តាមដងវិថីស្ងាត់ជ្រងំមិនសូវមានអ្នកណាជិះឆ្លងកាត់ប៉ុន្មានទេមាននារីពីរនាក់បានដើរកាន់ដៃគ្នាមើលទៅផ្លូវខាងមុខយ៉ាងស្រស់ស្រាយក្នុងពេលនៅជាមួយគ្នានេះណាស់ពេលព្រលែងដៃមានអារម្មណ៍ឯកោដូចបាត់បង់របស់អីម៉្យាងមិនបាននៅជាមួយគ្នាដូចមុនសោះនាងឯកាមុនបាត់ទៅហើយបើធ្លាប់តែនៅជាមួយលេងសើចប្រឡែងគ្នានៅពេកទំនេររហូតបើបាត់នាងជួបបានតែមួយភ្លេតៗនាងទ្រាំមិនបានឡើយ ។
«បងពេលពួកយើងបែកក្រុមគ្នាហើយបងគិតបែបណា? ខ្ញុំមិនចង់បែកទេ ហ៊ឹម...! ប៉ុន្តែខ្ញុំធ្វើអីមិនបាន » រីហ្វីដានាងកាន់ដៃហ្វាន់ឌីម៉ាហើយនិយាយប្រាប់ឲ្យនាងបានដឹងក៏ព្រោះតែហ្វីដានៅមិនទាន់និយាយប្រាប់នាងទេពេលយប់ជ្រៅដើរតែពីរនាក់ចឹងបាននិយាយ ។
« មានរឿងអីដែលអូនមិនទាន់ប្រាប់បង? » នាងលឺរីហ្វីដានិយាយមិនចំពាក្យប៉ុន្មាននោះឡើងឆ្ងល់នាងមានអ្វីលាក់បានទឹកមុខមិនអំណោយផលសោះចឹង។
«ខ្ញុំនាំបងចេញក្រៅព្រោះតែខ្ញុំចង់និយាយថាពួកយើងមិនអាចធ្វើអ្វីតែពីរនាក់ដូចមុនទៀតទេ ខ្ញុំត្រូវដើរក្រុមជាមួយជុងគុក ហើយបងក៏ត្រូវដើរក្រុមជាមួយនាយហាមិដែរបែបនេះហើយបានខ្ញុំពិបាកចិត្តលែងបាននៅជាមួយបងយូរៗដូចមុនហើយ » រីហ្វីដានាងឈប់ដើររួចហើយប្រាប់ការពិតឲ្យបងបានដឹងនាងពិបាកចិត្តពិតមែនមិនបាននិយាយលេងទេ ទឹកមុខក្រខ្សែភ្នែកនាងសម្លឹងមើលចំភ្នែកហ្វាន់ឌីម៉ារកកលចង់យំចេញមកហើយនាងឥឡូវនេះដូចជាកូនក្មេងណាស់ទុកហ្វាន់ឌីម៉ាដូចម៉ាក់នាងអញ្ចឹងបើបងស្រីទៅណានាងទៅនោះជាមួយដែរពេលនេះនាងមិនអាចដូចមុនបានឡើយ ។
«ហ៊ឹម..!បងដឹងបងយល់ទោះបងមិនព្រមក៏គ្មានអីត្រូវនិយាយដែរលោកពូគាត់សម្រេចចិត្តហើយពួកយើងមានតែធ្វើតាមប៉ុន្តែយ៉ាងណាពេលយប់ឡើងបងអាចគេងជាមួយឯងបានតើកុំធ្វើមុខអញ្ចឹងទៅមើលលែងគួរឲ្យស្រឡាញ់អស់ហើយ ពួកយើងមិនមែនបែកគ្នារហូតទេ » ហ្វាន់ឌីម៉ានាងញញឹមនាងមិនសូវជាសប្បាយចិត្តជាមួយនឹងសម្ដីនេះទេយ៉ាងណាក៏តាមហ្នឹងចុះ ពេលខ្លះវាមិនអាចទេដែលអ្នកទាំងពីរបានជួបគ្នារហូតបំពេញការងារក៏រៀងៗខ្លួនតាមក្រុមរបស់ខ្លួនដែរ ។
« ច៎ាសបង..! ពួកយើងនិងនៅជាមួយគ្នាតើ? ខ្ញុំនេះគិតច្រើនណាស់ » នាងវៃក្បាលខ្លួនឯងមួយដៃហើយនិយាយនាងចេះតែគិតច្រើនទាំងនោះមិនមែនជាការពិតផង? ស៊ីមួយដៃរបស់ខ្លួនចឹងទៅ ហ្វាន់ឌីម៉ាបានងែឈរហួសចិត្តអស់វាចាត្រូវនិយាយហើយ ។
« ហ្វីដាអូនមានឃើញអីដូចបងឃើញទេ? មានមនុស្សប្រុសកំពុងតែវៃមនុស្សស្រីណា?អូនឃើញអត់? » ចៃដន្យអីពេលហ្នឹងនាងងាកមកកន្លែងម្ខាងទៀតបានឃើញមនុស្សប្រុសដូចកំពុងតែវៃស្រីចឹងហ្វីដានាងមើលទោដូចបងនាងនិយាយមែនដោយមិនអាចចាំយូរទៀតនាងក៏រត់ទៅភ្លាម ។
« អ៎េ...! កំពុងធ្វើអីហ្នឹង? » រីហ្វីដានាងរត់មកដល់ហើយធ្វើជាសួររួចលើកដៃមកវាត់សក់ឲ្យមកក្រោយនាងញញឹមរាយមន្តស្នេហ៍ដាក់ ។
« នាងកុំមករវល់ » បុរសម្នាក់ស្រែកគំហកមិនឲ្យនាងមកចេះដឹងរឿងរបស់គេទេ បើចង់សុខខ្លួនមានតែរត់ចេញឲ្យឆ្ងាយទៅ ។
« ហ៎េ...! មិនឲ្យរវល់មិចបានទៅ? បើពួកលោកកំពុងតែធ្វើបាបមនុស្សស្រីនោះ? តែបើខ្ញុំប្ដឹងប៉ូលីសពួកលោកឯងទៅណាមិនរួចដែរត្រូវទេ? » ហ្វាន់ឌីម៉ានាងនិយាយលេងសើចតែប្រកដប្រជាពិតមែនពួកគេទាំងនោះងាកមកមើលពួកនាងទាំងពីរភ្លាមម៉ង នេះមកនិយាយឌឺគេទៀត បើចង់មករវល់ហើយក៏រវល់ឲ្យដល់ទីបញ្ចប់ទៅ ពួកគេមើលទៅហ្វាន់ឌីម៉ាបន្តិចរីហ្វីដាបន្តិចដូចកំពុងពិចារណា ។
«ជួយហ៎េស?យកអាត្មាតែខ្លួនឯងឲ្យបានសិនទៅស្រីជើងល្អ » បុរសម្នាក់ទៀតនិយាយធ្វើមុខឡើងឌឺតែចាំនាងខ្លាចហ៎កគឺគ្មានផ្លូវឡើយ។
« ត្រូវហើយជើងខ្ញុំវាល្អណាស់មិនបានខូចឯណា? អរគុណហើយដែលសរសើរណាលោក » ហ្វាន់ឌីម៉ានាងនិយាយម្ដងនេះចុកៗតែម្ដងហើយនិយាយឡើងត្រូវចំណុចម៉ងឲ្យពួកគេនោះចុកឈាមបានដោយងាយកុំមកជោរជាមួយអូនឌីម៉ាម្នាក់នេះឲ្យសោះគឺលេងមិនបានទេ ។
« សម្ដីថ្លោសដល់ហើយ » ពួកគេខឹងនាងឡើងក្ដាប់ដៃយ៉ាងណែន បុរសនោះលើកដៃប្រុងទះកំភ្លៀងហ្វាន់ឌីម៉ាទៅហើយតែរីហ្វីដានាងកាន់ដៃគេជាប់និងពុតទៅខាងក្រោយខ្នងរបស់គេ ។
« ឯងនៅហ៊ានទៀតទេ? យើងសូមប្រាប់កុំយកដៃដ៏ស្មោគគ្រោករបស់ឯងមកប៉ះបងយើងឲ្យសោះដឹងដែរទេ? ហើយកុំមានគំនិតបកមកសងសឹកយើងវិញបើឯងនៅរឹងក្បាលទៀតសាកសពឯងវាមិនល្អឡើយ » រីហ្វីដានាងកាច់ដៃគេហើយនៅនិយាយពាក្យគម្រាមម្នាក់ដែលនាងកំពុងតែកាច់ដៃនេះទោះគេប្រឹងស្រែកថាឈឺដល់ងាប់ទៀតនាងមិនទាន់ព្រមប្រលែងទេ ។
« អូយៗៗ...! អ្នកនាងខ្ញុំខ្លាចហើយ អ្នកនាងលែងដៃសិនទៅខ្ញុំឈឺណាស់ » គេនិយាយឲ្យនាងប្រលែងចុះគេមិនគិតពីនារីម្នាក់កំពុងតែយំអោបខ្លួនប្រាណនាងវិញនោះមានអារម្មណ៍បែបណា?នាងមានជនមិនស្គាល់មុខមកចង់ចាប់រំលោភនាងភ័យកម្រិតណ? ហេតុអ្វីក៏មិនគិតពីចិត្តនាងផងទៅ? គួរតែយកចិត្តគេមកដាក់ចិត្តខ្លួនឯងខ្លះដែរទៅ? នាងចង់តែសម្លាប់គេឲ្យស្លាប់ទេបានហ្វាន់ឌីម៉ាមកអង្អែលដៃនាងឲ្យប្រលែងគេម្នាក់ហ្នឹងទៅបាននាងព្រម។
«កុំឲ្យយើងឃើញពួកឯងធ្វើបែបនេះចំពោះអ្នកផ្សេងទៀតឲ្យសោះយើងមិនលើកលែងឲ្យឡើយ ស្ដាប់បានទេ? » នាងគម្រាមឡើងពួកគេទាំងនោះលុតជង្គង់ចុះម៉ងបើនាងលេងខ្លាំងៗម្លឹងៗបើពួកគេមិនខ្លាចវាចម្លែកណាស់ហើយ ។
« ពួកខ្ញុំលែងហ៊ានទៀតហើយអ្នកនាង » ពួកគេលើកដៃមកសំពរីហ្វីដាទាំងញ័រដៃតតាក់។
« ចេញទៅទាន់យើងនៅចិត្តទន់មិនសម្លាប់ឯង »
« បាទៗអ្នកនាង » ឆ្លើយតែប៉ុណ្ណឹងរួចអស់ហើយក៏រត់ចេញទៅយ៉ាងលឿនខ្លាចត្រូវស្លាប់ដូចមាត់របស់រីហ្វីដានិយាយមែន ។
You are reading the story above: TeenFic.Net