ភាគ30:មិត្តវិទ្យាល័យ

Background color
Font
Font size
Line height


     ព្រឹកឡើងមេឃរាងចុះត្រជាក់ខ្លាំង ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ថាកក់ក្ដៅពេលមានជុងហ្គុកនៅក្បែរ។ផ្ទៃមុខសង្ហារគេងលក់យ៉ាងស្កប់ស្កល់បន្ទាប់ពីចំណាយកម្លាំង ខំប្រឹងទប់ខ្លួន ថ្នមគូដណ្ដឹងដើម្បីបានបន្តសង្រ្គាមស្នេហាក្ដៅគគុកនេះច្រើនដង។ខ្ញុំចាប់ដឹងថាមុខនាយស្លេកស្លាំង ហើយក៏ឡើងកម្ដៅ
«បង...?»ខ្ញុំគោះផ្ទៃមុខនាយឲភ្ញាក់ដឹងខ្លួនដោយភាពរវើរវាយបន្តិច។ទឹកមុខដែញញឹមមុននេះប្ដូរជាជ្រួញចិញ្ចើម ក្នុងចិត្តបារម្ភ នឹកឆ្ងល់ថានាយកើតអី
«បាទ..»សំឡេងឆ្លើយតែមាត់បើកមិនចង់ចេញ ខ្ញុំស្ទះងើបវឹង ទាញភួយដែគ្របដល់ក្បាលនោះចេញមកដល់ត្រឹមទ្រូង រួចក៏ស្ទាបខ្លួននាយម្តងទៀតឲដឹងថាក្ដៅខ្លួនពិតមេនឬអត់
«បងកើតអី?»
«បងឈឺក្បាល ហើយក៏រងារ...ត្រូវការអោបអូន...»ខ្ញុំលើកដៃច្រត់ចង្កេះ ធ្វើមុខសាំតាប៉ែជាមួយចរិកខិលខូចរបស់នាយ។ការពិតរាងកាយដែលក្ដៅនេះគ្មានបានកើតអីបន្តិចសោះឡើយ អាចថាមកអីបាតដៃខ្ញុំរាងត្រជាក់ ហើយខ្លួនជុងហ្គុកឃ្លុំភួយយូរវាឡើងក្ដៅតិចតួចនេះឯង
«ប្រុសសម្អុយបងនេះខិលខូចណាស់!!»
«បងនិយាយមេនណា មើលឡើងមកវិញមក បងអោប»នាយនិយាយតែមាត់ តែភ្នែកមិនបានបើកទេ។ជុងហ្គុកលើកដៃត្រដាងឡើង ចាំទទួលខ្ញុំយកទៅអោបវិញ។ប៉ុន្តែខ្ញុំអត់ចង់ទេ ចង់ឡើងជិះពីលើហើយវាយនាយវិញ
«ចេះខូចមកពីណា អូនវាយបងឲបាត់ខូចទៅមើល»ខ្ញុំហក់ឡើងទៅជិះពីលើជុងហ្គុក ធ្វើឲនាយស្ទើរធ្លាយពោះ ហើយនៅឆ្លៀតវាយដើមដៃ វាយទ្រូងរបស់គេទៀត ឡើងក្រហមស្បែកអស់ហើយ។ខ្ញុំក្នាញ់នឹងនាយពេក ក្នាញ់ត្រង់ចេះខូចខិលរពិលរពូច ច្រឡើសបើសណាស់ឲតែពេលបានរាងកាយខ្ញុំហើយ
«វាយប្ដីដឹងថាប្ដីឈឺទេ?»
«ឈឺឲរាង!!» សម្ដីបាន បំពង់កនៅមានកម្លាំងស្រែកនៅឡើយ។ជុងហ្គុកចាប់ដៃទាំងសងខាងរបស់ខ្ញុំជាប់ដោយដៃម្ខាងរបស់គេ រួចក៏យកដៃម្ខាងទៀតចាប់ខ្ញុំទាញទម្លាក់ទៅខាងលើពូកវិញ រួចក៏អោបខ្ញុំជាប់
«ងើបមកឲអូនម៉ួម៉ៅកាត់ព្រឹក!!!»
«ត្រជាក់ចិត្តប្រពន្ធបង...»ជុងហ្គុកលើកដៃអង្អែលទ្រូងខ្ញុំតិចៗ។ខ្ញុំរើបម្រើងើបពិតខ្នងនឹងក្បាលគ្រែ រួចហើយនាយក៏តាមមកគេងកើយភ្លៅអោបចង្កេះខ្ញុំជាប់ ដើម្បីលួងចិត្តប្រពន្ធ ខ្ញុំចាំមើលថាគេធ្វើយ៉ាងមិចព្រោះកាលនោះខឹងខ្ញុំងក់ងរខ្លាំងសម្បើមណាស់ លួងទម្រាំតែបាត់ទាល់តែមានមាយា
«អូនសម្លាញ់បងសុំទោស...បងគ្មានចេតនាទេ អូនក៏ដឹងថាបងបែបនេះតែជាមួយអូនតើ...»
«បែបនឹងតែពីរបីដងទៀតអូនធាក់បងទម្លាក់ពីលើគ្រែតែម្ដង»
«បងលែងហ៊ានហើយ សុំទោសប្រពន្ធ...»ជុងហ្គុកលើកដៃសំពះសុំទោសខ្ញុំ បែរមុខមកសម្លឹងមើលទឹកមុខកំពុងឆេះដុំរបស់ខ្ញុំ។ក្ដៅណាស់ សួរថានរណាមិនខឹងដែលមនុស្សដែលយើងស្រឡាញ់ឈឺ ហើយយើងខំបារម្ភបែរជាគេលលេងជាមួយយើងវិញ
«ឆឹស...អូនស្អប់ប្រុសចាស់ដូចបង ប្រុសចាស់ដែលមានលុយច្រើនតែមិនចេះថ្នម ច្រឡឺមឈ្លើយច្រើនជាងផ្អែមល្ហែម ធ្វើឲអូនខឹងហើយអាងសុំទោស សុំទោសហើយធ្វើទៀត!»ខ្ញុំនិយាយទៅគេទាំងងាកមុខចេញ ខឹងក្រោធក្នុងចិន្ដា អ្វីក៏ចេញមកដែរ។ប្រុសចាស់ផ្សេងគេមានលុយ គេចេះថ្នម គេផ្អែមល្ហែមស្រឡាញ់ដៃគូស្ទើរស្លាប់ តែប្រុសចាស់ដូចជុងហ្គុក មានតែលុយហើយក្រៅពីនេះមិនបាច់និយាយទេ

«បងនៅក្មេងវ័យបង្ហោះម៉ូតូនៅឡើយទេ មិនមេនsugar daddyចាស់កម្រិតដូចអូននិយាយទេ»
«...» តបមិនចេញព្រោះគេនិយាយត្រូវ ជុងហ្គុកមិនទាន់នឹងចាស់ពេកទេវ័យប៉ុណ្ណឹងអាចថានៅជំទង់
«ប្រុសចាស់គេមានគំនិតចាស់ទុំ បងក្មេងឈាមរាងតែត្រូវកាប់ៗហើយ តែបើអូនបងព្យាយាមថ្នមបានអស់ត្រឹមយប់មិញហើយ...»
«បងឈ្លើយដល់ម្លឹង??»ខ្ញុំស្ដាប់លឺហើយហួសចិត្ត បើលេងមិនត្រូវចិត្តទាញកាំបិតកាប់អញ្ចឹងមិនស្លាប់រលាយពូជមនុស្សអស់ហើយ?មិនកើតទេអនាគតប្ដីខ្ញុំនេះសាហាវណាស់
«បងនិយាយលេងទេ តែអូនឈប់ខឹងបងទៅណ៎អូន...»
«អត់»
«បងនាំអូនទៅមើលផ្ទះណាថ្ងៃនេះ»
«ទៅក្រុមហ៊ុនបងបន្ថែម!»
«បានជានិច្ចឲតែអូនឈប់ខឹង»
«អញ្ចឹងអូនឈប់ខឹងហើយ ស្រឡាញ់បងឲច្រើនៗវិញម្ដង»ខ្ញុំដកដៃដែលអោបផ្អឹបជាប់ទ្រូងនោះចេញ ហើយមកក្រសោបមុខជុងហ្គុកញីតិចៗវិញម្ដង នាយសើចសប្បាយចិត្តពេលបានប្រពន្ធប្រលែងជាមួយ ហើយបន្តិចក៏ងើបទៅងូតទឹករៀបចំខ្លួនទៅមើលផ្ទះថ្មីដែលជុងហ្គុកបានទិញសម្រាប់អាពាហ៍ពិពាហ៍ពួកយើងថ្ងៃខាងមុខនេះ។ខ្ញុំទំនេរបន្តិចបន្តួចក៏ចង់ទៅក្រុមហ៊ុនជុងហ្គុក ដោយសារតែកៀកថ្ងៃមង្គលការទើបខ្ញុំទទួបានសារគម្រាមពីម៉ាក់ប៉ាក្មេកហើយសម្រាកការងារខ្លះ ហើយងាកមកថែរសម្រស់មុនចូលរោងការវិញ។ រាល់ថ្ងៃបានពួកគាត់នេះហើយជំនួសម៉ាក់ប៉ាខ្ញុំដែលបានចែកឋានទៅ ពួកគាត់ទាំងពីរល្អណាស់ មើលថែរទុក្ខធុរៈខ្ញុំគ្រប់សព្វប៉ុន្តែដូចដែលគថាអញ្ចឹង ម្ដាយគេមិនដូចម្ដាយយើង យ៉ាងណាគាត់គឺល្អហើយសម្រាប់ខ្ញុំ មានតែទទួលយកហើយរស់នៅជានួយ ព្រហ្មលិខិតមិនែនយើងជាអ្នកកំណត់វាមិនស្រួលនោះទេ
                            ៙៙៙
   រចនាបទក្នុងគេហដ្ឋានមួយកន្លែងមានភាពស្រស់ស្អាត ការច្នៃម៉ូតដោយដៃស្ថាបត្យករ ហើយការកសាងឡើងដោយវិស្វករពិតជាអស្ចារ្យនឹងត្រូវចិត្តខ្ញុំជាខ្លាំង។ខ្ញុំបន្តដើរមើលដោយមានជុងហ្គុកនឹងអ្នកម៉ៅការសំណង់ម្នាក់មកជួយប្រាប់រឿងចំណាយសំណង់សម្រាប់ធ្វើផ្ទះនេះឡើងអស់ប៉ុន្មានខ្លះ។លុយច្រើនគួរសមប៉ុន្តែជុងហ្គុកចាយវាយដោយមិនស្ដាយ សម្រាប់មនុស្សដែលខ្លួនស្រឡាញ់
«អូនគិតថាល្អបំផុត!»
«ប្រសើរណាស់!»បានប្រពន្ធពេញចិត្តហើយនាយមានតែសប្បាយចិត្តនឹងឯង ព្រោះធ្វើដំបូងក៏ចេះតែលួចភ័យខ្លាចថាមិនត្រូវចិត្តខ្ញុំដូចគ្នា ប៉ុន្តែអត់ទេ។និយាយតាមត្រង់តែម្ដងខ្ញុំពេញចិត្តស្ដូក គ្រប់កម្លែងទាំបន្ទប់ទឹក បន្ទប់គេង ផ្ទះបាយគ្របយ៉ាងដែលមានភាពស្រស់ស្អាតនៅទីនេះសុទ្ធតែខ្ញុំពេញចិត្ត។ទីតាំងក៏ល្អដែលនៅក្បែរនឹងទីប្រជុំជន មានភាពអ៊ូអរផងដែរ
«បងប្រញាប់ទៅធ្វើការឬអត់?»
«អូនមានអ្វីឬ?»
«អូនចង់ទិញនំយកទៅផ្ញើជីមីននីដែលលឺមកថាគេនៅក្បែរនេះដែរ»ខ្ញុំស្រាប់តែនឹកឃើញថាជីមីនក្មេងប្រុសដែលបានដឹកដៃខ្ញុំថ្ងៃភ្ជាប់ពាក្យនោះក៏បានផ្លាស់ប្ដូរទីលំនៅមកម្ដុំនេះដែរ ដូច្នេះក៏មានចិត្តចង់ទៅលេងនឹងមានរបស់ខ្លះហកទៅផ្ញើ
«បានតើ!»ជុងហ្គុកងក់ក្បាលយល់ស្របនឹងសំណើរខ្ញុំ រួចក៏បែរទៅនិយាយជាមួយជាងសំណងប្រុសម្នាក់នោះបន្តិច ទើបដឹកដៃខ្ញុំនាំចេញទៅរកម៉ាតដែលនៅក្បែរនេះ ហើយក៏ចំណាយលុយរបស់គេទិញនំនឹងទឹកដោះគោតិចតួច
«បងទៅដែរទេ?»
«បងចាំអូននៅឡានចុះ»គិតថាខ្ញុំអាចទៅនិយាយលេងជាមួយក្មេង នាយមិនចង់រំខាននោះទេ ទើបស្មគ្រ័ចិត្តឡើងទៅអង្គុយចាំនៅឡានមុន
«សួស្ដី!»ខ្ញុំបានស្គាល់ផ្ទះនេះដោយសារតែពួកយើងបានទាក់ទងគ្នាដោយពេល ហើយជីមីនក៏បានប្រាប់ខ្ញុំ
«បងថេយ៍??»ខ្ញុំសម្ដែងភាពសប្បាយរីករាយពេលបានឃើញថាជីមីនបាននៅទីនេះពិតមេន ប៉ុន្តែក្មេងហាក់ដូចជាភ័យៗបើកភ្នែកធំៗរួចក៏ងាកចូលទៅក្នុងផ្ទះបន្តិច
«បងមានបំណងមកលេងនឹងទិញនំឲជីមីនបន្តិចបន្តួច!»
«អ៎..បាទអគុណច្រើនបង»ជីមីនញញឹមមិនសម មិនហ៊ានបើកប្រឡោះទ្វារផ្ទះឲធំ រួចក៏ទទួលយកនំពីដៃខ្ញុំ។ឆ្នាំនេះគេរាងធំ ពេញកំលោះហើយដូច្នេះទើបសម្ដីសម្ដៅមើលទៅដឹងខុសត្រូវនិយាយរាងសុភាព
«សុខសប្បាយទេជីមីន?»ខ្ញុំឆ្លៀតសួរនាំបន្តិចបន្តួច។
«បាទគឺធម្មតាទេចុះបង?»
«បងរាងមានរឿងច្រើនបន្តិច តែឥឡូវនេះសុខសប្បាយហើយ»ជីមីនដូចជាចង់រត់តែចូលក្នុង ស្ដាប់សម្ដីខ្ញុំដូចជាមិនសូវយកចិត្តទុកដាក់ទេ។ពេលដែលខ្ញុំតបហើយគេគ្រាន់តែញញឹម ទើបខ្ញុំគិតថាគួរតែចេញទៅវិញក្នុងពេលឥឡូវនេះ ណាមួយគិតថាជុងហ្គុកអាចនឹងប្រញាប់ផង
«អញ្ចឹងបងលាទៅវិញហើយ ជុងហ្គុកគាត់ប្រញាប់ទៅក្រុមហ៊ុន!»
«អ៎...បាទៗៗលាហើយបងជួបគ្នាលើកក្រោយណា»ជីមីនហាក់ញញឹមសមជាងមុន។ខ្ញុំបានក្រឡេកឃើញបន្តិចពេលគេជ្រុកបើកទ្វាររាងធំ គឺឃើញរឿងដែលមិនគួរឲជឿ។ខ្ញុំរត់ចេញទៅរកឡានជុងហ្គុកក្នុងល្បឿនលឿន បំណងច់ងប្រាប់នាយឲដឹងនៅអ្វីដែលខ្ញុំបានដឹងដែរ
«បងៗៗៗ....»ខ្ញុំហៅជុងហ្គុកញាប់មាត់ តាំងពីបើកទ្វារចូលរហូតអង្គុយបានសម្រួលអារម្មណ៍បន្តិច
«កើតអីអូន?»
«មិញនេះអូនបានឃើញរឿងមិនគួរឲជឿ»ខ្ញុំបង្ហាញភាពត្រេកអរនឹងភ្ញាក់ផ្អើលឲជុងហ្គុកឃើញ ហើយនាយក៏ចាំមើលនឹងចាំស្ដាប់ខ្ញុំដូចគ្នា
«អូនទៅឃើញអី?»
«អូនបានឃើញបងថ្លៃនៅក្នុងផ្ទះរបស់ជីមីន!!»
«អ្ហាស៎?!!!»សូម្បីតែជុងហ្គុកក៏បានភ្ញាក់ផ្អើលនឹងរឿងនេះ។បងប្រុសយ៉ុនហ្គីច្បាស់ណាស់មុននេះ ខ្ញុំនៅផ្ទះរួមជាមួយគាត់ខ្ញុំស្គាល់ ខ្ញុំដឹង តែក៏លួចឆ្ងល់ថាគាត់ទៅផ្ទះជីមីនធ្វើអ្វី វាដូចជាគ្មានភារកិច្ចអ្វីបន្តិចសោះ
«អូននិយាយមេនទេនណា គាត់ច្បាស់ណាស់»
«ចាំដល់ផ្ទះចាំបងសួរនាំ តែឥឡូវទៅក្រុមហ៊ុនសិន ហើយអូនមានត្រូវការអ្វីបន្ថែមទេ??»ជុងហ្គុកងក់ក្បាលហើយបែរមុខទៅត្រង់វិញ។ខ្ញុំលឺសំណួរនេះហើយក្រវីក្បាល ក្នុងពេលនេះមិនមានអារម្មណ៍អ្វីទេ មានតែមួយគឺកំពុងតែឆ្ងល់ថាបងប្រុសយ៉ុនហ្គីគាត់ទៅទីនោះធ្វើអ្វី ប្រហែលជាទៅសាសងស្នេហ៍ក្មេងទេដឹង ហិហិ...
                                 ៙៙៙
«អាឡូជម្រាមសួរ!»
«យើងខេននី!»ខ្ញុំបើកភ្នែកធំៗបន្ទាប់ពីលឺសំឡងស្រួយស្រែសរបស់មិត្តវិទ្យាល័យដែលបានបែកក្នាអស់រយៈពេលជាយូរមកហើយ ទើបតែពេលនេះនាងបានទាក់ទងមកខ្ញុំ
«ខេននី??យើងពិតជានឹកឯងណាស់»នឹកដល់មិត្តភាពចង់តែយំ។មាននាងម្នាក់ដែលរាប់អានខ្ញុំបានយូរនឹងស្មោះស្មគ្រ័ជាងគេ នាងល្អជាងមិត្តដទៃ។នាយបានជួយខ្ញុំច្រើនណាស់ដែរ តែពួកយើងមិនបានទាក់ទងគ្នាក្នុងរយៈពេលយូរព្រោះរវល់រាងខ្លួន ខ្ញុំគិតថានាងអាចនឹងមានការងារល្អមួយធ្វើក្នុងរយៈពេលនេះ បើមិនរវល់ប្រាកដជាស្វះស្វែងរកគ្នាពុំខាន
«បើនឹកមកជួបគ្នានៅហាងកាហ្វេបន្តិចបានទេ?មានគ្នាច្រើនរងចាំ មានទាំងវិរិទ្ធនឹងសង្សាររបស់គេ ហើយឌីសេបហ៍ផងដែរ»នាងបង្ហាញស្នាមញញឹមនៅលើផ្ទៃមុខស្រទន់ហើយនិយាយជាមួយខ្ញុំតាមប្រពន្ធ័ទូរសព្ទ័។ខ្ញុំងាកមើលជុងហ្គុកបន្តិច ហើយនាយក៏បានងក់ក្បាល មិត្តវិទ្យាល័យខានជួបយូរក៏មានចិត្តនឹករលឹកបន្តិចបន្តួចដែរ
«សឹមយើងទៅក្នុងពេលបន្តិចទៀតនេះ» មិត្តវិទ្យាល័យក៏ជាកត្តាសំខាន់ម្យាងបើមិនបានទៅ ពេលក្រោយមុខជាគ្មានពេលនោះទេ ទៅឥឡូវនេះល្អបំផុត
«យើងចាំណា...»ម្នាក់ៗស្រាប់តែមានអារម្មណ៍ថាភ័យទៅវិញ។បេះដូងខ្ញុំលោតញាប់ព្រោះតែភ័យជិតបានទៅជួបនាងសាជាថ្មី តើសម្រស់នាងបែបមិចមុខមាត់នាងមានបានផ្លាស់ប្ដូទេ ហើយតើគ្រប់គ្នានឹងយ៉ាងមិចដែរ គិតចុះគិតឡើងភ័យណាស់ ទោះមនុស្សស្និទស្នាលគ្នាក៏នៅតែភ័យដដែលព្រោះខានជួបយូរ អាចអៀនផងអីផង
  ហើយក៏គិតថានាងបានផ្លាស់ប្ដូរមកនេះ ឬ៏មកលេងទើបអាចណាត់ជួបខ្ញុំបាន។ជុងហ្គុកនឹងខ្ញុំក៏បានចេញដំណើរទៅហាងកាហ្វេមួយនោះ...
ទីងៗ...!
  សំឡេងកណ្ដឹងដែលដាក់ជាប់ទ្វារដើម្បីផ្ដល់សញ្ញាដល់អ្នកខាងក្នុងឲដឹងថាមានអ្នកចូលមកនោះបានបន្លឺឡើងនៅពេលដែលខ្ញុំរុញទ្វារចូលទៅ។មនុស្សមួយក្រុមនាំគ្នាសម្លឹងខ្ញុំនឹងជុងហ្គុក ធ្វើឲខ្ញុំដឹងភ្លាមថាជាពួកគេដែលបានណាត់ជួបខ្ញុំ ទើបដើរចូលទៅរក។ម្នាកៀៗដូចជាមិនសូវជាប្រែប្រួលប៉ុន្មានទេ គ្រាន់តែសាច់ឈាមស្រស់បស់ជាងមុនព្រោះប្រហែលមានលុយចាយច្រើន ចំណែកខេននីគឺនាងលោតកញ្ឆក់កញ្ឆែងសប្បាយចិត្តពេលឃើញខ្ញុំ ហើយក៏បានរាក់ទាក់ខ្ញុំមុនគេ។ជុងហ្គុកគេបានទៅរកមិត្តរបស់គេរួចសួស្ដីគ្នាតាមបែបធម្មតា មើលទៅមិនសូវនឹកនាដូចជាខ្ញុំទេ អាចថាពួកគេនឹកដែរ តែមិនបង្ហាញ
«មានសាច់មានភាពស្រស់បស់ណាស់មួយៗឥឡូវហ្នឹង!»
«ថាគេមិនមើលខ្លួនឯងទេនួក៎!»ខេននីចម្អកចម្អន់មកខ្ញុំវិញទាំងពេបមាត់មើលខ្ញុំចុះឡើងជាមួយជុងហ្គុកដែលអង្គុយក្បែរខ្ញុំ។ខ្ញុំអោនមើលដៃដែលអោបចង្កេះខ្ញុំហើយក៏សម្លឹងមើលគ្រប់គ្នា ដែលគ្រាន់តែកាន់ដៃគូសង្សារ ជុងហ្គុកដូចជាលើសជាងគេ តែខ្ញុំចូលចិត្តទង្វើបង្ហាញបែបនេះ
«ធម្មតាៗទេ ប្ដីស្រឡាញ់ ប្ដីថ្នមចិត្តថ្នមកាយទើបមានសាច់មានឈាមត្រលុកត្រលន់បែបហ្នឹង!»
«ហាសៗៗហា...»គ្រប់គ្នាផ្ទុះសំណើចឡើងពេលដែលជុងហ្គុកនិយាយបែបនេះ សូម្បីតែខ្ញុំក៏សើចដែរ រាល់ថ្ងៃនេះស្រឡាញ់មេន ប៉ុន្តែមិនសូវជាពូកែថ្នមកាយថ្នមចិត្តទេ ធ្វើឲខ្ញុំខឹងញឹកណាស់ដែរ ព្រោះតែភាពពិបាកនិយាយក្បាលរឹងរបស់គេនេះ និយាយជាមួយយើងថាកែរតែចុះឡើងក៏សូន្យ ធ្វើវាបន្ថែមគុណនឹងពីរអីក៏មានដែរ
«ថ្ងៃការកុំភ្លេចយើងទាំងអស់គ្នា!»
«ដឹងតែមិនភ្លេចហើយ»


You are reading the story above: TeenFic.Net