ព្រឹកថ្ងៃស្អែកឡើងពួកគេទាំងអស់គ្នាចាប់ផ្តើមផែនការដែលបានរៀបចំនោះដោយហ្វាន់ឌីម៉ានាងត្រូវទៅជាមួយហាមិជុងគុកត្រូវទៅបំពេញការងារមួយកន្លែងផ្សេងពីពួកគេម្នាក់ឯងព្រោះរីហ្វីដានាងក្រោកដើរមិនរួចទេបើមកក៏ធ្វើអីមិនកើតដដែលមានតែឲ្យនៅចាំខនដូរហើយ ។ ពេលនេះជុងគុកនាយត្រៀមរងចាំនៅកន្លែងដែលត្រូវដឹកជញ្ជូនថ្នាំទៅនោះឯពីរនាក់ទៀតនៅតាមឃ្លាំមើលមេខ្លោងនៅពីក្រោយដោយយកចិត្តទុកដាក់ជាទីបំផុតតែម្ដង ។
« ពួកវាកំពុងបញ្ជូនដាក់ក្នុងទូកធំមួយហើយ » ជុងគុកនាយពួននៅផ្នែកម្ខាងរួចហើយបញ្ចូនសម្លេងទៅប្រាប់ពីរនាក់ទៀតពីការដែលកូនចៅកំពុងជញ្ចូនថ្នាំញៀនយកទៅដាក់ក្នុងទូកពួកគេទាំងបីនាក់មានខ្សែអាត់សម្លេងដាក់ក្នុងត្រចៀកទើបស្រួលរាយការណ៍ឲ្យគ្នាបានដឹង ។
« ពួកវាដាក់ក្នុងទូកទេឬទាន? » ហាមិបញ្ជូនស្មេងឆ្លើយតបទៅកាន់ជុងគុកវិញ នាយស្មានតែពួកគេយកទៅដាក់ក្នុងកប៉ាល់អីហើយ ។
« ហ្នឹងហើយ ! ចុះខាងឯងមានអីប្លែកទេ? »
«គូឡេស្ទីននៅមិនទាន់មានអីគួរឲ្យចាប់អារម្មណ៍ទេទាន »
« ឃ្លាំមើយគេឲ្យជាប់ មានឱកាសល្អចូលទៅចាត់ការទៅ »
« បាទទាន » មេនិងកូនចៅទាំងពីរនេះឆ្លើយឆ្លងជាមួយពួកគេចប់សព្វគ្រប់អស់ហើយក៏ឈប់នៅត្រឹមនេះមិនបានទៅនិយាយគ្នាទៀតទេពួកគេត្រូវមានតួនាទីរៀងៗខ្លួន ។
បើទៅមើលរីហ្វីដាវិញនាងគេងនៅក្នុងបន្ទប់រើចុះរើឡើងពេញហ្នឹងនាងនៅម្នាក់ឯងអជ្សុកខ្លាំងណាស់គ្មានអ្នកជជែកលេងជាមួយនោះនាងតូចប្រឹងចុះពីលើគ្រែទាំងវេទនាឈឺចាប់ពេញខ្លួនអស់ហើយតែយ៉ាងណាវាបានធូរស្បើយបានខ្លះដោយសារបានលេបថ្នាំបំបាត់ការឈឺចាប់រួច ។
« អូយ!លើកនេះឈឺជាងលើកមុនដប់ដង ហ៊ឹកៗៗៗ អាជាប់គុកលេងខ្លាំងដៃណាស់ហែងចាំមើលទៅលើកក្រោយអញលែងឲ្យប៉ះហើយ » នាងថាមិនចង់ជេរឬបន្ទោសជុងគុកទេប៉ុន្តែនាងវាឈឺធ្វើអីមិនកើតទៅបំពេញការងាររឹតតែមិនកើតទម្រាំតែនាងចុះចេញពីលើគ្រែវេទនាសឹងស្លាប់ ។
« តែខ្ញុំមិនអាចឲ្យពួកគេទៅបីនាក់នេះបានឡើយ ម៉្យាងលោកប៉ាមិនឲ្យកូនចៅមកជួយទៀតពួកគេអាចនិងមិនទប់ឈ្នះមិនខាន » រីហ្វីដានាងប្រឹងក្រោកងើបខ្លួនឲ្យឈរត្រង់នាងពោលមួយប្រយោគនេះរួចហើយក៏ប្រឹងដើរៗមួយៗទប់ខ្លួនឯងឲ្យជាប់ពេលដើរបានហើយក៏រត់ចុះរត់ឡើងឲ្យវាបានសាំជាមួយកាយវិការឬសកម្មភាពរបស់នាងកំពុងតែធ្វើបើមិនធ្វើបែបនេះនាងនៅតែឈឺមិនអាចទៅជួយគ្រប់គ្នាបានទេនាងសុខចិត្តទ្រាំឈឺម្នាក់ឯងសិននាងមិនចង់ឃើញគ្រប់គ្នាទៅមានគ្រោះថ្នាក់ទេ ។
« បែបនេះបានធូរលែងសូវឈឺហើយ » រីហ្វីដានាងញញឹមចេញមកបានទាំងសប្បាយចិត្ត នាងតូចដើរចូលក្នុងបន្ទប់ទឹកងូតទឹកក្ដៅឧណ្ឌៗដើម្បីឲ្យវាកាន់តែឆាប់បាត់ឈឺ ។
15នាទីក្រោយនាងតូចចេញមកវិញដោយមានអាវឃុំមកជាមួយនាងត្រាំទឹកក្ដៅតែ10នាទីហើយទើបស្លៀកពាក់ចេញមកវិញ ។ នាងដើរសំដៅទៅតុសម្អាងមើលទៅក្នុងកញ្ចក់មុខរបស់នាងបញ្ចេញស្នាមញញឹមទាក់ទាញមកយ៉ាងស្អាត ។ នាងតូចមិនបាននៅទុកពេលឲ្យយូរជាងនេះបានទេទើបទៅយកសម្លៀកបំពាក់ដែលជុងគុកទុកនៅលើតុក្បែរនោះយកទៅស្លៀកទៅ ។
អ្នកទាំងបីពេលនេះបានមកជុំគ្នាអស់ហើយ គូឡេស្ទីននាយក៏បានចុះពីក្នុងឡានមកដល់កន្លែងកំពង់ផែដែលមានទូកមួយដ៏ធំស្ថិតនៅទីនោះដូចគ្នា ហ្វាន់ឌីម៉ានាងមិនបានមាត់កអ្វីទេតាំងពីចេញមកប្រតិបត្តិការរឿងនេះមកនាងស្ងាត់មាត់ឲ្យឈឹងទោះបីហាមិប្រឹងសួរនាងពីគូឡេស្ទីនបន្តិចក៏នាងធ្វើមិនដឹងមិនលឺដែរ ។
« ហ្វាន់ឌីម៉ានាងអូខេដែរទេ? » ជុងគុកគេទ្រាំមើលសមាជិកក្រុមដូចជាគ្មានព្រលឹងនៅក្នុងខ្លួនទៀតមិនបានក៏សួរ ។
«ខ្ញុំមិនអីទេ!ព្រោះតែនេះជាការងារខ្ញុំមិនយករឿងផ្ទាល់ខ្លួនមកទាក់ទងទេលោកកុំភ័យ » ហ្វាន់ឌីម៉ានាងតបទៅជុងគុកទាំងមុខស្មើធេងមិនរីកបន្តិចសោះនាងទើបតែហ៊ានហាមាត់និយាយដាក់ជុងគុកវិញទេបើពីព្រឹកនាងនិយាយជាមួយហាមិបានប៉ុណ្ណឹងនាយក៏អស់ចិត្តដែរ ។
« ឲ្យតែដូចនាងនិយាយទៅខ្ញុំលែងខ្វល់ហើយ » ជុងគុកញញឹមដាក់នាងទៀតទោះនាងមិននិយាយមើលទៅមុខរបស់គេក៏ដោយ ។
« ហ្វីដា? អូនមកធ្វើអីក្រែងថាមិនស្រួលខ្លួនមែនទេ? »ហ្វាន់ឌីម៉ានាងងាកទៅផ្នែកម្ខាងទៀតបានឃើញរីហ្វីដានាងកំពុងតែរត់មករកពួកគេទាំងបីដោយប្រុងប្រយ័ត្ន ប្អូននាងនេះក្លាហានណាស់ ។
« ខ្ញុំមិនចង់នៅទំនេរដៃទេបងក៏ដឹងឬ? » រីហ្វីដានាងញាក់ចិញ្ចើមនិយាយឌឺដងជាមួយបងស្រីទាំងទឹកមុខឡើងញញឹមស្រស់នេះប្រហែលជាជុងគុកនិយាយថានាងមិនស្រួលខ្លួនហើយបានជាហ្វាន់ឌីម៉ានាងនិយាយបែបហ្នឹង ។
« អូខេបងដឹងហើយ » ហ្វាន់ឌីម៉ាពេលនេះនាងអាចញញឹមចេញមកបានហើយ ។
« អូនលែងឈឺហើយឬ? ទើបមកដល់ទីនេះបាន? » ជុងគុកដើរមកជិតរីហ្វីដារួចអោនមកខ្សឹបសួរក្បែរត្រចៀករបស់នាងតិចឡើងរីហ្វីដានាងមុខក្រហមទៀត នេះបើគេមិនឲ្យនាងអៀនជាមួយកាយវិការគេមួយថ្ងៃមិនបានទេឬ?នាងចង់តែពុះធរណីរត់គេចចេញពីគេទេលោកអើយបើចឹងៗអី ។
« នៅតិចៗតែអាចវៃបាន » រីហ្វីដានាងធ្វើខ្លួនដូចធម្មតាចាត់ទុកសម្ដីរបស់គេចោលចុះខ្ជិលនិយាយច្រើនជាមួយមនុស្សសម្ដីឈ្លើយខ្លាំងណាស់ ។
« លោកខ្សឹបអីជាមួយប្អូនស្រីខ្ញុំ?» ហ្វាន់ឌីម៉ានាងចាប់ទាញដៃរបស់រីហ្វីដាមកជិតវិញ គ្រាន់តែប្អូននាងមកដល់ភ្លាមក៏ទៅខ្សឹបរឿងអីក៏មិនដឹងដែរមិនឲ្យនាងសង្ស័យយ៉ាងម៉េចបានទៅ?
« គ្មានអីទេបង » រីហ្វីដានាងជាអ្នកឆ្លើយជំនួសជុងគុក ហ្វាន់ឌីម៉ានាងមិនបាននិយាយអីបន្តក៏ងាកទៅមើលក្រុមពួកគេទាំងអស់នោះវិញពួកគេកំពុងតែនិយាយគ្នាជាមួយមេខ្លោងនៅទីនេះហើយដូចជាសំខាន់ណាស់ នាងសង្ករតមើលទៅមុខគូឡេស្ទីនមិនដាក់និយាយទៅគឺនាងស្អប់គេហើយគេប្រៀបដូចជាបងប្រុសរបស់នាងម្នាក់ចឹងប៉ុន្តែឥឡូវមើលទៅគេចុះមករកស៊ីជំនួញមួយនេះនាងហត់ចិត្តជាមួយណាស់នាងដឹងថាគេចង់ធ្វើការងារអីក៏ធ្វើទៅតែគេជាមនុស្សដែលនាងគោរពឥឡូវវាលែងមានន័យសម្រាប់នាងដែលត្រូវគោរពទៀតហើយ ។
______
ភាគ:៦៦
« រៀបរយអស់ហើយឬនៅ? »
« រួចរាល់ហើយទាន »
« បន្តិចទៀតចេញដំណើរទៅ » គូឡេស្ទីនស្រដីប្រាប់កូនចៅរបស់នាយហើយក៏ដើរមកចូលក្នុងឡានវិញរងចាំមើលថាមានអ្វីដែលគួរឲ្យកត់សម្គាល់ដែរឬក៏អត់ ។
« នៅឲ្យស្ងៀម » ពេលនាយចូលមកក្នុងឡានឃើញថាកូនចៅរបស់គេដែលជាអ្នកបើកឡាននោះបានសន្លប់បាត់មាត់ឈឹងហើយនៅមានមនុស្សបិទមុខមកផ្ជង់កាំភ្លើងដាក់ពីក្រោយខ្នងនាយទៀត ។
« ឯងជាអ្នកណា? »គូឡេស្ទីននាយសួរតិចៗ
«យើងជាអ្នកណាមិនសំខាន់តែឯងត្រូវចុះចេញពីក្នុងឡានមួយនេះសិនទៅ » មនុស្សម្នាក់ហ្នឹងបញ្ជាឲ្យគេចុះចេញពីក្នុងឡាន គេមិនបានប្រកែកតវ៉ាខ្លាចថាបើជំទាស់គេត្រូវស្លាប់បាត់មិនខានទេ ។
« ឯងត្រូវការអ្វី? » គេសួរម្ដងទៀតទោះសំណួរមុននេះគេមិនបានឆ្លើយក៏ដោយ ។
«យើងចង់ឲ្យឯងបញ្ឈប់វាត្រឹមនេះទាល់វានៅមានពេល »នេះវាយ៉ាងម៉េចហ្នឹង?គេមានចម្ងល់ពេញខួរក្បាលហើយ? ចង់ឲ្យគេបញ្ឈប់ការនាំចេញថ្នាំញៀននេះឬ? គ្មានផ្លូវជាដាច់ខានបើគេបញ្ឈប់នោះប្រកដជាមានរឿងកើតឡើងមកហើយ ។
« រឿងអីដែលយើងត្រូវធ្វើតាមឯង? ឯងជាអ្នកណាមកណា?ចង់ឲ្យយើងបញ្ឈប់នោះ?ឯងត្រូវជាអ្វីជាមួយយើង?ហ៎ាសហា!សម្បត្តិត្រឹមឯងនោះចង់មកឃាត់យើង?បើឯងចង់នៅរស់រានមានជីវិតបន្តក៏ឆាប់ចាកចេញពីទីនេះឲ្យលឿនទៅប្រយ័ត្នតែងាប់បាត់កុំថាយើងមិនបានប្រាប់ផ្ដល់ឱកាសឲ្យរត់ចេញទៅមុន » នាយញញឹមចុងមាត់ប្រើពាក្យនិយាយបែបបំភ័យតែគេគិតខុសហើយត្រឹមសម្ដីប៉ុណ្ណឹងអាចមកធ្វើអ្វីគេបានទៅ?នេះគេយកខួរបង្គងមកគិត?សត្រូវចូលមកឲ្យបញ្ឈប់គេមកធ្វើព្រងើយមិនខ្វាយខ្វល់នោះ?
«យើងជាអ្នកណាមិនសំខាន់តែឯងត្រូវតែបញ្ឈប់បើមិនចង់មានរឿងបន្តទៅមុខតទៅទៀតយើងប្រាប់ឯងតែប៉ុណ្ណឹងឯងយកវាទៅគិតផងព្រោះវាគ្មានពេលច្រើនសម្រាប់ឲ្យឯងគិតទេ » ជនម្នាក់នោះបន្តឆ្លើយតបមកគេទាំងហំហួន មិនបានញញើតខ្លាចសេចក្ដីស្លាប់ទេបើគេខ្លាចស្លាប់ម្លេះពេលនេះគេមិនបានមកឈរត្រង់កន្លែងមួយនេះឡើយ ។
ផាំងៗៗៗៗ....ផាំងៗៗៗៗ....!
និយាយគ្នាមិនទាន់បានច្រើនប៉ុណ្ណាផងស្រាប់តែបានលឺសម្លេងកាំភ្លើងបាញ់ឡើងទៅលើមេឃនិងបាញ់កូនចៅរបស់គេបញ្ឆិតដៃជើងប៉ុន្មាននាក់ដែរគូឡេស្ទីនគេក្ដាប់ដៃឡើងណែនចង់ធ្វើអ្វីម្នាក់នៅជិតនេះក៏មិនកើតព្រោះកាំភ្លើងឥឡូវមកដាក់ក្បាលគេពីក្រោយហើយបើគេចង់គេចវេសដឹងតែស្លាប់មែនទែនហើយ ។
« តើឯងនិងបញ្ឈប់វាឥឡូវនេះដែរឬទេ? បើមិនឈប់ទូកមួយនោះត្រូវឆេះខ្ទេចតែម្ដងល្អទេ? » ជនបិតមុខម្នាក់ឯងដើរមកជិតគូឡេស្ទីនទាំងរឹកពាមានអំណាច គេរាងតម្លើងសម្លេងសួរទៅ ។
«ពួកឯងទាំងអស់គ្នាចង់បានអីក៏និយាយទៅ?នៅអូសក្រឡាសាំអត់ពេលណា?អរ!ឬគម្រាមយើងប៉ុណ្ណឹងអាចឲ្យយើងភ័យខ្លាចជាមួយ? ដកពាក្យចេញទៅ » គេបន្តតែនៅឌឺដងផ្ចាញ់ផ្ចាល់ទៅគ្នាមិនឈប់ចង់មានហេតុផលច្រើនកម្រិតណាទៀតគ្មាននរណាម្នាក់ទៅរវីរវល់ឡើយត្រឹមតែគ្នាពីរនាក់សោះសម្អាងអីនិយាយថាអាចធ្វើឲ្យទូកដែលគេត្រៀមដឹងទំនិញចេញត្រូវខ្ទេច? ហ៊ឹស! គួរឲ្យអស់សំណើចខ្លាំងមែនទែន ។
« បើឯងមិនជឿក៏ហីទៅហ៊ឹម! វានៅខ្វះតែប៉ុន្មាននាទីទៀតប៉ុណ្ណោះបើឯងមិនជឿអត់ទៅ ខ្ញុំមានបំណងល្អប្រាប់ឯងរួចរាល់ហើយ » គេលើកនាទីមកមើលផ្ទៀងនាទីគូឡេស្ទីនគេរៀងបុកពោះផឹបៗគិតថាវាជាការពិតដែរប៉ុន្តែចិត្តគំនិតគេបានត្រឡប់មកវិញថាមិនអាចៗៗៗទេត្រូវគិតត្រឹមនេះ ។
« 10 9 8 7 6 5 4 3 2 1 0 ផាំង...ប៊ឺង....បាំង... » គ្រាន់តែរាប់ពីដប់រហូតមកដល់សូន្យភ្លាមទូកមួយនោះត្រូវបានផ្ទុះបានសម្រេចគូឡេស្ទីនគេឡើងបញ្ឈរភ្នែកមិនចង់ជឿនឹងភ្នែកទាំងគូរសោះថាទំនិញដែលត្រូវនាំចេញទៅត្រូវខ្ទេចខ្ទីអស់រលីងគ្មានសល់ទៀតទេជនបិតមុខឈរសើចរឹកពារបស់គូឡេស្ទីនទាំងចម្អកដល់គេមិញនេះបើគេឆ្លើយតែ"មិន"មួយម៉ាត់ក៏គ្មានរឿងអីកើតឡើងដែរតែមកពីគេរឹងក្បាលខ្លួនឯងតើ?នាទីនៃគ្រាប់បែកនេះមាននាទៅមិនច្រើនប៉ុន្មានទេកំហុសមកពីគូឡេស្ទីន ឆាហ្វូកុ ម្នាក់ទេ ។
« មិនពិតទេ! ទំនិញខ្ញុំ? ពួកឯងធ្វើបែបនេះដើម្បីអ្វីទៅ? ខ្ទេចអស់គ្មានសល់ទេ » គេទន់ជង្គង់នៅលើដី ទំនិញលើកនេះខាតអស់ច្រើនណាស់គេទៅរកលុយឯណាមកសងគេទៅ?បើគេធ្វើការងារមួយនេះជំនួសមេម្នាក់ទៀតហ្នឹង?អូរ!ចឹងមានន័យថាមានមេខ្លោងក្រៅពីគូឡេស្ទីនម្នាក់ទៀតឬ? តើមានអីកើតឡើងមកលើនាយ?
«វាគឺមកពីឯងទេឯងស្ដាប់តាមយើងតែបន្តិចវាគឺនៅដដែលមិនបាត់ឬខ្ទេចសូម្បីតែចុងក្រចក »
«ឯងកុំមកសើចចម្អកឲ្យយើងនោះឯងប្រយ័ត្នខ្លួនបន្តទៅមេរបស់យើងនិងមិនលើកលែងឲ្យឯងរស់នៅបានស្រួលច្លួនទេឯងចាំតែមើលទៅ » គូឡេស្ទីនស្រែកកំហកពេញទាំងហ្នឹងគេម៉ួម៉ៅក្ដៅក្រហាយខ្លាំងណាស់កូនចៅជាច្រើននាក់បានដេកស្លាប់នៅក្នុងទូកមួយនោះហើយព្រោះតែនាំចូលទំនិញក្នុងនិងមិនទាន់មានអ្នកណាចេញមកទេរវល់តែពិនិត្យមើលទំនិញឲ្យរៀបរយឥឡូវនេះនៅសល់តែប៉ុន្មាននាក់តែកំពុងរុំព័ទ្ធជនបិតមុខទាំងពីរនាក់ ។
« នៅមានមេម្នាក់ទៀតចឹង ?អរគុណណាស់ដែលបានប្រាប់ថាមានអ្នកនៅពីក្រោយខ្នងឯង » ជនម្នាក់នោះសើចដើមកគេគិតថាគូឡេស្ទីននេះជាមេគេទៅហើយចុងក្រោយមិនមែនទាល់តែសោះ ។
« មែនហើយ! ពួកឯងនៅចង់បានអីទៀត? » នាយចាប់ផ្ដើមសួរបន្តទៀត ម៉េចពួកគេទាំងពីរនាក់នេះមិនព្រមសម្លាប់គេបិតមាត់ទៅ?នៅអាចនិយាយឆ្លើយឆ្លងជាមួយគ្នាបានដោយងាយទៀត? ឬគោលដៅពួកគេមិនមែនជានាយ? ទើបមិនចង់ធ្វើអីលើរូបគេ?
« គ្មានចង់បានអីទៀតទេ យើងទៅវិញហើយ ផ្ដាំប្រាប់មេរបស់ឯងផងថាយើងនឹងទៅជួបឆាប់ៗនេះហើយឲ្យវាត្រៀមខ្លួនផង ឆាប់ចាកចេញទៅ នៅឈរដល់ពេលណាទៀត?នាំកូនចូឯងនេះទៅជាមួយដែរទៅយើងស្អប់ណាស់អ្នកដែលយកកាំភ្លើងមកផ្ជង់យើង » គេនិយាយឡើងដោយសម្លេងមើលទៅកូនចៅគូឡេស្ទីនម្នាក់ៗនៅតែប្រឹងកាន់កាំភ្លើងញ័រដៃអស់មើលតែការនិយាយរបស់គេទៅថាវាគួរឲ្យខ្លាចកម្រិតណា? គេហា៊ននិយាយហើយក៏ហ៊ានធ្វើនៅចំពោះមុខទៀតនេះបើមិនខ្លាំងថាជាអ្វីវិញទៅ?
« តោះពួកឯងពួកយើងត្រឡប់ទៅវិញ » គូឡេស្ទីនសម្លក់ទៅពួកគេទាំងពីរនាក់នោះទាំងគុំទុកក្នុងចិត្តសច្ចារថានិងមកសងសឹកវិញ ។ ប៉ុន្តែក៏រាងមានចម្ងល់ត្រង់ថាគូឡេស្ទីននាយមិនបានច្រឡោតអីខ្លាំងប៉ុណ្ណាទេគេនៅធ្វើចិត្តត្រជាក់មិនសូវជាក្ដៅខ្លាំងឡើយសង្ស័យថានេះជាគម្រោងរបស់គេផងក៏មិនដឹង?រឿងវាយ៉ាងម៉េចបន្តទៀត?គួរឲ្យកត់ចំណាំទុកច្រើនជាងនេះទេ? គេកំពុងគិតអី?