« សួស្ដីអ្នកនាងប្រធាន » បើកទ្វាចូលមកខាងក្នុងមានបុគ្គលិកឈររងចាំរួចជាស្រេចនោះអោនកាយគោរពនាង90ដឺក្រេភ្លាម ។
« ច៎ាសសួស្ដី » ដោយមិនចង់ឲ្យគេនិយាយដើមថាខ្លួនមានចរិតរើសអើងបុគ្គលិកនាងក៏អោនគោរពវិញដោយសារនាងមិនចង់ឲ្យអ្នកណាបានឃើញថាខ្លួនមានរឹកពារួសរាយដាក់បុគ្គលិកទេអាចនិយាយបានថានាងមានហេតុផលរបស់ខ្លួន ។
« ខ្ញុំសុំទៅសិនហើយ » នាងតូចហ្វីដានិយាយប្រាប់បុគ្គលិកស្រីម្នាក់នោះហើយក៏ដើរចូលទៅខាងក្នុងទាំងកាយវិការហំហួនមានអំណាចពេញហ្នឹងនៅមានបុគ្គលិកដើរតាមផ្លូវអោនកាយគោរពនពួកនាងទៀតចំណែកពួកនាងក៏ញញឹមរាក់ទាក់វិញនិយាយទៅគឺនាងថាបានតែមាត់ប៉ុណ្ណោះតែអាចចិត្តទន់ហ្នឹងគ្មានបានបាត់ទៅណាឡើយ ។
«បងស្រីមានឃើញនរណាម្នាក់កំពុងតែសម្លឹងមកមើលពួកយើងដែរទេ? » ហ្វីដានាងកេះដៃបងស្រីហើយខ្សឹបសួរតិចៗនាងអាចទាយដឹងពីក្រខ្សែភ្នែកមួយនោះវាដូចជាគុំគួនខ្លាំងសម្បើមណាស់គ្រាន់តែគិតក៏ព្រឺសម្បុរជាមុនបាត់ ។
«ធ្វើខ្លួនដូចមិនដឹងទៅបងគិតថាបើពួកយើងបញ្ចេញសកម្មភាពនៅពេលនេះពួកវាអាចមានឱកាសច្រើនសម្រាប់រត់គេចណាស់ដូច្នេះហើយត្រូងប្រុងប្រយ័ត្នខ្លួនឯងជាមុនសិនទៅ » ហ្វាន់ឌីម៉ាញញឹមដាក់ប្អូននិងបន្តដើរទៅមុខរហូតដល់ជណ្ដើរយន្ដពួកនាងក៏ចុចចូលទៅជាន់លើគេព្រោះអូហ្វីសរបស់ប្រធានក្រុមហ៊ុនគឺនៅជាន់លើ ។
«ហ៊ឹស!បន្តិចទៀតពួកយើងមានរឿងត្រូវសប្បាយលេងជាមួយគ្នាមិនខានទេយើងនឹងតាមសងសឹករហូតពួកនាងទាំងពីរឲ្យងាប់ទៅតាមតាចាស់យាយកញ្ចាស់នោះមិនខានទេ » នេះជាសម្ដីបុរសម្នាក់ដែលបានតាមឃ្លាំមើលហ្វាន់ឌីម៉ានិងរីហ្វីដាដើរមករហូតដល់ចូលក្នុងជណ្ដើរយន្ដបាត់នោះគេជាអ្នកធ្វើការនៅក្រុមហ៊ុនមួយនេះតាមមើលការនិយាយស្ដីចេញមករបស់គេដូចមានកំហឹងអ្វីជាមួយគ្រួសារត្រកូលវ៉ាងនេះណាស់? វាមានបញ្ហាអ្វីដែរទៅ?
ចុះបុរសម្នាក់នេះជានរណាឲ្យប្រាកដ?ចង់តាមសម្លាប់ពួកនាងបន្តពីលោកប៉ាអ្នកម៉ាក់នាង?នេះគេចងសម្លាប់ឲ្យផុតមនុស្សក្នុងត្រកូលវ៉ាងឬ?គេពោលត្រឹមប៉ុណ្ណឹងរួចអស់ហើយក៏ដើរចេញទៅដោយក្ដាប់ដៃយ៉ាងណែន ។
ក្នុងអូហ្វីស...!
ពួកនាងទាំងពីរបានមកដល់បន្ទប់អូហ្វីសហើយប៉ុន្ដែរីហ្វីដានាងនៅមានមន្ទិលសង្ស័យស្ទើរតែគ្រប់រឿងទាំងអស់ដែលបានកើតឡើងមកហើយនាងនៅមិនទាន់ទុកចិត្តបុគ្គលិកនៅក្នុងក្រុមហ៊ុននេះម្នាក់ណាឡើយទោះហ្វាន់ឌីម៉ាប្រឹងនិយាយពន្យល់នាងដល់កម្រិតណាទៀតនាងមិនជឿទេ ។
«បងកុំនិយាយថាពួកគេស្មោះត្រង់អីតាមដែលខ្ញុំបានមើលពួកគេនោះដូចកំពុងតែមានគម្រោងអីផងក៏មិនដឹងដែរបងក៏ដឹងថាខ្ញុំវិភាគអីចេញមកមិនដែលខុស » នាងនៅប្រកែកតវ៉ាជាមួយបងស្រីដែលគាត់មិនយល់ពីទឹកចិត្តការបារម្ភរបស់នាងនៅរឿងមួយនេះ?នាងបកស្រាយប្រាប់ហើយតើ?ហេតុផលរបស់នាងក៏សមស្របគាត់មិនអើពើជឿជាមួយនាងសោះ ។
« បងយល់ » នាងយល់ពីការនិយាយប្រាប់របស់ប្អូនតែនាងនៅមិនទាន់ប្រកដចិត្តអ្វីនោះឡើយនាងមិនច្បាស់លាស់ជាមួយរឿងដែលបម្រុងនិងកើតឡើងមកទេ ។
«តាមដែលខ្ញុំបានស្ដាប់អ្នកនាងនិយាយមកទាំងអស់វាក៏ត្រូវម៉្យាងដែរទានព្រោះតែពេលខ្ញុំមកគ្រប់គ្រងទីនេះជំនួសអ្នកនាងមានបុរសម្នាក់គួរឲ្យសង្ស័យខ្លាំងណាស់គេតែងតែបញ្ចេញកែវភ្នែកមកសម្លក់មុខច្ញុំរហូតនៅមានទៀតពេលខ្លះទេតាមដានខ្ញុំរហូតទៅដល់ផ្ទះប៉ុន្ដែចៃដន្យអីខ្ញុំបានគេចខ្លួនទាន់មិនអាចឲ្យគេដឹងពីកន្លែងស្នាក់នៅរបស់ខ្ញុំបានទេគេមើលទៅចម្លែកខុដប្លែកពីបុគ្គលិកដទៃខ្លាំងណាស់ » ស៊ូមិនាយចូលមកនិយាយគ្នាតឿងនេះដែរ ហើយពេលនេះគេកំពុងតែស៊ើបរកមើលផងពីជីវប្រវត្តិរបស់បុរសម្នាក់ហ្នឹងទីកន្លែងស្នាក់នៅបច្ចុប្បន្នសព្វថ្ងៃគេរស់នៅទីណា?ជាពិសេសក្នុងវីស៊ីឌីដែលគេបានដាក់ពាក្យចូលមកក្រុមហ៊ុនហាក់ដូចជាមានមិនទាន់គ្រប់ត្រឹមត្រូវសោះពេលគេសង្កេតមើលនិងអានវាច្រើនដងទៅបានដឹងតែសម្រាប់អ្នកមើលវាតែម្ដងគិតថាវាធម្មតាខ្លាំងមែនទែន ។
« គេជាបុគ្គលិកផ្នែកអី? » រីហ្វីដានាងងាកមុខមកសួរស៊ូមិពីព្រោះតាមស្ដាប់គេប្រាប់មកវាទំនងគួរឲ្យចង់ដឹងពិតមែន ។
«អូនមានដឹងអត់ថាសម្ដីមុននេះវាប៉ះពាល់ដល់អារម្មណ៍របស់លោកជុងគុកដល់ថ្នាក់ណា?គេខំមានចិត្តមកលេងនិងទិញនំមកផ្ញើហើយតែអូនបែរទៅស្ដីឲ្យគេទាំងមិនបានសួរច្បាស់លាស់បែបនេះ?បងអស់អីនិយាយហើយ»ហ្វាន់ឌីម៉ានាងក្រវីក្បាលតិចៗហួសចិត្តនិងរីហ្វីដាខ្លាំងណាស់នេះនៅមិនដឹងទៀតថាវឆច្រើនដងហើយដែលនាងធ្វើបែបនេះដាក់ជុងគុកតែគេនៅចិត្តត្រជាក់ញញឹមរាក់ទាក់ដាក់នាងធម្មតាប៉ុន្ដែនាងវិញមុខក្រញ៉ូវដាក់គេរហូតមិនចេះនិយាយពិរោះស្ដាប់ឲ្យជុងគុកបានលឺទេ នាងចូលចិត្តតែប្រើកំហឹងប៉ុណ្ណោះ ។
«ដឹងតើប៉ុន្ដែខ្ញុំមិនខ្វល់គេទេដែលមកតាមខ្ញុំរហូតមិនចេះចប់មិនចេះហើយខ្ញុំធ្លាប់និយាយប្រាប់គេអស់ជាច្រើនដងហើយតែគេនៅមិនស្ដាប់ខ្ញុំធ្វើអី?ចឹងហើយបងឌីម៉ាមិនសមមកស្ដីឲ្យខ្ញុំជំនួសគេម្នាក់ហ្នឹងទេ » រីហ្វីដានាងតបមកបងស្រីវិញបាំងៗនាងមិនយល់សោះថាហេតុអ្វីក៏បងនាងទៅការពារគេម្នាក់នោះ?
គេអស្ចារ្យកម្រិតណាដែរទៅ?គាត់សុខចិត្តមកដ្ដីឲ្យនាងពេលជុងគុកចេញទៅបាត់គាត់មិនដឹងពីអារម្មណ៍របស់ប្អូនទាល់តែសោះហើយ។ហ្វាន់ឌីម៉ានាងងឿយឆ្ងល់ជាមួយហ្វីដាណាស់ដែលថ្ងៃនេះមកស្ដីឲ្យជុងគុកទាំងមិនទាន់បានធ្វើអីនាងផង?ម្សិលមិញដូចចុះសម្រុងគ្នាហើយតើ?ឥឡូវនេះក៏មកមិនត្រូវគ្នាអីណាបាននាងចេះតែស្ដីឲ្យរីហ្វីដាព្រោះតែនាងចេះតែម៉ួម៉ៅចេញមកខុសទំនងរហូតគ្មានខ្វល់ក្បាលខ្វល់កន្ទុយអីជាមួយនរណាទេ ។
បើទៅមើលហ្វាន់ឌីម៉ាវិញនាងមិនបានមកចូលមកក្នុងបន្ទប់អូហ្វីសទេគឺនាងដើរសំដៅទៅរកបន្ទប់ដែលមានកាមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុននោះព្រោះតែពេលនាងបានស្ដាប់លឺគ្រប់ពាក្យមួយនោះនាងបានក្រឡេកឃើញមានកាមេរ៉ានៅជិតនោះព្រោះនាងគិតថាវាអាចជាភស្ដុតាងសម្រាប់នាងដែលបានស្គាល់ពីមនុស្សម្នាក់ហ្នឹងម៉្យាងពេលនាងលឺសម្លេងគេនិយាយគឺស្រដៀងនិងសម្លេងរបស់មនុស្សម្នាក់ ។
« អូរ! អ្នកនាងមកទីនេះដើម្បីរកអ្វីដែរទៅ? » ពេលនាងចូលទៅដល់ក៏បានឃើញបុរសម្នាក់នៅក្នុងបន្ទប់មើលកាមេរ៉ាសុវត្ថិភាពនោះបានសួរទៅហ្វាន់ឌីម៉ា ។
« ខ្ញុំមកដើម្បីមើលកាមេរ៉ាសុវត្ថិភាពបន្តិចនិងណា» ហ្វាន់ឌីម៉ានាងប្រាប់លោកពូម្នាក់នោះដោយញឹមៗតិចៗ ។
« អ្នកនាងត្រូវការមើលអីដែរទៅ? » គាត់នៅសួរចង់ដឹងថាហ្វាន់ឌីម៉ាចង់មើលអ្វី? ប៉ុន្តែបើមកដល់ទីនេះច្បាស់ជាចង់មើលកាមេរ៉ាសុវត្ថិភាពហើយ។
«ខ្ញុំអាចសុំឲ្យលោកពូមើលកាមេរ៉ានៅមុខបន្ទប់ឆុងកាហ្វេនោះបានទេ? »
« បាទប្រកដជាបាន »
« ចឹងលោកពូឆាប់អូសចុចមើលទៅ » លោកពូម្នាក់នោះគាត់ក៏ចុចវាសទៅមើលរកវីដេអូកន្លែងមួយនោះហ្វាន់ឌីម៉ានាងសុំឲ្យលោកពូម្នាក់នោះចេញមកខាងក្រៅសិនចំណែកនាងសុំនៅមើលវីដេអូនោះតែម្នាក់ឯងសិនឯគាត់មិនបានសង្ស័យច្រើនពីព្រោះបានដឹងហើយថានាងជាអ្នកណានោះ ។
You are reading the story above: TeenFic.Net