«ខ្ញុំលែងដូចមុនហើយ»គេពោលដោយស្នាមញញឹមយ៉ាងណានាយបានផ្លាស់ប្ដូរខ្លួនឯងរួចអស់ហើយហេតុអ្វីគេមិនអាចបន្តធ្វើខ្លួនឲ្យរឹងមាំទៀតនោះ? គេញញឹមផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងមកជាយូរហើយត្រឹមប៉ុណ្ណឹងវាលែងជាបញ្ហារបស់គេទៀតហើយ ។
«មែនខ្ញុំនៅភ្លេចរឿងមួយទៀតចុះរីហ្វីដាបើនាងនៅមានជីវិតហេតុអ្វីនាងមិនប្រាប់គ្រប់គ្នា?បែរមកគេចខ្លួនមករស់នៅប្រទេសជប៉ុនទៅវិញ?នាងកុហកថាខ្លួនបានស្លាប់តែវាមិនមែនបែបហ្នឹងទេ? នាងមានហេតុផលអ្វីទៅ? » ជុងគុកគេឈប់គិតពីរឿងរបស់ខ្លួនមកគិតរឿងរបស់រីហ្វីដាម្ដងគេពិតជាមិនយល់មិនដឹងពិតមែនតើនាងចង់ធ្វើអ្វីឲ្យប្រកដទៅ?នាងមិនដែលបង្ហាញខ្លួនឲ្យអ្នកណាបានដឹងទាល់តែសោះហើយ នាងចង់លេងអី? វាដូចមិនសប្បាយលេងដូចជានាងគិតសោះឡើយ ។
«សូម្បីតែបងប្រុស ឡាគីរ៉ា ថេយ៉ុងក៏នាងមិនប្រាប់អ្នកណានាងចង់យ៉ាងមិនទៀត? » ជុងគុកគេងឿយឆ្ងល់រឿងមួយទៀតហើយតាំងពីដំបូងគេដូចមិនទាន់ចាប់អារម្មណ៍សោះហើយទើបតែពេលនេះបានដឹងភ្ញាក់ខ្លួនមកវិញរឿងកាន់តែរញ៉េរញ៉ៃហើយ ។ នាយរកពាក្យមកដោះស្រាយចង់ស្រាវជ្រាវបែបណាក៏មិនបានដែរ ។
« ខ្ញុំមិនយល់សោះហើយ » ជុងគុកគេក្រវីក្បាលគេឈប់គិតឬចង់លូកដៃក្នុងរឿងមួយនេះជាមួយនិងរូហ្វីដាឡើយបើនាងចង់ធ្វើបែបណាក៏តាមចិត្តរបស់ខ្លួនចុះនាងប្រហែលជាត្រូវការធ្វើអ្វីមួយហើយ រយៈពេលប្រាំឆ្នាំមកហើយដែលនាងបាននៅរស់រានមានជីវិត ។
ទីប្រជុំពោពេញទៅដោយភាពតានតឹងនៅក្នុងខ្លួនម្នាក់ៗដូចជាភិតភ័យក្នុងអង្គប្រជុំមួយនេះមិនមានអ្នកណាម្នាក់មានក្អកអីតិច ។ នារីពាក់របាំងមុខម្នាក់ឈរដើរក្រឡឹងមើលទៅអ្នកក្នុងសាកប្រជុំដោយភាពកំណាច នាងមិនបានបង្ហាញផ្ទៃមុខមកទាំងអស់តែក៏អាចមើលតាមកែវភ្នែករបស់នាងដែលបានបង្ហាញឲ្យបានឃើញពីភាពអង់អាច មានអំណាច ពេញខ្លួនទាំងមូលរបស់នាង ហើយនារីម្នាក់ទៀតត្រូវជាអ្នកចាត់ការមើលការខុសត្រូវជាមួយនារីម្នាក់ជាមេដឹកនាំនោះក៏មិនខុសពីមេធំដែរ ។
« ខ្ញុំបាននិយាយបានប្រាប់អ្នកគ្រប់គ្នាយ៉ាងម៉េចខ្លះ? ប្រាបយ៉ាងមិចខ្លះ?? គ្មានអ្នកណាស្ដាប់បញ្ជារបស់ខ្ញុំទៀតទេមែនទេ? ខ្ញុំបានផ្ដាំហើយផ្ដាំទៀតថាកុំធ្វើអ្វីមួយមិនមានការអនុញ្ញាតពីខ្ញុំឲ្យសោះហេតុអ្វីពួកលោកមិនស្ដាប់ទៀត ហា៎ស? » នារីពាក់របាំងមុខស្រែកសម្លុតលឺពេញអង្គប្រជុំនាងស្រែកដោយការខឹងយ៉ាងខ្លាំងពួកគេប្រហែលជាលែងស្ដាប់តាមនាងអស់ហើយលែងចាត់ទុកនាងសំខាន់ជាមេរបស់ពួកគេហើយតាមមើល ហ៊ានល្មើសបញ្ជារបស់នាងយ៉ាងនេះ? នាងនិយាយស្ដីបន្ទោសអីគឺមិនបានខុសនាងនិយាយត្រូវហើយ ។
« មិនហ៊ានទេអ្នកនាង » ពួកគេឆ្លើយទាំងអោនមុខចុះសម្លេងឡើងញ័រតតាក់និយាយចេញមករដាក់រដុបខ្លាចញញើតជាមួយអ្នកដឹកនាំស្រីនេះណាស់ ។
« បើមិនហ៊ានហេតុអ្វីនៅប្រព្រឹត្ត? ឆាប់ឆ្លើយមក? ខ្ញុំគិតហើយថាអ្នកទាំងអស់គ្នាលែងស្ដាប់បញ្ជារបស់ខ្ញុំ? » នាងនៅតែបន្តដេញដោលសួរនាំមិនឈប់ដដែលនាងនៅតែស្រែកសម្លុតទៅពួកគេទាំងដាក់កំហិតជម្រិតសួរគ្រប់បែបយ៉ាងចេញមក បើមិនហ៊ានប្រកាច់នៅធ្វើអីទៀត? នាងមិនចង់និយាយអាក្រក់ជាងនេះឡើយប៉ុន្ដែនាងចង់ឲ្យពួកគេយល់ពីនាង នាងខំអស់ពីសមត្ថភាពហើយខំធ្វើអស់ពីចិត្តក្នុងការដឹកនាំក្រុមម៉ាហ្វៀទាំងមូលនេះអស់ពីចិត្តពីថ្លើមរលីងពួកគេមិនយល់ពីនាងពិតមែន ។
« លើកក្រោយពួកខ្ញុំលែងហ៊ានហើយទាន លែងឲ្យមានបន្តទៀតហើយ ពួកខ្ញុំសុំទោសទាន » ពួកគេកាន់តែអោនមុខចង់ដល់បាតជើងក្រោយហើយបើនាងសម្លុតមកខ្លាំងៗឡើងពួកគេភ្ញាក់ក្រញ៉ាញ់ខ្លួនម្ដងៗ ។
« ល្អ បើមានលើកក្រោយទៀតពួកឯងទាំងអស់គ្នាច្បាស់ជាងាប់ដោយសារតែស្នាដៃរបស់ខ្ញុំមិនខាន អស់អ្វីត្រូវនិយាយទៀតហើយអ្នកទាំងអស់គ្នាចេញទៅវិញចុះ »នារីពាក់របាំងមុខនោះស្រែកគំហកជាលើកចុងក្រោយហើយបាននាងឲ្យពួកគេចេញពីទីនេះទាំងអស់ ។
« បាទទាន » ពួកគេទាំងអស់គោរពលានារីរបាំងនោះហើយចេញពីបន្ទប់អង្គប្រជុំអស់បាននាងដាក់ខ្លួនអង្គុយលើកៅអីខាងក្បាលតុ ។
« ឯងគិតម៉េចបន្តបើរឿងវាទៅជាចឹងទៅហើយ? » នារីម្នាក់ទៀតអង្គុយចុះមកដូចនារីម្នាក់ទៀតដែរមុននឹងសួរបញ្ជាក់នាង ព្រោះតែវាជារឿងធំខ្លាំងណាស់ បានជានាងត្រូវមកសួរម្ដងទៀត ។
«ខ្ញុំមិនដឹងតែវាត្រូវតែសងមកពួកយើងវិញខ្ញុំមិនបណ្ដោយឲ្យពួកគេមកកេងប្រវ័ញ្ចពួកយើងហើយធ្វើខ្លួនឲ្យសប្បាយហ៊ឺហាទេ » នាងពោលទាំងក្ដាប់ដៃជាប់ នាងខឹងឡើងញ័រសាច់តតាក់ហើយតើមានមនុស្សដូចជាពួកអាក្រក់នោះច្រើនទៀតទេនាងចង់ជួបខ្លាំងណាស់នឹងបានសងសឹកយកឈាមពួកគេមកលាងបាតជើងនាងឲ្យទាល់តែបាន ។
« កុំធ្វើឲ្យគំនុំបាំងមុខពេកវាមិនល្អឡើយ ជឿតាមបងទៅមនុស្សយើងម្នាក់ៗសុទ្ធតែមានកំហុសរៀងៗនឹងឯង បើអត់អោនបានក៏អត់អោនទៅបានទេ? បងសុំឯងទៅចុះណាហ្វីដា? បើឯងទៅចាត់ការពួកគេក៏វាមិនបានងាយស្រួលដូចជាការគិតរបស់ឯងឡើយគេជាអ្នកគ្រប់គ្រងក្រុមម៉ាហ្វៀភាគខាងជើងណាវាមិនងាយពេកទេដឹងដែលយើងត្រូវធ្វើអ្វីពួកគេបាន? »
«ខ្ញុំមិនខ្វល់បងមិនឃើញទេថាពួកគេបានធ្វើអ្វីខ្លះចំពោះពួកយើង?ពួកគេចូលមកអុកឡុកទីកន្លែងយើងនៅសម្លាប់កូនចៅពួកយើងអស់ជាច្រើននាក់អាវុធពួកយើងក៏វាលួចយកទៅជាពិសេសនៅធ្វើឲ្យស៊ូមិមានរបួសត្រូវចូលពេទ្យទៀតបងនៅគិតថាអាចអត់ទោសឲ្យបានទេ? » នាងម្នាក់នេះគឺវារីហ្វីដា នេះហើយនាងបានបង្ហាញអត្តសញ្ញារបស់ខ្លួនម្ដងបន្តិចៗហើយ នាងតូចកាលដែលនាងខឹងក្ដៅចិត្តឆេវដូចបាយពុះនោះ ពួកគេទាំងនោះបានឆក់យកឱកាសចូលមកបំផ្លាញកន្លែងរបស់រីហ្វីដាទាំងមូលតាមមើលគេដូចចង់ប្រកាសសង្គ្រាមជាមួយពួកនាងណាស់ឃើញថានាងជាមនុស្សស្រីធ្វើអ្វីពួកគេមិនបានឬ? វាមិនដូចជាការគិតរបស់នាងសោះ? ត្រឹមអ្នកគ្រប់គ្រងក្រុមម៉ាហ្វៀរភាគខាងជើងកុំស្មានថានាងខ្លាចនោះ ។នាងមិនបានចូលមកមើលតែមួយថ្ងៃក៏មានរឿងចូលមកទៅហើយនៅមានអាកូនចៅនេះនាំគ្នីគ្នាទៅចាត់ការគេទាំងខ្លួនឯងមិនសូវជាខ្លាំងដូចជាគេផងនោះនាងខឹងនាងស្ដីបន្ទោសព្រោះមិនចង់ឲ្យពួកគេមានគ្រោះថ្នាក់ហេតុអ្វីមិនស្ដាប់នាង? យ៉ាងណាក៏គួរតែប្រាប់នាងជាមុនផងទៅពួកគេមិនប្រាប់ផង?
« បង...ហ៊ឹម..! មិនអីទេតាមអូនចុះបងមិនថាអីទផតទេបងតាមអូនគ្រប់យ៉ាងទាំងអស់បើអូនចង់ធ្វើអ្វីមួយត្រូវប្រាប់បងឲ្យបានដឹងផង »
« ច៎ាសបងឌីម៉ា » ពីរនាក់បងប្អូនទាំងពីរនេះនិយាយវុះសម្រុងគ្នាណាស់ពូកែលាក់រឿងក៏ខ្លាំងល្អិតល្អន់មែនទែនដូចជាពេលនេះពួកនាងត្រូវពាក់របាំងមុខទាំងពីរមិនចង់ឲ្យអ្នកណាបានឃើញមុខពួកនាងបានឡើយក្រៅពីស៊ូមិគឺគ្មានអ្នកណាផ្សេងបានឃើញផ្ទៃមុខពួកនាងទាំងពីរទេ ។
« ចុះសម្រេចថាធ្វើនៅពេលណា? បងនិងបានត្រៀមខ្លួនគេងឲ្យបានឆ្អែតនឹងបានទៅចាត់ការពួកអស់នោះ? »
« មិនមែនជាពេលនេះទេ ពួកយើងត្រូវតាមស៊ើបពីពួកគេឲ្យបានច្បាស់សិនហើយទើបអាចសម្រេចបាន »
« ល្អណាស់ បងអាចមានពេលគេងបានច្រើនជាងមុនទៅទៀត » ហ្វាន់ឌីម៉ានាងញញឹមក្របួចមាត់យ៉ាងសាហាវពិលពុលនាងរងចាំពេលវេលាមួយនេះមកជាយូរហើយអ្នកមិនដែលទាំងស្គាល់គ្នាផងមករករឿងបែបនេះល្អតើនាងនឹងធ្វើឲ្យពួកគេបានឃើញថានាងមិនបានអន់ ។
« តោះពេលនេះពួកយើងទៅមើលស៊ូមិនៅមន្ទីពេទ្យវិញ » រីហ្វីដានាងបបួលហ្វាន់ឌីម៉ាទៅហើយក៏ចេញទាំងតែម្ដងរវល់តែនិយាយគ្នាបិះភ្លេចទៅមើលអ្នកជំងឺនៅមន្ទីពេទ្យ ។
ភាគ:២២
មន្ទីរពេទ្យ...!
អ្នកទាំងពីរបានមកដល់មន្ទីរពេទ្យហើយនាងដើរទៅសួរបុគ្គលិកពេទ្យស្រីដែលមើលបញ្ជីឈ្មោះអ្នកជំងឺនោះដើម្បីបានទៅរកស៊ូមិអ្នកគ្រូពេទ្យនិយាយប្រាប់រួចពួកនាងក៏ដើរចូលទៅជណ្ដើរយន្ដឡើងទៅបន្ទប់សម្រាកព្យាបាល ។
ក្រាក..!« អ្នកនាង » ស៊ូមិប្រឹងងើបពេលឃើញរីហ្វីដានឹងហ្វាន់ឌីម៉ាមក ។
« មិនបាច់ប្រឹងងើបទេសម្រាកឲ្យស្រួលខ្លួនទៅ » រីហ្វីដានាងមកជួយទប់គេឲ្យអង្គុយស្រួលបួលមុននឹងស្ដីបន្ទោសគេដែលប្រឹងងើបទាំងខ្លួនឯងមានរបួសជាប់ខ្លួនបែបនេះ ។
« បាទ » ស៊ូមិងក់ក្បាល
« លោកនៅឈឺមុខរបួសទៀតទេ? » ម្ដងនេះហ្វាន់ឌីម៉ានាងជាអ្នកសួរម្ដង
« លែងសូវឈឺហើយទាន ខ្ញុំអរគុណអ្នកនាងទាំងពីរដែលបានមកសួរសុខទុក្ខ » ស៊ូមិអោនគោរពអ្នកនាងទាំងពីរដោយស្នាមញញឹម ហើយពួកនាងក៏មិនបាននិយាយអីទៀតក្រៅពីញញឹមតបតជាមួយស៊ូមិ ។
« បើលោកមិនបានកើតអីធ្ងន់ធ្ងរខ្ញុំអស់បារម្ភហើយ ប៉ុន្តែខ្ញុំនៅឆ្ងល់ថាក្រុមពួកយើងមិនបានទៅធ្វើអ្វីពួកគេផងហេតុអ្វីមករឿងក្រុមរបស់យើង? » ហ្វាន់ឌីម៉ានាងអត់ហ្នឹងមិនឆ្ងល់មិនបាននាងមិនដែលស្គាល់ពីក្រុមពួកគេទាំងនោះផងមករករឿងក្រុមនាងវាមិនចម្លែក?
«ខ្ញុំក៏មិនដឹងតែមុនពេលពួកវាទៅវិញនិយាយថាពួកគេចង់សាកសមត្ថភាពរបស់អ្នកនាងទាំងពីរហើយគិតថាអ្នកនាងគ្មានទៅអស្ចារ្យអីទេ បានជាមករករឿងឲ្យអ្នកនាងទាំងពីរទៅចាត់ការសាកល្បងកម្លាំងជាមួយនិងគ្នា » ស៊ូមិប្រាប់អ្នកនាងទាំងពីរតាមដែលគេបានដឹងបានលឺនៅពេលសន្លប់បាត់ស្មារតីបាត់ឈឹងនោះ វាមិនដែលនៅសុខៗគេមកធ្វើឲ្យមានការប្រយុទ្ធគ្នាកើតឡើងទេ ។
«ពួកគេជាជនភាគខាងជើងខ្ញុំមិនដឹងក្រុមមួយនោះឈ្មោះអ្វីទេនៀក? លឺតាមដែលកូនចៅម្នាក់បាននិយាយប្រាប់មុនគេដាច់ដង្ហើមស្លាប់បាត់ទៅនោះ » រីហ្វីដានាងទ្រចង្ការនិយាយរកនឹកថាក្រុមអ្នកនៅភាគខាងជើងជាអ្នកណាយ៉ាងណាក៏នឹកមិនឃើញនាងមិនដែលដឹងទាល់តែសោះថាមានក្រុមចង់មកប្រកួតជាមួយនិងនាងទៀត ។
« ភាគខាងជើងឬអ្នកនាង? » ស៊ូមិគេចាប់អារម្មណ៍ ភ្លាមថាជាអ្នកនៅភាគខាងជើងតែគេចង់ឲ្យប្រាកដបានសួរម្ដងទៀត ។
« មែនហើយ លោកស្គាល់ពួកគេដែរឬអត់? »ហ្វាន់ឌីម៉ានាងជាអ្នកមកសួរស៊ូមិ
« បាទគឺស្គាល់គេជាក្រុម អូរិម៉ាកា ក្រុមមួយនេះទើបតែបង្កើតមកថ្មីថ្មោងទេហើយនៅតំបន់នោះមានមួយក្រុមទៀតឈ្មោះ អូសាគូមិ ពួកគេទាំងពីរក្រុមនេះជាក្រុមតែមួយទេប៉ុន្ដែបំបែកគ្នាជាពីរទៅដោយមានម្នាក់មើលការខុសត្រូវក្រុមមួយៗនោះខ្ញុំដឹងមកបានតែប៉ុណ្ណឹងតែបើតាមខ្ញុំដឹងច្បាស់មានតែក្រុមទើបបង្កើតថ្មីនេះទេដែលមកកន្លែងរបស់ពួកយើង»ស៊ូមិគេចាប់ផ្តើមនិយាយចេញមកដូចនិទានរឿងឲ្យកូនបានស្ដាប់អញ្ចឹងព្រឡតែនាងទាំងពីរឈរស្ដាប់យ៉ាងយកចិត្តទុកដាក់ និយាយទៅរឿងចឹងៗអីនាងចង់ដឹងចង់យល់ណាស់គ្រាន់តែពេលខ្លះនាងមិនសូវជាមានពេលទៅឆែករកមើលក្រុមម៉ាហ្វៀនៅប្រទេសមួយនេះឲ្យអស់ទេបានមិនសូវជាស្គាល់តែវាក៏រៀងស្រដៀងឈ្មោះ ។
« ក្រុម អូរិម៉ាកា? » រីហ្វីដានងលើកចិញ្ចើមសួរថាជាក្រុមមួយនេះឬក៏មិនមែន ស្រួលបានទៅចាត់ការពួកគេទាំងនោះឲ្យបានស្គាល់ពីនាងច្បាស់កុំចេះតែមកវាយតម្លៃតែផ្ដេសតែផ្ដាសនោះ ។
« បាទ » នាយតក់ក្បាលប្រកដថាមែនដោយសារតែក្រុមមួយនោះចូលចិត្តទៅរករឿងគេសឹងគ្រប់កន្លែងហើយ ។
« ពួកគេពេលនេះនៅជាមួយគ្នាឬនៅផ្សេងកន្លែងគ្នា? ហើយមានដឹងឬក៏អត់ថាក្នុងក្រុមមានគ្នាច្រើនដែរអត់? »ហ្វាន់ឌីម៉ាមិនដឹងថាមានផែនការអ្វីទៀតទេបានសួរចង់ដឹងពីកន្លែងរស់នៅនឹងគ្នីគ្នារបស់ពួកគេទាំងអស់ ស៊ូមិថាមិនចង់និយាយប្រាប់ដែរពួកនាងទាំងពីរនេះឆាប់ឆេវឆាវទប់មិនឈ្នះទេបានមិនចង់និយាយប្រាប់តែក្រខ្សែភ្នែកបង្ខំមកហលយគេមានតែប្រាប់តាមដំណើរដើមទងប៉ុណ្ណឹងឯង ។
«មិនសូវមានច្រើនទេណាមួយពួកគេរស់នៅបែងចែកកន្លែងគ្នាផងនោះទើបបំបែកគ្នីគ្នាអស់ច្រើនទៅតាមក្រុមមួយៗ សង្ស័យថាពេលនេះពួកគេមិនទាន់បានចូលទៅកន្លែងផងក៏មិនដឹងដែរ »
« ហេតុអ្វីក៏មិនទាន់ទៅទៀត?» រីហ្វីដានាងចង់សួរឲ្យដឹងពីឫសគល់គ្រប់យ៉ាងបានចេះតែសួរដេញចុះដេញឡើងមិនឈប់ ។
«គឺស្មាននេះពួកគេប្រហែលជានៅដើរលេងសប្បាយភ្លេចខ្លួនហើយ ខ្ញុំដឹងពីក្រុមនោះបានតែបន្តិចហើយចន្លោះៗនោះទេ »
« អរគុណហើយដែលព្រមនិយាយប្រាប់ខ្ញុំ លោកនៅសម្រាកទីនេះឲ្យបានជាស្រួលបួលចុះថ្លៃព្យាបាលទុកខ្ញុំជាអ្នកបង់ឲ្យពេលនេះខ្ញុំសុំទៅវិញហើយ » រីហ្វីដានាងបានដឹងពីពួកទាំងនោះបានខ្លះៗក៏សុំស៊ូមិទៅវិញតែនាងដូចកំពុងតែគិតរឿងអ្វីមួយអញ្ចឹង ទឹកមុខកែវភ្នែកមួយគូរនោះបានបញ្ជាក់ឲ្យឃើញហើយ ។
« ខ្ញុំក៏ដូចគ្នា » ហ្វាន់ឌីម៉ានាងញញឹមលាលើកចុងក្រោយបានរៀបនិងបើកទ្វាហើយប៉ុន្តែ÷
« អ្នកនាង » ស៊ូមិនាយស្រែកហៅហ្វាន់ឌីម៉ាពីខាងក្រោយខ្នង
« លោកត្រូវការអ្វីឬ? » ហ្វាន់ឌីម៉ានាងយល់ថាគេត្រូវការអីមួយហើយបានស្រែកហៅនាង ហ្វាន់ឌីម៉ាដើរមកកន្លែងស៊ូមិជិតគ្រែគេ ។
«ខ្ញុំអត់ត្រូវការអីទេតែចង់ឲ្យអ្នកនាងហាមឃាត់អ្នកនាងរីហ្វីដាឲ្យខ្ញុំផងទៅមានតែអ្នកនាងទេដែលគាត់ព្រមស្ដាប់ខ្លះខ្ញុំជឿថាបើគាត់បានដឹងរឿងហើយមិនព្រមនៅស្ងៀមៗឡើយគាត់និងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យពួកគេទាំងនោះសងវិគប្រាកដណាស់សូមអ្នកនាងជួយហាមគាត់ផងទៅណាខ្ញុំសុំ »ស៊ូមិគេលើកដៃសមអង្វរឲ្យហ្វាន់ឌីម៉ានាងជួយអ្នកនាងរីហ្វីដារបស់គេផងទៅព្រោះនាងតែម្នាក់ដែលរីហ្វីដាអាចស្ដាប់សម្ដីនាងបានជាងអ្នកផ្សេងទោះបីជារីហ្វីដាខឹងយ៉ាងណាក៏នាងអាចស្ងប់ចិត្តមកវិញបាន
ហ្វាន់ឌីម៉ានាងចាប់ដៃគេឲ្យទម្លាក់ចុះវិញមើលទៅវាដូចមិនទំនងសោះដែលឲ្យគេមកសំពះអង្វរនាងនៀកមិនគួរឲ្យជឿ ។
«មិនអីទេបើខ្ញុំធ្វើបានខ្ញុំនិងធ្វើលោកក៏បានដឹងហើយថារីហ្វីដាមិនសូវចេះស្ដាប់អ្នកណាប៉ុន្មានទេតែខ្ញុំនិងព្យាយាមហាមតែបើហាមមិនបានខ្ញុំក៏មិនដឹងថាគួរនិយាយអ្វីឲ្យវាបានល្អជាងនេះដែរ សង្ឃឹមថាលោកនិងយល់ » ហ្វាន់ឌីម៉ានាងញញឹមមិនសូវជាសមម៉្យាងនាងមិនទាន់ប្រកដថាអាចហាមបានឬក៏អត់ទេ? ចំពោះនាងខ្លួនឯងក៏ហាមខ្លួនមិនចង់បានផងនាងចង់ទៅសម្លាប់ពួកទាំងនោះជាងរីហ្វីដាទៅទៀត ចិត្តរបស់នាងក្ដៅក្រហាយមែនទែនតែម្ដងហើយ ឃើញនាងស្លូតៗចឹងតែបើខឹងស្អប់អ្នកណាវិញមិនបាច់និយាយគឺថាខ្លាំងជាងរីហ្វីដាគុណនឹងដប់ ។
«ខ្ញុំសង្ឃឹមលើអ្នកនាងហើយខ្ញុំមិនចង់ឃើញអ្នកនាងទាំងពីរមានគ្រោះថ្នាក់ម្នាក់ទេ » ស៊ូមិគេនិយាយគឺចេញពីចិត្តណាស់ គេញញឹមដាក់ហ្វាន់ឌីម៉ា ។
« ច៎ាស! ខ្ញុំទៅសិនហើយខ្លាចហ្វីដាចាំយូរ »ស៊ូមិងក់ក្បាលហើយនាងក៏បើកទ្វាចេញមកខាងក្រៅទាំងដកដង្ហើមធំមិនដឹងគួរចាប់ផ្ដើមពីណាមុនទេ នាងស្មុកស្មាញពេញខួរហើយ ។
ហ្វាន់ឌីម៉ានាងចាប់ដៃគេឲ្យទម្លាក់ចុះវិញមើលទៅវាដូចមិនទំនងសោះដែលឲ្យគេមកសំពះអង្វរនាងនៀកមិនគួរឲ្យជឿ ។
«មិនអីទេបើខ្ញុំធ្វើបានខ្ញុំនិងធ្វើលោកក៏បានដឹងហើយថារីហ្វីដាមិនសូវចេះស្ដាប់អ្នកណាប៉ុន្មានទេតែខ្ញុំនិងព្យាយាមហាមតែបើហាមមិនបានខ្ញុំក៏មិនដឹងថាគួរនិយាយអ្វីឲ្យវាបានល្អជាងនេះដែរ សង្ឃឹមថាលោកនិងយល់ » ហ្វាន់ឌីម៉ានាងញញឹមមិនសូវជាសមម៉្យាងនាងមិនទាន់ប្រកដថាអាចហាមបានឬក៏អត់ទេ? ចំពោះនាងខ្លួនឯងក៏ហាមខ្លួនមិនចង់បានផងនាងចង់ទៅសម្លាប់ពួកទាំងនោះជាងរីហ្វីដាទៅទៀត ចិត្តរបស់នាងក្ដៅក្រហាយមែនទែនតែម្ដងហើយ ឃើញនាងស្លូតៗចឹងតែបើខឹងស្អប់អ្នកណាវិញមិនបាច់និយាយគឺថាខ្លាំងជាងរីហ្វីដាគុណនឹងដប់ ។
«ខ្ញុំសង្ឃឹមលើអ្នកនាងហើយខ្ញុំមិនចង់ឃើញអ្នកនាងទាំងពីរមានគ្រោះថ្នាក់ម្នាក់ទេ » ស៊ូមិគេនិយាយគឺចេញពីចិត្តណាស់ គេញញឹមដាក់ហ្វាន់ឌីម៉ា ។
« ច៎ាស! ខ្ញុំទៅសិនហើយខ្លាចហ្វីដាចាំយូរ »ស៊ូមិងក់ក្បាលហើយនាងក៏បើកទ្វាចេញមកខាងក្រៅទាំងដកដង្ហើមធំមិនដឹងគួរចាប់ផ្ដើមពីណាមុនទេ នាងស្មុកស្មាញពេញខួរហើយ ។