Part18:លោកចង់ចាប់ខ្ញុំរំលោ*...

Background color
Font
Font size
Line height

+ម៉ោង1រំលងអាធ្រាត

សម្លេងក្អក់ឃុងៗរបស់នាយក្រាស់បានធ្វើអោយនាយតូចស្រាប់តែភ្ញាក់ឡើង

«អ្ហឹម...គេកើតអីអីញ្ចេះ..»រាងតូចក៏ប្រះខ្លួនក្រោកតម្រង់ទៅបើកភ្លើងបំភ្លឺបន្ទប់ ហើយក៏ដើរទៅជិតនិងនាយក្រាស់ព្រោះលឺសម្លេងថ្ងូរនិងក្អក់ឃុងៗរបស់នាយ

«រងារណាស់...ហ្ហា...រងារ....»នាយក្រាស់មមើនិយាយតែម្នាក់ឯងដៃទាំងគូអោបភួយដែលដណ្ដប់ជាប់ខ្លួននោះយ៉ាងណែន

«នេះលោកគ្រុនហ្អី...ក្ដៅខ្លួនណាស់...»រាងតូចលូកដៃទៅស្ទៀបថ្ងាស់នាយក្រាស់ក៏ឃើញថាក្ដៅ នេះនាយប្រហែលជាគ្រុនហើយ ត្រូវទឹកភ្លៀងជាច្រើនម៉ោងត្រូវថ្ងៃទៀត

នាយតូចក៏ដើរចុះទៅខាងក្រោមមួយសន្ទុះទើបត្រលប់មកវិញជាមួយនិងថ្នាំប៉ុន្មានគ្រាប់និងទឹកមួយកែវមកជាមួយផង

«លោក...លោកក្រោកញាំថ្នាំ...»នាយតូចទៅជួយគ្រារាងក្រាស់អោយក្រោកអង្គុយផ្អែកខ្នងនិងសាឡុងទើបនាយតូចអោយថ្នាំទៅគេញាំ

«ហ្ហា....ថេ...»នាយក្រាស់សម្លឹងមុខថេបន្តិចទាំងទឹកមុខដែលគ្មានកម្លាំងកំហែង ប្រាកដហើយមួយថ្ងៃនេះរវល់តែរឹងមានះចង់បានពាក្យអភ័យទោសពីនាយតូចគេគ្មានបានញាំអីចូលពោះម៉ាតាក់តិចឡើយហើយនៅមកឈរ ធ្មឹង នៅមួយកន្លែងថែមទៀតហើយត្រូវមកឈរហាលភ្លៀងទៀតនេះហើយលទ្ធផលរបស់នាយដែលគិតតែពីសម្រុកៗមិនឈប់ឈរ ពេលនេះជើងក៏ត្រូវជាប់សសៃហើយក៏មិនដឹង ឈរត្រឹមតែ10ទៅ20នាទីដៃជើងក៏ពិបាកណាស់ទៅហើយនេះយ៉ាងមួយថ្ងៃមិនធម្មតានោះទេចន ជុងហ្គុកនៀក

«អ្ហឹម...បងមិនកើតអីទេអូនទៅគេងវិញចុះ»នាយក្រាស់ក្រោយលេបថ្នាំរួចក៏សម្ដែងធ្វើជាមិនឈឺនេះហើយដែលគេហៅថារឹងក្បាលនោះត្រូវទេ

«ខ្លួនក្ដៅគគុកបែបនេះហើយនៅថាមិនអីទៀតហ្អី...នេះបើកុំតែខ្ញុំខ្លាចថាកូនខ្ញុំកើតមកគ្មានប៉ាកុំអីខ្ញុំមិនខ្ចីខ្វល់ជាមួយនិងលោកនោះទេមកឆាប់ក្រោកទៅដេកនៅលើគ្រែទៅ»រាងតូចស្ដីអោយញ៉ែតលើកឡើងខ្លាចថាកូនកើតមកគ្មានប៉ាតែមើលទៅទឹកមុខដូចជាបារម្ភពីគេច្រើនជាងទេដឹង

«បងមិនអីពិតមែន...បងរឹង...ហាច់ឈីស!!!.ៗៗ....»នាយក្រាស់បដិសេធមិនចង់ទៅគេងនៅលើគ្រែព្រោះគេមិនចង់អោយរាងតូចមកពិបាកជាមួយនិងគេឡើយមិនទាន់លួងគេបានជោគជ័យផង នៅមកនាំទុក្ខថែមទើបគេមិនចង់ទៅតាមរាងតូចតែអ្នកណាទៅទប់ការក្អក់របស់គេបាននោះ អំបាញ់មិញនាយក្អក់មកឃុងៗជាច្រើនដង

«អីលូវលោកទៅគេងរឺមិនទៅ»ថេយ៉ុងឈរសួនាយច្រែតៗបើថាមិនទៅគេងទេគេអាលនិងប្រើធម៌ក្ដៅ

«អូនទៅគេងចុះបងមិនអីពិតមែនបងគេងហើយ»នាយក្រាស់និយាយសម្លេងខ្សាវៗហើយក៏ទាញភួយមកដណ្ដប់ទាំងបិទភ្នែកគេង

គ្រាន់តែនាយក្រាស់បិទភ្នែកគេងបានទើបតែ1នាទីមិនទាន់នោះទេនាយក្រាស់ក៏បើកភ្នែកមកវិញពេលបានឃើញនាយតូចយកភួយយកខ្នើយមកក្រាលនៅក្បែរសាឡុងគេងនៅក្បែរគេនោះ

«ថេ...អូនធ្វើអីនិង»ជុងហ្គុក
«បើលោកគេងនៅលើសាឡុងខ្ញុំក៏គេងនៅលើឥដ្ឋ ....អ៎ា!!...លោក»ថេយ៉ុងប្រះខ្លួនគេងទៅហើយ តែនាយក្រាស់ក៏បានចុះមកគេងនៅក្បែរគេទាំងយកដៃសុទ្ធតែសាច់ដុំលូកក្រសោបចង្កេះពីខាងក្រោយទាញមកអោបជាប់ធ្វើអោយនាយតូចភ្ញាក់អោយព្រើត

«បងសុំគេងអោបអូនណា ដើម្បីអោយបាត់រងារ  អូនកុំងាក់មុខមករកបងអីខ្លាចឆ្លងផ្ដាសាយ...គេងទៅអូនសម្លាញ់ភ្លឺអីលូវហើយហ្គូតណាយ»នាយក្រាស់និយាយអឺអើតែឯងអីតែឯងចំនែកឯនាយតូចរើក៏មិនកើតចិត្តមួយក៏កំពុងតែកក់ក្ដៅដូចគ្នាដែរពេលដែលបាននាយអោបបែបនេះទៅ កក់ក្ដៅខុសពីរាល់លើក

Admin be like:អ្នកមានគូខែរងារគេមានគ្នាគេងអោបបានកក់ក្ដៅចុះអ្នកឆីងហ្គលដូចអ្នកអានវិញ🥺😹

________________

មកនិយាយពីសូហ្គានិងជីមីនវិញម្ដងនេះម៉ោង1រំលងអាធ្រាតចូលដល់ថ្ងៃថ្មីទៅហើយ តែមើលទៅរាងតូចជីមីននិងសូហ្គាឯណេះគេមិនបានគេងបានស្អីទេដឹងទេថាគេរវល់តែធ្វើអ្វី?

«ហ្ហឹកៗៗ...បើយើងដឹងថាឯងជាមនុស្សអាក្រក់បែបនេះម្ល៉េះយើងមិនមកស្រលាញ់ចូលចិត្តឯងទេអាមនុស្សអាក្រក់...ហ្ហឹកៗៗ....ខ្ទេចអស់ហើយគ្មានសល់ទេ....ហ្ហឹកៗៗ...»ជីមីនយំអោយក្រលួចពេញក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់សូហ្គាយំបណ្ដើរជូតទឹកភ្នែកបណ្ដើរដោយកន្សែងដៃដែលនៅនិងដៃម្ខាងនោះ

«ហ្ហឺយ...អ្នកណាទៅដឹងទៅ...ហ្ហឹកៗ...យើងសុំទោសៗ....»សូហ្គាក៏យំមិនចាញ់ជីមីនប៉ុន្មានដែរទឹកភ្នែកក៏ហូរមកប្រដេញគ្នាជាមួយនិងជីមីនមិនអោយចាញ់គ្នានោះឡើយ

«ហ្ហឹកៗ....ហ្ហា!!!.......»ជីមីន/សូហ្គា
ទាំងពីអ្នកស្រែងវ៎ាសដូចគ្នាទាំងម្នាក់ៗទាញគ្នាមកអោបពីពេលណាមិនដឹងនោះទេ

«ចប់ហើយហ្អេ...កំពុងតែចូលតួផងចប់បាត់មិនដឹងថាតួBottom ធ្វើយ៉ាងមិចទេ...លោកតិចគេលោតទឹកសម្លាប់ខ្លួនទៅ»ជីមីននិងសូហ្គានាំគ្នាអង្គុយផ្ទាល់ឥដ្ឋនៅលើកម្រាលសម្លីដែលក្រាលនៅក្បែរសាឡុងនោះដើម្បីអង្គុយមើលរឿងនៅក្នុងទូរទស្សន៍ជាមួយគ្នានេះដែលគេកំពុងតែដាក់រឿងបែបBLអំបាញ់មិញពួកគេយំដោយសារតែចូលតួអាណិតតួBottom នៅក្នុងរឿងទេហ្អីស្លាប់ហើយ ធ្វើអោយអ្នកអានខំស្មានថាគេ....រួចហើយជីមីនជេសូហ្គាតើ🤭

«លោកដាក់បន្ទះបន្តទៅខ្ញុំចង់មើលបន្តឆាប់ឡើង»ជីមីនយកដៃជូតទឹកភ្នែកដែលវាហូមកអំបាញ់មិញអោយអស់ហើយក៏ដាស់តឿនអោយនាយទៅដាក់ឌីសភាគបន្តព្រោះគេចង់មើលដល់ភាគដែលកំពុងតែជក់មកចប់អ្នកណាក៏មិនសូកចិត្តដែរ  រឿងនេះល្អមើលណាស់មើលហើយជក់ចិត្តចង់មើលទៀត

«បានហើយយប់អាធ្រាតហើយណាស់ម៉ោង2ហើយឆាប់ទៅគេងទៅព្រឹកត្រូវធ្វើការប្រយ័ត្នក្រោកធ្វើការមិនរួចយើងកាត់ប្រាក់ខែឯងហើយ»សូហ្គាស្ដីអោយកូនចៅមាំងៗចំនែកឯខ្លួនក៏ក្រោកទៅគេងនៅលើគ្រែនៅក្បែរនោះបាត់ទៅ

«ខ្ញុំសុំគេងដែរលោក ខ្ញុំគេងនៅលើសាឡុងឈឺខ្លួនណាស់អ្ហឹម...»រាងតូចនិយាយងុលៗទាំងបិទភ្នែកហើយក៏ទម្លាក់ខ្លួនលើពូកភឹប

«គេងក៏គេងទៅយើងមិនកំណាញ់ទេតែគេងអោយស្រួលៗកុំយកជើងគងយើងអោយសោះប៉ះខ្លួនយើងគឺមិនអីទេតែបើប៉ះអាប្អូនរបស់យើងប្រយ័ត្នអាសន្នទៅ»សូហ្គាបន្លឺសម្ដីមួយឃ្លាទាំងសើចហឹសៗមើលទៅរាងកាយតូចដែលកំពុងតែគេងទាំងទទីងទទាំងពេញគ្រែនោះទាំងសើចចុងមាត់ នាយមានគម្រោងអ្វីឬ?

«អាប្អូន?....ហ្ហើយ...លោកកុំមកគិតស្មោគគ្រោកណាស់ខ្ញុំមិនមែនជាភូជីទេ  កុំចង់មកគិតអីផ្ដេសផ្ដាសលើខ្លួនខ្ញុំ  អ៎ា!!!ភ្នែកលោកមើលស្អី»រាងតូចទើបតែនឹកឃើញនៅពាក្យចុងក្រោយដែលនាយក្រាស់និយាយទើបលើកមកបន្ទោរ គេមិនមែនជាភូជីដែលជាតួBottom នៅក្នុងរឿងអំបាញ់មិញនោះទេចាញ់កល់នាយTopនៅក្នុងរឿងអស់ខ្លួនអស់ប្រាណ សុំប្រាប់ត្រង់ចុះគេមិនមែនងាយៗនោះទេឆើស!!...នាយតូចដោយគឹតឃើញថានាយកំពុងតែគិតអីមកលើគេហើយទើបរហ័សក្រោកមកក៏ប្រទះនិងកែវភ្នែកមួយគូកំពុងតែសម្លឹងមកចំនុចខាងក្រោមរបស់គេដែលបិទបាំងដោយខោនោះ(អានិងគិតខ្លួនឯងឃើញហើយណ៎🤔😹)ទើបនាយតូចលូកយកខ្នើយមកបាំងទាំងស្រែកចាច មើលទៅយប់និងបានដេកបានពួនរឺអត់ទេណ៎ពីអ្នកចៅហ្វាយនិងកូនចៅនេះ

«ក៏មើលគូទរបស់ឯងនិងអី  មើលទៅកាធីងៗទយៗបែបនេះគួអោយចង់ចាប់ច្របាច់លេងណាស់បើបាន.....នែ៎...អួយ...សឺតត៎....ភ្នែកយើង..»សូហ្គាមិនបាននិយាយតែគេធ្វើដៃជាសញ្ញា ឯទឹកមុខព្រើលសាហាវណាស់ដោយឃើញបែបនោះទ្រាំមិនបានជីមីនលើកដៃយាដាល់ភ្នែកនាយមួយដៃផ្លាប់តែម្ដង នាយក្រាស់ស្រែកចាចដោយក្ដីឈឺចាប់ប៉ុន្នឹងនៅមិនទាន់អស់ទេ នាយតូចលើកជើងស្ដាំធាក់នាយក្រាស់មួយជើងភឹងទម្លាក់ចុះទៅដល់លើឥដ្ឋទាំងកម្រោល ពេលនេះទុកជន់ទុកហើយ

«អូយ...ជីមីននន៎!!!!!.......ហេតុអីក៏ធាក់យើង»កម្លោះBossសង្ហាពេលនេះក្លាយជាកម្លោះភ្នែកជាំត្រូវក្មេងធាក់ទម្លាក់ពីលើគ្រែគួអោយអាណិតណាស់នាយក្រាស់លើកដៃទៅស្ទៀបគូទផងប៉ះភ្នែកដែលត្រូវជីមីនដាល់អំបាញ់មិញផង ឈឺៗព្រមគ្នា

«គឺមកពីលោកមកច្រលើមដាក់ខ្ញុំធ្វើអីលោកចង់ចាប់ខ្ញុំរំលោភ...ក៏ត្រូវចឹងនៅតិចពេកផង»នាយតូចក្រសោបខ្នើយជាប់ខ្លួនបាំងខ្លួនរបស់គេមិនអោយនាយក្រាស់ឃើញ ចំនែកឯទឹកមុខភ័យក៏ភ័យ បារម្ភនាយក្រាស់ក៏បារម្ភ

«អ្នកណាចង់រំលោភឯង...ឯងមិនមែនជាប្រភេទមនុស្សដែលយើងត្រូវការទេ  យើងស្រលាញ់មនុស្សដែលរមទម្យមិនមែនប្រុសឆ្នាស់ញ៉ែតៗប៉ះមិនបានដូចជាឯងឡើយ...ភ្នែកយើងខៀវហើយទេដឹង...អូយ...»រាងក្រាស់ទប់ចង្កេះប្រឹងក្រោកឡើងទាំងឈឺ

«ចុះអំបាញ់មិញលោកនិយាយ....ស្អី....មិនអោយខ្ញុំគិតបានយ៉ាងមិចបើ....អឿយ...»រាងតូចក្រញែងខ្លួនតតាត់ នេះបើនាយមិននិយាយបែបនោះគេក៏មិនត្រូវបែបនិងដែរ

«យើងគ្រាន់តែលលេងអ្នកណាទៅដឹងទៅថាឯង ហ៊ានលើកដៃដាល់Bossរបស់ឯងនោះ...»សូហ្គាក្រោកមកអង្គុយនៅលើគ្រែចំនែកឯជីមីនក៏វៀចកន្លែងអោយនាយផងដែរគេទាំងអៀនទាំងខ្មាស់មិនដឹងថានាយខឹងគេដេញគេចេញពីហាងរឺក៏អត់នោះទេ តែថាក៏មកពីនាយដែរដែលនៅសុខៗមិនចង់មកនាំរឿងដាក់ខ្លួនអោយទាល់តែបានសមមុខ!!...

To Be Continue...
🐯Jeon Larisa🌸🐰


You are reading the story above: TeenFic.Net