ភាគ:១០៩
យប់...!
ពេលនេះដែរីហ្វីដានិងលោកប៉ាអ្នកម៉ាក់បានត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាបានចុះពីក្នុងឡានដើរសំដៅមកចូលមកក្នុងផ្ទះតែពេលបើកទ្វាទៅខាងក្នុងក៏ឃើញថាវាងងឹតឈឹង ។
«មានអ្នកណាគេនៅខាងក្នុងដែរទេ? » រីហ្វីដានាងស្រែកសួរពេលចូលមកដល់ភ្លាមនាងបានឲ្យលោកប៉ានិងអ្នកម៉ាក់ឈរនៅខាងក្រៅសិននាងចេះតែដើររាវរកមើលថាមានមនុស្សនៅទីនេះឬក៏អត់?
« មានមនុស្សនៅទេ? »នាងចេះតែស្រែកម្ដងជាពីរដងហើយនៅមិនឃើញអ្នកណាព្រមបើកភ្លើងមកទៀត ។
ផឹប....!
ភ្លាមៗក៏មានសម្លេងបើកភ្លើងឡើងរីហ្វីដានាងបានឃើញអក្សរនៅលើផ្ទាំងមួយនិងមានភ្លើងដាក់ពេញផ្ទះបើកបំភ្លឺយ៉ាងស្អាតនាងចង់ស្រក់ទឹកភ្នែកចេញមកទៅហើយ ។
« HAPPY BIRTHDAY DAY » គ្រប់គ្នាទាំងអស់បានបង្ហាញខ្លួនចេញមកថែមទាំងបាននិយាយដាក់រីហ្វីដាព្រមៗគ្នាទៀត ។
«រីករាយថ្ងៃកំណើតណារីហ្វីដា»ជុងគុកនាយនិយាយដាក់នាងទាំងស្នាមញញឹមនាងវិញទឹកភ្នែកហូរមកមិនបាត់ឡើយនាងរំភើបភ្ញាក់ផ្អើលផងនាងគ្មានអីត្រូវនិយាយទេព្រោះតែនាងគាំងមួយកន្លែងហើយ ។
«រីករាយថ្ងៃកំណើតណាកូនម៉ាក់និងប៉ាជូនពរឲ្យកូនរីករាយក្នុងជីវិតហើយទៅណាមកណាសូមឲ្យមានសុវត្ថិភាពតាមផ្លូវសូមឲ្យកូនមានបំណងប្រាថ្នាអ្វីអាចសម្រេចវាទៅបានដោយគ្មានអ្វីមករារាំងកូនបានណា» ប៉ាម៉ាក់នាងគាត់ដើរចូលមកតាមក្រោយរួចមកក៏និយាយជូនពររីហ្វីដានាងឡើងរំភើបបន្ទាប់មកគាត់ក៏អោបរីហ្វីដាឡើងញាប់នាងទប់ទឹកភ្នែកលែងជាប់ហើយឲ្យវាហូរមកទៀតចុះ ។
« ឯងឆាប់ផ្លុំទានទៅ » រិកគីដែលជាអ្នកកាន់នំនោះបានប្រាប់ឲ្យនាងផ្លុំនំ រីហ្វីដានាងផ្ទុះសំណើចមកភ្លាមៗចេះមកបង្ខំឲ្យនាងផ្លុំទៅកើតដែរបើនាងមិនទាន់យំអស់ចិត្តផងវារំភើបលើសពីរំភើបឯណោះតែយ៉ាងណាមុននាងផ្លុំក៏មិនភ្លេចលើកដៃមកបួងសួងហើយក៏នាងព្រមតាមសំណើររបស់បងប្រុសដោយផ្លុំទានតាមក្រោយ។
« យ៉េ....! » គ្រប់គ្នាស្រែកហូរកញ្ជៀវទះដៃពេលនាងបានផ្លុំទានពន្លត់អស់ហើយនោះឥឡូវនេះមានតែស្នាមញញឹមផ្ដល់ឲ្យគ្នាទៅវិញទៅមកយ៉ាងមានក្ដីសុខ ។
«តោះពួកយើងទៅញាំបាយហើយចាំមកជប់លាងបន្តពេលនេះខ្ញុំឃ្លានខ្លាំងណាស់ទ្រាំមិនបានទៀតទេ » រិកគីដូចជាប្លែកដល់ហើយចេះតែបន្ថើនឲ្យញេទៅតាមរហូតតែម្ដងហើយ គ្រប់គ្នាក៏សើចព្រមគ្នាមកម្ដងទៀតគេ ។
« ម៉េចក៏សើចខ្ញុំ? នេះខ្ញុំនិយាយពិតមែនណា »
« ចេះតែសើចទៅបើបងឯងធ្វើឲ្យសើចហើយ »
« ហ្វីដា... »
« កុំថាឲ្យប្អូនអីបើឯងវាចឹងមែន! ចេញមកខុសគេរហូតគ្មានឲ្យដូចគេឯងអីទេ »
«មែនហ្នឹងម៉ាក់បងរិកគីតែចឹងឯងគាត់យល់តែពីអារម្មណ៍ខ្លួនឯងទេចឹងហើយខ្ញុំលែងទៅប្រកាន់ទើសអីជាមួយគាត់ទៀតហើយ »
« ឯងញាំមួយៗទៅគ្មានអ្នកណាដណ្ដើមទេ បើអស់មួយចាននេះចាំខ្ញុំទៅយកមកឲ្យទៀត » ម៉ារីនាងនិយាយប្រាប់រីហ្វីដាមើលទៅនាងចូលចិត្តភ្លៅមាន់បំពងដល់ហើយមើលតែការញាំក៏ដឹងបាត់ទៅហើយ ។
« ពិតមែនឬបងម៉ារី? » រីហ្វីដាងើបមុខមកនិយាយជាមួយម៉ារី
« ច៎ាស »
« ហិហិអរគុណណាស់បងភ្លៅមាន់នេះឆ្ងាញ់ណាស់ »
« ចឹងញាំបន្តទៅតែញាំមួយៗកុំប្រញាប់ពេក »
« ខ្ញុំដឹងហើយបងកុំបារម្ភអី »
« ជីជីចង់ញាំដែរមែនទេ?» នាងល្អិតជីជីសម្លឹងមើលទៅភ្លៅមាន់កន្លែងរីហ្វីដាហើយនាងក៏ឃើញបានសួរទៅជីជីមិនបាននិយាយតែនាងងក់ក្បាលជំនួស។
«នេះយកទៅញាំចុះ»នាងយកភ្លៅមាន់មួយមកដាក់ក្នុងចានរបស់ជីជីនិយាយថានាងល្អិតនេះសប្បាយចិត្តណាស់ព្រោះចំណង់ចំណូលចិត្តរបស់នងដូចរីហ្វីដាណាស់ ។
« វ៉ាវ!នេះពិតជាឆ្ងាញ់ដូចបងហ្វីដានិយាយពិតមែន »
« ពួកយើងទៅផឹកស្រាហី? » រិកគីនាយបបួលគេម្ដងទៀតហើយពេលញាំបាយជាមួយរួចរាល់អស់នោះ ។
« មែនហើយតោះ »រីហ្វីដានាងក្រោកឈរមុនគេមុនឯងញញឹមស្ញេញចេញមកដាក់គ្រប់គ្នាថ្ងៃនេះនាងសុំផឹកឲ្យចាស់ដៃម៉ង ។
« ខ្ញុំបានត្រៀមហើយៗ » ជុងគុក នាយក្រោកដើរចេញម្នាក់ទៀតគឺថាគេទៅយកស្រាបៀមកផឹកជុំគ្នានេះហើយនៅមានម្ហូបដែលបានត្រៀមរួចរាល់ដូចគ្នា ។
« ឯណាទៅ? »
«គឺនៅសួនខាងក្រោយផ្ទះពួកយើងទៅជប់លៀងនៅទីនោះទៅរបស់របរអីខ្ញុំរៀបចំវាមិនឲ្យខ្វះខាតទេ»
« បើអញ្ចឹងតោះពួកយើងទៅ » នាងល្អិតជីជីនោះក៏ដូចគ្នាដែរនាងក្រោកឈរបន្ទាប់មកដើរនាំផ្លូវគេទាំងដែលខ្លួនឯងមិនបានស្គាល់ផ្លូវផងធ្វើយ៉ាងឡូយ ។
«ប៉ាម៉ាក់សុំមិនទៅហើយណាព្រោះតែដើរពេញមួយថ្ងៃហើយមានអារម្មណ៍ថាហត់ចង់សម្រាកណាស់ »
«ច៎ាសមិនអីទេលោកប៉ាអ្នកម៉ាក់កូនដឹងហើយប៉ាម៉ាក់ងូតទឹកចូលសម្រាកចុះ » រីហ្វីដានាងស្រដីដោយស្នាមញញឹមពេញផែនថ្ពាល់ទាំងគូររបស់នាងនោះ។
« ចឹងម៉ាក់ហើយប៉ាទៅសិនហើយ »
« ច៎ាស »
« ឥឡូវពួកយើងទៅ » នៅពេលលោកប៉ាអ្នកម៉ានាងតូចចេញអៅផុតបាត់ទើបរិកគិនិយាយបបួលគ្រប់គ្នាទៅសួនខាងក្រោយផ្ទះចង់ដឹងថាជុងគុកបានរៀបចំយ៉ាងម៉េចដែរទៅទើបមិននិយាយប្រាប់អ្នកណាឲ្យបានដឹងសោះចឹងនោះ ពួកគេទាំងអស់គ្នាបានដើរសំដៅទៅសួនច្បារខាងក្រោយជាមួយគ្នាដោយជុងគុកដើរតាមក្រោយនោះកាន់ដបស្រាក្រហមទៅជាមួយមួយដបដែរ ។
ប្រទេសជប៉ុន...!
ហ្វាន់ឌីម៉ានាងនៅធ្វើការរ៉ាប់រងជាមួយគ្នារឿងគ្រប់យ៉ាងជំនួសរីហ្វីដាទាងវេទនាភាគហ៊ុនស្ទើរតែទាំងអស់ជិតក្លាយជារបស់ស៊ូមិឬម៉ាគូស៊ីកា ឆាគីតូ នេះគេមិនគិតពីអ្វីដែលនាងបាននិយាយនិងនាំគេទៅនិយាយឲ្យដឹងរឿងនោះទេក្នុងចិត្ររបស់គេឥឡូវនេះមិនថាទៅជាអ្វីឲ្យប្រកដទេ។
«ម៉េចក៏នាងមិនព្រមទៅចូលរួមខួបកំណើតរបស់រីហ្វីដា?»សុខៗហាមិបានដើរចូលមកក្នុងអូហ្វីសរបស់ហ្វាន់ឌីម៉ាថែមទាំងនិយាយពីរឿងរីហ្វីដា ។
«ខ្ញុំមិនអាចទៅឥឡូវនេះបានឡើយព្រោះនៅទីនេះមានរឿងត្រូវដោះស្រាយច្រើនមែនទែនខ្ញុំមិនចង់ទុកវាចោលឡើយចឹងហើយលោកមិនបាច់មកនិយាយប្រាប់ខ្ញុំទេ ខ្ញុំដឹងថាពេលនេះរីហ្វីដាមានក្ដីសុខណាស់ពេលនៅជាមួយក្រុមគ្រួសារនាងចឹងហើយតាមដំណើរចុះ »
« នេះនាងចង់មនន័យយ៉ាងម៉េច? ខ្ញុំមិនយល់ទាល់តែសោះហេតុអ្វីក៏នាងគិតបែបហ្នឹង? ទោះការងាររវល់បែបណាក៏នាងមិនត្រូវឲ្យរីហ្វីដានៅទីនោះដោយមិនបានឃើញវត្តមាននាងដែរ »
« លោកចង់ឲ្យខ្ញុំទៅតទល់ជាមួយគេមែន? បើគេមិនខ្វល់ស្រេចតែគេទៅខ្ញុំធ្វើអ្វីបានតែប៉ុណ្ណឹងទេ »
« នាងធ្វើឲ្យខ្លួនឯងក្លាហានដូចមុនមិនបានទេឬ? នាងពីមុនខ្លាចតែហ៊ានតែមើលមកខ្លួននាងឥឡូវខុសគ្នាដូចមេឃហើយដីចឹង »
«ម៉េចក៏លោកហ៊ានមកវាយតម្លៃខ្ញុំត្រឹមងែឃើញប៉ុណ្ណឹង?លោកមានយកខួរមកគិតអត់?ខ្ញុំថាមិនចង់ឈ្លោះគ្នាជាមួយលោកទេតែមកពីលោកខ្លួនឯងនិយាយសាំតាប៉ែច្រើនជាមួយខ្ញុំពេក»ហ្វាន់ឌីម៉ាបាងដាក់ទៅផាំងៗមិនគិតច្រើនជាមួយទេនាងក៏ចេះស្រគៀត្រចៀកដែលគេនិយាយបញ្ជានាងចុះឡើងនេះណាស់ធ្វើដូចគេហ្នឹងជាបងប្រុសរបស់នាងណាស់ ។
« ហ៉ើយ! បើខ្លាំងចឹងមកតាមខ្ញុំមក » ហាមិខ្ជិលនៅឈ្លោះគ្នាច្រើនជាមួយហ្វាន់ឌីម៉ាទៀតក៏ចាប់អូសដៃរបស់នាងដើរចេញមកខាងក្រៅជាមួយគេនាំឲ្យបុគ្គលិកនៅទីនេះទាំងអស់ងាកមកចាប់អារម្មណ៍ជាមួយពួកគេទាំងពីរតែម្ដងទោះបីហ្វាន់ឌីម៉ានាងខំប្រឹងបេះដៃរបស់គេក៏មិនចេញទៀតមានតែព្រមទៅតាមគេប៉ុណ្ណោះ ។
« ចូលទៅ »
« អត់ » គេជាស្អីមានសិទ្នមកបញ្ជានាងឲ្យធ្វើតាមនោះ? បើនាងមិនទៅជាមួយហើយខំប្រឹងអូសទាញនាងមកធ្វើអ្វីទៀត?
« ចូលឬមិនចូលឥឡូវហ្នឹង? » ហាមិនាយជ្រែងចង្កេះសួរនាងម្ដងទៀតថាចូលឬមិនចូលតែចម្លើយរបស់នាងគឺថា÷
« អត់ចង់! លោកចង់នាំខ្ញុំទៅណា? » នាងនៅប្រកាន់ជំហរបស់ច្លួនថាមិនទៅគឺមិនទៅហើយ។
« បានតើ » នាយអោនមុខមករកនាងរួចហើយរុញក្បាលចូលយកតែម្ដងនិងលើកដៃធ្វើជាសញ្ញាគម្រាមនាងឲ្យអង្គុយក្នុងឡានហើយកុំចង់មានចិត្តចេញឲ្យសោះនោះ ។
«ខ្ញុំចង់ចេញ....អ៊ុប...»ហាមិគ្រឺតជាមួយនាងណាស់ដែលនិយាយមិនចេះស្ដាប់គ្នាហ្នឹងបើគេឲ្យនៅអង្គុយស្ងៀមៗសោះក៏មិនកើតទាល់តែអោនមុខទៅថើបបបូរមាត់ពូកែឈ្លោះជាមួយគេនោះចេគបានស្ងាត់មាត់ជិតឈឹង ។
« ស្ងៀមបានឬនៅ? » ហាមិដកមាត់ចេញភ្លាមឆ្លៀតសួរនាងទៀត
« ន៎ែក! លោកនៅឈរស្អីមិនព្រមចូលមក ? » ហ្វាន់ឌីម៉ានាងស្រែកសម្លុតហាមិខ្លាំងៗនិងបិទទ្វាឡានខាងនាងហាមិបានតែញញឹមអង្អែលបបូរមាត់ខ្លួនរួចចូលទៅខាងក្នុងឡានបើកឡានចេញទៅ ។
ក្នុងឡានមានសភាពស្ងប់ស្ងាត់ណាស់ហ្វាន់ឌីម៉ានាងក៏អង្គុយស្ងៀមមិនមាត់ឡូឡាអីដូចពេលមុននេះទេ។
« នាងចង់ញាំអីទេ? » ហាមិងាកមកសួរហ្វាន់ឌីម៉ាដែលអង្គុយនៅខាងស្ដាំដៃរបស់គេ។
«មិនឃ្លានមិនចង់ញាំអ្វីទាំងអស់បើលោកមិនប្រាប់ថានាំខ្ញុំទៅណានោះ?»មុខនាងងាកមកមើលគេឡើងក្រញ៉ូវគ្មានបានទៅញញឹមលេងសើចអ្វីជាមួយគេទេ។
« យកនាងទៅលក់ទេដឹង » ហាមិមិនឆ្លើយការពិតមកទេគេបែរទៅនិយាយអីឆ្កូវៗវិញ
« លោកនិយាយអ្វីឲ្យចូលសាច់ការបន្តិចបានទេ? »
« នាំនាងទៅរកម៉ាគូស៊ីកា! អស់ចិត្តឬនៅ? » ហាមិដោយមិនចង់ឈ្លោះជាមួយនាងទៀតបាននិយាយប្រាប់តាមហ្នឹងទៅហ្វាន់ឌីម៉ានាងដឹងហើយក៏មិនបានទៅស្ដីបន្ទោសគេដែរនាងក៏ចង់ទៅរកមើលថាម៉ាគូស៊ីកាម្នាក់ហ្នឹងគេគិតយ៉ាងម៉េចពេលបានដឹងរឿងរ៉ាវទាំងអស់ហើយតែគេគ្មានបានបញ្ចេញពាក្យសម្ដីអ្វីមកទាល់តែសោះនោះហាមិនាយឃើញថាហ្វាន់ឌីម៉ាស្ងាត់ចឹងក៏មិនបានរំខាននាងគេក៏បើកឡានធ្វើដូចមិនចាប់អារម្មណ៍ជាមួយនាងណាស់ចឹងទាំងដែលការពិតងាកមុខមកមើលនាងរហូតសោះ។
You are reading the story above: TeenFic.Net