មានទេតែគេអាណិតបានព្រមស្រាយឲ្យជីជីនាងចូលមកគេយឺតៗដោយដៃមានកាន់ដំបងមួយដែលនាងបានឃើញនៅក្នុងកន្លែងនាងនៅនេះ ។
ដឹប..!
   មួយដំបងចំកញ្ចឹងកពីខាងក្រោយឲ្យគេដួលខ្ពោកព្រោះតែវៃចំកន្លែងឆាប់សន្លប់បាត់នោះ នាងកាន់ដំបងមួយនោះជាប់មិនលែងទៅណាឡើយអាចនិយាយបានថានាងខ្លាចថាគេនឹងដឹងខ្លួនមកវិញ ។
« វាសន្លប់បាត់ហើយ » ជីជីនាងស្រដីហើយដើរមករកទ្វាវិញ នាងឃើញថាពួកគេទាំងនោះនិយាយគ្នាពីនេះពីនោះមិនបានមើលមកថាមានអ្នកបើកទ្វាលបមកមើលពួកគេទេនាងបានតាំងចិត្តរួចអស់ហើយថានិងចូលទៅវៃគ្នាជាមួយពួកគេនោះ។
ក្រាក...! ដឹបៗ...!
    នាងបើកទ្វាចេញអស់ភ្លាមស្ទុះទៅដាល់ពួកគេម្នាក់មួយដៃម្ដងម្នាក់នាងមិនមែនអន់ឡើយគ្រាន់តែនាងមិនដែលបញ្ចេញទៅឲ្យអ្នកណាបានឃើញថានាងអាចវៃតទល់ជាមួយគូរសត្រូវបាន ។
ដឹបៗៗ....!
   វៃគ្នាចុះឡើងមិនយូរពួកគេនោះដេកដួលដោយសារតែនាងភ្លាមៗក្មេងស្រីៗនោះបានឃើញហើយនាំគ្នាចំហមាត់អស់មិននឹកស្មានសោះថានាងមានសមត្ថភាពខ្លាំងអញ្ចឹង ។
« មកតាមខ្ញុំមក » ជីជីនាងបក់ដៃឲ្យពួកនាងនោះចេញពីក្នុងបន្ទប់មួយនោះមកខាងក្រៅ នាងតូចជីជីដើរមើលទៅផ្លូវសងខាងដោយមិនដាច់ពីកន្ទុយភ្នែកសោះហើយ ព្រោះខ្លាចមានអង្គរក្សផ្សេងៗទៀតមក ។
« ឈប់សិនទៅ ពេលនេះមានគេកំពុងតែដើរមកហើយ » ជីជីនាងឲ្យពួកក្មេងៗឈប់សិនហើយនាងដើរទៅមុនគេចូលទៅប្រឡោះមួយកន្លែងពួនមើលទៅអង្គរក្សបួនប្រាំនាក់ហ្នឹង ងាកទៅណាក៏ឃើញមានមនុស្សជុំវិញវាមិនស្រួលដូចនាងគិតសោះហើយ ។
« ហ៎េកបងប្រុសស្អាត » ជីជីនាងចេញមកពីប្រឡោះមួយនោះនិយាយពន្ញាក់ពួកគេភ្លេត ។
« នេះនាងចេញមកបានដោយរបៀបណា? » ពួកគេនិយាយព្រមគ្នាថាជីជីចេញមកបានយ៉ាងមិច តែសុំទោសផងនាងមិនឲ្យពួកគេនិយាយបានច្រើនទៀតទេនាងចូលកាន់តែជិតពួកគេដោយរឹកពាក្លាហាន ។
ដឹបៗៗ....! ដឹបៗៗ....!
    នាងតូចដៃរហ័សជើងលឿនខ្មាញ់នោះវាយពួកគេភ្លាមៗនាងវៃផងដាល់ផងកាច់ដៃពួកគេម្នាក់មកខាងក្រោយខ្នងនិងធាក់វៃដុំពេញហ្នឹង នាងវៃវាត់ជើងឲ្យម្នាក់ដួលផ្កាប់មុខងើបមិនរួចព្រោះតែនាងបានជាន់ពីលើខ្នងវៃជាច្រើនដៃទៀត ។ ពេលម្នាក់រកវៃនាងខាងឆ្វេងនាងគេចទៅខាងស្ដាំធ្វើឲ្យនាងមានឱកាសដាក់ទៅពួកគេវិញយ៉ាងស្រួលនាងវៃគ្នាជាច្រើននាក់ហើយមិនទាន់មានរបួសអ្វីទាំងអស់ គ្រាន់តែនាងរាងហត់បន្តិចដែរទើបត្រូវឈប់អង្គុយផ្អែកខ្នងនៅលើកប៉ាល់មួយហ្នឹង ក្មេងស្រីៗនោះបានរត់មកជិតនាងនិងជួយគ្រាឲ្យនាងក្រោកមកវិញជីជីញញឹមយ៉ាងមានក្ដីសុខពេលបានពួកនាងមិនរត់ចេញនាងពេលនាងកំពុងតែប្រយុទ្ធវៃគ្នាជាមួយពួកនោះពួកគេឈរមើលមកទាំងមិនអាចជួយអ្វីបានក៏នាងសប្បាយចិត្តដែរព្រោះតែបានមានមនុស្សចិត្តល្អទាំងអស់នេះនាងសំណាងហើយមិនថាទើបតែបានស្គាល់គ្នាក៏ដោយ ។
« នាងយ៉ាងម៉េចហើយ? បើមិនអាចទៅមុខទៀតបានសម្រាកសិនទៅ កុំទាល់ប្រញាប់ទៅអីព្រោះតែខ្ញុំតាមមើលទៅមានអង្គរក្សជាច្រើនណាស់នៅទីនេះគ្រាន់តែពួកគេមិនទាន់ចេញខ្លួនមកប៉ុណ្ណោះដូច្នេះពួកយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ននិងជួយគ្នាទៅវិញទៅមកណា »
« ពួកខ្ញុំដឹងហើយ » អ្នកទាំងនោះបានឆ្លើយមកព្រមៗគ្នានិយាយគ្នាថានិងជួយគ្នាក្នុងគ្រាមានអាសន្នមួយនេះជាមួយគ្នា ។
« តោះពួកយើងបន្តទៅទៀតខ្ញុំអាចនៅបន្តបាន » ជីជីនាងផ្ដល់ស្នាមញញឹមឲ្យពួកក្មេងៗផ្សេងទៀត និងដើរនាំមុខគេទៀតណាមួយកប៉ាល់នេះមានខ្នាតវែងធំដែរបានពួកនាងដើរកម្រនិងចេញមកផុតបាននោះ បើនៅខាងក្នុងមិនសូវជាមានមនុស្សនៅក្នុងទេបើនៅខាងក្រៅវិញមានមនុស្សច្រើនគ្នាណាស់ដែលឈរតម្រៀមជួរគ្នាពេញទាំងហ្នឹងបើពួកនាងចេញមកវាកាន់តែមានគ្រោះថ្នាក់ព្រោះមានមនុស្សស្រីៗច្រើនណាស់មិនមែនមានតែពីរបីនាក់ឯណា?ដូច្នេះហើយបាននាងត្រូវការពារពួកគេទាំងនោះឲ្យបានសុវត្ថិភាព ។


You are reading the story above: TeenFic.Net